បុរសម្នាក់នេះ ចេះតែផលិតកូន តែមិនដឹងថា ប្រពន្ធមានផ្ទៃពោះ លុះខ្លួនចេញទៅធ្វើការនៅប្រទេសថៃ ប្រពន្ធទូរស័ព្ទ ប្រាប់ថា នាងជិតគ្រប់ខែ ក៏ប្តីនេះមិនជឿ ហើយសង្ស័យថា នាងលួចមានប្រុសឈ្មោល។ លុយកាក់ដែលប្តីផ្ញើឱ្យទាំងប៉ុន្មាន លុះប្រពន្ធចាយអស់ ក៏ចោទថា នាងយកទៅចិញ្ចឹមសហាយ ធ្វើឱ្យសុភមង្គលគូស្វាមីភរិយាត្រូវប្រេះស្រាំ…។
លោកលន លួន អាយុ៣៤ឆ្នាំ រស់នៅភូមិបេង ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បានរៀបរាប់ថា លោកមានភរិយាឈ្មោះទៀង ធីម ដោយឆ្លងកាត់អាពាហ៍ពិពាហ៍តាមប្រពៃណី បង្កើត បនាកូន៣នាក់ (ស្រី២ ប្រុស១) ជាចំណងនិស្ស័យ។ ប្តីប្រពន្ធលោក មុនដំបូងរួមរស់មានសុភមង្គលណាស់ ទោះបីក្រខ្សត់យ៉ាងណាក៏មិនដែលឈ្លោះប្រកែកគ្នា ទេ។ លុះប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រួសារលោកលែង មានសុភមង្គលដូចមុន គឺចាប់តាំងពីលោកចេញ ទៅស៊ីឈ្នួលចុះទូកនេសាទនៅប្រទេសថៃ រកលុយ បានផ្ញើមកផ្ទះ ក៏ត្រូវប្រពន្ធយកទៅស៊ីចាយអស់រាប់- ម៉ឺនបាត ហើយមានទាំងកូនម្នាក់ទៀត មិនដឹងជាឪវា ជាអ្នកណា អំឡុងពេលដែលលោកមិននៅស្រុក។ លោកមានអារម្មណ៍មិនស្ងប់ត្រង់ចំណុចនេះ ព្រោះវាដូចជាចៃដន្យពេក គឺពេលលោកចេញទៅមិនឮនាង ប្រាប់ថា មានផ្ទៃពោះទេ លុះជាង១ឆ្នាំ វិលមកវិញ ប្រពន្ធមានកូនខ្ចីបាត់ទៅហើយ។ ទោះបីម៉ែឪបងប្អូន និងអ្នកជិតខាងអះអាងថា ជាកូនរបស់លោក ក៏លោក នៅតែមិនទាន់ជឿ១០០%នៅឡើយ។ ម៉្យាងទៀតលុយកាក់ដែលលោកវេរឱ្យនាង គឺមានចំនួនជាង៣០០០ ដុល្លារឯណោះ តើនាងចំណាយអ្វីខ្លះក៏អស់រលីងឆិញ បែបនេះ? ព្រោះតែហេតុនេះហើយបានជាសព្វថ្ងៃ លោកគ្មានអារម្មណ៍ចង់មានចង់បានទៀតទេ ដោយ មិនរវល់ចេញទៅរកស៊ីនៅថៃ ដូចមុន សុខចិត្តរកស៊ី ក្នុងស្រុក បានប៉ុន្មាន ស៊ីប៉ុណ្ណឹងទៅ។
លោកលន លួន បន្តទៀតថា លោកសង្កេតឃើញថា ប្រពន្ធលោកឥឡូវប្លែកពីមុនឆ្ងាយណាស់ ទាំងការនិយាយស្តី និងឥរិយាបថ។ ទោះបីជាលោក មិនលែងលះ ក៏នៅតែមានមន្ទិលសង្ស័យមិនបាត់ទេ តែលោកព្រមទទួលស្គាល់កូនតូចថា ជាកូនខ្លួនទៅចុះ បើថ្ងៃក្រោយរកឃើញថា ប្រពន្ធនេះពិតជាបាន ផិតប្តីមានកូនជាមួយសហាយមែន ចាំដោះស្រាយ តទៅទៀត។
ដោយឡែក នាងទៀង ធីម អាយុ៣៥ឆ្នាំ ជា ប្រពន្ធបានឱ្យដឹងថា មួយជីវិតនេះ នាងមិនទាន់មាន ប្រុសណាមកកន្លងជើងក្រៅពីប្តីម្នាក់នេះទេ រហូត បង្កើតបានកូនមួយកន្ទេលទៅហើយ។ តាមពិត កាល ប្តីចេញទៅធ្វើការនៅថៃនោះ នាងទើបកករហេតុមាន ផ្ទៃពោះ១ខែ អត់ទាន់ដឹងថាមានទេ ទើបមិនបានប្រាប់ ប្តី។ លុះប្តីទៅបាត់ក៏នាងមិនទូរស័ព្ទប្រាប់ដែរ ក្រែងគេ ពិបាកចិត្តពីរឿងកូនច្រើន តែទទួលស្គាល់ថា ប្តីបានផ្ញើ លុយមកឱ្យនាងជាហូរហែ សរុប៣០០០ដុល្លារ ប្រាកដមែន។ លុយបញ្ញើនោះ នាងដកស៊ីចាយចិញ្ចឹម កូនបន្តិចម្តងៗ និងចំណាយពេលឆ្លងទន្លេអស់គ្មាន សល់ ស្រាប់តែប្តីវិលមកវិញចោទប្រកាន់ថា នាងលួច មានសហាយ ហើយកូនក្រោយនេះមិនមែនកូនគេទេ។
នាងទៀង ធីម បន្តទាំងទឹកភ្នែកទៀតថា បើប្តី នាងចោទប្រកាន់នាងជាស្រីមិនល្អទៅហើយ តើខំឱប ក្រសោបនាងដល់ណាទៀត ត្រូវលែងលះនាងឱ្យដាច់ ស្រឡះ ហើយរៀបការប្រពន្ធថ្មីទៀតទៅ នាងមិនតវ៉ា អ្វីទេ។ តែប្តីនេះហួងហែងនាង ធ្វើបាបនាង សម្លាប់ ចិត្តនាងឱ្យឈឺចាប់ឥតស្រាកស្រាន្ត ឈឺអ្វីមិនស្មើឈឺ នឹងប្តីមិនទទួលស្គាល់តំណក់ឈាមរបស់ខ្លួននោះទេ។ នាងខំទប់ទឹកភ្នែកបូរបាច់ទៀតថា ប្តីនេះចោទ នាងដេកតែស៊ីបំផ្លាញទ្រព្យគេខំរកបាន ហាឡើងមួយ ម៉ាត់ណាក៏ថាកូននោះមិនដឹងកូនអ្នកណា? អាចធ្វើ ឱ្យកូនអភ័ព្វពេលធំដឹងក្តី ធ្លាក់ទៅក្នុងអបាយមុខមិន ខានឡើយ ព្រោះតែឪពុកមិនទទួលស្គាល់។ នាងក៏បាន បកស្រាយពីការចំណាយអស់ និងសុំទោសគេរួចហើយ តែប្តីនេះនៅតែនិយាយដដែលៗ បើម៉្លឹងៗ លែងនាងចោលទៅ ព្រោះនាងមិនកើតទៅហើយ ទុកនៅធ្វើអ្វីទៀត?។
លោកលន ឡាំ និងនាងឌុល សុគន្ធ ជាគូស្វាមី ភរិយា និងជាបងថ្លៃ បងបង្កើតរបស់លោកលន លួន បានឱ្យដឹងស្របគ្នាថា នាងទៀង ធីម ជាមនុស្សស្លូតបូត ទៀងត្រង់ណាស់ មិនបានផិតក្បត់ប្តី ដោយការ ចោទប្រកាន់នោះទេ។ អ្វីៗមកពីភាគីប្តី ខឹងនាងចាយ លុយអស់ លុះត្រូវស្រាស្រវឹង ក៏រករឿងចោទប្រកាន់ ថា នាងមានប្រុសឈ្មោលយ៉ាងនេះទៅ។
