Wednesday, December 25, 2024
Homeព័ត៌មានជាតិប្រពន្ធទី៣ សរសើរប្តីចាស់នៅខ្លាំង

ប្រពន្ធទី៣ សរសើរប្តីចាស់នៅខ្លាំង

បុរសដែលមានសុខភាពល្អ ទោះជាមានអាយុ៨០ឆ្នាំ ក៏នៅកម្លាំងតណ្ហា អាចធ្វើឱ្យប្រពន្ធក្មេងមានផ្ទៃ ពោះ បានកូនជាបន្តបន្ទាប់ ប៉ុន្តែបើសុខភាពទ្រុឌទ្រោម ត្រឹមតែ៦០ឆ្នាំ បាក់កម្លាំងហើយ។ ដោយឡែក បុរសចំណាស់ម្នាក់នេះ ត្រូវប្រពន្ធក្មេងទី៣ សរសើរថា ប្តីតានៅខ្លាំងណាស់ បានធ្វើឱ្យនាងមានផ្ទៃពោះ ទៀតហើយ…។

លោកតាឡែម ឡា អាយុ៦៨ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា កាលពីក្មេង ដោយសារស្រុកកើតសង្គ្រាម ទើបគាត់រៀនសូត្របាន តិចតួចណាស់ លុះក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ គាត់បានចូលធ្វើ ទាហានរដ្ឋាភិបាល រហូតដល់ចូលនិវត្តន៍។ ក្នុងមួយជីវិតនេះ គាត់បានយកប្រពន្ធ៣នាក់ហើយ ដែលប្រពន្ធទី១ ឈ្មោះយន់ ផុន បានរៀបការពីកំលោះក្រមុំ ដែលកាលនោះ គាត់ទើបមានអាយុជាង២០ឆ្នាំ។ គាត់រួមរស់ជាមួយ ប្រពន្ធទី១នេះ បានជាង២០ឆ្នាំឯណោះ ដោយបង្កើតបានកូន៣នាក់ ប៉ុន្តែ ដោយសារគាត់ធ្វើ ទាហានមិននៅត្រង់កន្លែង ក៏បែកគំនិតមានប្រពន្ធចុង ឬប្រពន្ធទី២ ឈ្មោះទូច ជាស្រីមេម៉ាយ កូន១។ គាត់ភប់ប្រសព្វជាមួយប្រពន្ធទី២នេះ បាន៥ឆ្នាំ ដោយបង្កើតបានកូនប្រុសម្នាក់ទៀត តែងដាក់វេនគ្នារវាងប្រពន្ធទាំង២នេះ មិនឱ្យលើសខ្វះគ្នាបានឡើយ។ ទោះយ៉ាងណា អំរែកលើ ស្មាតែងមានធ្ងន់ស្រាល មិនស្មើគ្នាទេ បណ្តាលឱ្យប្រពន្ធទាំងពីរនេះ ច្រណែនដណ្តើមប្តីគ្នា ធ្វើឱ្យ គាត់ធុញទ្រាន់ដោះស្រាយមិនចេញ ក៏រកបានប្រពន្ធចុងសាច់ខ្ចីម្នាក់ទៀត ទុកជាប្រពន្ធទី៣ ខណៈដែលគាត់ផ្លាស់ពីអង្គភាពមួយទៅអង្គភាពមួយ។

លោកតាឡែម ឡា និងនាងកែវ ស្រីនាង (ជាមួយកូន)

