Thursday, December 26, 2024
Homeព័ត៌មានជាតិព្រោះតែរឿងចឹងសោះ ធ្វើឲ្យប្រុស២នាក់ សុខចិត្តយកគ្នាជាប្តីប្រពន្ធ

ព្រោះតែរឿងចឹងសោះ ធ្វើឲ្យប្រុស២នាក់ សុខចិត្តយកគ្នាជាប្តីប្រពន្ធ

មនុស្សមួយចំនួនកើតមកជាភេទប្រុស តែមានអត្តចរិតជាស្រី រីឯភេទស្រីខ្លះមានចរិតទៅជាប្រុស តាំងពីកំណើត។ តួយ៉ាង បុរសម្នាក់បានអះអាងថា រូបគេកើតមកជាមនុស្សភេទប្រុស ប៉ុន្តែ មានចរិតស្រី និងចូលចិត្តស្លៀកពាក់ តែងខ្លួនជាមនុស្សស្រី ហើយស្រលាញ់ តែមនុស្សប្រុសភេទដូចគ្នា រហូតបានបង្កាត់ភ្លើងស្នេហ៍ជាមួយកំលោះម្នាក់ យ៉ាងក្តៅរោលរាល ស្មគ្រ័យកគ្នាជា ប្តីប្រពន្ធរួមរស់មកដល់សព្វថ្ងៃ…។

លោកណុប វណ្ណៈ ហៅពុយ អាយុ២៤ឆ្នាំ ជាមនុស្សប្រុសចរិតស្រី រស់នៅ ភូមិលន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ បានរៀបរាប់ឱ្យដឹងថា រូបគេជាកូនពៅ ក្នុងចំណោមបងប្អូន៤នាក់ (ប្រុស១ ស្រី៣) ដែលម្តាយមានឈ្មោះផាន់ វ៉ាន់នី អាយុ៥៤ឆ្នាំ ឪពុកឈ្មោះណុប វណ្ណា អាយុ៦២ឆ្នាំ។ កាលពីក្មេង រូបគេរៀនសូត្រ បានច្រើនគួរសមដែរ រហូតប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលកាលនោះរៀននៅវិទ្យាល័យសុខអាន ថ្នល់បំបែក ហើយរូបគេក៏មានបំណង ចង់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ នៅឯទីក្រុងភ្នំពេញដែរ ប៉ុន្តែឪពុកម្តាយ គ្មានលទ្ធភាព។

លោកញ៉ែម ចំរើន

ប្រុសចរិតស្រីរូបនេះបន្តទៀតថា តាមពិត ទៅរូបគេកើតមកជាមនុស្សភេទប្រុស រួមទាំងអវយវៈភេទ ក៏ពេញលក្ខណៈ ជាមនុស្សប្រុសដែរ ប៉ុន្តែចិត្តគំនិត អត្តចរិតរបស់គេគឺជាមនុស្សស្រី ដោយចូលចិត្តតែងខ្លួន ស្លៀកពាក់ធ្វើប្ញកម្ញ៉ិកម្ញ៉ក់ជាមនុស្សស្រី។ តាំងពីធំដឹងក្តី ចូលដល់វ័យសិក្សារៀនចប់ថ្នាក់វិទ្យាល័យ ប៉ុន្តែឪពុកម្តាយ និងក្រុមគ្រួសារមិនសូវពេញចិត្តចរិតរបស់រូបគេឡើយ និងតែងហាមឃាត់មិនឱ្យរូបគេតែងខ្លួន ធ្វើជាមនុស្សស្រី (ខ្ទើយ) ឡើយ តែមិនអាចហាមឃាត់និស្ស័យពីធម្មជាតិ របស់គេបានទេ។ លុះពេលរូបគេរៀនចប់ថ្នាក់វិទ្យាល័យ គ្មានលទ្ធភាពទៅរៀនថ្នាក់មហាវិទ្យាល័យ នៅក្នុងទីក្រុងភ្នំពេញ រូបគេបានទៅជួយលក់ដូរម្តាយមីងនៅឆ្នេរអូរឈើទាល នៅឯខេត្តព្រះសីហនុ។ ពេលនោះបានជួបស្គាល់ ជាមួយកំលោះសង្ហាម្នាក់ឈ្មោះញ៉ែម ចំរើន អាយុប្អូន រូបគេ២ឆ្នាំ ជាអ្នកស្រុករស់នៅទីនោះ។ ហើយបន្ទាប់ពី បានឃើញមុខ និងនិយាយសាសងគ្នាព្រឹកល្ងាចយូរៗទៅ រវាងរូបគេ និងកំលោះញ៉ែម ចំរើន ស្រាប់តែមានចិត្ត ស្រលាញ់ជំពាក់ស្នេហ៍លើគ្នា បង្កើតបានជាភ្លើងស្នេហ៍ ខុសលក្ខខណ្ឌធម្មជាតិ ដោយរូបគេដើរតួជាស្រី រីឯកំលោះ ចំរើន ដើរតួប្រុស រហូតស្មគ្រ័រួមរស់ក្រោមដំបូលផ្ទះតែ មួយរួមគ្នាទៀត ក្នុងនាមជាប្តីប្រពន្ធ។

