Sunday, January 12, 2025
Homeសង្គម និងជីវិតគួរឲ្យអាណោចអាធ័មណាស់! ធ្លាក់កន្សែងចូលម៉ាស៊ីនកិនទឹកអំពៅ ទាក់ចូលរឹតកស្លាប់

គួរឲ្យអាណោចអាធ័មណាស់! ធ្លាក់កន្សែងចូលម៉ាស៊ីនកិនទឹកអំពៅ ទាក់ចូលរឹតកស្លាប់

ខេត្តត្បូងឃ្មុំ ៖ ស្ត្រីប្រកបរបរលក់ទឹកអំពៅម្នាក់ ស្វែងរកប្រាក់កម្រៃសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ខណៈដែលកំពុងកិនទឹកអំពៅ ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែកន្លែងជូតក្បាល បានទាក់ជាប់ជាមួយម៉ាស៊ីនកិនទឹកអំពៅប្រើចរន្តអគ្គិសនី បណ្តាលឱ្យរឹតកស្ត្រីរងគ្រោះ គ្មានអ្នកឃើញជួយសង្គ្រោះទាន់ពេលវេលា ទើបដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យ ភ្ញាក់ផ្អើល កាលពីម៉ោង៣រសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិទួលកំពតទី៣ ឃុំបឹងព្រួល ស្រុកខេត្តត្បូងឃ្មុំ។

ស្ត្រីរងគ្រោះដែលចូលកន្លែងក្នុងម៉ាស៊ីនកៀបទឹកអំពៅ រឹតកសម្លាប់នោះ ឈ្មោះលី សះ អាយុ៦៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរកៀប ទឹកអំពៅលក់ និងមានលំនៅក្នុងភូមិកើតហេតុ ខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះរស់ក្នុងជីវភាពខ្វះខាត ដោយ ប្រកបរបរកិនទឹកអំពៅលក់ ស្វែងរកប្រាក់កម្រៃ ដើម្បីផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ។ នៅថ្ងៃកើតហេតុ គាត់បានធ្វើការងារដូចសព្វដង ស្រាប់តែចៃដន្យ ខណៈកំពុងដំណើរការកិនអំពៅ គាត់បានឱនក្បាលទាញកាកអំពៅ ដែលចេញពីម៉ាស៊ីននោះ ក៏ជ្រុះកន្សែងជូតក្បាល និងរុំកចូលម៉ាស៊ីនកិនអំពៅ ដែលប្រើចរន្តអគ្គិសនីម៉ូទ័រអូស បណ្តាលឱ្យរឹតកស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្តង ព្រោះគ្មានអ្នកប្រទះឃើញជួយសង្គ្រោះអាយុជីវិតទាន់ពេលវេលា។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់ ទើបបញ្ជាក់ថា ស្ត្រីរងគ្រោះពិតត្រូវម៉ាស៊ីនកៀបទឺកអំពៅរបស់ខ្លួនរឹតកស្លាប់មែន មិនជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ។ បន្ទាប់មក សមត្ថកិច្ចបានប្រគល់សព ស្ត្រីរងគ្រោះឱ្យក្រុមគ្រួសារចាត់ចែងរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES