Sunday, January 12, 2025
Homeសង្គម និងជីវិតពុកអើយងើបឡើង! កូនដាស់មិនក្រោកសោះ... តាមពិតស្លាប់រឹងស្តូក

ពុកអើយងើបឡើង! កូនដាស់មិនក្រោកសោះ… តាមពិតស្លាប់រឹងស្តូក

ខេត្តស្វាយរៀងៈ បុរសវ័យចំណាស់ម្នាក់ តែងផឹកស្រាមិនហូបបាយទឹក ស្រវឹងអួទីនួជារៀងរាល់ថ្ងៃ ទោះជាក្រុមគ្រួសារហាមយ៉ាងណា ក៏មិនស្តាប់ លុះក្រោយពីផឹកស្រាស្រវឹងចូលទៅសម្រាន្តនៅលើគ្រែក្រោមផ្ទះ១យប់ ស្រាប់តែព្រឹកឡើងមិនឃើញក្រោក កូនៗចូលទៅដាស់ ទើបដឹងថា ឪពុកបានស្លាប់រឹងស្តូកទៅហើយ។

ករណីបុរសស្រវឹងស្រាដេកស្លាប់រឹងស្តូក នៅក្រោមផ្ទះរបស់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ។

បុរសរងគ្រោះខាងលើ មានឈ្មោះអុក ទ្បី អាយុ៦២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ។

តាមអ្នកភូមិបានឱ្យដឹងថា បុរសរងគ្រោះខាងលើ គឺជាមនុស្សដែលស្រវឹងខួបដើរផឹកស្រាពេញភូមិមិនលស់ថ្ងៃឡើយ ហើយឱ្យតែបានស្រាចូលពោះមិនព្រមហូបបាយទឹកសោះឡើយ ទោះជាក្រុមគ្រួសារអង្វរករហាមប្រាមយ៉ាងណា ក៏ជនរងគ្រោះមិនខ្ចីស្តាប់សោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពេលផឹកស្រាស្រវឹងជោក ជនរងគ្រោះក៏បានចូលមកប្រះខ្លួនដេកនៅលើគ្រែខាងក្រោមផ្ទះ ដូចសព្វដង ចំណែកក្រុមគ្រួសារក៏មិនបានចាប់អារម្មណ៍អ្វីដែរ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ដោយមិនឃើញជនរងគ្រោះក្រោកពីដំណេកទៅរកស្រាផឹកដូចរាល់ដង ទើបកូនៗរបស់ជនរងគ្រោះ បាននាំគ្នាចូលទៅអង្រួនដាស់ ស្រាប់តែប្រទះឃើញឪពុកដេកស្លាប់រឹងស្តូកបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះពិនិត្យសព។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រាះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន។ មូលហេតុដោយសារជនរងគ្រោះ តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ និងមិនព្រម ហូបបាយទឹកសោះ ទើបធ្វើឱ្យកើតមានអាការ ខ្យល់គរស្លាប់បែបនេះ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES