Friday, December 27, 2024
Homeព័ត៌មានជាតិមេម៉ាយឱ្យភ្លក្សម្តងញ៉ាម កំលោះចាមយកធ្វើប្រពន្ធ

មេម៉ាយឱ្យភ្លក្សម្តងញ៉ាម កំលោះចាមយកធ្វើប្រពន្ធ

សេចក្តីស្នេហាមិនប្រកាន់ជាតិសាសន៍ ជំនឿសាសនាអ្វីឡើយ បើត្រូវរ៉ូវគ្នាហើយ ទោះជាស្បែកខ្មៅ យកស្បែកស អារ៉ាប់យកបារាំង អាគាំងយកជប៉ុន មិនទាស់ខុសអ្វីឡើយ។ យ៉ាងណាមិញ មេម៉ាយកូន២ ជនជាតិខ្មែរ បានសាងស្នេហ៍ជាមួយកំលោះចាម ដោយនាងហ៊ានឱ្យគេភ្លក្សមុន លុះបានម្តងញ៉ាម កំលោះអ៊ិស្លាម តាមយកធ្វើប្រពន្ធបេះមិនចេញ…។

លោកម៉ើត សាន់ អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម (ចាម) សព្វថ្ងៃ មករួមរស់ជាមួយប្រពន្ធខ្មែរ នៅ ភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បាន រៀបរាប់ថា តាមពិត លោកមានស្រុកកំណើតនៅឃុំ ព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯណោះទេ ដោយ មានឪពុកឈ្មោះមាន ម៉ើត អាយុ៦០ឆ្នាំ ម្តាយឈ្មោះវី អាយុ៥២ឆ្នាំ លោកជាកូនច្បងក្នុងចំណោមបងប្អូន៦នាក់។ កាលនៅកុមារ លោកបានរៀនសូត្រចេះដឹងល្មម អាន សរសេរបាន និងបានរៀនជំនាញរកស៊ីពីឪពុក ដូចជា នេសាទត្រី ចេះយ៉ាងស្ទាត់ លុះចូលវ័យកំលោះតែងដើរ ធ្វើសំណង់ ឬស៊ីឈ្នួលជួលព័ទ្ធគេគ្រប់ច្រកល្ហក មិនសូវ នៅផ្ទះទេ។ ថ្ងៃមួយ លោកបានចេញពីស្រុកកំណើតមក សួរសុខទុក្ខបងប្អូន ដែលមកយកប្រពន្ធនៅភូមិឃុំដូច ខាងលើ ជាចៃដន្យក៏បានជួបស្រីមេម៉ាយកូន២ ដែលចែក ផ្លូវគ្នាជាមួយប្តី ព្រោះតែប្តីនោះ ខិលខូចមានប្រពន្ធចុង ហើយគ្រាន់តែបានឃើញមុខនាងភ្លាម ធ្វើឱ្យបេះដូងរបស់លោកញ័ររញ្ជួយខុសពីធម្មតា។ តាំងពីចូលវ័យកំលោះ មក លោកមិនដែលស្រលាញ់ស្រីណាទេ សូម្បីនៅក្នុងភូមិមិនខ្វះទេក្រមុំជនជាតិចាម ដូចគ្នា ហើយស្អាតៗផង តែលោកគ្មាននិស្ស័យ លុះបានមកជួបអ្នកមេម៉ាយកូន២ ជនជាតិខ្មែរ ដ៏ក្រីក្រ ស្រាប់តែទទួលអារម្មណ៍ថា បាត់មុខនាងមិនបាន។

