Friday, December 27, 2024
Homeព័ត៌មានជាតិកូនស្រី ស្តីបណ្តេញម៉ែឪចេញពីផ្ទះ

កូនស្រី ស្តីបណ្តេញម៉ែឪចេញពីផ្ទះ

បណ្តាំក្រមង៉ុយ ១ល្បះថា “ម៉ែឪទោះស្លូតកាច ត្រូវតែ ខ្លាចដូចមហាក្សត្រ ម្តាយជេរពីរបីម៉ាត់ គួរតែ ស្ងាត់ស្ងៀមឱ្យឈឹង” ប៉ុន្តែស្ត្រីម្នាក់នេះ ព្រមទាំងប្តី មិនត្រឹមកូនស្រីប្រមាថមើលងាយអ្នកមានគុណនោះទេ បានទាំងស្តីបណ្តេញម៉ែឪចាស់ជរាឱ្យចេញពីផ្ទះនាង ទៀតផង បណ្តាលឱ្យអ្នកស្រុករិះគន់គ្រប់គ្នា ដោយលើកឡើងថា ទោះជាឪពុកម្តាយមាន កំហុសយ៉ាងណា ក៏កូនមិនត្រូវធ្វើ បែបនេះទេ…។

លោកតាបុណ្យ ម៉ាត់ អាយុ៧៥ឆ្នាំ និង លោកយាយចាន់ ហុន អាយុ៦៦ឆ្នាំ រស់នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា ពួកគាត់បានចាប់ដៃគ្នារាប់សិបឆ្នាំមកហើយ ដោយបង្កើតបានកូន៥នាក់ (ស្រី៤ ប្រុស១) សុទ្ធតែ មានគូស្រករទាំងអស់ ដោយមានចៅរាប់ភ្លេច។ កូនស្រីមួយចំនួន បានចេញទៅនៅខាងប្តី លុះ៤-៥ឆ្នាំ ទើបឃើញអើតមកសួរសុខទុក្ខម៉ែឪម្តង ដោយសារតែពួកគេមានជីវភាពក្រីក្រពេក។ ចំណែកកូនស្រី២នាក់ បានយកប្តីនៅស្រុកនេះតែម្តង មិនចេញទៅណាឆ្ងាយទេ ទើបពួកគាត់គ្មានជម្រើសអ្វីក្រៅពីចូល ទៅពឹងពាក់ស្នាក់អាស្រ័យជាមួយពួកគេ ជាពិសេស ជាមួយកូនស្រីឈ្មោះហៃ សឿន។ កាលកូននៅតូចៗ ពីរនាក់ប្តី

ផ្ទះថ្មី ដែលអ្នកស្រុកជួយសង់ឲ្យ

ប្រពន្ធគាត់តែងដើរស៊ីឈ្នួលជួលព័ទ្ធគេ ដើម្បីរកកម្រៃមកចិញ្ចឹម រហូតដល់កូនធំៗ ដុះស្លាប ហើរចោលសម្បុក ពួកគាត់ក៏ឈានដល់វ័យជរា ចាំបាច់ត្រូវតែស៊ីកម្លាំងកូនម្តងវិញ។ ចំពោះកូនណានៅ ឆ្ងាយ គាត់មិនពឹងទេ សុំឱ្យតែយូរៗមកអើតសួរ សុខទុក្ខឪពុកម្តាយម្តងបានហើយ អត់ប្រកាន់ទេ តែអ្វីដែលពួកគាត់ប្រកាន់ត្រង់កូនស្រីនៅជិត បែរជា ម៉ែឪទីពឹងមិនបាន តើជាកូនប្រភេទណាទៅ? កាលមុន គាត់នៅមានដីធ្លីខ្លះ លុះគាត់ធ្លាក់ខ្លួនឈឺធ្ងន់ក៏ត្រូវបង្ខំ ចិត្តលក់ដីភូមិផ្ទះសម្បែង ដីស្រែ យកប្រាក់មកព្យាបាល ទើបអាចរស់រានមានជីវិតមកទល់ពេលនេះ ក៏ទៅសុំ ជ្រកជាមួយកូនស្រីទី៣ បានត្រឹមកូនស្រី និងប្តីស្តី បណ្តេញគួរឱ្យឈឺចាប់ណាស់។

