Friday, December 27, 2024
Homeព័ត៌មានជាតិកំលោះបានប្រពន្ធអាយុច្រើនជាងម៉ែ សាងស្នេហ៍លើទឹក

កំលោះបានប្រពន្ធអាយុច្រើនជាងម៉ែ សាងស្នេហ៍លើទឹក

សេចក្តីស្នេហាពិត មិនគិតពីគម្លាតអាយុ ពូជសាសន៍ អាក្រក់ល្អ សខ្មៅ នោះទេ ប៉ុន្តែមកពី “ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ”។ យ៉ាងណាមិញ កំលោះម្នាក់នេះ បានប្រពន្ធមេម៉ាយអាយុ ច្រើនជាងម្តាយខ្លួនទៅទៀត តែខ្លួន មើលឃើញថាស្អាត ក៏នាំប្រពន្ធ ចាស់សាងស្នេហ៍លើទឹកជាង៤ឆ្នាំមកហើយ ស្គាល់តែសុភមង្គល…។

អ្នកស្រីជុំ សុវណ្ណដារ៉ា អាយុ៤៨ឆ្នាំ រស់នៅភូមិ ត្រពាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត បាន រៀបរាប់ថា គាត់ជាកូនទី២ ឬកូនពៅ ដែលមានតែបងប្រុស ម្នាក់គត់ ឪពុកម្តាយស្លាប់អស់ហើយ។ កាលពីអាយុ២៥ឆ្នាំ គាត់បានរៀបការតាមប្រពៃណីជាមួយប្តីឈ្មោះកែវ ចន្ថា អាយុស្របាលគ្នា ដោយចាប់ដៃគ្នាប្រកបរបរធ្វើស្រែចម្ការ ចិញ្ចឹមជីវិត ហើយបើមានពេលទំនេរ ប្តីគាត់តែងទៅចុះទូក ចាប់ត្រីសមុទ្រ។ គាត់និងប្តីនេះរួមរស់ជាមួយគ្នាជាង១០ឆ្នាំ បង្កើតបានកូន២នាក់ (ស្រី១ ប្រុស១) ស្រាប់តែប្តីបែកចិត្ត ទៅមានប្រពន្ធចុង ក៏ជួបភាពរកាំរកូស

អ្នកស្រីជុំ សុវណ្ណដារ៉ា និងលោកបេង ង៉ែត

លែងលះគ្នាទៅ។ គាត់ ធ្លាក់ខ្លួនមេម៉ាយជាច្រើនឆ្នាំ ព្យាយាមរកប្តីទៀតដែរ ដោយយល់ថា បើគ្មានប្តីជាបង្អែកពិបាកណាស់ ប៉ុន្តែបើនឹងយក ពោះម៉ាយមានកូនជាប់ដៃជើងពិបាកណាស់ បើបានកំលាះ ទើបប្រថុយ។ ទោះធ្លាក់ខ្លួនមេម៉ាយ ក៏គាត់មិនអាចនៅស្ងៀមបានដែរ ម៉្យាងទៀត មុខរបរធ្វើស្រែមិនកាក់កប ក៏សម្រេចចិត្តចេញទៅធ្វើការរោងចក្រនៅភ្នំពេញ ហើយត្រូវបានថៅកែជ្រើសរើសឱ្យធ្វើជាសន្តិសុខយាម រោងចក្រកាត់ដេរ។