លោកម៉ើត សាន់

លោកម៉ើត សាន់ បន្តទៀតថា បន្ទាប់ពីជួបគ្នាម្តងមក លោកឧស្សាហ៍ទៅលេងផ្ទះនាងជារឿយៗ ដោយមិន ហ៊ាននិយាយអ្វីប៉ះពាល់ដល់សេចក្តីស្នេហានោះឡើយ ប៉ុន្តែអ្នកមេម៉ាយបែរជាបើកភ្លើងខៀវទៅវិញ។ ឱ្យតែ លោកទៅលេងម្តងៗ នាងញញឹមញញែមចាប់ដៃចាប់ជើង ស្វាគមន៍យ៉ាងរាក់ទាក់ ជួនក៏ឃាត់ឱ្យនៅដេកលេង ពីរបីយប់។ រាត្រីមួយពេលលោកទៅលេងនោះ ដោយសារតែអ្នកមេម៉ាយឱ្យដៃខ្លាំងពេក លោកទ្រាំមិនបាន ក៏ភ្លក្សរសជាតិតណ្ហាម្តងទៅ ដោយទទួលស្គាល់ថា វាឆ្ងាញ់នោះឆ្ងាញ់ គ្មានម្ហូបណាឆ្ងាញ់ដល់។ តាំងពីបានខ្លួន ប្រាណនាងម្តងមក លោកញៀនញ៉ាមទៅលេងញយៗ ម្តងហើយម្តងទៀត ភ្លេចផ្ទះសម្បែង រហូតពឹងចាស់ទុំ ឱ្យចូលចែចូវ សែនព្រេន១ព្រឹក យកគ្នាជាប្តីប្រពន្ធទៅ។ បើគិតមកទល់ពេលនេះ លោករួមរស់ជាមួយនាង បាន៦ឆ្នាំ បង្កើតបានកូនប្រុសម្នាក់ ជាចំណងដៃនិស្ស័យស្នេហ៍ ហើយទោះជាលោកយកប្រពន្ធខ្មែរ ក៏នៅតែ តមសាច់ជ្រូកជានិច្ច តាមវិន័យសាសនាអ៊ិស្លាម។

នាងយ៉ង់ អូន និងកូន

ដោយឡែក នាងយ៉ង់ អូន អាយុ៣៧ឆ្នាំ ជាប្រពន្ធ បានឱ្យដឹងថា កាលពីអាយុ១៥ឆ្នាំ ពេញក្រមុំថ្មីៗ នាងមានទំនាក់ទំនងស្នេហាជាមួយកំលោះម្នាក់ឈ្មោះឈិត វីឡា ហៅជាតិ ដែលកាលនោះ គេធ្វើទាហាន។ ពួកនាងរួមរស់ជាមួយគ្នាជាច្រើនឆ្នាំ រហូតបង្កើតបានកូន២នាក់ (ប្រុស១ ស្រី១) ស្រាប់តែប្តីភ្លីភ្លើលួចមានស្រីថ្មី ជួប ភាពរកាំរកូសដាច់ដោចគ្នាទៅ។ ធ្លាក់ខ្លួនមេម៉ាយមួយរយៈ ស្រាប់តែបានជួបកំលោះចាម ឈ្មោះម៉ើត សាន់ មកសួរសុខ- ទុក្ខបងប្រុសជីដូនមួយរបស់គេ ដែលយកប្រពន្ធខ្មែរ ក្បែរផ្ទះរបស់នាង ស្រាប់តែមាននិស្ស័យ ត្រូវដងត្រូវផ្លែគ្នាមួយរំពេច។ ដោយសារគេនៅកំលោះបរិសុទ្ធ រាងអៀនៗ សួរ មួយម៉ាត់ ឆ្លើយមួយម៉ាត់ ទើបនាងព្យាយាមឱ្យដៃ ដោយមើល ឃើញពីនិស្ស័យចរិតល្អរបស់គេ។ យប់មួយ នាងប្រថុយឱ្យ ខ្លួនប្រាណទៅគេ បានភ្លក្សរសជាតិតណ្ហា ស្រាប់តែគេញៀន ញ៉ាម សុំម្តងហើយម្តងទៀត ប៉ុន្តែ នាងឆ្លាតក៏ដេញគេមិន ឱ្យប៉ះពាល់ ដោយដាក់លក្ខខណ្ឌថា លុះត្រាតែបានសែនព្រេន បំពេញភ្នែកញាតិសិន ទើបនាងឱ្យប៉ះពាល់ទៀត។