លោកខៀវ ឌុន មេភូមិរង បានឱ្យដឹងថា លោកបានណែនាំ និងធ្វើការស៊ើបអង្កេតហើយ នាងទៀង ធីម ពិតជាមិនមានពាក់ព័ន្ធប្រុសឈ្មោលណាទេ គឺប្តីនេះ ខូចតែម្តង ចេះតែរករឿងបន្ទុកដាក់ប្រពន្ធ តាមការពិត ប្តីខឹងប្រពន្ធចាយលុយអស់ ប្តីអត់បានចាយប៉ុណ្ណោះ។
លោកង៉ូញ លន អាយុ៥៩ឆ្នាំ ជាឪពុកបង្កើត ក៏បានឱ្យដឹងតាមទូរស័ព្ទថា គាត់រវល់ជាប់ការងារនៅ តំបន់ដីក្រហម ក្នុងស្រុកសណ្តាន់ យូរៗបានមកផ្ទះ ម្តង។ គាត់ក៏ធ្លាប់ពន្យល់កូនប្រុសឈ្មោះលន លួន ជារឿយៗឱ្យឈប់ចោទប្រកាន់ប្រពន្ធតទៅទៀត ព្រោះ កូនប្រសាស្រីម្នាក់ហ្នឹងស្មោះត្រង់នឹងប្តីណាស់។ រឿង កូនប្រុសគាត់ចេញទៅធ្វើការ
នៅថៃ ដោយមិនដឹងថា ប្រពន្ធមានផ្ទៃពោះនោះ គឺមកពីម្នាក់ៗសុទ្ធតែល្ងង់ ដូចគ្នា គឺប្តីចេះតែផលិតកូន ឯប្រពន្ធមិនចេះចំណាំ ខ្លួនឯងពេលបាត់រដូវខែដំបូង។ លុះមានបញ្ហា ក៏ចោទប្រកាន់គ្នា ដែលតាមពិត កូននោះជាតំណក់ឈាម ឪពុកវាហ្នឹង និងជាចៅរបស់គាត់ពិតៗ។ បើគាត់ប្រដៅ មិនស្តាប់ទៅហើយ មានតែទុកឱ្យនៅតាមដំណើរ តែគាត់សម្គាល់ឃើញថា កូនប្រុសនេះមិនលែងប្រពន្ធ ទេ គ្រាន់តែបង្កភាពរកាំរកូសក្នុងគ្រួសារតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ជួនកាលនារីខ្លះមានផ្ទៃពោះ ដោយមិនដឹងខ្លួន ដែលពាក្យបុរាណថា “អុល”។ ការមានផ្ទៃពោះបែបនេះ មកពីកូនញឹកពេក ឬ១ ឆ្នាំ១ៗ ឱ្យរដឹកពគ្នាមិនរួចទេ គឺពេលកូនច្បងអាយុ បាន៣-៤ខែ នាងក៏មានផ្ទៃពោះទៀត ដោយគ្មានធ្លាក់ លោហិតរដូវ រហូតដល់កូនកម្រើកក្នុងពោះ ទើបដឹងថា គភ៌នោះ៥ខែទៅហើយ។ បើសិនជានាងទៀង ធីម មានផ្ទៃពោះរបៀបនេះ អត់ដឹងថា ខ្លួនមានផ្ទៃពោះទេ ឯប្តីក៏មិនដឹងដែរ បើប្រពន្ធមិនប្រាប់។ ហេតុនេះគួរអ្នក ទាំង២ឈប់បង្កភាពអពមង្គលក្នុងគ្រួសារទៀតទៅ ព្រោះការសង្ស័យថា កូននោះមិនមែនកូនខ្លួន នឹងធ្វើ ឱ្យកូននោះអភ័ព្វនៅពេលវាធំដឹងក្តី…”៕