Friday, December 27, 2024
Homeព័ត៌មានជាតិប្តី២រត់ចោល យកប្តីទី៣ ប្រដាប់ងាប់ស្តូក

ប្តី២រត់ចោល យកប្តីទី៣ ប្រដាប់ងាប់ស្តូក

ស្ត្រីម្នាក់នេះ អភ័ព្វរឿងស្នេហាណាស់ ជួបប្តីមុន២នាក់ សុទ្ធតែប្រុស ចិត្តមិនស្មោះ ទើបគាត់សម្រេចយកប្តីទី៣ ស្អំបេះដូង តែដឹងអី ! រួមរស់ជាមួយគ្នាបានកូន២ ប្តីបែកគំនិត ផឹកស្រាជោកជាំបណ្តាលឱ្យប្រដាប់ ងាប់លែងដំណើរការយប់ព្រលប់កើត ក៏ខឹងមួម៉ៅរករឿងវាយដំ ប្រពន្ធឥតឈប់ ប្រពន្ធទ្រាំលែងបានសុំចែកផ្លូវគ្នាដើរ…។

អ្នកស្រីជាម ណេម អាយុ៤៦ឆ្នាំ រស់នៅភូមិមនោណុប ឃុំជំពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា គាត់ជាកូនបន្ទាប់ពៅ ក្នុងចំណោមបងប្អូន៥នាក់ (ស្រី៣ ប្រុស២) ឪពុកម្តាយស្លាប់អស់ ហើយ។ កាលពីក្មេង គាត់រៀនសូត្របានតិចតួចណាស់ត្រឹមថ្នាក់ទី៣ ក៏ឈប់ទៅ ដោយនៅផ្ទះជួយធ្វើការងារជំនួសដៃជើងឪពុកម្តាយ។ លុះ ពេលធំពេញក្រមុំអាយុ១៧ឆ្នាំ ក៏មានទំនាក់ទំនងស្នេហាចិត្តនិងចិត្ត ជាមួយកំលោះម្នាក់ឈ្មោះក្រិញ សាញ់ អាយុបង

លោកនុង មី (ប្តីទី៣) និងអ្នកស្រីជាម ណេម

គាត់៥ឆ្នាំ ជាអ្នកស្រុក ភូមិជាមួយគ្នាយ៉ាងផ្អែមល្ហែម ទើបគូស្នេហ៍នាំចាស់ទុំចូលស្តីដណ្តឹង គាត់រៀបការតាមប្រពៃណី។ នៅពេលរៀបការហើយថ្មីថ្មោង ប្តីប្រពន្ធ គាត់រួមរស់ជាមួយគ្នា ស្រលាញ់ល្អូកល្អិនណាស់ដូចស្រមោច និងស្ករ ទៅណាមកណាបណ្តើរគ្នាឱ្យត្រសងដូចលលកញី ឈ្មោល ប៉ុន្តែក្រោយពីសាងស្នេហ៍ជាមួយគ្នាអស់ រយៈពេល៥ឆ្នាំ គាត់មិនមានលទ្ធភាពបង្កើតកូនបាន មួយគ្រាប់សម្រាប់តពូជនឹងគេ ប្តីក៏មានគំនិតបែកឆ្វេងលួចទៅមានទំនាក់ទំនងស្នេហា ជាមួយស្រីថ្មី រួចក៏ចុះចោលគាត់បាត់ទៅ ធ្វើឱ្យគាត់ធ្លាក់ខ្លួនជាស្រីមេម៉ាយទាំងវ័យក្មេង។ តែយ៉ាងណា ក៏នៅតែមានកំលោះ និងពោះម៉ាយជាច្រើននាក់ តាមលួងលោមប្រលោមអង្វរសុំស្នេហ៍គាត់ ប្រាថ្នានែបនិត្យខ្លួនប្រាណ ដែលកំពុងបែកសាច់ ឈាមស្រស់ថ្លា ដើមទ្រូងទ្រលុកទ្រលន់គួរឱ្យគ្រឺតក្នាញ់ ប៉ុន្តែគាត់មិនយកភ្នែកមើលឡើយ។ លុះគាត់មានអាយុ២៥ឆ្នាំ ទើបបើកប្រអប់បេះដូងទទួលយកក្តីស្នេហ៍ ពីកំលោះម្នាក់ឈ្មោះវន វ៉ាន់ អាយុប្អូនគាត់៣ឆ្នាំ។

លោកនុង មី (ប្តីទី៣)

