នារីម្នាក់នេះ កម្មក្រាស់ណាស់ ប្រុសល្អៗ ចូលស្តីដណ្តឹងមិនយក បែរ ជាមកលង់ស្នេហ៍ប្រុសចិត្តសាហាវដៃដល់វាយដំបង្ខំរួមភេទទាំង កំរោលធ្វើឱ្យនាងរស់នៅហែលក្នុង សមុទ្រទឹកភ្នែករាល់ថ្ងៃ រហូតធ្លាក់ខ្លួន ស្គមប្រាណសល់តែស្បែកដណ្តប់ឆ្អឹង មិនដឹងជាពេលណា បានរួចផុតពីព្យុះ ជីវិតនេះ…។
នាងប៊ិន វ៉ិច អាយុ៣៦ឆ្នាំ រស់នៅភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងមានឪពុកឈ្មោះសុទ្ធ ប៊ិន (ស្លាប់) ម្តាយឈ្មោះមិន ស៊ុន អាយុ៧០ឆ្នាំ។ នៅពេលធំពេញវ័យ នាងបានរៀបការជាមួយប្តីឈ្មោះធឿន រឿន អាយុ ប្អូននាង១ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសស្រី២ នាក់។ នាងជាមនុស្សកម្មក្រាស់ណាស់ កាលពីក្រមុំ មានប្រុសល្អៗ នាំចាស់ទុំចូលស្តីដណ្តឹងដល់មេបា ដែរ ប៉ុន្តែនាងមិនស្រលាញ់យកធ្វើប្តីឡើយ បែរជា មកលង់ស្នេហ៍ប្រុសចិត្តសាហាវដៃដល់យកធ្វើប្តី ទៅវិញ។ ពោលគឺតាំងពីយកគ្នាពេលណាមក ប្តីតែង រករឿងឈ្លោះវាយដំទាត់ធាក់ប្រពន្ធគ្មានមេត្តា សូម្បីតែ ម្តាយបង្កើតនាងក៏ប្តីកំណាចរូបនេះជេរប្រមាថមើល- ងាយ មិនខ្លាចបាបបុណ្យចុះនរកឡើយ រហូតបាក់ស្បាត ភ័យខ្លាចកូនប្រសា មិនហ៊ាននៅក្បែរ។ ជាពិសេស នៅពេលប្តីស្រវឹងស្រាម្តងៗស្រែកឡូឡា ម្តាយនាង តែងរត់ពួនមិនហ៊ាននៅជិតទេ ទោះជាឃើញប្តីចាប់ វាយធ្វើបាបកូនយ៉ាងណា ក៏ម្តាយមិនហ៊ានមកចូល ជួយឃាត់ដែរ។
នាងប៊ិន វ៉ិច បន្តទាំងអួលដើមកថា ជារឿយៗ ប្តីតែងប្រើអំណាចជាប្តីកៀបសង្កត់លើប្រពន្ធណាស់ បញ្ជានាងឱ្យធ្វើការសព្វបែបយ៉ាង បើនាងមិនធ្វើ តាមទេ ច្បាស់ជាត្រូវថ្មោងរបស់ប្តីមិនខាន។ ហើយ ប្តីនាងមានទម្លាប់មួយឱ្យតែមានគម្រោងវាយប្រពន្ធ តែងទៅផឹកស្រាស្រវឹងជោកជាំ ទើបចូលដល់ផ្ទះ រករឿងឈ្លោះចាប់ប្រពន្ធវាយតប់ទាត់ធាក់ឡើងហើម មុខ ជាំភ្នែកឈឺខ្លួនជាច្រើនថ្ងៃ គ្មានក្រុមគ្រួសារសាច់ ញាតិណាម្នាក់ហ៊ានចូលជួយឃាត់ទេ សូម្បីតែអាជ្ញាធរ មកធ្វើការអប់រំ ក៏ប្តីមិនដែលយកត្រចៀកស្តាប់ផង។ នាងបញ្ជាក់ថា អាជ្ញាធរលែងមកអប់រំទៀតហើយ ព្រោះតែប្តីកែមិនឡើង ចាំតែថ្ងៃចាប់យកទៅដាក់ប៉ុស្តិ៍ ប៉ុណ្ណោះ ឱ្យតែមានបទល្មើសលើកក្រោយទៀត។ ប៉ុន្តែ នាងមិនដែលទៅប្តឹងអាជ្ញាធរទៀតទេ ទោះជាប្តីវាយដំ ជាច្រើនលើកច្រើនសាក្តី ពីព្រោះនាងធ្លាប់ទៅប្តឹង លើកមុនៗក៏មិនទទួលបានផលល្អដែរ។
នាងប៊ិន វ៉ិច បន្ថែមទាំងទឹកភ្នែកហូរជ្រែកផែន ថ្ពាល់ថា ប្តីមិនត្រឹមតែចូលចិត្តប្រើអំពើហិង្សាលើផ្លូវ កាយប៉ុណ្ណោះ ថែមទាំងវាយដំនាងមិនទាន់បាត់ហូរ ទឹកភ្នែកផង យប់ឡើងប្តីចាប់បង្ខំរួមភេទទាំងកំរោល ទោះជាប្រពន្ធព្រមឬមិនព្រមយ៉ាងណាក្តី ក៏ប្តីចាប់បង្ខំរួមរ័កមេត្រីរហូតបានសម្រេច ទើបគេអស់ចិត្ត ដេកនៅស្ងៀមបាន។ ហើយមានពេលខ្លះ ប្តីកំលោះនេះ បង្គាប់ឱ្យប្រពន្ធសុំទោសខ្លួនទៀតផង ទាំងនាងមិន មានកំហុសអ្វីផង ដោយហេតុនេះហើយបានជាធ្វើ ឱ្យនាងពិបាកចិត្តស្អិតទ្រូង រស់នៅជាមួយនឹងទឹកភ្នែក រាល់ថ្ងៃ រហូតធ្លាក់ខ្លួនស្គមរីងរៃ មិនគួរកម្មអ្វីរុញ ច្រានជីវិតនាងឱ្យជួបប្តីកំណាចបែបនេះ។
