ជារឿងកម្រ មានដែលយុវវ័យ១គូ នេះ ចាប់ផ្តើមស្រលាញ់គ្នា តាំងពីនៅជំទង់អាយុ១៣ឆ្ន្នាំម៉្លេះ លុះ ចូលវ័យកំលោះក្រមុំអាយុ១៦ឆ្នាំ ក៏ចាប់ផ្តើម សាកឱ្យស្គាល់រសជាតិតណ្ហា។ ពេលស្គាល់ចំណីឆ្ងាញ់ ស្រាប់តែឪពុកម្តាយទាស់គ្នារឿងបណ្ណាការ ធ្វើឱ្យពួកគេខ្លាចព្រាត់ស្នេហ៍ ក៏ ពង្រត់គ្នាទៅសំងំសុខនៅប្រទេសថៃ លុះវិល មកវិញ ម៉ែឪទាល់តម្រិះ ក៏សម្របសម្រួលត្រូវថ្លៃគ្នាវិញ គិតគូររៀបការកូនទាំងពីរ ក្រែងខ្មោចខឹង…។
យុវជនហ៊ុង សំណាង អាយុ១៧ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា រូបគេជាកូនច្បង ក្នុងចំណោមបងប្អូន៣នាក់ ឪពុកឈ្មោះហ៊ុង ជ្រុយ អាយុ៥០ឆ្នាំ ម្តាយឈ្មោះសុខា អាយុ៤៥ឆ្ន្នាំ។ កាលនៅកុមារ គេបានចូលរៀនត្រឹមថ្នាក់ទី៦ ប៉ុន្តែដោយរៀន ខ្សោយពេក ក៏ឈប់ទៅបន្ទាប់មកក៏នៅតែផ្ទះជួយធ្វើស្រែ និងជួយបោចទាម្តាយ យកសាច់ទៅ លក់ឯផ្សារ។ នៅពេលគេមានវ័យជំទង់ អាយុ១៣ឆ្នាំ ស្រាប់តែចេះស្រលាញ់ស្រីស្ទើរបាត់មុខមិនបាន ដែលស្រីក្មេងនោះ ទើបមានអាយុ១៣ឆ្នាំដែរ នាងឈ្មោះរុន ម៉ារៀ រស់នៅភូមិជាមួយគ្នា ដែលកាលនោះនាងក៏ឈប់រៀនដែរ ហើយតែងមកស៊ីឈ្នួលបោចទាឱ្យម្តាយរបស់គេ។ ហេតុតែនៅក្មេង ពេកពួកគេបានត្រឹមមើលមុខគ្នានិយាយលេងសើចធម្មតាប៉ុណ្ណោះ លុះបានទស្សនាទូរទស្សន៍វីដេអូ ក៏បែកប្រាជ្ញាចេះប្រើភាសាស្នេហា អូនបងខ្លះៗ ដោយពុំទាន់ចេះលូកលាន់គ្នានោះទេ។ ពេលម៉ារៀ មកបោចទាម្តងៗ នាងបានស្ករគ្រាប់ ឬខ្ចប់នំចំណីនឹងថ្នក់កន្សែង មកផ្ញើគេមិនដែលខានទេ ធ្វើឱ្យគេ ស្រលាញ់នាងធ្ងន់ទៅៗ តែខ្លួននៅក្មេងពេកមិនដឹងធ្វើអីកើត បានត្រឹមសន្យានឹង គ្នាថា “ចាំធំបន្តិចទៀត យើងរៀបការដូចក្នុងកុនណា៎អូន!”។
យុវជនហ៊ុង សំណាង បន្តទៀតថា លុះរូបគេ និងសង្សារចូលវ័យកំលោះ ក្រមុំអាយុ១៦ឆ្នាំ សេចក្តីស្រលាញ់កាន់តែធ្ងន់ទៅៗ ពេលជួបគ្នាម្តងៗ ស្ទើរតែ ចាប់លេបឱ្យដូចរាហូចាប់ចន្ទ។ ថ្ងៃមួយ ពួកគេណាត់ជួបគ្នានៅកន្លែងស្ងាត់ ក្រោម ពន្លឺព្រះចន្ទ អង្គុយកៀកកិតគ្នា ស្រាប់តែចំហាយតណ្ហាឆាបឆេះឡើង ទើបគេហា មាត់ស្ទើរមិនរួចប្រាប់ស្រីសម្លាញ់ថា “យើងផ្តើមស្រលាញ់គ្នាតាំងពីអាយុ១៣ឆ្នាំ ឥឡូវម្នាក់ៗចូល ១៦ឆ្នាំហើយ ចង់តែសាកម្តងឱ្យស្គាល់រសជាតិស្នេហ៍ តែបើ អូនប្រកែក បងក៏មិនហ៊ានដែរ!” ពេលនោះក្រមុំម៉ារៀ អត់ប្រកែកអ្វីទេ បានទាំង ចូលខ្លួនក្នុងរង្វង់ដៃ របស់គេទៀតផង ទើបរូបគេចាប់ផ្តើមបបោសអង្អែល ថែថើបបឺតជពាក្ជ់តាមអ្វីដែលធ្លាប់ឃើញក្នុងខ្សែភាពយន្ត និងជ្រុលជ្រួស ជាមួយគ្នាទៅ ដោយទទួលស្គាល់ថា រសជាតិតណ្ហាផ្អែមឈ្ងុយឆ្ងាញ់លើស សាច់គោអាំងទៅទៀត។ តាំងពីពេលនោះមក ពួកគេញៀនញ៉ាមនាំគ្នាសាក ម្តងហើយម្តងទៀត រហូតដល់ឪពុកម្តាយដឹងក្លិនមិនស្រួល ក៏គិតគូររៀបការ ឱ្យ។ ពេលចាស់ៗជួបនិយាយគ្នានេះ ម្តាយខាងស្រីស៊ីថ្លៃបណ្ណាការ ១៦០០ដុល្លារ តែឪពុកម្តាយរបស់គេសុំចុះត្រឹម១៣០០ដុល្លារ។ ជជែកចុះឡើងខុស ថ្លៃគ្នា ៣០០ដុល្លារ ស្រាប់តែម្តាយខាងស្រីដើរចេញឆ្កុយ ធ្វើឱ្យីម៉ែឪរបស់គេ អន់ចិត្តក៏ដើរចេញដែរ ទុកឱ្យកូនៗស្រក់ទឹកភ្នែកគ្រប់គ្នា ខ្លាចតែព្រាត់ស្នេហ៍។
សំណាង បន្ថែមថា ដោយខ្លាចមិនបានជួបគ្នា រូបគេ និងស្រីថ្លើមថ្លៃ ក៏ សម្រេចចិត្តឱបបង្វេចនាំគ្នារត់ទៅប្រទេសថៃ ស៊ីឈ្នួលបេះផ្លែឈើ និងសំងំ សុខបានជាង១ខែ រហូតដល់ម៉ែឪទូរស័ព្ទអង្វរឱ្យវិលមកវិញ។ លុះមកដល់ ឪពុកម្តាយទាំងសងខាងដឹងថា អង្ករក្លាយជាបាយទៅហើយនោះ ក៏លែងនិយាយ ពីរឿងលុយ១៦០០ដុល្លារ ថ្លៃបណ្ណាការ បានត្រឹមសុំថ្លៃផ្ទះ ៦០០ដុល្លារប៉ុណ្ណោះ និងត្រៀមរៀបចំផ្សំផ្គុំពួកគេនៅខែក្រោយនេះហើយ។ គេបញ្ជាក់ថា ទោះជា ម៉ែឪ មិនការឱ្យ ក៏ពួកគេមិនលែងគ្នាជាដាច់ខាត ព្រោះស្រលាញ់គ្នាតាំងពី អាយុ១៣ឆ្នាំ មិនធម្មតាទេ ហើយពេលនាំគ្នាសាកនៅអាយុ១៦ឆ្នាំនោះ ផ្អែមល្ហែមជាប់មាត់ណាស់ គ្មានថ្ងៃបំភ្លេចបានឡើយ។
ដោយឡែក នាងរុន ម៉ារៀ អាយុ១៧ឆ្នាំ ជាប្រពន្ធអត់ទាន់មានខាន់ ស្លា បានឱ្យដឹងថា ពួកនាងពិតជាបានសាងស្នេហ៍តាំងពីអាយុ១៣ឆ្នាំ ប្រាកដ មែន។ មុនដំបូង ឪពុកម្តាយទាំងសងខាងមិនចង់ឱ្យយកគ្នាទេ ដោយម្នាក់ៗ នៅក្មេងពេក មេឃុំមិនចេញច្បាប់ឱ្យរៀបការទេ តែទោះជាបំបែកយ៉ាងណា ក៏នាង និងប្រុសថ្លៃមិនសុខចិត្តចុះចាញ់។ លុះទាល់ច្រកពីរឿងលុយខុសថ្លៃគ្នា នោះ ពួកនាងក៏ពង្រត់គ្នាឆ្លងដែនទៅប្រទេសថៃ សំងំសាងស្នេហ៍យ៉ាងមានសេចក្តីសុខ តែនាងចេះវិធីពន្យារកំណើត មិនឱ្យមានផ្ទៃពោះទេ។ នាងសារភាពថា កាលអាយុ១៣ឆ្នាំ គ្រាន់តែចេះ ស្រលាញ់ តែមិនទាន់ចេះស្ទាបអង្អែលអ្វីទេ លុះ១៦ឆ្ន្នាំ ស្រាប់តែចេះ មិនចាំបាច់គ្រូណាមកបង្រៀន និងយល់ ថា សេចក្តីស្នេហាមានឥទ្ធិពលខ្លាំងណាស់។
អ្នកស្រីជួង ណាច អាយុ៤១ឆ្នាំ ជាម្តាយ និង លោកយាយសុខ សុន អាយុ៧០ឆ្នាំ ជាជីដូនខាងស្រី បានឱ្យដឹងស្របគ្នាថា តាំងពីបានដឹងថា កូនស្រី និង ចៅស្រីមានសង្សារក្នុងវ័យជំទង់មក ពួកគាត់ឧស្សាហ៍ ស្តីប្រដៅណែនាំណាស់ ព្រោះប៉ិចមិនទាន់ចេះមាន ស្នេហា។ កាលពីអាយុ១៣ឆ្ន្នាំ កូនស្រីនេះ តែងទៅ ស៊ីឈ្នួលបោចទាឱ្យម្តាយខាងប្រុស លុះយូរៗទៅ ស្រាប់តែត្រូវដងត្រូវផ្លែគ្នាជាមួយក្មេងប្រុសមិនទាន់ ជ្រុះពន្លៃពីក្បាល អាយុ១៣ឆ្នាំ ដូចគ្នា។ លុះកូនស្រី
គ្រប់ការ មានរដូវមិនបានប៉ុន្មានថ្ងៃ ស្រាប់តែភ្លីភ្លើ ឱ្យ គេសាករហូតផុងខ្លួនត្រដរមិនរួច ទើបពួកគាត់យល់ ហេតុមិនស្រួល ក៏ប្រាប់ម្តាយខាងប្រុសឱ្យចូលតាម ប្រពៃណី និងទាស់គ្នាត្រឹម៣០០ដុល្លារ។ ក្មេងៗ ទាំងពីរនេះចិត្តខ្លាំងណាស់ ពេលចាស់ៗមិនត្រូវគ្នា ស្រាប់តែពួកគេនាំគ្នាទៅសំងំសាកនៅប្រទេសថៃ បាត់ជាង១ខែ ទើបពួកគាត់ទាក់ទងហៅមកវិញ គិត គូររៀបការឱ្យ។ ឥឡូវលោកមេឃុំប្រាប់ថា ចាំឱ្យគ្រប់ អាយុ១៨ឆ្នាំសិន ទើបលោកហ៊ានស៊ីញ៉េច្បាប់ឱ្យ រៀបការ អ៊ីចឹងមានតែទុកឱ្យពួកគេសាកមួយរយៈទៀត ចុះ ព្រោះវាជ្រុលក្បាលក្រពើទៅហើយ ចាំដល់ពេល មេឃុំយល់ព្រមចាប់ការឱ្យតែម្តង សោះអំពល់ទុក្ខ។
គួរបញ្ជាក់ថា យុវវ័យទាំងពីរនេះ គ្រាន់បើហើយ ព្រោះចេះទ្រាំដល់អាយុ១៦ឆ្នាំ ទើបសាកបន្ទាប់ពី ស្រលាញ់គ្នា៣ឆ្នាំ ព្រោះកន្លងមកក៏មានក្មេងប្រុសស្រី ខ្លះចេះសាកតាំងពីអាយុ១៤ឆ្នាំម៉្លេះ លុះខាងស្រីមាន អាយុ១៥ឆ្នាំ ក៏ក្លាយជាម្តាយគេទៅហើយ។ ករណី បែបនេះ “អង្គរធំ” ធ្លាប់ចុះផ្សាយជាហូរហែ ដែល ស្តែងឱ្យឃើញថា ចំណីតណ្ហានេះ កុំចង់សាកអត់ បានទេ ព្រោះបើបានម្តងច្បាស់ជាញ៉ាមម្តងហើយម្តងទៀត រហូតពោះប៉ុនកញ្ជើ ពិបាកដល់ម៉ែឪ…”៕