Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិកម្ពុជា​រំពឹង​ស្រូប​ទាញ​អ្នក​វិនិយោ​គិន​ពី​ប្រទេស​ម៉ារ៉ុក

កម្ពុជា​រំពឹង​ស្រូប​ទាញ​អ្នក​វិនិយោ​គិន​ពី​ប្រទេស​ម៉ារ៉ុក

បន្ទាប់ពីបានព្រមព្រៀងលើទំនាក់ទំនងអនុញ្ញាតិជើងយន្តហោះរបស់ប្រទេសម៉ារ៉ុក ហោះត្រង់មកកាន់កម្ពុជា បានធ្វើអោយមានការយល់ឃើញយ៉ាងខ្លាំងថាក្រុមវិនិយោគិន ដែលភាគច្រើនជាម្ចាស់គម្រោងធំៗនៅលើទ្វីបអាហ្វ្រិកនឹងងាកមកបោះទុនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះលំហូរចូលអ្នកទេសចរណ៍ពីទ្វីបអាហ្វ្រិក ជាពិសេសគឺ ប្រទេសម៉ារ៉ុក ក៏ពិតជាមានច្រើនដែរ បន្ទាប់ពីការភ្ជាប់ទំនាក់ទំនងនេះ។

យោងតាមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសម៉ារ៉ុក និងរដ្ឋលេខាធិការអាកាសចរស៊ីវិលកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍បានអះអាងថា ក្នុងពេលដ៏ខ្លីក្រុមហ៊ុនរបស់ប្រទេសមួយនេះ នឹងបើកការហោះហើរត្រង់ទៅវិញទៅមកក្នុងមួយសប្ដាហ៍៧ជើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ទំនាក់ទំនងឈានដល់ការសុំហោះហើរត្រង់មកកាន់កម្ពុជានេះ ត្រូវបានកើតឡើងបន្ទាប់ពីជនជាតិនៅក្នុងតំបន់អាហ្វ្រិកខាងជើងកាន់តែច្រើន ជាពិសេសគឺជនជាតិម៉ារ៉ុកតែម្ដង ចាប់អារម្មណ៍មកកាន់កម្ពុជា។ គម្រោងនេះក៏ក្នុងបំណងទាក់ទាញពលរដ្ឋកម្ពុជា និងជនបរទេសដែលបានស្នាក់នៅប្រទេសកម្ពុជា អោយចាប់អារម្មណ៍ឡើងទៅកម្សាន្តនៅប្រទេសម៉ារ៉ុកវិញផងដែរ ទើបក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសម៉ារ៉ុកសម្រេចចិត្តសុំសិទ្ធិហោះត្រង់មកកាន់កម្ពុជាក្នុងពេលដ៏ខ្លី។ យ៉ាងណាក៏ដោយនៅមិនទាន់ប្រកាសថាយន្តហោះរបស់ម៉ារ៉ុក នឹងចាប់ផ្ដើមហោះត្រង់មកកាន់កម្ពុជានៅថ្ងៃណានៅឡើយទេ ដោយគ្រាន់តែបានដឹងថាក្រុមហ៊ុននេះ នឹងបើកឆាកហោះហើរត្រង់ក្នុងពេលដ៏ខ្លីបន្ទាប់ពីចុះកិច្ចព្រមព្រៀងប៉ុណ្ណោះ។ គម្រោងនេះ ត្រូវគេមើលឃើញថាច្បាស់ណាស់ថានឹងធ្វើអោយក្រុមអ្នកវិនិយោគិនរបស់ប្រទេសម៉ារ៉ុក នឹងចុះមកកាន់កម្ពុជា ហើយក្រុមអ្នកមានទាំងនោះ ក៏នឹងសំឡឹងឃើញពីគម្រោងវិនិយោគរបស់ខ្លួននៅលើទីផ្សាររបស់កម្ពុជាផងដែរ។ (មានត)

ព័ត៌មានលម្អិតសូមមើលលើទំព័រកាសែត នគរធំ

dd

RELATED ARTICLES