រឿងលោកិយចំណីរាគា ស៊ីមិនធាត់ អត់មិនស្គមនេះ ស្មុគស្មាញណាស់ បើសិនជាបុគ្គលណាយកខ្លួនទៅ ប្រឡូកច្បាស់ជាដកថយវិញមិនរួច មានតែការ ឈ្លោះប្រកែកហ្នឹងឯង។ យ៉ាងណាមិញ ស្ត្រី៣នាក់នេះ ឈ្លោះដណ្តើមប្តីគ្នាជាង២០ឆ្នាំហើយ ដោះស្រាយមិនចេញ ព្រោះតែលោកប្តីសម្បូរស្នេហ៍ មិនព្រមលែងមួយណាទេ ដោយយកទាំងអស់…។
អ្នកស្រីង៉ែត កប អាយុ៤០ឆ្ន្នាំ រស់នៅភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ថា គាត់មានម្តាយឪពុកនៅរស់ទាំងពីរ តែជាអកុសល គាត់ ក្លាយជាប្រពន្ធទី៣ ដែលមានប្តីឈ្មោះខៀវ សៅ អាយុ ៥៤ឆ្នាំ។ គាត់យកប្តីនេះ តាំងពីនៅក្រមុំអាយុ២០ឆ្នាំ ម៉្លេះ ដោយបង្កើតបានកូនប្រុស២នាក់ ប៉ុន្តែកូនទី២ ស្លាប់ នៅសល់កូនច្បង អាយុ១៦ឆ្នាំ បានចូលសាងផ្នួស ជាសាមណេរ នៅវត្តមួយក្នុងឃុំនេះ។ អ្នកស្រីរំព្ញករឿង ដើមថា តាមពិត ប្តីគាត់ធ្លាប់មានប្រពន្ធទី១ ឬប្រពន្ធដើម ឈ្មោះគឹម ម៉ៅ សព្វថ្ងៃអាយុ៥៨ឆ្នាំ តែដោយសារ ប្រពន្ធដើមអត់កូន ទើបប្រពន្ធនេះណែនាំប្តីឱ្យយក ប្រពន្ធទី២ ឈ្មោះខៀវ សារូ សព្វថ្ងៃអាយុ៤៧ឆ្នាំ។ រវាង ប្តីនិងប្រពន្ធទី២ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ទើបមាន គោត្តនាមខៀវ ដូចគ្នា តែដោយសារប្តីជាមនុស្សកាមក្រាស់ ក៏លួចមកទាក់ទងគាត់កាលនៅក្រមុំ ដោយប្រើភាសា លួងលោមយ៉ាងពីរោះផ្អែមល្ហែម ធ្វើឱ្យគាត់បាត់បង់ម្ចាស់ការ ក៏ជ្រុលប្រគល់ព្រហ្មចារីឱ្យបុរសកំហូចនោះទៅ។ លុះ មានផ្ទៃពោះបែកការណ៍ ចាស់ៗក៏បង្ខំឱ្យរៀបចំសែនព្រេន១ព្រឹក កុំឱ្យខ្មោចខឹង និងបន្តរួមរស់ជាមួយគ្នារហូតដល់សព្វថ្ងៃ។
