មិនដឹងជាត្រូវជឿខាងណាទេ ខណៈដែលនាងប្រពន្ធ បូរបាច់ប្រាប់អ្នកយកព័ត៌មានយើងថា ប្តីនាងឱ្យតែ ស្រវឹងម្តងៗ កេះកៀវធ្មេចមិនលក់ទេ ទោះជាឱ្យ៣ដងទៅហើយ នៅតែកេះ មិនឈប់។ ផ្ទុយទៅវិញ ប្តីតវ៉ាថា ឱ្យតែខ្លួនស្រវឹងម្តងៗ ដេកដូចងាប់ មិនអាចឡើងចុះ៣ដង ធ្វើឱ្យប្រពន្ធ គ្មានបាន ដេកពួននោះទេ ដែលយើងពិបាកគិត មែនទែនមិនដឹងជាជឿខាងណា…។
នាងបេន សឿម អាយុ៣០ឆ្នាំ រស់នៅភូមិប្រមូលផ្តុំ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានប្រាប់អ្នកយកព័ត៌មានយើងថា នាងជាកូនស្រីច្បង ក្នុងចំណោមបងប្អូន៦នាក់ ឪពុកឈ្មោះសំអាន បេន អាយុ៥៦ឆ្នាំ ម្តាយឈ្មោះកែវ ចៀន អាយុ៥៤ឆ្នាំ និងមានប្តីឈ្មោះពា វី អាយុ៣៣ឆ្នាំ បង្កើតបានកូនប្រុស២នាក់។ តាំងពីចាប់ដៃគ្នាមក ប្តីនាងមិនសូវប្រឹងប្រែងការងាររកស៊ីទេ គិតតែស្រាច្រើនជាង ហើយយកតួនាទីជាប្តីមកត្រួតក្បាលនាង។
សព្វថ្ងៃ នាងទ្រាំរស់ទាំងវេទនា ខ្វះភាពកក់ក្តៅ ដោយសារជីវភាពគ្រួសារត្រូវពឹងផ្អែកតែលើរូបនាងជា ស្រីទន់ខ្សោយ ចំណែកប្តីថ្ងៃណា ក៏ណាត់ជួបមិត្តភក្តិ ព័ទ្ធវង់ជល់កែវដែរ។ តាមពិតទោះ ជាប្តីស្រវឹង ក៏មិនដែលវាយដំច្រំធាក់នាងនោះដែរ តែគេធ្វើបាបផ្លូវចិត្ត ឱ្យនាងធ្លាក់ខ្លួនស្គមរីងរៃបង់រូប បង់ឆោមថយសម្រស់។ អ្វីដែលនាងពិបាកទ្រាំបំផុតនោះ គឺឱ្យតែស្រវឹងម្តងៗ ប្តីតែងកេះកៀវ ចាប់បង្ខំនាងរួមភេទ១យប់ បីបួនដងគ្មាន បានដេកពួនទេ បណ្តាលឱ្យសុខភាពនាងទ្រុឌទ្រោម គួបផ្សំនឹងជីវភាពក្រីក្រផងនោះ ធ្វើឱ្យ នាងអស់អារម្មណ៍ត្រេកត្រអាលជាមួយប្តី។ នាងមិនកំណាញ់ខ្លួនអ្វីទេ ឱ្យតែប្តីនេះពូកែរកស៊ី មាន លុយកាក់ឱ្យប្រពន្ធរាល់ថ្ងៃ មានចំណីឆ្ងាញ់បំប៉ន សុខភាពនោះ តែប្តីគិតតែអាត្មាឯង ពេលគេរកលុយបាន ទៅបបួលពួកម៉ាកស៊ីផឹកម្ហូបឆ្ងាញ់ គ្មានបានអ្វីផ្ញើប្រពន្ធមួយ ម៉ាត់ លុះមកដល់ផ្ទះអត់អីក្លែម ក៏ចាប់បង្ខំប្រពន្ធអត់អាសូរ។