លោកតាបុណ្យ ម៉ាត់

លោកតាបុណ្យ ម៉ាត់ បន្តថា គាត់បានទៅជ្រក កោនបណ្តោះអាសន្នក្រោមបន្ទុកកូនស្រីទី៣ ឈ្មោះ ហៃ សឿន អាយុ៣៥ឆ្នាំ ដែលមុនដំបូង កូនស្រីនេះ យល់ព្រមមិនទើសទាល់អ្វីទេ។ លុះនៅយូរៗទៅ គេ សម្តែងអាការធុញទ្រាន់ បោះបោករបស់របរ ឯបាយ ទឹកក៏មិនសូវផ្គត់ផ្គង់ឪពុកម្តាយដូចមុន។ ដោយមើល ឃើញកូនស្រី និងកូនប្រសាមិនសប្បាយចិត្ត គាត់ និងប្រពន្ធក៏សុំកូននៅបែកផ្ទះវិញ ដោយគ្រាន់តែ សុំដីជាប់ផ្ទះកូន សង់ខ្ទមនៅ ឯកូនក៏យល់ព្រម។ លុះ សង់ខ្ទមរស់នៅបានមួយរយៈ ដោយខ្លាចពួកគាត់ ស៊ីដាច់ដីសង់ខ្ទមនេះ ស្រាប់តែកូនស្រីជេរដៀមដាម ឱ្យម្តាយរបស់នាង រហូតដល់គាត់ទ្រាំមិនបាន ក៏សួរ រកខុសត្រូវ។ ពេលនោះ ស្រាប់តែកូនស្រីនិងប្តីនាង ផ្ទុះកំហឹងជេរបណ្តេញពួកគាត់ឱ្យចេញពីដីរបស់ពួកគេ ដោយប្រើពាក្យសម្តីធ្ងន់ៗ ផ្អើលដល់អ្នកជិតខាង មកឈរស្តាប់ទាំងគ្រវីក្បាលហួសចិត្ត។

លោកយាយចាន់ ហុន

លោកតាបុណ្យ ម៉ាត់ បន្តទៀតថា ដោយមិនចង់ ឈ្នះកូន ទើបគាត់ស្នើទៅក្មួយៗឱ្យជួយរុះរើខ្ទមនេះ ទៅសង់លើដីក្មួយម្តង ទម្រាំរកដីថ្មីបាន ឯអ្នកស្រុក ខ្លះអាណិតអាសូរក៏ជួយសែង ជញ្ជូនឈើពីខ្ទមចាស់ ទៅដំឡើងខ្ទមថ្មី បានទាំងផ្តល់អង្ករម្ហូប លុយកាក់ ខ្លះឧបត្ថម្ភពួកគាត់ទៀតផង។ ជាងនេះទៀត ក៏មាន កូនៗនៅស្រុកឆ្ងាយបានដឹងរឿង ក៏ផ្ញើលុយកាក់ខ្លះ មកជូនឪពុកម្តាយ ដោយនាំគ្នាថ្កោលទោសកូនស្រី ទី៣ និងប្តីនាងយ៉ាងចាស់ដៃ ប៉ុន្តែទោះជាកូនស្រី នេះជេរបណ្តេញយ៉ាងណាក៏គាត់ស៊ូលេបថ្មលេបក្រួស មិនឱ្យកូននេះមានបាបទេ នៅតែមានព្រហ្មវិហារធម៌ ទៅលើកូនជានិច្ច។

ខ្ទះរបស់លោកតាបុណ្យ ម៉ាត់​ សង់លើដី កូនស្រីត្រូវបានអ្នកស្រុកជួយរុះរើមកធ្វើថ្មី

អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពី នាងហៃ សឿន ជាកូនបង្កើត និងស្វាមីនាងបានឡើយ ព្រោះនៅពេលបានឃើញយើងកំពុងធ្វើសម្ភាសន៍ ជាមួយលោកតាបុណ្យ ម៉ាត់ និងលោកយាយចាន់ ហុន បានទាំងថតរូបសកម្មភាពរុះរើខ្ទមផងនោះ នាង ហៃ សឿន និងប្តីបាននាំកូនទាំងអស់ឡើងលើផ្ទះបិទ ទ្វារជិតឈឹង មិនផ្តល់ចម្លើយតែម្តង។

