ទោះជាគ្មានលុយកាក់សែនព្រេន ក៏កំលោះលង់ស្នេហ៍មេម៉ាយនេះ ស្គាល់ប្រពៃណីទំនៀមទម្លាប់ខ្មែរដែរ ពួកគេខ្លាចខុសចាស់ទុំ ទើបមុន នឹងរៀបចំផ្សំដំណេកក្នុងបន្ទប់ជួល ក៏នាំគ្នាអុជធូបថ្វាយបង្គំក្តារហ៊ឹង តំណាងព្រលឹងដូនតា។ សព្វថ្ងៃ សេចក្តីស្នេហា និងភាពក្រីក្រដើរទន្ទឹម គ្នារហូត បានក្លាយជាឧបសគ្គរារាំងជីវិតគូស្រករ ឱ្យពិបាកដោះស្រាយ ជាពិសេស ឆាកជីវិតកម្មករ-កម្មការិនី កំពុងជួបបញ្ហាធ្ងន់ជាងគេ…។
យុវជនសុខ លី អាយុ២០ឆ្នាំ រស់នៅភូមិឈើទាល ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ដែលអង្គុយក្បែរប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែ បានរៀបរាប់ថា រូបគេជាកូនទី២ ក្នុងចំណោមបងប្អូន៦នាក់ ឪពុកឈ្មោះវិត ដឹក អាយុ៤២ឆ្នាំ ម្តាយឈ្មោះអ៊ឹម សាន អាយុ៤២ឆ្នាំ ជាកសិករ។ ដោយសារជីវភាពក្រីក្រ ទើបគេរៀន សូត្របានតែត្រឹមថ្នាក់ទី៩ នៃអនុវិទ្យាល័យអង្គព្រះស្តេច ក៏ឈប់ទៅ។ បន្ទាប់មក គេបានចេញទៅធ្វើកម្មករសំណង់ ក៏ បានជួបប្រពន្ធសព្វថ្ងៃនេះឈ្មោះយិល ច្រាច អាយុ២៥ឆ្នាំ ជាស្រីមេម៉ាយ កូន១ ស្រុកកំណើតនៅខេត្តកំពត។ ពួកគាត់ស្គាល់គ្នាតែត្រឹមរយៈពេល ១ខែប៉ុណ្ណោះ ក៏ចាប់ផ្តើមត្រូវរ៉ូវគ្នា តាមរយៈក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត ណាត់ជួបគ្នាក្នុងបន្ទប់ជួល។ ដោយសារស្រីថ្លៃ ធ្លាប់ឆ្លង កាត់ប្តី ម្តងរួចទៅហើយនោះ មិនពិបាកទេ ព្រោះនាងមិនសូវខ្មាស បានទាំងជួយបង្រៀនគេទៀតផង ប៉ុន្តែមុននឹងផ្សំដំណេក គេខ្លាចខុសមេបា ចាស់ទុំ ក៏នាំស្រីថ្លៃអុជធូបថ្វាយបង្គំក្តារហ៊ឹង សុំខមាទោសជាមុនសិន ដោយសន្យាថា កាលណារកស៊ីសល់លុយ ពួកគេនឹងរៀបការ ឬសែនព្រេនមិនភ្លេចទេ។ បន្ទាប់ពីថ្វាយបង្គំជីដូនជីតាកុងម៉ារួចរាល់ ទើបពួកគេ ដឹកដៃគ្នាទៅលេងឋានសួគ៍ ដោយទទួលស្គាល់ថា ពិតមែនតែមេម៉ាយ ក៏ស្រីសង្សារបានផ្តល់ឱ្យគេនូវភាពផ្អែមល្ហែម ស្រណុកសុខស្រួលមិន អាចបំភ្លេចបានឡើយ។
