ចំណីរាគៈ មានសារសំខាន់ណាស់ មិនអាចខ្វះបានឡើយ ប៉ុន្តែឧបមាថា បើប្តីពូកែស៊ីចុកខ្លាំងពេក ប្រពន្ធក៏ ទ្រាំមិនបានដែរ។ យ៉ាងណាមិញ នារីម្នាក់នេះ បានយកប្តីប៉ះចំប្រុសមានចំណង់ផ្លូវភេទខ្ពស់ណាស់ មួយយប់ៗ ចាប់បង្ខំប្រពន្ធរួមភេទច្រើនដងពេក មិនសូវបានដេកពួនឡើយ រហូតនាងទប់ទល់លែងជាប់ក៏រត់ទៅដេកផ្ទះម៉ែ គេចពីកម្លាំងតណ្ហាប្តីខ្លះៗទៅ…។
នាងដន ដាន អាយុ៣៤ឆ្នាំ រស់នៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាកូនស្រីច្បង ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៧នាក់ ដែលម្តាយឈ្មោះពៅ សឿត អាយុ៥៦ឆ្នាំ ឪពុកឈ្មោះឆោម ដន (ស្លាប់)។ នាងបាន រៀបការជាមួយប្តីឈ្មោះហ៊ិន លំ អាយុប្អូនប្រពន្ធ៤ឆ្នាំ ជាអ្នកស្រុកភូមិជាមួយគ្នា និងបង្កើតបានកូន៥នាក់ (ស្រី៣ ប្រុស២) ជាចំណងអាពាហ៍ពិពាហ៍ ដោយចាប់របរធ្វើស្រែចម្ការចិញ្ចឹមជីវិត។
នាងដន ដាន បន្តថា តាំងពីចាប់ដៃគ្នាជាប្រពន្ធប្តីមកជីវិត នាងរស់នៅជួបតែទឹកភ្នែកច្រើនជាងក្តីសប្បាយ ដោយសារជួបប្តីជា មនុស្សប្រមឹកយកស្រាធ្វើជាត្រីមុខ ផឹកស្រវឹងធ្លាក់ភ្នែកគ្មានលស់ថ្ងៃ ចូលចិត្តប្រើកម្លាំងបាយទះតប់លើរូបរាងកាយប្រពន្ធ។ ឆ្ងន់ជាង នេះទៀត ប្តីនេះ មានចំណង់ផ្លូវភេទខ្ពស់ចូលចិត្តចាប់បង្ខំប្រពន្ធ រួមរ័កមេត្រីច្រើនដងក្នុងមួយយប់ៗ ស្ទើររកពេលដេកពួនមិនបាន។ ពោលគឺតាំងពីជួបប្រសព្វគ្នា រហូតមានកូន៥នាក់ ប្តីមិនថមថយ កម្លាំងតណ្ហាឡើយ រហូតធ្វើឱ្យ នាងទប់ទល់លែងជាប់ ក៏រត់ទៅដេកផ្ទះម្តាយមួយរយៈ ដើម្បីគេចពីប្តី ធ្វើឱ្យប្តីឆេះដុំខ្លាំង កុំតែបានចាស់ទុំទាំង សងខាងជួយនិយាយសម្របសម្រួល ព្រមទាំង ប្តីធ្វើកិច្ចសន្យាកែខ្លួននៅចំពោះមុខចាស់ទុំទាំងសងខាង និងអាជ្ញាធរ ទើបនាងព្រមវិលត្រឡប់មករួមរស់ជាមួយប្តីរូបនេះ មកទល់សព្វថ្ងៃ ដោយសង្ឃឹមថា នៅថ្ងៃណាមួយ ប្តីកែប្រែចរិត អាក្រក់នេះចោល។
