Monday, December 23, 2024
Homeព័ត៌មានជាតិនារីម៉ាស្សាដើរលេងយប់ !​ ស្ទាវ​១​ក្រុម ​ចាប់​យក​ទៅ​រំលោភ​បូក ​នៅ​ក្នុង​វត្ដ​

នារីម៉ាស្សាដើរលេងយប់ !​ ស្ទាវ​១​ក្រុម ​ចាប់​យក​ទៅ​រំលោភ​បូក ​នៅ​ក្នុង​វត្ដ​

ភ្នំពេញ៖ ស្រ្តីម៉ាស្សាកោសជប់ម្នាក់ត្រូវបានជនសង្ស័យល្មោភកាមមានគ្នា៦នាក់ ចាប់រំលោភបានសម្រេចហើយប្លន់យកលុយនិងទូរស័ព្ទខណៈពេលដែលនារីរងគ្រោះកំពុងតែដើរតាមផ្លូវម្នាក់ឯង កាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ថ្ងៃទី២៨ ខែកក្កដា ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេសាប ក្នុងចេតិយវត្តប្រជុំសាគរ ហៅវត្តថ្មី ភូមិទី១  ក្រុមទី២  សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ជនរងគ្រោះមានឈ្មោះ នាង ស្រីនួន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរម៉ាស្សាកោសជប់ ស្នាក់នៅហាងម៉ាស្សាមេគង្គស្ពា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតនៅភូមិពោធិ ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានបាត់សំភារៈមួយចំនួនរួមមានទូរស័ព្ទដៃ មួយគ្រឿង  ម៉ាក Iphone5 ពណ៌ស ចិញ្ចៀនមាស ១ជី នឹងប្រាក់ចំនួន២៥ដុល្លារ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង១និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា រូបនាងនិងមិត្តភក្ត្រ័ទាំងអស់៤នាក់ស្រី២នាក់ និងប្រុស២នាក់ ជាជនជាតិអូស្រាលី បានទៅអង្គុយហូបអីនៅក្បែរសណ្ឋាគារសុខា ខណៈពេលកំពុងតែហូបអីរួចហើយ មិត្តស្រីរបស់គេហើយនិងមិត្តប្រុសជាជនជាតិអូស្រ្តាលីម្នាក់ទៀត បាននាំគ្នាទៅផ្ទះមុន ដោយទុករូបគេហើយនឹងបុរសជាជនជាតិអូស្រ្តាលីម្នាក់ទៀត នៅទីនោះ ។

ffsdfsds
សមត្ថកិច្ចចុះទៅមើលកន្លែងកើតហេតុ

នារីរងគ្រោះបានបន្តថា ក្រោយមកនារីរងគ្រោះបានជូនបុរសជាជនជាតិអូស្រ្តាលីត្រឡប់ទៅផ្ទះដែលគាត់ស្នាក់នៅស្ថិតនៅក្បែងវត្តប្រជុំសាគរ ហៅវត្តថ្មី ហើយបុរសជាជនជាតិនោះ បានហៅនារីរងគ្រោះឲ្យឡើងទៅលើ ដើម្បីដេកជាមួយបុរសនោះ តែនារីរងគ្រោះបានប្រាប់ទៅបុរសនោះវិញថា នាងមិនដេកទេ នាងចង់ត្រឡប់ទៅផ្ទះវិញ ។ ក្រោយមកបុរសខាងលើ ក៏បានយល់ព្រមឲ្យនារីរងគ្រោះត្រឡប់ទៅផ្ទះវិញផងដែរ ខណៈពេលដែលនារីរងគ្រោះបានដើរចេញពីផ្ទះបុរសខាងលើបន្តើរនិយាយទូរស័ព្ទបន្តើរ ស្រាប់តែមានជនសង្ស័យមានគ្នាចំនួន៦នាក់អង្គុយនៅជិតក្លោងទ្វារវត្តខាងលើ នៅពេលដែលនារីរងគ្រោះបានដើរហួសបានបន្តិច ស្រាប់តែជនសង្ស័យទាំង៦នាក់នោះ បានបំបែកគ្នាដើរចេញ ដោយអ្នកខ្លះដើរទៅអង្គុយលើសួរច្បារម្ខាង អ្នកខ្លះមានចំនួន៣នាក់ ដើរតាមក្រោយនាង ខណៈពេលដើរជិតដល់នាង ស្រាប់តែមានជនសង្ស័យម្នាក់ បានយកដំបងមកឆក់ពីក្រោយខ្នងនារីរងគ្រោះ បណ្តាលឲ្យទន់ជើង ហើយជនសង្ស័យម្នាក់ បានឆក់កយកទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូនហ្វាយ បាននាំគ្នារត់គេចខ្លួនបាត់អស់ ។

ប្រភពដដែលបន្តទៀតថា ស្របពេលនោះមានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Today  ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 1BT-1896 បានបើកបរក្នុងទិសដៅពីជើងទៅត្បូង ហើយបានសួរនារីងគ្រោះថា ចាំខ្ញុំជួយជូននាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នៅពេលដែលជិះចេញបានបន្តិច ស្រាប់តែមានបក្សពួកជនសង្ស័យចំនួន៥នាក់ទៀត បានទូរស័ព្ទមកឲ្យបុរសនោះដឹកនារីរងគ្រោះឲ្យត្រឡប់មកផ្លូវចូលវត្តប្រជុំសាគរវិញ ដោយដឹកចូលទៅក្នុងចេយត៍ដី ហើយជនសង្ស័យនោះបានដឹកបានដឹកនាងចូលទៅផ្ទះមួយកន្លែងដែលនៅក្បែរនោះ ដោយបានប្រាប់ទៅស្រ្តីរងគ្រោះថា យប់ហើយអត់មានសមត្ថកិច្ចធ្វើការទេ ពេលនោះជនសង្ស័យនឹងបាននាំស្រ្តីរងគ្រោះឲ្យចូលទៅក្នុងចេយត៍ដី ហើយក៏បានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះជាបន្តបន្ទាប់ទាំង៦នាក់រួចរាល់ហើយបានគំរាមឲ្យនាងដោះចិញ្ជៀនមាស១វង់ ទម្ងន់១ជី នឹងលុយ២៥ដុល្លារ នាឡិកា១គ្រឿង ស្រ្តីរងគ្រោះក៏បានសុំអង្វរទាំងខ្លួនអក្រាតកាយទៅក្រុមជនល្មើសទាំង ៦នាក់នោះថា កុំសម្លាប់រូបគេអីយកអីក៏យកចុះ សុំអោយដោះលែងរូបគេទៅវិញផងព្រោះគេត្រូវរកប្រាក់ចិញ្ចឹមម្តាយចាស់នៅស្រុកកំណើត ទើបជនល្មើសទាំងនោះ ក៏បានយល់ព្រមឲ្យនារីរងគ្រោះត្រឡប់ទៅវិញផ្ទះទាំងយប់ទៅ  ។

bfgndcg
ម៉ូតូជនសង្ស័យ ដែលសង្ស័យដកហូត

លុះព្រឹកឡើង នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ជនសង្ស័យទាំងនោះមកដាក់ទោសតាមផ្លូវច្បាប់ ៕

កែវ ឈីម

RELATED ARTICLES