នាងយ៉ង់ អូន និងលោកម៉ើត សាន់ ជាមួយកូន

នាងយ៉ង់ អូន បន្តទៀតថា ហេតុតែស្រលាញ់នាង ស្មោះ កំលោះចាម ក៏ទៅសុំម៉ែឪគេឱ្យចូលសួរនាងតាមប្រពៃណី រហូតឈានដល់ការសែនព្រេនបំពេញភ្នែកញាតិ និងបានរួម រស់ជាមួយគ្នាយ៉ាងមានសុភមង្គលរៀងរហូតមក។ នាង ដឹងយ៉ាងច្បាស់ថា ជនជាតិចាម កាន់សាសនាអ៊ិស្លាម មិន បរិភោគសាច់ជ្រូកដូចខ្មែរទេ ទើបនាងត្រូវសម្របខ្លួនតាមប្តី មិនដែលប្រើខ្លាញ់ជ្រូកចៀនត្រីនោះឡើយ កុំថាដល់ ទៅបរិភោគសាច់ជ្រូក។ សព្វថ្ងៃ ប្តីទី២នេះ មិនដែល ប្រព្រឹត្តអំពើអ្វីឱ្យល្អក់កករដល់សុភមង្គលគ្រួសារនោះ ឡើយ គេដឹងតែធ្វើសំណង់ ឬរកត្រីផ្គត់ផ្គង់ជីវភាព មិនឱ្យនាងពិបាកចិត្តដូចប្តីទី១នោះឡើយ។

ផ្ទះគូស្នេហ៍ទាំង២

យុវជនម៉ើត ម៉ាត់ អាយុ១៧ឆ្នាំ និងនាងឃឹម ស្រីពៅ អាយុ២១ឆ្នាំ ជាប្អូននិងក្មួយ បានឱ្យដឹងស្របគ្នាថា រឿងប្តីកំលោះប្រពន្ធមេម៉ាយកូន២នេះ ស្រលាញ់ គ្នាណាស់ ដោយសារពួកគេស្គាល់ចិត្តថ្លើមគ្នាជិត១ ឆ្នាំឯណោះ មុននឹងសែនព្រេន ហើយក៏គ្មានចាស់ទុំណា បំបែកដែរ។ ចំណុចសំខាន់ត្រង់ប្រពន្ធចេះសម្របខ្លួន តាមប្តីដែលមិនហូបសាច់ជ្រូក ជាការស្រេច ប៉ុន្តែ ពួកគេហូបសាច់គោ និងត្រី មានតមឯណា?

នាងឃឹម ស្រីពៅ

រីឯអ្នកជិតខាងមួយចំនួន បានឱ្យដឹងស្របគ្នាថា មូលហេតុ មកពីអ្នកមេម៉ាយឱ្យដៃ ទើបកំលោះនោះ ទ្រាំមិនបានក៏ភ្លក្សរសជាតិស្នេហ៍ រហូតផុងខ្លួនដកថយ មិនរួច។ បើកុំអ្នកមេម៉ាយបើកភ្លើងខៀវ ក៏កំលោះចាម មិនហ៊ានដែរ ព្រោះគេខ្លាចជំពាក់ជំពិននឹងរឿងសាសនា ផង ជាតិសាសន៍ផង តែឥឡូវបញ្ហាទាំងនេះ ដោះស្រាយ ចប់អស់ហើយ នៅសល់តែសុភមង្គលប៉ុណ្ណោះ។

យុវជនម៉ើត ម៉ាត់

គួរបញ្ជាក់ថា សេចក្តីស្នេហាពិតមិនរើសគម្លាតអាយុ ជាតិសាសន៍ ឬជំនឿសាសនានោះឡើយ បើមាន និស្ស័យជាមួយគ្នា ទោះក្នុងកាលៈទេសៈណាក៏នៅតែ បានជួបគ្នា។ ឯរឿងអ្នកមេម៉ាយឱ្យដៃនោះ មិនមែន ជារឿងប្លែកទេ ព្រោះមេម៉ាយមានការពិសោធន៍ច្រើន ជាងកំលោះ ម៉្លោះហើយត្រូវតែចាប់ផ្តើមមុន ឬបង្ហាត់ បង្រៀនទៀត ច្បាស់ជាមេម៉ាយពិបាកទប់ទល់មិនខាន ព្រោះចំណីរាគា បើបានភ្លក្សម្តង ច្បាស់ជាញ៉ាម សុំ ម្តងហើយម្តងទៀត។ ប្តីអាយុ៣០ឆ្នាំ ឯប្រពន្ធអាយុ ៣៧ឆ្នាំ ឃើញថា ប្តីកាន់តែខ្លាំងទៅៗ ខណៈដែល ប្រពន្ធខ្សោយទៅៗ ដូច្នេះមានតែការយោគយល់គ្នា ទើបសេចក្តីស្នេហាតាំងនៅបានយូរអង្វែង…”៕

RELATED ARTICLES