អ្នកស្រីជាម ណេម បញ្ជាក់ថា តាមពិតទៅ លោកវ៉ាន់ មានស្រុក កំណើតនៅឯខេត្តកំពង់ស្ពឺ ឯណោះទេ តែបានមកជួយធ្វើការបងប្អូន នៅ ក្នុងស្រុកភូមិគាត់ បានរយៈពេលមួយអាទិត្យ ក៏ចាប់ចិត្តតាមសុំស្នេហ៍លើ រូបគាត់តែម្តង។ ដោយសារពេលនោះ គេជាមនុស្សមានពាក្យសម្តីផ្អែមល្ហែម ប្រសប់លួងលោមណាស់ ធ្វើឱ្យគាត់ទន់ចិត្ត ថ្លោះធ្លោយប្រគល់ខ្លួនប្រាណឱ្យគេនែបនិត្យ តាមចិត្តចង់។ នៅពេលរួមរស់ជាមួយប្តីទី២ នេះ ជីវិតគាត់រស់នៅមានសេចក្តីសុខសុភមង្គលណាស់ ព្រោះប្តីស្រលាញ់ថ្នាក់ថ្នម និង ប្រសប់ផ្តល់សេចក្តីសុខយប់ព្រលប់ដល់ប្រពន្ធណាស់ ធ្វើឱ្យគាត់ពេញចិត្តស្តូក ប៉ុន្តែរួមរស់ជាមួយគ្នា ខណៈដែលគាត់មានផ្ទៃពោះ៣ខែ ប្តីបបួលគាត់ទៅរស់នៅស្រុកកំណើត ឯខេត្តកំពង់ស្ពឺ វិញ ព្រោះគេមិនចេះរស់នៅស្រុកប្រពន្ធឡើយ។ លុះគាត់មិនព្រមទៅជាមួយ ប្តីក៏សុំទៅ រកស៊ីនៅស្រុកកំណើតមួយរយៈ ហើយក៏បាត់ ស្រមោលសូន្យ មិនឃើញត្រឡប់ក្រោយមករក ប្រពន្ធសោះ ទុកឱ្យគាត់ឆ្លងទន្លេយ៉ាងលំបាកតែម្នាក់ ឯង ព្រោះគ្មានប្តីនៅក្បែរបម្រើមើលថែ។

អ្នកស្រីជាម ណេម

អ្នកស្រីជាម ណេម បានបន្តឱ្យដឹងទៀតថា ក្រោយពី ធ្លាក់ខ្លួនជាស្រីមេម៉ាយ២ភ្លើង លែងចង់យកប្តីសីទៀត ហើយ ខ្លាចប៉ះចំប្រុសធុនប្តីមុនៗ រហូត២ឆ្នាំក្រោយមក នៅគ្រាដែលមានកំលោះច្រែះចាប់ឈ្មោះនុង មី អាយុប្អូន គាត់៣ឆ្នាំ និងជាអ្នកស្រុកឈូក ជាមួយគ្នា លួងលោមប្រលោមសុំស្នេហ៍ ម៉្យាងទៀត នុង មី ជាមនុស្សមុខក្រាស់ជេរស្តីថា មិនឈឺ មានដៃរហ័សលូកលើស្មើក្រោមលេងបន្លំមែន ធ្វើឱ្យ គាត់បាក់បបខ្លបចិត្តក្រោមម្រាមដៃមឹករបស់គេព្រមចូលរោងការទទួលយកគេធ្វើជាប្តីទី៣ រួមរស់ជាមួយគ្នាមកទល់សព្វថ្ងៃ។ ស្ត្រីរូបនេះបញ្ជាក់ថា ប្តីទី៣រូបនេះ ត្បិតតែមានឈ្មោះ ជាកំលោះ ប៉ុន្តែរឿងលើគ្រែចំណាប់ណាស់ ព្រោះធ្លាប់មានបទពិសោធជាមួយស្រីញី ជាច្រើននាក់រាប់មិនអស់ មួយយប់ៗកេះកៀវប្រពន្ធឱ្យកំដរឡើងឋានសួគ៌លោកីយ៍ ឥតឈប់ ស្ទើរតែរកពេលដេកពួនមិនបាន មិនយូរប៉ុន្មានធ្វើឱ្យប្រពន្ធបង្កើតកូនប្រុសស្រី ២នាក់បាត់ទៅហើយ។

អ្នកស្រីជាម ណេម និងកូន

ស្ត្រីជាប្រពន្ធរូបនេះ បន្តមិនលាក់លៀមថា ប្តីនេះស៊ីចុកចំណីកាមគុណមិនចេះ ឆ្អែតស្កប់ស្កល់ទេ ទោះជាប្រពន្ធខំប្រឹងបម្រើយ៉ាងណា ក៏មិនគ្រប់គ្រាន់ដែរ តែងលួច ទៅមានស្រីញីនៅខាងក្រៅមកបំពេញសមុទ្រតណ្ហា របស់ខ្លួនជាបន្តបន្ទាប់ទៀត មានពេលខ្លះ គាត់ទប់ទល់ជាមួយកម្លាំងតណ្ហាប្តីមិនជាប់ ចេះតែរត់គេចវេះ ខ្លះទៅ ដែលជាហេតុធ្វើឱ្យប្តីខឹងមួម៉ៅ ប្រើកម្លាំង បាយវាយតប់ទាត់ធាក់លើរូបរាងកាយប្រពន្ធឥត ឈប់ឈរ ធ្វើឱ្យគាត់រស់នៅជាមួយទឹកភ្នែករាល់ថ្ងៃ។ ទើបតែចូលដល់ឆ្នាំ២០១៦នេះ ដោយសារប្តីផឹក ស្រាខ្លាំងពេកក្តៅសរសៃ បណ្តាលឱ្យប្រដាប់ងាប់

ស្តូក លែងដំណើរការ ធ្វើឱ្យប្តីកាន់តែខឹងមួម៉ៅចោទប្រពន្ធ លួចមានប្រុសឈ្មោល ក៏វាយដំលើប្រពន្ធខ្លាំង រហូត ធ្វើឱ្យគាត់មិនអាចទ្រាំរួមរស់ជាមួយប្តីប្រមឹករូបនេះ តទៅទៀតមិនបាន សុំចែកផ្លូវគ្នាដើរទៀតផង។
លោកនុង មី អាយុ៤៣ឆ្នាំ ជាប្តីបានរៀបរាប់ ឱ្យដឹងទាំងស្អុយក្លិនស្រាហួងថា លោកជាកូនកសិករ មិនបានរៀនសូត្រច្រើនទេ លុះអាយុ១៨ឆ្នាំ បានចូល បម្រើការក្នុងជួរកងទ័ព ហើយចេះតែដើរទាក់ទង ស្រីញីមករួមមេត្រីជាបន្តបន្ទាប់។ ក្រោយមកទើបជួប ជំពាក់ក្តីស្នេហ៍ជាមួយស្រីមេម៉ាយ២ភ្លើងឈ្មោះ ជាម ណេម ប្រពន្ធសព្វថ្ងៃនេះតែម្តង។

អ្នកស្រីព្រាប យី

បុរសជាប្តី បញ្ជាក់ថា នៅពេលរួមរស់ជាមួយគ្នា ដំបូង រឿងការងារយប់ព្រលប់ លោកមានសមត្ថភាព ផ្តល់សេចក្តីសុខឱ្យប្រពន្ធគ្រប់គ្រាន់ រហូតប្រពន្ធបង្កើត កូន២នាក់ ជាចំណងដៃស្នេហ៍ ប៉ុន្តែគួរឱ្យស្តាយខ្លួន ណាស់ ចូលដល់ឆ្នាំ២០១៦នេះ ប្រហែលជាលោក ផឹកស្រាខ្លាំងពេក បណ្តាលឱ្យងាប់សរសៃអាអូនតូច ស្តូកប្រើការលែងបាន ទើបលោកចេះតែខឹងមួម៉ៅ រករឿងវាយដំប្រពន្ធខ្លះទៅ។ ឥឡូវប្រពន្ធទ្រាំមិនបាន ប្តឹងលែងក្បាលប្តីហើយ លោកចៀសមិនផុតពីឱបបង្វេចចុះចេញទេ។

អ្នកស្រីយឹម អ៊ូច

អ្នកស្រីព្រាប យី អាយុ៥៥ឆ្នាំ និងអ្នកស្រីយឹម អ៊ូច អាយុ៤៨ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា កាលពីរួមរស់ជាមួយប្តីមុនៗ អ្នកស្រីជាម ណេម មិនសូវរងកម្មប៉ុន្មានឡើយ លុះយកប្តីទី៣ នេះត្រូវធ្ងន់កតែម្តង ព្រោះប្តីរូបនេះតែងក្បត់ចិត្តប្រពន្ធ លួចទៅមានស្រីញីនៅខាងក្រៅជាបន្តបន្ទាប់។ ជាពិសេសក្រោយពីបុរសជាប្តីផឹកស្រាជោកជាំពេកទៅ ក៏ងាប់ប្រដាប់ស្តូកតែម្តង ធ្វើឱ្យកាន់តែមួម៉ៅ វាយដំប្រពន្ធខ្លាំងលើសដើម រហូតធ្វើឱ្យប្រពន្ធទ្រាំ លែងបាន សុំចែកផ្លូវដើរជាមួយប្តីប្រមឹកងាប់ប្រដាប់ ស្តូករូបនេះតែម្តង បើមិនដូច្នេះទេ អ្នកស្រីជាម ណេម មិនអាចរំដោះខ្លួនពីរណ្តៅកម្មនេះបានឡើយ។
គួរបញ្ជាក់ថា សុរា ជាអាវុធមុខពីរ បើផឹកវា តាមក្បូនខ្នាតមានកម្លាំង បាយបានសម្រាន្តលក់ បំបាត់ ឈឺឆ្អឹងឆ្អែង និងធ្វើឱ្យសុខភាពរឹងមាំល្អប្រសើរ ប៉ុន្តែ បើផឹកវាមិនចេះប្រមាណកម្លាំងស្រវឹងធ្លាក់ភ្នែករាល់ ថ្ងៃ វាធ្វើឱ្យខូចសុខភាពពិការផ្នែកណាមួយ នៃរាងកាយ បាត់បង់ពលកម្មចិញ្ចឹមជីវិត…”៕

RELATED ARTICLES