អ្នកស្រីជុំ សុវណ្ណដារ៉ា

អ្នកស្រីជុំ សុវណ្ណដារ៉ា បន្តទៀតថា ពេលក្លាយ ជាសន្តិសុខរោងចក្រ គាត់តែងប្រើទូរស័ព្ទទាក់ទងផ្សង រកមិត្ត១០០ឆ្នាំ ដូចយុវវ័យឯទៀតដែរ។ ជាចៃដន្យ ថ្ងៃមួយ គាត់ទូរស័ព្ទព្រាវៗ ក៏ទៅចូលទូរស័ព្ទកំលោះ ម្នាក់ ឈ្មោះបេង ង៉ែត អាយុប្អូនគាត់២២ឆ្នាំ រស់នៅ ភូមិឃុំដូចខាងលើនេះ។ តាមពិត អ្នកស្រីមានស្រុក កំណើតកើតជានៅភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ឯណោះទេ លុះត្រូវរ៉ូវគ្នាជាមួយកំលោះង៉ែត ក៏រសាត់មកទើរនៅស្រុកកំណើតប្តីទី២នេះ។ គាត់ បពាក្ជា់ថា បន្ទាប់ពីទាក់ទងគ្នាតាមទូរស័ព្ទ ប្រហែល ១ខែ ក៏ត្រូវដងត្រូវផ្លែគ្នា ដោយគាត់ប្រាប់គេត្រង់ៗថា ខ្លួនជាស្រីមេម៉ាយកូន២ ធំកំលោះក្រមុំអស់ទៅហើយ និងចង់សាងជីវិតថ្មីជាមួយប្តីទី២ ព្រោះប្តីទី១លែងលះ គ្នាដាច់ស្រឡះហើយ។ ដោយសារខ្លួនមេម៉ាយយូរ ជូរមាត់ ស្គាល់រឿងជីវិតច្បាស់លាស់ ក៏ហ៊ានណាត់ កំលោះង៉ែត ឱ្យមកជួបដល់បន្ទប់ជួល ជិតរោងចក្រ ដោយប្រើពាក្យសម្តីផ្អែមល្ហែមហៅគេបងៗ។

លោកបេង ង៉ែត

អ្នកស្រីជុំ សុវណ្ណដារ៉ា បន្តទៀតថា គ្រាន់តែជួបគ្នាភ្លាម សេចក្តីស្នេហាក៏កើនទ្វេឡើង ប៉ុន្តែ កំលោះង៉ែត អៀនដូចក្រមុំមិនហ៊ានមើលមុខគាត់ចំទេ ដែល គាត់អាចវាស់ស្ទង់ដឹងថា គេជាកំលោះហ្ស៊ីន តែម្តង។ គាត់បានឃាត់គេឱ្យនៅដេក១យប់ ដែលគេយល់ព្រម ទាំងមុខជូរ ប៉ុន្តែយប់នោះ គាត់មិនទុកឱកាសឱ្យ កន្លងទៅយូរ ក៏ព្យាយាមលួងលោមបញ្ឆោះម៉ាស៊ីនឱ្យ គេ ដោយបានរួមរ័កជាមួយគ្នាយ៉ាងមានសេចក្តីសុខ និងដឹងថា កំលោះនេះមិនដែលស្គាល់ជាតិស្រីប្រាកដ មែន។ លុះគាត់ឱ្យម្តង ស្រាប់តែញៀនញ៉ាម សុំម្តង ហើយម្តងទៀត និងនៅដេកជាច្រើនថ្ងៃ មិនព្រមទៅ ស្រុក។ ជាចុងក្រោយ គាត់បានដេញគេឱ្យទៅវិញ និង ប្រាប់ថា បើស្រលាញ់គាត់ស្មោះ ត្រូវ

ប្រាប់ម្តាយឱ្យ គិតគូរតាមប្រពៃណីទៅ។ កំលោះង៉ែត ក៏វិលទៅវិញ ជម្រាបម្តាយ និងបងប្អូនគេតាមដំណើរ រួចមកតាម ហៅអ្នកស្រីទៅសែនព្រេនបំពេញភ្នែកញាតិ យកគ្នាជា ប្តីប្រពន្ធទៅ។ តាមពិត គាត់មានអាយុច្រើនជាងម៉ែក្មេក ដល់ទៅ៥ឆ្នាំឯណោះ ប៉ុន្តែគ្មានបញ្ហាអ្វីទេ។ ហើយតាំងពីពេលនោះមក គាត់ឈប់ធ្វើសន្តិសុខរោងចក្រ និងបានមករួមរស់ជាមួយប្តីក្មេង កវែក កឆ្នាំងក្នុង ខ្ទមកម្សត់ ដែលសង់លើដីទំនាបលិចទឹកនៅរដូវវស្សា ក៏មានមាត់ពាក្យអ្នកស្រុកថា “កំលោះមានប្រពន្ធ ចាស់ជាងម៉ែ សាងស្នេហ៍លើទឹក” រហូតមក។

