Monday, December 23, 2024
Homeព័ត៌មានជាតិប្តីតណ្ហាឆាបឆេះ កេះប្រពន្ធមិនព្រមជេរប្រាវ

ប្តីតណ្ហាឆាបឆេះ កេះប្រពន្ធមិនព្រមជេរប្រាវ

ដោយសារតែ ប្រពន្ធមកពីស៊ីឈ្នួល ដកដំឡូងឱ្យគេអស់កម្លាំងពេក ក៏ដេកលែងកម្រើក លុះ យប់ជ្រៅ ប្តីមកពីផឹក ភ្លើងតណ្ហាឆាបឆេះ ក៏កេះប្រពន្ធ សុំរួមរ័ក។ លុះប្រពន្ធមិន ព្រមស្រាប់តែប្តីនេះ ជេរប្រាវ កើតជាការឈ្លោះ ប្រកែកផ្អើលអ្នកជិតខាងទាំងយប់ ដែលបង្ហាញថា រឿងជីវិតវាមានផ្អែមល្ហែម និង ជូរចត់យ៉ាងនេះឯង…។

អ្នកស្រីសារួន សាន អាយុ៤២ឆ្នាំ រស់នៅភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ ថា គាត់មានឪពុកឈ្មោះយិន សារួន (ស្លាប់) ម្តាយឈ្មោះសី ថាន អាយុ៦៩ឆ្នាំ។ គាត់បានរៀបការជាមួយប្តី ឈ្មោះម៉ា ឌី អាយុបងគាត់៣ឆ្នាំ ដោយបង្កើតបានកូន៤នាក់ (ស្រី២ ប្រុស ២) ដែលសព្វថ្ងៃកូន២នាក់ មានគូស្រករហើយ និងជិតបានចៅថែមទៀត តែចរិតប្តីជិតក្លាយជាជីតាគេនេះ នៅតែមានចរិតស្ទាវ បង្កតែ ជម្លោះក្នុងគ្រួសារ បណ្តាលឱ្យគាត់ស្រក់ទឹកភ្នែកឥតល្ហែ។ តាំងពីគាត់ចាប់ដៃគ្នាមក មិនដែលថា មានថ្ងៃណា មួយស្រួលចិត្តទេ គឺប្តីតែងបង្កជម្លោះរករឿងវាយដំច្រំធាក់គាត់ ដោយយកគ្រឿងស្រវឹង ជាត្រីមុខ។ មានយប់ ខ្លះប្តីនេះមកពីផឹកវិញ ក៏បើកមុងចូលកេះកៀវគាត់កំពុងដេកលក់ ព្រោះ អស់កម្លាំងពីថ្ងៃ លុះគាត់មិនព្រមឱ្យគេរួមរ័ក ស្រាប់តែគេស្រែកឡូឡា ជេរប្រទេចគាត់ និងបោកខ្នើយ របស់របរក្នុងផ្ទះលាន់សន្ធឹកក្តុងក្តាំង ផ្អើលអ្នកជិតខាងទាំងយប់អធ្រាត្រ។ ប្តីនេះធ្វើអ្វីៗតាមទំនើងចិត្ត មិនចេះខ្មាសកូនប្រសា ដែលរស់នៅក្រោមបន្ទុក ដែលជួនកាល គេឃើញឪក្មេកចេញក្បួន កាចបែបនេះ ក៏យកធ្វើគំរូក៏ថាបាន។