ដោយឡែក លោកពា វី ជាប្តី បានឱ្យដឹងថា លោក មិនបដិសេធទេ ចំពោះភរិយាដែលចោទថា លោកពូកែតែ ខាងផឹក តែមិនពូកែរកស៊ីនោះ។ តាមពិតលោកផឹកតែស្រា-ស គ្មានលុយឯណា ទិញស្រាបៀរនោះទេ ដាក់អស់តែ១០០០ រៀលយ៉ាងច្រើន វាស្រឿងបាត់ទៅហើយៗ លុះត្រាតែផឹករាល់ថ្ងៃ ទើបមានកម្លាំង ធ្វើចម្ការ។ ប្រពន្ធនេះ និយាយយកត្រូវតែខ្លួនឯង ដោយចោទប្រកាន់ថា ឱ្យតែលោកស្រវឹងម្តងៗ តែងចាប់នាងបង្ខំ រួមរ័កដែលជារឿងបំផ្លើសទាំងស្រុង។ តាមពិត មនុស្សស្រវឹងដូចលោកពេលទៅដល់ផ្ទះ ក៏ប្រះដេកដូចសន្លប់ភ្លេច ស៊ីបាយ ងូតទឹក តើមានកម្លាំងឯណាទៅចាប់បង្ខំប្រពន្ធបាននោះ? មនុស្ស កំពុងស្រវឹងគេប៉ះបន្តិចក៏ដួលដែរ តើលោកអាច
ចាប់បង្ខំប្រពន្ធ ដែលមិន ស្រវឹងបានទេ? រឿងលើគ្រែនោះ អាចលេងជាមួយគ្នាបាននៅពេលលោក មិនស្រវឹង តែបានយ៉ាងច្រើន១ដងប៉ុណ្ណោះ មិនអាចទៅរួចពីរបីដងនោះទេ មិនគួរណាប្រពន្ធចេះតែថា គ្មានចេះខ្មាសគេ។
លោកពា វី បន្ថែមថា ពេលស្រវឹងលោកភ្លេចអ្វីៗទាំងអស់ សូម្បីតែ ត្រដរធ្លាក់ពីលើគ្រែក៏មិនដឹងខ្លួនផង ជួនកាលប្រពន្ធធាក់ ក៏មិនដឹងដែរ ចុះ រឿងអីទៅធ្វើបាបប្រពន្ធ ឱ្យគ្មានបានដេកពួននោះ? លោកចង់ឱ្យមានយុត្តិធម៌ ដែរ មិនចង់ឱ្យប្រពន្ធចោទស្រេចតែចិត្តនោះទេ ហើយបើនិយាយពីរឿង រកស៊ីវិញ បើលោកមិនប្រឹងប្រែង ហេតុអ្វីបានផ្ទះធំទ្រនំខ្ពស់ ឱ្យប្រពន្ធកូនជ្រក? ផ្តល់សម្ភាសន៍បានតែប៉ុណ្ណឹង លោកវី ក៏ងាករកគ្នីគ្នា ដែលមុននេះ កំពុងព័ទ្ធវង់ជល់កែវ លុះក្លើទៅបាត់អស់ លោកក៏ដើរ តយង៉យទៅរកកន្លែងដេកបាត់ទៅ ទំនងជាពេល ស្រវឹងភ្លេចមែន។
លោកពា វឿ និងនាងវ៉ាង ស្រីនាង ជាប្អូនបង្កើត និងប្អូនថ្លៃបានឱ្យដឹងស្របគ្នាថា រឿងរកាំរកូសគ្រួសារ បងប្រុសបងស្រីនេះ គឺវាផ្តើមចេញពីការផឹកស៊ីភ្លេច ទៅចម្ការនេះឯង។ ឱ្យតែស្រវឹងម្តងៗ បងប្រុសនេះ ភ្លេចការងារស្រែចម្ការ ជួនកាល១អាទិត្យ ទើបទៅ មើលដំណាំម្តង ជាហេតុនាំឱ្យសុភមង្គលប្រេះស្រាំ។