យុវជនសុខ លី បន្តទៀតថា តាមពិត តាំងពីធំពេញកំលោះមក គេ មិនដែលស្គាល់ជាតិស្រីដល់ម្តងណាឡើយ លុះប៉ះម្តងក៏ញៀនញ៉ាម ជំពើបមាត់ចង់ម្តងហើយ ម្តងទៀត ឯស្រីថ្លៃក៏មិនចេះកំណាញ់ខ្លួន។ ល្អូកល្អិននឹងគ្នាបានជាង១ខែ ទើបគេនាំសង្សារទៅបង្ហាញឪពុកម្តាយឱ្យ ទទួលស្គាល់ជាកូនប្រសា និងគិតគូរស្តីដណ្តឹងតាមប្រពៃណី ប៉ុន្តែដោយសារម៉ែឪគ្មានលុយ ក៏ទាល់ច្រកមិនដឹងធ្វើអ្វីកើត ក៏ប្រាប់កូនៗថា ដោះស្រាយខ្លួនឯងទៅ។ បន្ទាប់មក ពួកគាត់ក៏បបួលគ្នាទៅផ្ទះឪពុកម្តាយខាងស្រី ចាស់ៗមិនថាអីទេ បានតម្រូវឱ្យពួកគេទៅធ្វើការសន្សំលុយ លុះបាន ល្មមចំណាយ ក៏វិលមកសែនព្រេនបំពេញខាន់ស្លា១ព្រឹក។ ឥឡូវប្រពន្ធពោះធំជិតគ្រប់ខែហើយ ចេញទៅធ្វើការរោងចក្រក៏មិនកើត ឯរូបគេបានយកនាងមករស់នៅក្រោមបន្ទុកឪពុកម្តាយ បង្កើត (ខាងប្រុស) មិនហ៊ានទៅណាចោលប្រពន្ធទេ ក៏ស៊ូរង់ចាំឱ្យនាងសម្រាលកូន សិន ដោយគ្មានលុយកាក់ ត្រៀមបម្រុងដល់ពេលអាសន្ននោះទេ។
ដោយឡែក នាងយិល ច្រាច អាយុ២៥ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា នាងមានស្រុកកំណើតនៅភូមិព្រៃតាព្រឹទ្ធ ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ នាងធ្លាប់មានប្តីទី១ ជាជនជាតិថៃ ឈ្មោះគី ជាកម្មករជំនាញ បានមកធ្វើការនៅរោងចក្រស៊ីម៉ងត៍ គ ជមេនេត នៅជិតផ្ទះនាង ក៏ត្រូវរ៉ូវគ្នាទៅ ដោយសារនាងជាប់អន្ទាក់ទឹកប្រាក់គេ។ បន្ទាប់ពីរួមរស់ ជាមួយនាងបាន៤ខែ ប្តីថៃអត់ខាន់ស្លានោះ ក៏ដល់ពេលវិលត្រឡប់ ទៅប្រទេសថៃវិញ ហើយបាត់ដំណឹងរហូតមក ទុកឱ្យនាងពពោះ បង្កើតបានកូនប្រុសម្នាក់មិនស្គាល់មុខឪពុក។ ពេលធ្លាក់ខ្លួនជាស្រី មេម៉ាយបែបនេះ ស្របពេលដែលជីវភាពកាន់តែដុនដាប នាង ក៏ផ្ញើកូនឱ្យឪពុកម្តាយថែរក្សា រួចក៏ចេញទៅធ្វើការ ភោជនីយដ្ឋានកូរ៉េ មួយនៅភ្នំពេញ ក៏បានជួបប្តីទី២ នេះ។ នាងទទួលស្គាល់ថា ប្តីទី២នេះ ពិតជាកំលោះ បរិសុទ្ធ និងខ្លាចខ្មោចកាច់ខ្លាំងណាស់ ជាក់ស្តែង មុន ពេលរួមដំណេកជាមួយនាង គេនាំនាងអុជធូបថ្វាយ បង្គំក្តារហ៊ឹង បួងសួងដល់ព្រលឹងដូនតា កុងម៉ាកុំប្រកាន់ ខឹង។ គេពិតជាល្ងង់មែន លុះត្រាតែនាងបង្ហាត់បង្ហាញ ខ្លះ ទើបគេចេះ លុះនាងឱ្យម្តងមក ក៏ស្រាប់តែញ៉ាម សុំម្តងហើយម្តងទៀត រហូតដល់នាងមានផ្ទៃពោះ ក៏នាំមកនៅផ្ទះឪពុកម្តាយគេ ត្រៀមឆ្លងទន្លេ។
