ខេត្តកំពត ៖ បុរសជាកូនប្រសាចិត្តតិរច្ឆានម្នាក់ ក្រោយពីប្រពន្ធស្លាប់ចោលបាន១ខែ ស្រាប់តែបែកគំនិតចាប់រំលោភសេពសន្ថវៈស្ត្រីជាម្តាយក្មេកវ័យចំណាស់ ជាច្រើនលើកច្រើនសា និងថែមទាំងគំរាមមិនឱ្យម្តាយក្មេកប្រាប់អ្នកណាដាច់ខាត លុះលើកចុងក្រោយ បន្ទាប់ពីស្រវឹងស្រាជោក ស្រាប់តែចាប់ម្តាយក្មេករំលោភសេពសន្ថវៈរហូតដល់រហែកប្រដាប់ភេទធ្លាក់ឈាមយ៉ាងខ្លាំង និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ទើបបែកធ្លាយរឿងរ៉ាវដឹងដល់សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យល្មោភកាម យកមកចាត់ការតាមច្បាប់។
ករណីកូនប្រសាអប្រិយចាប់រំលោភសេពសន្ថវៈម្តាយក្មេករហូតដល់រហែកប្រដាប់ភេទនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនជនល្មោភកាមជាកូនប្រសាបាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភម្តាយក្មេកដល់ធ្លាក់ឈាមនោះ មានឈ្មោះឃួន ស៊ាក អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជាបុរសពោះម៉ាយកូន២នាក់ ដោយប្រពន្ធទើបនឹងស្លាប់ចោលរយៈពេលជាង១ខែតែប៉ុណ្ណោះ។ ចំណែកស្ត្រីរងគ្រោះជាម្តាយក្មេក មានអាយុ៦៨ឆ្នាំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យជាកូនប្រសាតាំងពីប្រពន្ធស្លាប់ចោលជាង១ខែមកមិនបានចេញទៅណានោះទេ គឺបានរស់នៅផ្ទះជាមួយម្តាយក្មេក (ស្ត្រីរងគ្រោះ) រួមនិងកូន២នាក់ទៀត។ ជនសង្ស័យតែងដើរផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ មុននឹងត្រឡប់មកចូលសម្រាកនៅផ្ទះ។
ប្រភពដដែលបន្តថា នៅមួយរយៈចុងក្រោយនេះ ដោយសារតែតណ្ហារបស់ជនសង្ស័យរើឡើង គ្មានប្រពន្ធនៅជួយរំងាប់តណ្ហា ស្រាប់តែជនសង្ស័យចិត្តជាសត្វតិរច្ឆានខាងលើ បែរជាបែកគំនិតមកបំពានលើម្តាយក្មេកជាច្រើនលើកច្រើនសា តែមិនបណ្តាលឱ្យស្ត្រីរងគ្រោះជាម្តាយក្មេកប៉ះពាល់សុខភាពធ្ងន់ទេ។ មិនតែប៉ុណ្ណោះ នៅពេលរំលោភបំពានម្តាយក្មេករួច ជនសង្ស័យតែងគំរាមសម្លាប់ចោល ប្រសិនបើម្តាយក្មេកហ៊ាននិយាយរឿងនេះប្រាប់អ្នកណា ជាហេតុធ្វើឱ្យស្ត្រីរងគ្រោះភ័យខ្លាច ក៏ចេះតែទ្រាំបៀមទុក្ខតែម្នាក់ឯងរហូតមក។
ប្រភពខាងលើបញ្ជាក់ថា លុះមកដល់លើកចុងក្រោយ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្រោយពីផឹកស្រាស្រវឹងជោកខ្លាំង ជនសង្ស័យក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈម្តាយក្មេកម្តងទៀត រហូតដល់ប្រដាប់ភេទរបស់ស្ត្រីជាម្តាយក្មេកដាច់រហែកធ្លាក់ឈាមយ៉ាងខ្លាំង និងត្រូវបានក្រុមគ្រួសារជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ដើម្បីសង្គ្រោះជីវិត។
នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ និងកូនៗ នឹកឆ្ងល់ក៏សាកសួរ ទើបស្ត្រីរងគ្រោះដាច់ចិត្តទម្លាយរឿងរ៉ាវប្រាប់កូនៗបង្កើត របស់ខ្លួន និងត្រូវបានកូនៗប្រញាប់ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រព្រឹត្តសកម្មភាពរួមភេទជាមួយម្តាយក្មេកប្រាកដមែន ហើយមិនមែនទើបតែម្តងនេះទេ គឺញឹកញាប់ណាស់ ប៉ុន្តែរាល់លើក ម្តាយក្មេកក៏បានយល់ព្រមបំពេញបំណងនឹងចំណង់របស់ខ្លួនដែរ។
ជនសង្ស័យជាកូនប្រសាចិត្តតិរច្ឆានខាងលើនេះ ត្រូវបានសមត្តកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