លោកហ៊ន រ៉ន សមាជិកភូមិប្រមូលផ្តុំ បានឱ្យដឹងថា បើតាមលោកក្តាប់បាន និងធ្លាប់ចុះអប់រំកន្លងមក ជម្លោះក្នុងគ្រួសារមួយនេះ កើតឡើងញឹកញាប់ណាស់ ដោយសារតែប្តីផឹក ភ្លេចការងារ។ ប្តីប្រពន្ធនេះ សុទ្ធតែ ខ្វះការយោគយល់គ្នា ទើបជម្លោះកើតឡើងមិនចេះ ចប់ តែរឿងដែលថា ប្តីបង្ខំរួមដំណេកយ៉ាងណានោះ លោកមិនដឹងទេ ទើបតែឮនាងប្រពន្ធនិយាយនៅ ពេលថ្មីៗនេះដែរ។ យ៉ាងណាវាជារឿងធម្មតាទេ សម្រាប់ជីវិតប្តីប្រពន្ធ គួរតែឈប់ចង់ឈ្នះចាញ់គ្នា ទៅ ព្រោះមានកូនធំៗជិតកំលោះក្រមុំទៅហើយ។
អ្នកស្រុកមួយចំនួន ក៏បានឱ្យដឹងដែរថា ប្តីប្រពន្ធ នេះចោទប្រកាន់គ្នាទៅវិញទៅមក មិនដឹងជាត្រូវជឿ ខាងណាទេ។ ប្រពន្ធថា ឱ្យតែស្រវឹងម្តងៗប្តីតែងឆាប់ បង្ខំ នាងរួមភេទ១យប់ បីបួនដង ធ្វើឱ្យនាងគ្មានបាន ដេកពួនទេ ប៉ុន្តែប្តីដោះសាថា ពេលស្រវឹងដេកដូច សន្លប់នោះ គេភ្លេចអ្វីៗទាំងអស់ ទោះជាប្រពន្ធធាក់ ធ្លាក់ពីលើគ្រែក៏គ្មានកម្លាំងតដៃដែរ។ បើពួកគេនិយាយ អ៊ីចឹងនោះ ចង់ដឹងការពិត ទាល់តែដាក់បង្កៃកាមេរ៉ា ស្វ័យប្រវត្តិក្នុងបន្ទប់នោះទើបច្បាស់ តែក៏គ្មានអ្នកស្រុកណាឈឺក្បាលវិលមុខ ពីរឿងផ្ទៃក្នុងគ្រួសារគេនោះដែរ។
គួរបញ្ជាក់ថា នៅភូមិនេះ ជាតំបន់ព្រៃ អ្នកស្រុក តែងប្រកបរបរធ្វើចម្ការ ដាំស្រូវ ដំឡូង ពោតសណ្តែក និងបរបាញ់សត្វ។ សម្រាប់បុរសៗចូលចិត្តផឹកស្រាស ឬស្រាបណ្តូលពេជ្រ ព្រោះមិនសូវមានលុយទិញស្រា បៀរដូចអ្នកក្រុង។ ធម្មតាស្រា-ស ឆាប់ស្រវឹងណាស់ បើអ្នកកម្លាំងខ្សោយ នឹងដេកដួលកណ្តាលផ្លូវឱ្យឆ្កែ លិទ្ធមាត់មិនខាន តែបើបុរស
ខ្លាំង ស្រាចូលពោះ១ លីត្រ អត់បញ្ហា។ បុរសខ្លាំងនៅពេលស្រវឹង ក៏កើន កម្លាំង ដូចគោឡើងក ពេលទៅដល់ផ្ទះក៏ចាប់បង្ខំ ប្រពន្ធរួមភេទគ្មានបានដេកពួនទេ។ ដូច្នេះករណីបុរស ខាងលើ ដែលអះអាងថា ខ្លួនស្រវឹងភ្លេចនោះ លុះ ត្រាតែតាមដានមើលដែរ តើពេលគេស្រវឹងដើរដួល ឬដើរត្រង់ភ្លឹង? បើដើរដួល ធ្វើអីប្រពន្ធមិនកើតទេ តែបើដើរត្រង់ភ្លឹងនោះ ច្បាស់ជាធ្វើបាបប្រពន្ធដូចអ្វី ដែលនាងផ្តល់បទសម្ភាសន៍មិនបំផ្លើសទេ…”៕