ខ្ទមកម្សត់របស់អ្នកស្រីជុំ សុវណ្ណដារ៉ា និងលោកបេង ង៉ែត

ដោយឡែក លោកបេង ង៉ែត អាយុ២៦ឆ្នាំ ជាប្តី បានឱ្យដឹងថា រូបលោកនិងប្រពន្ធពិតជាមានគម្លាត អាយុឆ្ងាយពីគ្នាដល់ទៅ២២ឆ្នាំមែន គឺប្រពន្ធអាយុ ច្រើនជាងម្តាយក្មេក ទៅទៀត។ ទោះយ៉ាងណា ស្នេហា ពិតមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬជាតិសាសន៍អ្វី ឡើយ បើលោកស្រលាញ់ហើយ ច្បាស់ជាយករហូត ដល់អស់ព្រេងសំណាងរៀងៗខ្លួន។ មុនដំបូង នៅពេល លោកនាំប្រពន្ធចាស់នេះមកដល់ផ្ទះ ក៏ត្រូវអ្នកស្រុក សើចចំអកគ្រប់គ្នា ប៉ុន្តែយូរៗទៅ

អ្នកស្រីកែវ ថា

បែរជាកោតសរសើរ ទៅវិញ។ លោកនិងភរិយារួមរស់ជាមួយគ្នាបានជាង ៤ឆ្នាំកន្លងមកនេះ បង្កើតបានកូន១ដែរ តែជាអកុសល វាខូចទៅវិញ ឥឡូវប្រពន្ធអស់រដូវមិនអាចបង្កើតកូន បានទៀតទេ។ ទោះជារស់នៅក្រោមដំបូលខ្ទមលិចទឹក នៅរដូវវស្សា ក៏ស្នេហានៅតែផ្អែមល្ហែមជានិច្ច ហើយ ក៏គ្មានការបំបែកបំបាក់ពីភាគីណាឡើយ។
អ្នកស្រីកែវ មឿង អាយុ៤៣ឆ្នាំ ជាម្តាយខាងប្រុស បានឱ្យដឹងថា គាត់មិនបំបែកស្នេហ៍កូនប្រុស ដែលយកប្រពន្ធ

អ្នកស្រីកែវ មឿង

ចាស់ជាងគាត់ដល់ទៅ៥ឆ្នាំនេះទេ ដោយយល់ថា នេះជាគូព្រេងរបស់ពួកគេពីអតីតជាតិ តម្រូវឱ្យជួបគ្នាវិញ បានជាស្រលាញ់គ្នាបេះមិនដាច់ យ៉ាងនេះ។ សព្វថ្ងៃ កូនប្រសាស្រីដែលអាយុច្រើនជាង គាត់៥ឆ្នាំ ហៅគាត់ថា ម៉ែៗយ៉ាងពេញមាត់ និងគោរព ម៉ែណាស់ ហើយគាត់ហៅកូនប្រសានេះថា អាមុំ ចំណែកប្តីប្រពន្ធគេហៅគ្នាអូនបង ឱ្យផ្អែមរលួយ ឃើញថា រកមិនបានទេ ក្រោមមេឃលើដីនេះ។

នាងគៀន រ៉ា

នាងគៀន រ៉ា អាយុ២៩ឆ្នាំ និងអ្នកស្រីកែវ ថា អាយុ៤៦ឆ្នាំ ជាសាច់ញាតិ បានឱ្យដឹងស្របគ្នាថា បើអ្នកពីឆ្ងាយមិនបានដឹងច្បាស់ជាច្រឡំថា ប្តីប្រពន្ធ ១គូនេះ ជាម្តាយ និងកូនមិនខាន ព្រោះប្រពន្ធអាយុបងប្តី ឆ្ងាយណាស់។ ទោះយ៉ាងណាក៏អ្នកភូមិសើចចំអកតែដំបូង តែសព្វថ្ងៃ ម្នាក់ៗបែរជាសរសើរទៅវិញ ព្រោះ ឃើញអ្នកទាំងពីរស្រលាញ់គ្នាល្អូកល្អិន ផ្ទុយពីគូស្រករ ក្មេងៗមួយចំនួនឮតែឈ្លោះគ្នា ឬបង្កហិង្សាក៏មាន…”៕

RELATED ARTICLES