ផ្ទះនាងហៃ សឿន ដែលនាំកូន និងប្តីឡើងផ្ទះ គេចពីការផ្តល់សម្ភាសន៍

ដោយឡែក លោកឡាន នូ ជាអ្នកភូមិ ដែលបាន ជួយសង់ខ្ទមថ្មី និងតែងផ្តល់អង្ករម្ហូបលុយកាក់ ដល់ លោកតា លោកយាយនេះ បានឱ្យដឹងថា លោកអាណោចអាធ័មខ្លាំងណាស់ នៅពេលឃើញកូនបង្កើត និងកូនប្រសាចង្អុលមុខជេរបណ្តេញឪពុកម្តាយបែប នេះ។ នាងហៃ សឿន និងប្តីបានចាត់ទុកឪពុកម្តាយ ដូចសត្វធាតុ មិនស្គាល់បុណ្យបាបអ្វីទេ ធ្វើឱ្យអ្នកភូមិ ឯទៀតទើសចិត្តពេក ក៏នាំគ្នាមកជួយរុះខ្ទមចាស់ យក ទៅសង់លើដីក្មួយម្នាក់ទៀត ដែលមានសប្បុរសធម៌។ លោកក៏មិនហ៊ានណែនាំភាគីកូនស្រី និងប្តីនាង នោះដែរ ព្រោះអម្បាលយ៉ាងឪពុកម្តាយ ពួកគេហ៊ាន ជេរបណ្តេញ ចង្អុលមុខស្ទើរដល់ថ្ងាស ចុះទម្រាំរូប លោកជាអ្នកក្រៅ តើវាយ៉ាងណាទៅ បើសិនជាហ៊ាន ចូលទៅជួយលោកតាលោកយាយនេះ?

លោកកុយ សុំ

រីឯលោកកុយ សុំ អាយុ៣៦ឆ្នាំ ជាក្មួយ និងជា អ្នកបរិច្ចាគដីសម្រាប់សង់ខ្ទមជូនលោកតា លោក យាយនេះ បានឱ្យដឹងថា លោកអាណិតអាសូរពួក គាត់ខ្លាំងណាស់ ព្រោះចាស់ៗណាស់ហើយ មានកូន ច្រើនដែរ តែកូនខ្លះទៅនៅស្រុកឆ្ងាយ យូរៗមកអើត ម៉ែឪម្តង ឯកូនដែលនៅជិតពឹងមិនបាន។ តាមពិត តាយាយនេះជាមនុស្សល្អ មិនដែលមានទំនាស់ជាមួយ អ្នកភូមិណាទេ ប៉ុន្តែមកពីពេលតាមានជំងឺ លក់ដីធ្លី ព្យាបាលខ្លួនអស់ទៅ លុះទៅសុំជ្រកកោនជាមួយកូន ទី៣ បានតែមួយខ្យល់ ក៏ត្រូវកូនស្តីបណ្តេញ។ ហេតុនេះ រូបលោកក៏សូមអំពាវនាវដល់សប្បុរសជនជិត ឆ្ងាយសូមមេត្តាជួយបរិច្ចាគជាគ្រឿងឧបភោគ-បរិភោគដល់តាយាយអភ័ព្វនេះផង ព្រោះសព្វថ្ងៃ ពួកគាត់ ចំណាស់នេះទៅហើយ នៅតែដើរតត្រុករកស៊ីឈ្នួល ជួលព័ទ្ធគេ រកកម្រៃចិញ្ចឹមជីវិតចុងក្រោយនេះ។

លោកឡាន នូ

គួរបញ្ជាក់ថា ឪពុកម្តាយ អាចស្តីបន្ទោសជេរ កូនយ៉ាងណាក៏គ្មានកំហុសអ្វីដែរ ព្រោះលោកជា អ្នកមានគុណ ដែលកូនត្រូវគោរពប្រណិប័តន៍មិន តបត។ ផ្ទុយទៅវិញ បើកូនហ៊ានជេរដៀលឪពុកម្តាយ នឹងមានឈ្មោះថា ជា “អវជាតបុត្រ” កាលបើអស់ អាយុសង្ខារទៅនឹងទៅកើតក្នុងឋាននរក មិនខាន ឡើយ នេះបើនិយាយតាមទ្រឹស្តីពុទ្ធនិយម។ ហេតុ នេះ បើនាងហៃ សឿន និងប្តីស្គាល់កំហុសនាំគ្នាលុត ជង្គង់សុំខមាទោសពីឪពុកម្តាយ អត់អីទេ ប៉ុន្តែ បើ នៅតែរឹងរូសមិនព្រមសុំទោសអ្នកមានគុណ បាន ត្រឹមរងការថ្កោលទោសពីអ្នកស្រុក លុះពួកនាង ចាកឋានទៅ ចៀសមិនផុតពីអបាយភូមិនោះឡើយ…”៕

RELATED ARTICLES