អ្នកស្រីង៉ែត កប បន្តថា ឆាកជីវិតប្តី១ ប្រពន្ធ៣ មិនមែន ស្រួលទេ ព្រោះគាត់ត្រូវរងនូវការប្រមាថពីប្រពន្ធទី១ និងទី២ ដោយ គ្មានពេលបញ្ចប់។ តាមពិត គាត់មិនចង់ធ្វើប្រពន្ធចុងគេទេ តែព្រហ្មលិខិត បានកំហិតវាសនាគាត់ឱ្យជួបស្ថានភាពបែបនេះ ទោះជាគេចទៅណាក៏មិនរួចដែរ។ តាំងពីដឹងថា ប្តីស្រលាញ់ប្រពន្ធទី៣ ដែលមានវ័យក្មេងជាងគេខ្លាំងជាង បណ្តាលឱ្យប្រពន្ធទី១ និងទី២ ច្រណែនឈ្នន្នាសីតាមរករឿងគាត់ជារឿយៗ តែ គាត់មិនព្រមចុះចាញ់។ ប្រពន្ធទាំងនោះទាមទារគាត់ឱ្យដកខ្លួនថយ តែឱ្យគាត់ដក ខ្លួនយ៉ាងម៉េច បើមានកូនកំលោះទៅហើយនោះ។ ចំណែកលោកប្តី ក៏មិនព្រមលែង គាត់ដែរ បានទាំងបង្ក្រាបប្រពន្ធទី១ និងទី២ ឱ្យឈប់មករករឿងគាត់ទៀតផង ដោយប្តីមិន លែងមួយណាឡើយ និងតែងដាក់វេនគ្នាទៅដេកជាមួយ តែដោយសារគាត់ក្មេងជាងគេ ទើបប្តីងាក មកគាត់ច្រើនជាង កើតជាទំនាស់គ្មានស្រាកស្រាន្ត។
ដោយឡែក អ្នកស្រីខៀវ សារូ អាយុ៤៧ឆ្នាំ ជាប្រពន្ធទី២ បានឱ្យដឹងថា គាត់យកលោកខៀវ សៅ ដែល ជាបងជីដូនមួយធ្វើប្តីនេះ ក៏ដោយសារអ្នកស្រីគឹម ម៉ៅ ជាបងថ្លៃទាក់ទង។ តាមពិត តាំងពីកវែកកឆ្នាំងជាមួយប្រពន្ធ ដើមមក ពួកគាត់រកកូន១គ្រាប់ធ្វើថ្នាំគ្មានទេ ទើបយាយម៉ៅ ប្រាប់ប្តីថា បើសិនជាគ្មាន កូនតពូជ ច្បាស់ជាចាស់ទៅវេទនាមិនខានឡើយ។ ប្រឈមនឹងបញ្ហានេះ លោកសៅ ក៏បង្គាប់ប្រពន្ធដើមថា អ៊ីចឹងជួយរកប្រពន្ធទី២ ឱ្យគាត់ផងទៅ ទើបយាយម៉ៅ សម្លឹងឃើញតែរូបអ្នកស្រីម្នាក់គត់ ក៏ចូលចែចូវតាមប្រពៃណី ឯរូបគាត់ខ្លាចអត់ប្តី ក៏យល់ព្រមសែនព្រេនទៅ។ បន្ទាប់ពីបានគ្នាមក គាត់បានមករស់នៅជុំគ្នាជាមួយ ប្រពន្ធដើមក្រោមដំបូលតែមួយ ចែករំលែកសេចក្តីសុខគ្នា គ្មានការច្រណែន ឈ្នន្នាសីអ្វីទេ។ គាត់បានបង្កើតកូន៥នាក់ ឱ្យប្តីនេះ (ប្រុស២ ស្រី៣) ដោយ មានកូនខ្ចីនៅក្រហមរងាល មិនដែលទាស់ទែងខ្វែងគំនិតគ្នាជាមួយប្រពន្ធទី ១ទេ ឯកូនៗក៏គោរពអ៊ំស្រីដូចម្តាយបង្កើត។