លោកតាឡែម ឡា បន្តថា ដោយធុញទ្រាន់នឹងប្រពន្ធទាំងពីរទាស់គ្នាពេក គាត់គិតថា បើ យកប្រពន្ធ៣ អត់ទាស់ទេ កុំតែយក៤ ព្រោះវាគ្រប់ដងស្នែង។ បន្ទាប់ពីពិចារណារួច គាត់ក៏ទៅទាក់ទងនារី ម្នាក់ឈ្មោះកែវ នាង ជាស្រីក្រមុំចាស់ អាយុប្អូនគាត់ជាង៣០ឆ្នាំ ដូចឪពុកនិងកូន។ នាងទី៣ នេះក៏យល់ ព្រមយកគាត់ដោយមិនស្ទាក់ស្ទើរ ព្រោះខ្លាចនៅសាវកែ យូរពេក អត់ប្តីមួយជីវិត។ លុះដឹងថា គាត់រកបាន ប្រពន្ធក្មេងទី៣ សាច់សខ្ចីដូចអន្លក់ ស្រាប់តែប្រពន្ធទី២ ឆេះដុំលែងរាប់រកគាត់ ចំណែកប្រពន្ធទី១ នៅរាប់អានគ្នាធម្មតា ហើយកូនៗសម្បុកមុន តែងមក លេងគាត់ជាហូរហែ ព្រោះសព្វថ្ងៃ គាត់រស់នៅជាប់ លាប់ជាមួយប្រពន្ធទី៣ទៅហើយ។

នាងកែវ ស្រីនាង (ជាមួយកូន)

លោកតាឡែម ឡា បន្តទៀតថា សព្វថ្ងៃចូល និវត្តន៍ហើយ ដោយរស់នៅក្នុងជីវភាពសាមញ្ញ ជាមួយប្រពន្ធទី៣រយៈពេល៥ឆ្នាំ បង្កើតបានកូន២ នាក់ទៀត សុទ្ធតែប្រុស ប៉ុន្តែ កូនប្រុសទី២នោះ កំពុង នៅក្នុងពោះម៉ែវា ទើបបាន៦ខែទេ។ គាត់នៅខ្លាំងគ្រាន់ បើដែរអារឿងផលិតកូន ធ្វើឱ្យប្រពន្ធក្មេងសរសើរតែ រាល់យប់ ទាស់ត្រង់ខ្លួនកាន់តែចាស់ បើនៅតែមានកូន ខ្ចីយ៉ាងនេះ មិនដឹងបានលុយឯណាទិញទឹកដោះគោ ឱ្យកូនបៅទេ ព្រោះម៉ែវាមិនចង់ឱ្យបៅដោះ។

លោកតាឡែម ឡា

ដោយឡែក នាងកែវ ស្រីនាង អាយុ៣៦ឆ្នាំ ជាប្រពន្ធទី៣ បានឱ្យដឹងថា នាងបានភប់ប្រសព្វជាមួយ ប្តីចាស់នេះ នៅពេលនាងក្លាយជាក្រមុំសៅកែ អាយុ៣១ឆ្នាំ។ ដោយសារតែរូបនាងខ្លាច ចាស់ជ្រុល រកប្តីមិនបាន អត់កូនបន្តពូជ គួបផ្សំនឹងតាឧស្សាហ៍ឱ្យលុយជាហូរហែ ផងនោះ ទើបនាងសម្រេចចិត្តធ្វើប្រពន្ធ ចុងគាត់ទៅ ព្រោះដឹងច្បាស់ណាស់ថា តាទាហានចាស់ហ្នឹងមានប្រពន្ធ២ និងកូន២សម្បុកទៅហើយ។ មុនដំបូង នាងគិតថា ប្តីចំណាស់នេះទៅហើយប្រហែល ជាមិនខ្មោចសេះអីទេ លុះប៉ះជាមួយគាត់ ១យប់ ទើបដឹងថា តានៅខ្លាំងណាស់ គាត់ធ្វើឱ្យនាងងើបពីកន្ទេលស្ទើរមិនរួច និងមាន ផ្ទៃពោះភ្លាម។ លុះបានកូន១ នាងគិតថា យកតែ ប៉ុណ្ណឹងបានហើយ ដឹងអី! ស្រាប់តែមានផ្ទៃពោះកូន ទី២ ទៀត មកពីប្តីនេះមិនដែលសម្រាកយប់ណាទេ លើកលែង តែពេលនាងមានរដូវ។ តាខ្លាំងពីធម្មជាតិតែម្តង មិនមែនមកពីប្រើថ្នាំបុរាណ ឬថ្នាំប៉ូវកម្លាំងអីទេ ជាពិសេស ឱ្យតែមានម្ហូបឆ្ងាញ់សាច់គោសាច់មាន់ អមដោយ ស្រាថ្នាំផងនោះ តាកាន់តែឡើងកម្លាំងមែនទែន។

