Thursday, December 26, 2024
Homeព័ត៌មានជាតិប្តីកម្លាំងសេះ ប្រពន្ធស្គមប្រាណ

ប្តីកម្លាំងសេះ ប្រពន្ធស្គមប្រាណ

សត្វសេះ ត្រូវបានគេចាត់ទុកជាសត្វមានកម្លាំងខ្លាំងក្លា ទោះបីជាអូសរទេះ ឬបំបោលយ៉ាងណា ក៏មិនថមថយកម្លាំងដែរ។ យ៉ាងណាមិញ នារីវ័យក្មេងម្នាក់នេះ បានត្អូញត្អែរថា ប្តីនាងមានកម្លាំងមិនចាញ់សត្វសេះប៉ុន្មានឡើយ ជាពិសេស រឿងចំណីលើគ្រែតែម្តង មួយយប់ៗកេះកៀវប្រពន្ធរួមភេទមិនតិចដងឡើយ រហូតនាងខំប្រឹងទប់ទល់លែងជាប់ ធ្លាក់ខ្លួនឈឺស្គមប្រាណសល់តែស្បែកដណ្តប់ឆ្អឹង…។

នាងម៉ ដាវង្ស អាយុ២៦ឆ្នាំ រស់នៅភូមិប្រា ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងមានម្តាយ ឈ្មោះមាឃ វឿន អាយុ៥៣ឆ្នាំ ឪពុកឈ្មោះមេ ម៉ (ស្លាប់) នាងជាកូនច្បង ក្នុងចំណោមបងប្អូន២នាក់។ នៅពេលធំដល់វ័យមានគូ នាងបានរៀបការជាមួយប្តីឈ្មោះស សួន អាយុ ស្របាលគ្នាតាមប្រពៃណី ក្រាបក្បាលដល់កន្ទេល បើគិតមកដល់ពេលនេះ មានរយៈពេលជិត១០ឆ្នាំមកហើយ ដោយបង្កើត បានកូនចំនួន៣នាក់ (ប្រុស២ ស្រី១) សម្រាប់តពូជពង្សវង្សត្រកូល និងចាប់របរធ្វើស្រែចម្ការច្បារដំណាំ ជាស្បៀងលៀង ជីវិត។ តាមពិតទៅ ប្តី

លោកស សួន និងនាងម៉ ដាវង្ស (ក្នុងថ្ងៃរៀបការ)

នាងជាមនុស្សស្រលាញ់ប្រពន្ធកូនណាស់ មិនចេះរករឿងបង្កជម្លោះប្រើអំពើហិង្សាអ្វីេឡើយ។ រីឯរឿង ការងារស្រែភ្លឺ ប្តីជាអ្នករ៉ាប់រងតែម្នាក់ឯង មិនដែលមើលបំណាំ ជាមួយប្រពន្ធទេ ពោលគឺឱ្យតែនាងនៅផ្ទះមើលកូន និងថែរក្សា ទ្រព្យសម្បត្តិប៉ុណ្ណោះ។ ទាស់តែម៉្យាងគឺរឿងយប់ព្រលប់ ប្តី មានចំណង់ផ្លូវភេទខ្ពស់ណាស់ ថែមទាំងមានកម្លាំងមិនចេះថមថយឡើយ។