លោកម៉ា ឌី

អ្នកស្រីសារួន សាន បន្តថា ប៉ុន្មានថ្ងៃមុននេះ គាត់និងប្តីបានឈ្លោះគ្នា ទាំងយប់ ផ្អើលគេឯងម្តងទៀត ព្រោះតែគាត់មិនព្រមឱ្យប្តីរួមភេទ រហូតដល់ ប្អូនអនុភូមិស្តីបន្ទោសឱ្យខ្លាំងៗ ព្រោះតែជម្លោះនេះនាំរំខានដល់ការដេកពួន របស់គេ។ កាលនោះ គេផ្អើលឆោឡោនាំគ្នាមកមើល ដោយស្មានថា ចោរ ចូលផ្ទះវាយប្លន់យកលុយកាក់ លុះមកដល់បានដឹងរឿងពិត ក៏នាំគ្នាសើច ឱ្យទ្រហឹង រួចក៏វិលទៅផ្ទះវិញដោយហួសចិត្ត។ តាមពិតថ្ងៃនោះ គាត់បាន ចេញទៅស៊ីឈ្នួលដកដំឡូងមីឱ្យឈ្មួញ លុះមកដល់ផ្ទះក៏អស់កម្លាំង ល្ហិតល្ហៃ ហូបបាយងូតទឹករួចក៏ចូលដេកតាំងពីក្បាលព្រលប់។ ចំណែក ប្តីថ្ងៃហ្នឹង រវល់បើកកម្មវិធីជល់កែវ ជាមួយមិត្តភក្តិរហូតដល់យប់ជ្រៅ ទើប មកដល់ផ្ទះទាំងស្រវឹងធ្លាក់ភ្នែក ប៉ុន្តែប្តីនេះស្រវឹងខុសគេ មិនដេកដួលឱ្យឆ្កែ លិទ្ធមាត់នោះទេ បែរជាកើនកម្លាំងតណ្ហា ដូចគោឡើងកទៅវិញ។ ពេលមក ដល់ គេអត់ងូតទឹកអីទេ ធុំក្លិនក្លៀក និងស្អុយស្រាហួង ក៏បើកមុងកេះកៀវ គាត់សុំរួមរ័ក តែគាត់បែរខ្នងដាក់ដោយប្រាប់ថា អស់កម្លាំងណាស់ ចាំស្អែកទៅ។ ទោះជាគាត់ប្រាប់យ៉ាងណា ក៏ប្តីនេះមិនស្តាប់ ក៏ចាប់បង្ខំតែម្តង លុះនាងត្រដរ ស្រាប់តែ គេផ្ទុះកំហឹង ស្រែកជេរបញ្ចោរគាត់ថា ទុកអាកន្លែងហ្នឹងឱ្យសហាយ បានទាំងភើចកន្ត្រាក់ ខ្នើយបោះចោល ឯរបស់ណាក្បែរដៃក៏ចាប់បោកប្រាវៗ ផ្អើលអ្នកជិតខាងរត់មកមើលលាន់។

អ្នកស្រីសារួន សាន

អ្នកស្រីសារួន សាន បន្ថែមទៀតថា បើប្តីចេញតែក្បួនហ្នឹង គួរតែលែងលះគ្នាឱ្យដាច់ស្រេច ទៅល្អជាង កុំនៅចងកម្មពៀរនឹងគាត់តទៅទៀត តែប្តីនេះមិនព្រមលែង ទុកឱ្យគាត់ហូរទឹកភ្នែក ស្ទើរតែរាល់ថ្ងៃ។ ពុំមែនគាត់កំណាញ់ប្តីនោះទេ ចង់ពេលណាក៏បានដែរ តែត្រូវកាត់បន្ថយ ការស៊ីផឹក និងប្រឹងប្រែងរកស៊ីផង ខ្លួនមានកូនប្រសា ជិតបានចៅពទៅហើយ នៅតែមិនចោល ចរិតក្មេងស្ទាវយ៉ាងនេះ គាត់សុខចិត្តមេម៉ាយប្រសើរជាង។

ដោយឡែក លោកម៉ា ឌី អាយុ៤៥ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកគ្មានពាក្យអ្វីមកបន្ថែមទៀតទេ ព្រោះ ប្រពន្ធលាតត្រដាងខ្ទេចខ្ទីអស់ទៅហើយនោះ។ លោកមិនចាំបាច់បំភ្លឺស្អីទៀតទេ ទោះជាប្រាប់ទៅក៏មិន បានប្រយោជន៍អីដែរ គ្រាន់តែទទួលស្គាល់ថា ខ្លួនវា ខុសមែនហើយ។ បើប្រពន្ធចង់ឈ្នះប្តី ក៏ស្រេចតែ នាង ទៅចុះ ប៉ុន្តែលោកក៏ជឿថា ប្រពន្ធគួរតែចេះអៀនខ្មាសខ្លះផង គួរអ្វីទៅនិយាយរឿងកំបាំងយប់ព្រលប់ ប្រាប់គេ? គឺពីមុននាងប្រាប់អ្នកជិតខាង ឥឡូវហ៊ាន ប្រាប់អ្នកកាសែតទៀត លោកសុំចាញ់ហើយ។

ផ្ទះអ្នកស្រីសារួន សាន

លោកវ៉ាង ខេន មេភូមិរង ភូមិផ្លោច បានឱ្យដឹងថា រឿងគ្រួសារមួយនេះ វាសាំអស់ទៅហើយ ព្រោះ រូបលោកក៏ធ្លាប់ណែនាំអប់រំជារឿយៗ តែគេមិន  ស្តាប់។ រឿងពួកគេទាស់គ្នាកណ្តាលអធ្រាត្រនោះ បើ ទាស់តែពីរនាក់មានអី តែគេស្រែកជេរគ្នាផ្អើលអ្នកជិតខាងគ្មានបានដេកពួន លុះលោកដេញដោលទៅ ប្រពន្ធក៏ប្រាប់ថា មកពីប្តីនេះកេះកៀវនាងកំពុងអស់កម្លាំង លុះនាងមិនព្រម ទើបប្តីរករឿង បានត្រឹមអ្នក ស្តាប់នាំគ្នាសើចតែប៉ុណ្ណោះ។

លោកវ៉ាង ខេន

លោកជា ដេង អាយុ៥៧ឆ្នាំ និងលោកវឿត ថុល អាយុ២៨ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ជម្លោះគ្រួសារនេះ ពួកលោកមិនដឹងខាងណា ខុសខាងណាត្រូវទេ ព្រោះជាប្តីប្រពន្ធមានខាន់ស្លា ត្រឹមត្រូវ។ ទោះយ៉ាងណា បើពួកគេឈ្លោះគ្នាព្រោះ តែរឿងកេះកៀវហ្នឹង គួរនាំគ្នាទៅឈ្លោះឯព្រៃទៅ កុំមករំខានដំណេកគេឯងយ៉ាងនេះទៀត។

លោកជា ដេង

ដោយឡែក អ្នកជិតខាងមួយចំនួនទៀត ក៏មាន សំណូមពរដល់អាជ្ញាធរភូមិចាត់វិធានការក្តៅ ដោយ ការដាក់ពិន័យដល់គ្រួសារណាដែលរំខានដល់សិទ្ធិ រស់នៅរបស់អ្នកដទៃ។ បើមេភូមិណែនាំមិនស្តាប់ ត្រូវតែបញ្ជូនទៅសមត្ថកិច្ចថ្នាក់លើទៀត ព្រោះ បណ្តោយឱ្យនៅតែអ៊ីចឹង អាចឆ្លងដល់កូនប្រសា ឬកូនបង្កើតទៀត។

លោកវឿត ថុល

គួរបញ្ជាក់ថា មិនខ្វះទេ រឿងរ៉ាវយប់ព្រលប់ ខណៈដែលប្តីនេះកេះកៀវប្រពន្ធសុំរួមភេទ តែប្រពន្ធ មិនឱ្យនោះ បើប្តីចេះគិត ក៏ស៊ូទ្រាំអត់ឃ្លាន១យប់ ក៏មិនដាច់ខ្យល់ដែរ គង់តែយប់ស្អែក ប្រពន្ធយល់ ព្រម។ ផ្ទុយទៅវិញ ពេលប្រពន្ធមិនឱ្យ ស្រាប់តែស្រែក ជេរ រួចប្រពន្ធជេរវិញនោះ មិនខុសពីសត្វសុនខ នោះទេ ព្រោះសុនខឈ្មោល ពេលវារកញីក៏អាងចង្កូម តែមីញីមិនឱ្យ ក៏ស្រែកង៉ាញ់! ង៉ាញ់ គំរាមវិញ។ បើ មនុស្សធ្វើយ៉ាងនេះដែរ ឈ្មោះថា អន់ជាងសត្វ តិរច្ឆានទៅទៀត ដែលជាមេរៀនជីវិត មិនគួរបុរស ទាំងឡាយយកតម្រាប់តាម…”៕

RELATED ARTICLES