ប្រពន្ធទី៣ រូបនេះបន្តថា តាំងពីតា មកយកនាង មកប្រពន្ធទី២របស់គាត់ប្រកាសដកខ្លួនថយទៅ ហើយ នៅតែប្រពន្ធទី១ រាប់រកប្តីនេះធម្មតា ឯកូនៗ សម្បុកទី១ ដែលមានគូស្រករ ឧស្សាហ៍ចេញចូល យកលុយកាក់មកជូនឪពុកគេចាយជាហូរហែ មិន ហ៊ានប្រមាថអ្នកមានគុណនោះទេ។ នៅពេលឆ្លងទន្លេ កូនទី២នេះរួច នាងនឹងចាក់ថ្នាំពន្យារកំណើតមិនខាន ព្រោះបើបណ្តែតបណ្តោយតាមកម្លាំងប្តីចាស់នេះ ច្បាស់ជាពិបាកពពោះមិនខានឡើយ។

លោកយាយយុ រ៉ន

លោកយាយយុ រ៉ន អាយុ៧០ឆ្នាំ និងនាងសេន សំអាត អាយុ២៧ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា តាឡែម ឡា ពិតជានៅកម្លាំងមាំមួនណាស់ ព្រោះគាត់មិនសូវឈឺ។ តាថ្នមប្រពន្ធក្មេងនេះណាស់ មិនដែលប្រើប្រពន្ធឱ្យធ្វើការអ្វីធ្ងន់ទេ សូម្បីតែពុះអុស ដងទឹក ជាដើម ក៏ប្តីចាស់ធានារ៉ាប់រងដែរ។ ចំណែក ប្រពន្ធក្មេងវិញ ក៏មិនខ្ជិលច្រអូសដែរ នាងប្រឹងប្រែង រកស៊ីណាស់ មិនពឹងកម្លាំងប្តីនោះទេ ចំណែកប្រពន្ធ ទី១និងទី២ ក៏មិនដែលមករករឿងអ្វីដែរ។

នាងសេន សំអាត

គួរបញ្ជាក់ថា ករណីបុរសយកប្រពន្ធ២ មិន ខុសពីជញ្ជីងប៉ាក់ប៉ើកម្ខាងធ្ងន់ម្ខាងស្រាល ច្រណែន ឈ្នានីសគ្នាណាស់ តែបើយកប្រពន្ធ៣មិនសូវអីទេ។ ប្រពន្ធទី៣នេះ គឺជាមធ្យោបាយបន្ទច់បង្អាក់ប្រពន្ធទី១ និងទី២ កុំឱ្យឈ្លោះដណ្តើមប្តីគ្នានេះឯង ប៉ុន្តែបើយក ប្រពន្ធ៤នាក់ បុរាណថា នឹងគ្រប់ដងស្នែង សម្រាប់ សែងខ្មោចប្តីទៅកប់។ បុរសប្រពន្ធច្រើនមកពីកម្លាំង តណ្ហាក្រាស់ឃ្មឹក ទោះមានអាយុ៧០ឆ្នាំ ឬ៨០ឆ្នាំ ក៏នៅតែខ្លាំងដែរ ហើយបើមានប្រពន្ធក្មេង នឹងធ្វើ ឱ្យប្រពន្ធនេះមានផ្ទៃពោះបានកូនឱ្យរដឹក បើសិនជា ប្រពន្ធមិនចេះវិធីពន្យារកំណើត។ ទោះយ៉ាងណា បើសិនជាសុខភាពទ្រុឌទ្រោម កម្លាំងតណ្ហាក៏បាក់ ស្រុតមួយរំពេចដែរ…”៕

RELATED ARTICLES