លោកស សួន និងនាងម៉ ដាវង្ស

នាងដាវង្ស បញ្ជាក់ថា តាំងពីចាប់ដៃគ្នាមក ប្តីមានកម្លាំងតណ្ហាដូចជាសត្វសេះអ៊ីចឹង ទោះជាពេលថ្ងៃ ប្តីធ្វើការងារស្រែ ចម្ការកាប់គាស់ និងចូលព្រៃកាប់អារឈើយ៉ាងណា ក៏ប្តីមិន ដែលអស់កម្លាំងភ្លេចងើបស៊ីចុកចំណីកាមគុណដែរ ពោលគឺបើ ប្តីមិនចូលព្រៃទៅកាប់ឈើទេ ១ខែ៣០ថ្ងៃពេញ មិនដែលរំលង មួយយប់ណាឡើយ ដោយក្នុងមួយយប់ ប្តីកេះកៀវរួមរ័កមេត្រី៣-៤ដងឯ ណោះ សឹងតែរកពេលដេកពួនមិនបាន ធ្វើឱ្យ នាងខំប្រឹងទប់ទល់បម្រើប្តី បណ្តាលឱ្យមានជំងឺស្ត្រីប្រចាំកាយ (ធ្លាក់ស) ធ្លាក់ខ្លួនស្គមប្រាណ សល់តែស្បែកដណ្តប់ឆ្អឹង។ គ្រូពេទ្យបានប្រាប់ឱ្យនាងតមរួមភេទមួយរយៈ ទើបមាន សង្ឃឹមបានជាសះស្បើយពីជំងឺនេះ ប៉ុន្តែប្តីនាងមិនស្គាល់សុខ ទុក្ខធុរៈប្រពន្ធទេ ហើយក៏អត់ស៊ីចុកចំណីកាមគុណមិនបានដែរ តែងមកចាប់បង្ខំនាងរួមភេទជាបន្តបន្ទាប់ គ្រាន់តែកាត់បន្ថយ ពីមួយយប់៣-៤ដង មក ១សប្តាហ៍៣-៤ដងវិញ។

នាងម៉ ដាវង្ស

ស្ត្រីជាប្រពន្ធរូបនេះបានត្អូញត្អែរថា បើពេលថ្ងៃ រួមភេទធម្មតា ប្តីចេះថ្នាក់ថ្នមបបោសអង្អែលខ្លះ តែបើ ថ្ងៃណាប្តីផឹកស្រាស្រវឹងធ្លាក់ភ្នែក តណ្ហាពុះកញ្ជ្រោល ដល់កម្រិត មិនស្គាល់ថា ប្រពន្ធមានជំងឺប្រចាំកាយទេ គឺប្តីពួយយកតែមួយឈ្នះដៃ ធ្វើឱ្យនាងមានការឈឺ ចាប់ត្រង់ប្រដាប់ភេទជាខ្លាំង ចង់ថប់ដង្ហើមដាច់ខ្យល់ ស្លាប់ម្តងៗ។ ពេលនាងស្តីបន្ទោសឱ្យទៅ ប្តីយក លេសតបមកវិញថា នាងមិនស្រលាញ់ប្តី ម៉្លោះហើយ នាងចេះតែទ្រាំបម្រើប្តីទាំងឈឺទាំងជារហូតមក ដើម្បី ឱ្យប្តីអស់ចិត្ត និងមិនចង់ឈ្លោះប្រកែកទាស់ទែងក្នុង គ្រួសារ ឈឺស្លាប់ថ្ងៃណាក៏ស្លាប់ទៅ បើប្តីមិនចេះស្គាល់ សុខទុក្ខប្រពន្ធបែបនេះ។ សូម្បីតែម្តាយក៏អាណិត នាងដែរ ដោយមានបំណងបំបែកនាងឱ្យរស់នៅឆ្ងាយ ពីប្តីមួយរយៈ ដើម្បីព្យាបាលជំងឺឱ្យជាសះស្បើយសិន ប៉ុន្តែនាងមិនចង់ឱ្យប្តីអាក់អន់ស្រពន់ចិត្ត ជាមួយប្រពន្ធ និងម៉ែក្មេក ទើបនាងមិនព្រមទៅណាចោលប្តី ព្រោះ នាងដឹងថា ប្តីស្រលាញ់ប្រពន្ធខ្លាំងណាស់ មិនអាច រស់នៅបែកគ្នាបានឡើយ។

ផ្ទះនាងម៉ ដាវង្ស

លោកស សួន ជាប្តីបានឱ្យដឹងថា កន្លងមក លោក មិនដឹងថា ប្រពន្ធមានជំងឺប្រចាំកាយទេ ដោយយល់ថា នាងយកលេសកិកកុកមិនចង់បម្រើប្តីតែប៉ុណ្ណោះ ទើបលោកចេះតែចាប់បង្ខំប្រពន្ធឡើងឋានសួគ៍លោកិយ ជាបន្តបន្ទាប់មក។ ម៉្យាងទៀត លោកស្រលាញ់ ប្រពន្ធណាស់ ឱ្យតែនៅក្បែរនាង ចេះតែមានអារម្មណ៍ តណ្ហា រហូតសេវាឡើងពេញៗប៊ឹបតែម្តង ប៉ុន្តែចាប់ ពីពេលនេះទៅ លោកព្យាយាមកាត់បន្ថយ ឬឈប់ រួមភេទជាមួយនាង ដើម្បីទុកពេលឱ្យប្រពន្ធព្យាបាលជំងឺជាសះស្បើយសិន។