អ្នកស្រីខៀវ សារូ បន្តថា អ្វីដែលគាត់ខឹងសម្បានោះ ព្រោះតែប្តីមាន ប្រពន្ធ២នាក់ទៅហើយ នៅតែមិនស្កប់ស្កល់ លួចទៅទាក់ទងនឹងនាងង៉ែត កប ធ្វើឱ្យនាងនោះមានផ្ទៃពោះ ត្រូវមេបាគេបង្ខំឱ្យសែនព្រេន ផុងខ្លួនដកថយ មិនរួច។ នាងង៉ែត កប ខូចណាស់់ ចង់ស៊ីដាច់តែឯង តែងអូសទាញប្តីទៅនៅ ជាមួយ ជាហេតុធ្វើឱ្យរូបគាត់និងបងស្រីទី១ កើតទុក្ខមិនសុខចិត្តក៏តាមទៅ ឈ្លោះ និងអូសកប្តីកំហូចនេះមកវិញ។ ទោះយ៉ាងណាក៏លោកប្តីសម្បូរ ស្នេហ្ន៍មិនព្រមលែងនាងទីី៣នោះទេ ធ្វើឱ្យពួកគាត់ក្តៅក្រហាយជារៀងរហូត។
ចំណែក អ្នកស្រីគឹម ម៉ៅ ហៅយាយម៉ៅ អាយុ៥៨ឆ្នាំ ជាប្រពន្ធទី១ បានឱ្យដឹងថា ប្តីគាត់ជាមនុស្សខិលខូចបំផុត ចូលចិត្តរៀនមន្តអាគមស្នេហ្ន៍ស្នូក និងធ្លាប់អួតប្រាប់គាត់ថា ប្រពន្ធទី៣ នោះ ជាប់ស្នេហ៍របស់គេ។ គាត់គ្មានកូន ១គ្រាប់ជាមួយប្តីនេះទេ និងពិតជាបានជួយរកប្រពន្ធទី២ ឱ្យប្តីទៀតផង ដោយ សម្លឹងឃើញតែប្អូនស្រីខៀវ សារូ គួរឱ្យទុកចិត្តបាន ទើបគាត់ចាត់ចែងឱ្យទៅ។ លុះ ប្រពន្ធទី២រវល់តែពពោះ ស្រាប់តែលោកប្តីលួចទៅខូចគ្នាជាមួយនាងកប រហូត ជ្រុលក្បាលក្រពើដកថយមិនរួច ក៏យកទាំង៣យ៉ាងនេះទៅ។
អ្នកយកព័ត៌មានយើង មិនអាចទាក់ទងសុំការបំភ្លឺពីលោកខៀវ សៅ ជាប្តីបាន ឡើយ ព្រោះលោករវល់ចេញទៅហូបការបងប្អូន ប៉ុន្តែអ្នកស្រុកជិតខាងជួយប្រាប់ថា លោកសៅ ពិតជាបុរសសម្បូរស្នេហ៍មែន ព្រោះសព្វថ្ងៃ ក្រៅពីប្រពន្ធទាំង៣នាក់នោះ លោកសៅ នៅតែឆ្លៀត“សៅគ្រី” ជានិច្ច។
គួរបញ្ជាក់ថា បើសិនជាប្រពន្ធទី១ និងប្រពន្ធទី២ ឱបក្រសោបប្តីរួមគ្នា ក្រោមដំបូលតែមួយ នោះ ច្បាស់ជាឈ្លោះគ្នាបែកផ្សែងមិនខាន ប៉ុន្តែសំណាង ល្អ ដែលប្តីចេះរកបានប្រពន្ធទី៣ ដូចជំរុញប្រពន្ធទី១ និងទី២ ឱ្យបង្វែរមុខព្រួញទៅឈ្លោះជាមួយប្រពន្ធទី៣ វិញ។ ទោះជាឈ្លោះមិនបានប្រយោជន៍អ្វីដែរ ព្រោះ ជាង២០ឆ្នាំទៅហើយ ជាពិសេសប្រពន្ធទី៣ មានកូន ទៅបួសជាសង្ឃ គួរតែរួបរួមសាមគ្គីគ្នីប្រាសើរីជាង ព្រោះបន្តិចទៀត ច្បាស់ជាលោកសៅ ទៅបួសតាម កូនូមិនខានឡើយ នៅពេលគាត់នឿយណាយនឹងឆាក ជីវិតលោកិយ…”៕