ភ្នំពេញ ៖ ស្ត្រីវវ័យចំណាស់ម្នាក់ត្រូវបានកូនអះអាងថា មានវិបត្តិគ្រួសារ បានសម្រេចចិត្តដើរទៅលោតទឹកនៅប្រឡាយទឹកស្អុយ ដើម្បីសម្លាប់ខ្លួន សំណាងល្អត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះនាំជួយសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងនិង៥និង៣០នាទីល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចប្រឡាយទឹកស្អុយ ផ្លូវ១០៥ កែងនិង៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ស្ត្រីដែលលោតទឹកស្អុយសម្លាប់ខ្លួននេះមិនបានស្គាល់ឈ្មោះនោះទេ មានអាយុប្រមាណ៦០ឆ្នាំ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីខាងលើមិនដឹងថា ដើរមកពីទីណានោះមកដល់ចំណុចកើតហេតុ ស្រាប់តែដើរមក
សសៀលៗតាមមាត់ប្រឡាយទឹកស្អុយ រួចហើយបានឡើងលើបង្កាន់ដៃ លោតចូលទឹកប្រឡាយតែម្តង ខណៈពេលនោះដែលប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាននាំគ្នាហៅអោយស្ត្រីខាងលើឡើងមកលើគោកវិញ តែស្ត្រីរូបនោះមិនព្រមឡើងនោះទេ រួចហើយបានហែលទឹកប្រឡាយទៅវិញទៅមក និងបានស្រែកថាគាត់ចង់ស្លាប់ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីគាត់ហែលនិងត្រាំក្នុងទឹកស្អុយអស់រយៈពេលជិត២ម៉ោង មានប្រជាពលរដ្ឋម្នាក់បានចុះទៅជួយស្រង់លើកឡើងមកលើគោកវិញ ហើយធ្វើការសាកសួរ តែស្ត្រីរូបនោះមិនព្រមនិយាយស្តីអ្វីទាំងអស់ បន្តិចក្រោយមកឃើញមានអ្នក
ដំណើរម្នាក់បានជិះម៉ូតូឆ្លងកាត់ទីនោះ បានឃើញហើយស្គាល់ថា ជាអ្នកនៅជិតផ្ទះរបស់គាត់ នៅម្តុំវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក៏បានទំនាក់ទំនងតាមទូរសព្ទ័អោយក្រុមគ្រួសារមកយកស្ត្រីរូបនោះយកទៅផ្ទះវិញ ។
ក្រោយពេលកើតហេតុឃើញមានកូនចៅរបស់ស្ត្រីខាងលើបានមកទទួលយកស្ត្រីរូបនោះត្រឡប់ទៅផ្ទះវិញ ហើយកូនចៅរបស់គាត់បានបញ្ជាក់ប្រាប់ថា ស្ត្រីជាម្តាយគាត់ មានវិបត្តិផ្លូវចិត្តជាមួយនិងគ្រួសារបន្តិចបន្តួច បានជាគាត់ធ្វើបែបនេះ ហើយរូបគាត់ក៍មិនមានជំងឺទាក់ទងនិងប្រពន្ធ័សសៃប្រសាទអ្វីដូចដែលអ្នកឃើញហេតុការណ៍ និងប្រជាពលរដ្ឋនិយាយនោះទេ ៕