លោកយាយអ៊ឹម សៀង អាយុ៥៤ឆ្នាំ ជាអ៊ំ និង អ្នកស្រីលឹម នី អាយុ៥២ឆ្នាំ ជាញាតិ បានឱ្យដឹងស្រប គ្នាថា ប្តីប្រពន្ធ១គូនេះកម្សត់ណាស់ ដោយសារឪពុក ម្តាយទាំងសងខាងសុទ្ធតែក្រីក្រតោកយ៉ាក។ ពេលនេះ នាងប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែហើយ នៅតែផ្ទះ សូម្បីលុយ១កាក់១សេនក៏គ្មានដែរ មិនដឹងបានអ្វី សម្រាប់ថ្ងៃសម្រាលកូននោះទេ។ ពួកគាត់ក៏មិនដាច់ ចិត្តទុកឱ្យមនុស្សដូចគ្នារងទុក្ខវេទនានោះដែរ ដោយ មានគម្រោងរៃអង្គាសប្រាក់គ្នាសម្រាប់ជួយស្ត្រីមាន ផ្ទៃពោះក្នុងពេលសម្រាលខាងមុខនេះ។
រីឯអ្នកស្រុកមួយចំនួនទៀត បានឱ្យដឹងស្របគ្នាថា នាងយិល ច្រាច ធ្លាប់ចាញ់បោកប្រុសថៃ ដែល ចូលមកធ្វើការរោងចក្រស៊ីម៉ងត៍នៅខេត្តកំពត បាន ត្រឹម៤ខែ ក៏ត្រូវគេបោះបង់ចោល។ ពេលអស់សង្ឃឹម ក្នុងជីវិត នាងក៏ចេញទៅធ្វើការក្នុងហាងកូរ៉េ ជាជំនួយការចុងភៅ បានត្រឹមតែរស់ប៉ុណ្ណោះ ក៏មានសំណាង បានជួបប្តីស្ទាវនៅ
កំលោះបរិសុទ្ធ។ ធម្មតាក្មេងៗ សម័យនេះឱ្យតែត្រូវរ៉ូវគ្នា ក៏នាំគ្នាលេងផ្លូវកាត់ តែគួរសរសើរដែរ ដោយពួកគេនាំគ្នាអុជធូបថ្វាយបង្គំក្តារហ៊ឹង មុននឹងផ្សំដំណេក ចាត់ទុកថា ស្គាល់ប្រពៃណី ទំនៀមទម្លាប់ខ្មែរ គ្រាន់បើដែរ។
គួរបញ្ជាក់ថា យុវវ័យរស់ក្នុងភាពក្រីក្រ កាល បើបានជួបសេចក្តីស្នេហា គ្មានលទ្ធភាពរៀបមង្គលការធំដុំបានឡើយ
សូម្បីតែក្បាលជ្រូក១ មាន់ស្ងោរ១គូ ក៏ពិបាករកដែរ។ ករណីគូស្នេហ៍នេះ នាំគ្នាអុជធូប សំពះព្រលឹងដូនតាកុងម៉ា សុំរួមរ័កគ្នានោះ ចាត់ទុកជា រឿងប្លែកមួយដែរ តែមិនគួរយុវវ័យឯទៀតនាំគ្នាធ្វើ តាមទាំងដុលនោះទេ ចាំបាច់ត្រូវតែរករណ្តាប់សែនព្រេនឱ្យបានជាដាច់ខាត ពុំមែនធូប៣សរសៃអាចដឹក ដៃគ្នាទៅលេងឋានសួគ៍បាននោះឡើយ នេះគ្រាន់តែ ជាជម្រើសសម្រាប់មនុស្សទាល់ច្រកប៉ុណ្ណោះ…”៕