លោកយាយមិន ស៊ុន ជាម្តាយបានឱ្យដឹងថា គាត់មិនហ៊ានស្តីប្រដៅកូនប្រសាម្នាក់នេះទេ ព្រោះគេ មានចិត្តកាចសាហាវណាស់។ កន្លងមក គាត់ធ្លាប់ ស្តីប្រដៅគេខ្លះដែរ គ្រាដែលកូនប្រសារូបនេះរករឿង វាយប្រពន្ធបែកចិញ្ចើមខាងស្តាំ ហូរឈាមស្រោច ពេញខ្លួន គាត់បានទៅប្តឹងលោកមេភូមិឱ្យជួយអន្តរាគមន៍ ប៉ុន្តែត្រូវកូនប្រសារូបនេះជេរបញ្ជោរ ព្រម ទាំងគំរាមមិនឱ្យគាត់លូកដៃចូលផ្ទៃក្នុងរង្វង់គ្រួសារ គេទៀតផង។ តាំងពីនោះមកធ្វើឱ្យគាត់ភ័យខ្លាចលែង ហ៊ានទៅក្បែរកូនប្រសាកំណាចរូបនេះ ទោះជាឃើញ គេចាប់កូនស្រីវាយដំនៅនឹងមុខ ក៏គាត់មិនហ៊ានចូល ទៅជួយទេ សូម្បីតែក្រុមសាច់ញាតិក៏គ្មានអ្នកណា ចូលចិត្តនិយាយរាប់រកជាមួយគេដែរ។
ក្រោយពីធ្វើបទសម្ភាសន៍ជាមួយប្រពន្ធ និង ម្តាយក្មេករួច អ្នកយកព័ត៌មានយើងសុំការបំភ្លឺពី បុរសជាប្តីឈ្មោះធឿន រឿន ដែលកំពុងអង្គុយនៅលើ ផ្ទះដែរ ប៉ុន្តែត្រូវលោកបដិសេធ ដោយឆ្លើយយ៉ាង ខ្លីទាំងកំហឹងថា រឿងរ៉ាវទាំងអស់ ប្រពន្ធនិងម្តាយក្មេក រៀបរាប់រួចហើយ លោកគ្មានអ្វីត្រូវនិយាយទៀតទេ រួចក៏ចុះពីលើផ្ទះ បើកគោយន្តទៅចម្ការបាត់។
លោកយី ផន ជាមេភូមិក្រឡាពាស បានឱ្យដឹងថា បុរសជាប្តីឈ្មោះធឿន រឿន នេះជាមនុស្សពិបាកអប់រំ ណាស់ មិនដែលស្តាប់ការទូន្មានអប់រំរបស់អាជ្ញាធរ ឡើយ។ កន្លងមក លោកតែងទៅធ្វើអន្តរាគមន៍អប់រំ ជាបន្តបន្ទាប់ តែដូចជាចាក់ទឹកលើក្បាលទា ដោយ នៅតែប្រើកម្លាំងបាយវាយតប់ប្រពន្ធឱ្យហើមមុខ បែកមាត់តែញឹក រហូតធ្លាក់ខ្លួនស្គមរីងរៃ។ លោកបាន រាយការណ៍ទៅលោកនាយប៉ុស្តិ៍រួចរាល់ហើយ បើមាន ករណីហិង្សាលើប្រពន្ធកូនទៀត អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់ការតាមផ្លូវច្បាប់ជាមិនខាន។
ដោយឡែក អ្នកស្រុកមួយចំនួនទៀតបានឱ្យ ដឹងថា លោកធឿន រឿន ជាមនុស្សមានចរិតកាចសាហាវណាស់ ចូលចិត្តវាយដំទាត់ធាក់ប្រពន្ធកូនឥតស្វាង ឱ្យរស់នៅជាមួយទឹកភ្នែក រហូតធ្លាក់ខ្លួមស្គមរីងរៃ សូម្បីតែម្តាយក្មេកក៏មិនហ៊ានក្អកជាមួយគេដែរ។
ពួកគាត់ជាអ្នកជិតខាង ក៏ដូចអ្នកភូមិទាំងអស់ គ្មាននរណាម្នាក់និយាយរាប់រកជាមួយគេទេ ព្រោះ មិនចូលចិត្តចរិតព្រហើនកោងកាចរបស់គេ បានត្រឹមតែ លួចអាណិតស្ត្រីជាប្រពន្ធប៉ុណ្ណោះ។ ហើយបើអាជ្ញាធរ នៅព្រងើយកន្តើយមិនមានវិធានការផ្លូវច្បាប់ ដោយ ដាក់ទណ្ឌកម្ម ឬបង្ក្រាបជនទំនើងនោះទេ គឺកាន់តែ ធ្វើឱ្យរូបគេបានចិត្តវាយដំធ្វើបាបស្ត្រីជាប្រពន្ធខ្លាំង ឡើងធ្លាក់ខ្លួនស្គមរីងរៃ រហូតអាចមានគ្រោះថ្នាក់ ដល់ជីវិត…”៕