ស្ត្រីជាប្រពន្ធរូបនេះ បានឱ្យដឹងទៀតថា រយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ប្តីឈប់ប្រើអំពើហិង្សាវាយដំរាងកាយប្រពន្ធទៀត ប៉ុន្តែរឿងរួមរ័កមេត្រី និងការឈ្លោះប្រកែក គឺប្តីមិនចោលចរិតទេ ពោលគឺពេលមានជម្លោះគ្នាម្តងៗ ប្តីជេរបញ្ចោរប្រពន្ធនូវពាក្យអសុរោះជាច្រើន រហូតដៀលត្មះដល់ពូជអម្បូរដូចហែកសំពត់ដើរ កណ្តាលវាលអ៊ីចឹង ធ្វើឱ្យនាងឈឺចាប់ជាខ្លាំង។ ជាងនោះទៅទៀត ឱ្យតែមានជាតិស្រាចូលពោះ ប្តីកម្រើកតណ្ហាពុះកញ្ជ្រោលដល់កម្រិត សូម្បីតែនៅ មុខកូនស្រី ក៏ប្តីចង់ឡើងឋានសួគ៍លោកិយដែរ ទាល់តែនាងស្តីបន្ទោសឱ្យខ្លាំងៗទើប ប្តីព្រមបញ្ឈប់សកម្មភាពក្តៅរោលរាលនេះ ដោយគេ និយាយថា ធ្វើលេងសើចជាមួយប្រពន្ធ យកជាលេស បិទបាំងទង្វើល្មោភកាមរបស់ខ្លួន។ ពេលនេះនាងគ្មាន មធ្យោបាយអប់រំប្តីរូបនេះទៀតឡើយ ព្រោះបើធម៌ ត្រជាក់ នាងលួងលោមអស់ហើយ គឺមានតែប្រើធម៌ ក្តៅប្តឹងសមត្ថកិច្ចឱ្យអូសកប្តីរូបនេះទៅដេកក្នុងទ្រុង ដែក ពិចារណាកំហុសប៉ុណ្ណោះ។ តែយ៉ាងណា នាង ធ្វើបែបនេះនាំតែអ្នកស្រុករិះគន់ ទើបនាងគិតថា មាន តែផ្លូវម៉្យាងទេ គឺបើប្តីបង្ខំរួមភេទពេក រត់ទៅដេកផ្ទះ ម៉ែ គឺចប់រឿង។
លោកហ៊ិន លំ ជាប្តី បានឱ្យដឹងថា កន្លងមក លោកពិតជាបានប្រព្រឹត្តអំពើមិនគប្បីដូចការលើក ឡើងខាងលើ ចំពោះប្រពន្ធមែន ប៉ុន្តែក្រោយពីមាន ការអប់រំរបស់ចាស់ទុំ ធ្វើកិច្ចសន្យាផ្តិតមេដៃចំពោះ មុខអាជ្ញាធរមក លោកបានកែខ្លួនមិនប្រើដៃជើងវាយ តប់ទាត់ធាក់ប្រពន្ធទៀតឡើយ។ ចំណែករឿងយប់ ព្រលប់នោះ ក្នុង១អាទិត្យ លោកសុំប្រពន្ធឡើងឋានសួគ៍លោកិយបានម្តង មិនគួរប្រពន្ធចោទប្រកាន់មក លើប្តីចាប់បង្ខំរួមភេទញឹកញាប់បែបនេះសោះ លោក មិនយល់ពីអារម្មណ៍របស់ប្រពន្ធទេ។ លោកក៏ចេះមាន ភាពអៀនខ្មាស សេចក្តីថ្លៃថ្នូរដែរ មិនទៅប្រព្រឹត្តអំពើ មិនគប្បី (ចាប់បង្ខំប្រពន្ធរួមភេទ) នៅពីមុខកូនក្រមុំដែរ តែបើការលេងសើច ដើម្បីបង្កើនភាពស្និទ្ធស្នាល ផ្អែមល្ហែមជាមួយប្រពន្ធនៅមុខកូនស្រី គឺធ្លាប់។
បុរសជាប្តីរូបនេះបញ្ជាក់ថា សព្វថ្ងៃនេះ លោកកែ ប្រែ បោះបង់ទង្វើអាក្រក់ចោលច្រើនណាស់ តែសូម ឱ្យប្រពន្ធកែខ្លួនដែរ មិនត្រូវបង្អត់ចំណីប្តីយូរពេក និង មិនត្រូវមានចិត្តរឹងរូសដែរ បើលោកកែខ្លួនហើយ ប្រពន្ធមិនព្រមកែចរិត ក៏មិនអាចរកចំណុចរួមបញ្ចប់ ជម្លោះក្នុងគ្រួសារបានដែរ។
