ខេត្តព្រះសីហនុៈ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ឯកឧត្តម សូ សក្តិរដ្ឋមន្ត្រីក្រសួងមន្ទីពាណិជ្ជកម្ម បានមានប្រសាសន៏ថា ភាពម្ចាស់ការ ប្រកបគុណភាព គឺជាចំនុចចាប់ផ្តើបនៃភាពជោគ របស់អាជីវកម្មនិមួយៗក្នុងទីផ្សារប្រគួតប្រជែងទាំងក្នុងតំបន់ និង ឆាកអន្តរជាតិ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ ងាកមកទទួលយកនូវផលិតផលក្នុងស្រុកប្រកបដោយភាពជឿជាក់ និង ទំនុកចិត្ត។
ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងពិធីសម្ភោធការតាំងពិពណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងយុទ្ឋនាការទិញផលិតផលខ្មែរនារសៀលថ្ងៃទី២៨កក្ដដាឆ្នាំ២០១៦នៅឆ្នេរអូឈើទាលដែលរៀបចំឡើងដោយ ក្រសួងមន្ទីពាណិជ្ជកម្ម ,សភាពាណិជ្ជកម្មខេត្ត សហកាណ៏ជា មួយ សា លាខេត្តព្រះសីហនុ និង មន្ទីពាណិជ្ជកម្មខេត្តព្រះសីហនុ ដោយមានក្រុមហ៊ុនចំនួន១៤២ ចូលរួមដាក់តាំងនូវផលិតរបស់ខ្លួន ជូនអតិថិជន។ស្ថិតក្នុងភាពដ៏វិសេសវិសាល នោះផង ដែរ ឯកឧត្តម សូ សក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចាត់ទុកថា ព្រិត្តិការណ៏នេះ គឺជាផ្លូវ មួយ ដ៏ល្អសម្រាប់ បងប្អូនអាជីវករ ពាណិជ្ជករ ផលិតករខ្មែរ ក្នុងការដើរឆ្ពោះទៅរកចំ នុច ចាប់ ផ្តើម នៃសករាជថ្មី កែប្រែនូវការប្រើប្រាស់ផលិតផលដែលនាំចូលមកពីបរទេស អោយងាកមកប្រើ ប្រាស់នូវផលិតផលរបស់ជាតិខ្មែរវិញ។ការគាំទ្រនូវផលិតផលខ្មែរ គឺជាចំណែកមួយក្នុងកិច្ច អភិ វឌ្ឌ្យន៏សង្គមកម្ពុជា ការប្រើប្រាស់ផលិតផលជាតិ វាជាចលករមួយក្នុងការជំរុញ នឹង លើក ទឹកចិត្តដល់បងប្អូនអាជីវករ ពាណិជ្ជករ ផលិតករខ្មែរ ក្នុងការផលិតសម្ភារៈប្រើ ប្រាស់ ផលិត ផលសិប្បកម្ម អនុស្សាវរីយ៍ ម្ហូបអាហារ និង ភេជ្ជៈ លិតផលសុខភាព និង សម្រស់ សេវាកម្ម ទេស ចរណ៏ និង អប់រំ អោយកាន់តែមានប្រសិទ្ឋភាពខ្ពស់។ឯកឧត្តមបន្តថា ដើម្បីអោយ បង ប្អូន ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ងាកមក ប្រើប្រាស់នូវផលិតផលខ្មែរអោយបានច្រើននោះ ដ រាប ណាបងប្អូនអាជីវករ ពាណិជ្ជករផលិតករខ្មែរ ម្ចាស់សិប្បកម្ម ទាំងអស់ស្វែងយល់ អោយ បានច្បាស់អំពីត្រូវការ និងភាពចាំបាច់នៃយុគ្គសម័យថ្មី ដែលទាមទាអោយមានលក្ខណះ ស្តង់ ដា ប្រកបដោយគុណភាពខ្ពស់។
លោក ប៉ែន ស៊ី ណាត ម្ចាស់សិប្បកម្មផលិតឪសថធម្មជាតិម្រុំ និង ស្មៅពុកមាត់ខ្លា បានបង្ហាញទស្សនៈថា ការតាំងបង្ហាញនូវផលិតផលខ្មែរ ក្រោមការផ្តួចផ្តើមពីក្រសួងពាណិជ្ជកម្មនាពេលនេះ គឺពិតជាល្អណាស់ សម្រាប់បងប្អូនអាជីវករ ពាណិជ្ជករផលិតករខ្មែរ ម្ចាស់សិប្បកម្ម ទាំងអស់ ក្នុងបង្ហាញពីគំនិតកែច្នៃ ការផលិតនូវទំនិញ ការដាំដំណាំផ្សេងៗ អោយប្រជាពលរដ្ឋ អតិថិជនអ្នកប្រើប្រាស់ ជាពិសេសអោយឆាកអន្តរជាតិ បានដឹងថា ផលិតផលខ្មែរនាពេលបច្ចុប្បន្ននេះ ពុំចាញ់ផលិតផលដែលនាំចូលមកពីបរទេសនោះទេ ដូចនេះបងប្អូនអោយប្រជាពលរដ្ឋ អតិថិជនអ្នកប្រើប្រាស់ គួរតែងាកមកប្រើប្រាស់នូវផលិតផលខ្មែរសាកល្បងអោយបានគ្រប់ៗគ្នា។
ដោយឡែក លោក ស្រី ប៉ាក់ ស៊ីថន ម្ចាស់កសិដ្ខាដំណាំឬស្សី តំបន់តាឡះ បានអះអាងផងដែរថា សម្រាប់ការរៀបចំបង្ហាញផលិតផលខ្មែរ នាពេលនេះវាពិតជាឪកាសមាស វាជាកូនសោរដ៏សំខាន់ក្នុងការចាក់បើកទ្វា លើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម របស់ពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណះ បើម្ចាស់អាជីវកម្ម ម្ចាស់សិប្បកម្ម ម្ចាស់ក្រុមហ៊ុនផលិតផលក្នុងស្រុកទទួលបានជោគជ័យ នោះបងប្អូនប្រជាកសិករ បងប្អូនប្រជាពលរដ្ឋខ្មែរ ពិតជាមានឪកាសដើរឃ្លាតឆ្ងាយពីបន្ទាត់ក្រីក្រផងដែរ ដូចនេះពិពណ៍ពាណិជ្ជកម្ម យុទ្ឋនាការទិញផលិតផលខ្មែរ នាពេលនេះពិតជាល្អណាស់។
សូមបញ្ចាក់ផងដែរថា ការតាំងពិពណ៏ពាណិជ្ជកម្មឪកាសយុទ្ឋនាការទិញទំនិញផលិតផលខ្មែរនៅឆ្នេរអូឈើទាលខេត្តព្រះសីហនុ រយះពេល៤ថ្ងៃ២៨ -៣១កក្កដា នាពេលនេះគឺជាលើកទី០៣ហើយបន្ទាប់ពីខេត្តសៀមរាប និង កំពង់ចាម៕