លោកតាណៃ ភី

អ្នកស្រីមាឃ វឿន ជាម៉ែក្មេកលោកស សួន បានឱ្យដឹងថា កូនស្រីតែងតែប្រាបពីទុក្ខលំបាករបស់ ខ្លួនឱ្យគាត់ដឹងជានិច្ច ហើយពេលឃើញកូនស្រីមាន ជំងឺប្រចាំកាយធ្លាក់ខ្លួនស្គមរីងរៃ ក៏បំបែកនាងពីប្តីមួយ រយៈ ដើម្បីយកពេលព្យាបាលជំងឺឱ្យជាសះស្បើយសិន ពុំនោះទេ ច្បាស់ជាត្រូវស្លាប់ក្រោមកម្លាំងតណ្ហារបស់ ប្តីជាមិនខាន ប៉ុន្តែនាងមិនព្រមទៅណាចោលប្តីឡើយ ហើយពេលនេះ គាត់ក៏មិនជឿថា កូនប្រសាឈប់រួមភេទជាមួយប្រពន្ធ ដូចអ្វីដែលគេបានអះអាងនោះដែរ ព្រោះកន្លងមក នៅពេលប្រពន្ធទៅមន្ទីរពេទ្យពិនិត្យសុខភាព កូនប្រសារូបនេះក៏ដឹងថាប្រពន្ធមានជំងឺប្រចាំ កាយដែរ ប៉ុន្តែគេមិនព្រមផ្តាច់ចំណីយប់ព្រលប់ ដើម្បី ឱ្យប្រពន្ធព្យាបាលជំងឺជាសះស្បើយសិនទេ។

អ្នកស្រីសួន សឿន

លោកតាណៃ ភី អាយុ៧១ឆ្នាំ និងអ្នកស្រីសួន សឿន អាយុ៥៦ឆ្នាំ ជាគ្រូឱសថបុរាណបានឱ្យដឹងថា នាងដាវង្ស មានជំងឺស្ត្រីប្រចាំកាយជាយូរមកហើយ ផឹកថ្នាំបានត្រឹមតែធូរស្បើយ ក្នុងមួយរយៈពេលខ្លី ប៉ុណ្ណោះ ព្រោះប្តីនៅតែបង្ខំប្រពន្ធរួមភេទជាបន្តបន្ទាប់ មិនឱ្យមុខរបួសជាសះស្បើយសិនឡើយ បើមិនតម ការរួមភេទទេ ជំងឺរបស់នាងគ្មានថ្ងៃបានជាសះស្បើយទេ។

អ្នកស្រីមាឃ វឿន

រីឯអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា កាលដើមឡើយនាងដាវង្ស មានរូបសម្រស់ស្រស់ស្អាត សាច់ឈាមស្រស់ថ្លា ទ្រលុកទ្រលន់ ប៉ុន្តែដោយសារប្តីខ្លាំងដូចសេះ នាងខំប្រឹងទប់ ទើបបានជាធ្លាក់ខ្លួន មានជំងឺស្ត្រីប្រចាំកាយរ៉ាំរ៉ៃស្គមប្រាណ សល់តែ ស្បែកដណ្តប់ឆ្អឹង។ បើតាមពួកគាត់ដឹង លោកស សួន ស្រលាញ់ថ្នាក់ថ្នមប្រពន្ធណាស់ ប៉ុន្តែទាស់តែ កម្លាំងខ្លាំងដូចសេះ កេះប្រពន្ធឡើងឋានសួគ៍លោកីយ៍ ញឹកញាប់ពេក មិនស្គាល់ទុក្ខធុរៈប្រពន្ធមានជំងឺប្រចាំកាយនោះទេ។ គួរតែលោកស សួន វ៉ាកងតូចមួយ រយៈសិនទៅ ដើម្បីឱ្យប្រពន្ធព្យាបាលជំងឺបានជា សះស្បើយសិនទៅ…”៕

RELATED ARTICLES