លោកណុប វណ្ណៈ ហៅពុយ

ប្រុសខ្ទើយរូបនេះ បន្តទៀតថា ក្នុងពេលដែលរូបគេ បង្កាត់ភ្លើងស្នេហ៍ខុសលក្ខខណ្ឌធម្មជាតិ ជាមួយនឹងប្រុសស្នេហ៍ ឪពុកម្តាយ បងប្អូនមិនពេញចិត្តឡើយ និងតាម រារាំងបំបែកស្នេហ៍ជាបន្តបន្ទាប់ រហូតឪពុកម្តាយទៅតាម យករូបគេត្រឡប់មកផ្ទះ ឱ្យចូលរៀនថ្នាក់មហាវិទ្យាល័យ នៅសាកលវិទ្យាល័យ ខេមរៈ សាខាខេត្តតាកែវ ទៀតផង ប៉ុន្តែរូបគេរៀនមិនចូល មិនចេះចាំឡើយ ព្រោះនៅក្នុងខួរក្បាលរបស់គេផ្ទុកដោយរឿងស្នេហាពេញ អស់ទៅហើយ ជាពិសេស នឹកស្រមៃឃើញតែមុខប្តីគ្រប់ពេលវេលា ទើបរូបគេសម្រេចចិត្តបោះបង់ការសិក្សា រត់ទៅរួមរស់ជាមួយប្រុសស្នេហ៍ស្រលាញ់ពេញក្នុងបេះដូង រហូតយកគ្នាជាប្រពន្ធប្តីក្នុងរូបភាពប្រុសស្រលាញ់ប្រុស។

លោកញ៉ែម ចំរើន និងលោកណុប វណ្ណៈ

ប្រុសមានចរិតស្រីរូបនេះ បញ្ជាក់ទាំងមិនលាក់បាំងថា ក្នុងពេលរួមរស់ជាមួយគ្នា ប្តីប្រពន្ធពួកគេអាចបង្កាត់ភ្លើងកាមគុណដឹកដៃគ្នាឡើងឋានសួគ៍លោកីយ៍ ដល់ គោលដៅដូចជាប្តីប្រពន្ធប្រុសស្រីដទៃទៀតដែរ ដោយពួកគេរួមភេទតាមទ្វារធំ ឬប្រើមាត់ អណ្តាត ជួយចូកជួយចែវរហូតដល់ត្រើយសុខស្រួលទាំងអស់គ្នា។ ហើយប្តីប្រពន្ធពួកគេដឹងច្បាស់ថា គូស្នេហ៍ពួកគេមិនមានលទ្ធភាពបង្កើតកូនរួម គ្នាសម្រាប់បន្តពូជពង្សវង់ត្រកូលទៅថ្ងៃអនាគតដែរ ប៉ុន្តែពួកគេគ្មានជម្រើសឡើយ។

ផ្ទះគូស្នេហ៍ទាំង០២

លោកញ៉ែម ចំរើន អាយុ២២ឆ្នាំ ជាប្តី បានឱ្យដឹងថា រូបគេមានស្រុកកំណើតនៅភូមិ៣ សង្កាត់៣ ខេត្តព្រះសីហនុ ដែលមានឪពុកម្តាយនៅរស់រានមានជីវិតនៅឡើយ។ រូបគេមិនបានរៀនសូត្រជ្រៅជ្រះឡើយ និងកើតមកមានអវយវៈប្រដាប់ភេទ និងអត្តចរិតជាមនុស្សប្រុសពេញលក្ខណៈ ប៉ុន្តែមិនដឹងជាមាននិស្ស័យអ្វី មិនធ្វើឱ្យ លោកមានចិត្តស្រលាញ់មនុស្សស្រីយកធ្វើជាប្រពន្ធសោះ បែរជាមកស្រលាញ់មនុស្សប្រុសចរិតស្រី (ប្រុស ខ្ទើយ) ទៅវិញ (ប្រពន្ធសព្វថ្ងៃឈ្មោះណុប វណ្ណៈ) ដោយបានបង្កាត់ភ្លើងស្នេហ៍នឹងគ្នាយ៉ាងក្តៅរោលរាល ក៏ទទួលយកគ្នាជាប្តីប្រពន្ធតែម្តង ដោយគ្មានលក្ខខណ្ឌ អ្វីទាំងអស់ ពោលគឺប្តីប្រពន្ធខុសច្បាប់ធម្មជាតិ ពួកគេស្រលាញ់គ្នាដោយស្មគ្រ័ស្មោះ។ ចំពោះការ រួមរ័កមេត្រីឡើងឋានសួគ៍លោកីយ៍ គឺតាមរន្ធគូទ មាត់ និងអណ្តាត ផ្តល់សេចក្តីសុខស្រួលយប់ព្រលប់ឱ្យ គ្នាទៅវិញទៅមក ដោយទទួលស្គាល់ថា ប្រុសយក ប្រុសធ្វើប្រពន្ធ ក៏មានរសជាតិឈ្ងុយឆ្ងាញ់មិនចាញ់ ប្រពន្ធភេទស្រីឡើយ។

អ្នកស្រីម៉ី នូច

បុរសជាប្តីរូបនេះ បន្តថា តាមពិតទៅ ប្តីប្រពន្ធ លោកចង់រៀបការជាមួយគ្នាតាមប្រពៃណីឱ្យគគ្រឹកគគ្រេងដែរ ប៉ុន្តែឪពុកម្តាយទាំងសងខាងមិនអនុញ្ញាត ឡើយ ទើបពួកគេបន្តរួមរស់មើលថែគ្នារហូតមកដល់សព្វថ្ងៃ ដោយមិនឈឺក្បាលវិលមុខជាមួយនឹងពាក្យនិន្ទា រិះគន់ ឈ្នានីសពីមនុស្សនៅជុំវិញខ្លួនឡើយ។

អ្នកស្រីទន់ សាវុត

អ្នកស្រីម៉ី នូច អាយុ៥២ឆ្នាំ លោកប៉ែន យ៉ន អាយុ៣៣ឆ្នាំ និងអ្នកស្រីទន់ សាវុត អាយុ៤៥ឆ្នាំ ជាអ្នករស់នៅជិតខាងបានឱ្យដឹងថា ប្តីប្រពន្ធរបស់ លោកចំរើន ពិតជាប្រុសយកប្រុសមែន និងបានរួមរស់សាងស្នេហ៍ ជាមួយគ្នាអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។ ចំណងស្នេហ៍ប្តីប្រពន្ធពួកគេ ក្រុមគ្រួសារមិនពេញចិត្ត និងទទួលស្គាល់ឡើយ ព្រមទាំងតាមបំបែកស្នេហ៍ពួកគេទៀតផង តែមិនអាចធ្វើឱ្យចំណងស្នេហ៍ ពួកគេដាច់ដោចឡើយ។ ពួកគាត់បន្តថា នៅក្នុងស្រុក ភូមិនេះ មានតែប្តីប្រពន្ធមួយនេះទេ ដែលខុសគេប្រុស យកប្រុសធ្វើប្តីប្រពន្ធ ដែលករណីដូចនេះកម្រនឹង  កើតមានណាស់ នៅក្នុងសង្គមខ្មែរ។

លោកប៉ែន យ៉ន

គួររំលឹកថា ករណីស្រីយកស្រី ឬប្រុសយកប្រុស ធ្វើប្តីប្រពន្ធតែងកើតមានជាហូរហែ ដែលខុសពីលក្ខខណ្ឌធម្មជាតិបានកំណត់ ប៉ុន្តែករណីស្នេហាស្រលាញ់ ភេទដូចគ្នានេះ មិនសូវបានស្ថិតស្ថេរជាយូរអង្វែងទេ ពោលគឺស្រលាញ់គ្នាប្តូរផ្តាច់បានតែគ្រាដំបូង លុះពេល ភ្លើងស្នេហ៍រលត់ ព្រាត់ប្រាសគ្នាអស់ ព្រោះថា ស្នេហា ស្រលាញ់ភេទដូចគ្នា អនាគតមិនល្អប្រសើរឡើយ…”៕

RELATED ARTICLES