នារីម្នាក់នេះ ជាមេម៉ាយកូន១ បានប្តីកំលោះ អាយុប្អូននាង ជាង១០ ឆ្នាំឯណោះ ទើបនាងមិនខ្លាចប្តី និងអះអាងថា នាងនឹងប្តឹងប្តីក្មេងនេះ ឱ្យជាប់គុក ឬចែកផ្លូវគ្នាដើរក៏បាន ខណៈដែលរូបនាងយកប្តី២នាក់ ខុយទាំង២ដង សុខចិត្តមេម៉ាយ២ភ្លើងវិញ ប្រសើរជាងរួមរស់ជាមួយប្តីទី២ ដែលមិនញញើតនាងជាប្រពន្ធអាយុច្រើនជាង…។
នាងវង ស្រីមុំ អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានយំរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា តាមពិត នាងមានស្រុកកំណើតនៅខេត្តតាកែវ ឯណោះទេ តែបានរសាត់អណ្តែតតាមប្តីទី២ មកនៅភូមិឃុំ ដូចខាងលើ។ កាលនៅវ័យក្រមុំ ឪពុកម្តាយបានរៀបចំ ទុកដាក់នាងឱ្យមានប្តីកំលោះក្នុងភូមិ អាយុស្របាលគ្នា ប៉ុន្តែជាអកុសលរស់នៅជាមួយគ្នាត្រឹមបានកូន១ ក៏បែកបាក់ចែកផ្លូវគ្នាដើរទៅ ដោយសាររូបនាងមិន អាចទ្រាំបានជាមួយប្តីសម្បូរស្រីស្នេហ៍។ នាងរស់នៅ ជាស្រីមេម៉ាយបាន២ឆ្នាំ បានចេញទៅធ្វើកម្មការិនី រោងចក្រកាត់ដេរ នៅភ្នំពេញ ក៏មានទំនាក់ទំនងស្នេហា ជាមួយកំលោះម្នាក់ឈ្មោះលូង លួន អាយុប្អូននាង ១១ឆ្នាំឯណោះ ដែលកាលនោះ គេជាកម្មកររោងចក្រ ជាមួយគ្នា។ ចាប់ផ្តើមស្គាល់គ្នាដំបូង កំលោះនេះ ព្យាយាមលួងលោមនាង សន្យាយកនាងជាប្រពន្ធ ជួយស្អំបេះដូងរបស់នាងដែលគ្រាំគ្រា ព្រោះតែប្តីធ្វើបាប ហើយទីបំផុត នាងក៏ទន់ចិត្តបើកដៃឱ្យគេភ្លក្ស រសជាតិកាមគុណក្នុងបន្ទប់ជួល។ បន្ទាប់ពីបានម្តង មកកំលោះលួន ចេះតែញៀនញ៉ាម សុំម្តងហើយម្តង ទៀត រហូតដល់សុំនាងសែនព្រេនយកធ្វើប្រពន្ធពេញ ច្បាប់ កុំឱ្យពិបាកឆក់កណ្តៀតដូចមុន។
នាងវង ស្រីមុំ បន្តទៀតថា ក្រោយមក ពួកនាង ឈប់ធ្វើការរោងចក្រ ក៏នាំគ្នាមករួមរស់នៅស្រុក កំណើតខាងប្តី រួមគ្នាកវែកកឆ្នាំង ប៉ុន្តែប្តីឈាមរាវនេះ ល្អតែដំបូង លុះយូរៗទៅកាន់តែយ៉ាប់។ ប្តីនេះអាងខ្លួន ជាប្រុសតែងប្រើកម្លាំងបាយវាយធ្វើបាបនាង ដោយ គ្រាន់តែនាងសួររកខុសត្រូវប៉ុណ្ណោះ ក៏ត្រូវប្តីវាយចំនួន ៤ដងមកហើយ តាំងពីនាងពពោះមក។ ជាចុងក្រោយ ប្តីនេះ រួមជាមួយឪពុកម្តាយក្មេក និងក្លើរបស់គេម្នាក់ ទៀត រួមគ្នាប្រើអំពើហិង្សាមកលើនាងជាស្រីទន់ខ្សោយ កំពុងមានផ្ទៃពោះ។ ប្តីនេះស្តាប់តាមការញុះញង់របស់ ម៉ែឪគេ បានចាប់នាងច្របាច់កស្ទើរដាច់ខ្យល់ស្លាប់ ទើបនាងទូរស័ព្ទហៅបងប្អូនពីស្រុក ឯខេត្តតាកែវ មក ជួយសម្របសម្រួល។ ដោយសារបងប្អូនមិនចង់ឱ្យ នាងធ្លាក់ខ្លួនមេម៉ាយ២ភ្លើង ក៏ជួយផ្សះផ្សាឱ្យយកគ្នាវិញ ប៉ុន្តែនាងសុំព្រមានថា បើប្តីឈាមរាវនេះនៅតែបន្តធ្វើ បាបនាងទៀត នាងនឹងប្តឹងឱ្យជាប់គុក ឱ្យស្គាល់ស្នាដៃ នាងម្តង ដោយមិនខ្លាចរឿងមេម៉ាយ២ភ្លើងនោះទេ។
ដោយឡែក លោកលូង លួន អាយុ២៤ឆ្នាំ ជាប្តី បនាឱ្យដឹងថា លោកឈាមរាវឆេវឆាវមែន ប៉ុន្តែ មានហេតុផលច្បាស់លាស់ ហើយក៏មិនមែនចេះតែ វាយដំប្រពន្ធដោយគ្មានមូលហេតុនោះដែរ។ ក្នុងភូមិ នេះ អ្នកណាក៏ទទួលស្គាល់ថា លោកជាមនុស្សស្លូត មិនដែលបង្ករឿងនាំឱ្យផ្ទុះហិង្សាជាមួយអ្នកភូមិណាទេ ប៉ុន្តែផ្ទុយទៅវិញ ដោយសារប្រពន្ធនេះឆ្នាសពេក ហ៊ានជេរដៀលឪពុកម្តាយលោកជាអ្នកមានគុណ ទើបលោកទ្រាំមិនបានក៏ប្រដៅខ្លះទៅ។ ប្រពន្ធនេះ អាងខ្លួនចាស់ជាងប្តី១១ឆ្នាំ ក៏ហ៊ានត្មះតិះដៀលពូជ អម្បូរគ្រួសារលោកដូចឆ្កែឆ្មាអ៊ីចឹង ទើបលោកទប់ កំហឹងមិនបាន ក៏ប្រើដៃជើងទប់ស្កាត់តែម្តង។
បុរសជាប្តីបន្តទៀតថា សព្វថ្ងៃ នាងតែងបង្ក រឿងជាមួយលោកមិនឈប់ ដោយបិទសេរីភាពប្តីមិន ឱ្យជួបជុំមិត្តភក្តិ ឬម៉ែឪបងប្អូនលោកឡើយ នាងតែង រករឿងឈ្លោះមិនស្រាកស្រាន្ត។ នាងចង់ឱ្យប្តីគោរព ដូចម៉ែ បើប្រើឱ្យធ្វើអ្វីត្រូវតែធ្វើតាមបញ្ជារបស់នាង បើលោកមិនធ្វើតាម យប់ឡើងរអ៊ិះរអ៊ុះកិកកុកមិន ឱ្យប្តីលូកលាន់។ បើយប់ណាស្រួលចិត្ត ទើបនាងឱ្យ ប៉ះពាល់តាមតម្រូវការ តែបើយប់ណាមិនស្រួលក៏ រម៉ាំងរម៉ោកដូចឆ្មាចូលត្រឡោក គឺបើខឹងហើយ នាង ដឹងតែពីចុកក្បិនសំពត់ជាប់តែម្តង។ ពេលមានបញ្ហា ម្តងៗ នាងតែងទូរស័ព្ទហៅបងប្អូននាងពីខេត្តតាកែវ មកជួយ និងអាងប្តឹងប្តីដាក់គុក បើនៅតែខ្លាំងម៉្លឹងៗ លោកទ្រាំមិនបានទេ តែក៏មិនដាច់ចិត្តលែងលះគ្នាដែរ ព្រោះនាងកំពុងមានផ្ទៃពោះ។