កុមារីលំ ដាវ អាយុ១៣ឆ្នាំ ជាកូនស្រីបានឱ្យដឹងថា សព្វថ្ងៃនាងខ្មាសគេនិងភ័យខ្លាចណាស់ ពេលឃើញ ឪពុកម្តាយឈ្លោះប្រកែកគ្នាម្តងៗ។ នាងមិនកាន់ជើង ខាងណាទេ ព្រោះបាតដៃក៏សាច់ ខ្នងដៃក៏សាច់ ពេល ខ្លះឪពុកលេងសើចញ៉េះញ៉ោះជាមួយម្តាយនាងណាស់ ពិសេសពេលគាត់ស្រវឹងស្រា តែម្តាយប្រកាន់ច្រើន ចូលចិត្តស្តីបន្ទោសឱ្យឪពុកនាងណាស់ លុះឪពុកទប់ កំហឹងមិនបាន ក៏ផ្ទុះជម្លោះតែម្តង បណ្តាលឱ្យរឿង តូចបង្កទៅជារឿងធំ។
លោកយាយពៅ សឿត ជាម្តាយ បានឱ្យដឹងថា ប្តីប្រពន្ធកូន១គូនេះ សុទ្ធតែខ្លាំងដៃដូចគ្នា គ្មានអ្នកណាចាញ់អ្នកណាឈ្នះទេ។ កន្លងមក គាត់ធ្លាប់ស្តី ប្រដៅអប់រំពួកគេកុំឱ្យឈ្លោះគ្នាដែរ ប៉ុន្តែដូចចាក់ ទឹកលើក្បាលទា ព្រមទាំងកូនប្រសាប្រុសបោះពាក្យព្រមាន ឱ្យគាត់ទៀតផង ទើបគាត់ទាល់តម្រិះបណ្តោយ តាមដំណើរប្តីប្រពន្ធពួកគេតែម្តង និងមិនចង់ចូល ផ្ទះពួកគេទេ។
លោកឆេង ថែន អាយុ២៩ឆ្នាំ បានឱ្យដឹងថា បងថ្លៃរបស់លោកជាមនុស្សចូលចិត្តលេងសើចជាមួយ ប្រពន្ធណាស់ ប៉ុន្តែមកពីបងស្រីលោក (ជាប្រពន្ធ) ប្រកាន់ច្រើនពេក ទើបធ្វើឱ្យប្តីប្រពន្ធពួកគាត់ ជួបរឿងរ៉ាវរកាំរកូសឈ្លោះប្រកែកជាមួយគ្នា ជាបន្តបន្ទាប់បែបនេះ រីឯរឿងយប់ព្រលប់របស់ប្តីប្រពន្ធ គាត់ លោកមិនសូវដឹងច្បាស់ទេ។
ចំណែកអ្នកស្រុកមួយចំនួនទៀត បានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធនាងដន ដាន តែងជួបរឿងរ៉ាវ ឈ្លោះប្រកែកគ្នាជាបន្តបន្ទាប់ រហូតឃើញស្រីជាប្រពន្ធ ឱបបង្វេចរត់ទៅដេកផ្ទះម៉ែមួយរយៈទៀតផង ដោយ នាងបង្ហើបប្រាប់ពួកគាត់ថា ទប់ទល់កម្លាំងតណ្ហា របស់ប្តីមិនជាប់ ព្រោះមួយយប់ៗ ចាប់បង្ខំរួមភេទ ខ្លាំងពេក។ ទន្ទឹមនឹងនោះ បុរសជាប្តីក៏ឧស្សាហ៍ប្រើ កម្លាំងបាយវាយដំប្រពន្ធដែរ ប៉ុន្តែមួយរយៈចុងក្រោយ នេះ ពួកគាត់ឃើញឈ្លោះគ្នាត្រឹមតែពាក្យសម្តីប៉ុណ្ណោះ។ បើតាមពួកគាត់សង្កេតឃើញជាក់ស្តែង ស្ត្រីជាប្រពន្ធ ក៏ឆ្នាសឆ្នើមមិនព្រមចាញ់ប្តីដែរ រកអ្នកណាចាញ់ រកអ្នកណាឈ្នះមិនឃើញ។ ដូច្នេះពួកគាត់សូមឱ្យ អ្នកទាំងពីរកែប្រែអត្តចរិតនេះចោលទៅ ទើបរកក្តី សុខក្នុងគ្រួសារឃើញ…”៕