លោកស៊ុម លូង អាយុ៥១ឆ្នាំ និងអ្នកស្រីនៅ ភុយ អាយុ៥០ឆ្នាំ ជាឪពុកម្តាយខាងប្រុស បានឱ្យ ដឹងស្របគ្នាថា ពួកគាត់មិនហ៊ានក្អកគ្រហែមជាមួយ កូនប្រសាស្រីនេះទេ។ ពួកគាត់មានកូនប្រសាច្រើនដែរ តែគ្មានអ្នកណាកាចឆ្នាសដូចនាងស្រីមុំ នេះទេ គឺទើបតែបានជួបម្នាក់ ខណៈដែលកូនប្រសានេះ ហ៊ានដៀលឪពុកម្តាយក្មេកកប់ៗមាត់។ ដោយសារ នាងចង់ឈ្នះ ក៏ទូរស័ព្ទហៅបងប្អូនពីខេត្តតាកែវ មក ជួយឈ្លោះទៀត ដល់អ៊ីចឹងទៅ ពួកគាត់សុខចិត្តដើរ ចេញ ខ្លាចនាងមកជេរដល់ផ្ទះទៀត នាំឱ្យថយសិរីសួស្តី ដោយទុកឱ្យអ្នកភូមិចេញមុខដោះស្រាយ ជំនួសពួកគាត់ទៅចុះ។
លោកសាន់ វិសាល អាយុ៥១ឆ្នាំ មេភូមិត្រពាំងថ្ម បានឱ្យដឹងថា រឿងគ្រួសារមួយនេះ បើតាម លោកវាយតម្លៃ គឺភាគច្រើនបណ្តាលមកពីនាងវង ស្រីមុំ ជាអ្នកបង្កជម្លោះ ព្រោះនាងអាងខ្លួនចាស់ជាង ប្តី ហើយសម្តីហូរដូចទឹក។ អ្នកជិតខាងគ្មានអ្នកណា ហ៊ានតតាំងជាមួយនាងនេះទេ សូម្បីរូបលោកជា អាជ្ញាធរភូមិ ក៏មិនហ៊ានជាមួយនាងដែរ ព្រោះពេល នាងខឹងម្តងៗ កំរោលចូលគ្មានអ្នកណាសម្របសម្រួលបានទេ ត្រូវជេរៗមិនស្គាល់ចាស់ទុំ។ ឯបុរស ជាប្តីនោះ ពេលប្រពន្ធដៀលដល់ម៉ែឪ ធ្វើឱ្យគេទ្រាំមិន បនាក៏បង្ក្រាបប្រពន្ធខ្លះៗទៅ លុះយប់ឡើងក៏ត្បុល ក្បាលចូលមុងរាវប្រពន្ធ ក្លាយជារឿងធម្មតាទៅហើយ។
គួរបញ្ជាក់ថា បញ្ហាជម្លោះគ្រួសារខាងលើនេះ អាចថា មកពីនាងវង ស្រីមុំ មានចរិតឆ្នាសពីធម្មជាតិ តែម្តង ប៉ុន្តែចរិតបែបនេះ បើគេដឹងច្បាស់ស្រួលទេ។ បើសិនជាប្តីនោះចេះបញ្ចើចបញ្ចើលើកជើងប្រពន្ធ ច្បាស់ជានាងស៊ីជោរមិនខាន បើមានស្អីលាក់ទុកក៏ យកមកឱ្យប្តីទាំងអស់ ព្រោះស្រីមាត់ដាច ចិត្តសទ្ធា ទេ។ មិនខ្វះទេ នារីមានចរិតកាចឆ្នាសត្រូវជេរៗ ត្រូវ យំៗ បែបនេះ តែមកពីប្តីនិងគ្រួសារខាងប្តីមិនស្គាល់ ចិត្តសាស្ត្រ ក៏ទាស់គ្នាយ៉ាងនេះទៅ។ ហេតុនេះ ដើម្បី កាត់បន្ថយជម្លោះគ្រួសារ លុះត្រាតែប្តីចេះរបៀប បពោរ្ជាលើកជើង បើប្រពន្ធមួម៉ៅត្រូវដើរចេញ មួយ ស្របក់សឹមចូលមកវិញ នាងនឹងបាត់ខឹងមិនខាន…”៕