Thursday, December 26, 2024
Homeព័ត៌មានជាតិប្រពន្ធមិនឱ្យរួមមេត្រី ប្តីអុជប្រដាប់ភេទ

ប្រពន្ធមិនឱ្យរួមមេត្រី ប្តីអុជប្រដាប់ភេទ

ហេតុតែ ភ្លើងតណ្ហាដុតរោលខ្លាំងពេក លាយឡំនឹងភាពស្រវឹងជោកជាំផងនោះ នៅពេលប្រពន្ធប្រកែក មិនព្រមរួមមេត្រី ប្តីក៏យកអង្កត់អុស ដែលភ្លើងកំពុងឆេះមកអុជប្រដាប់ភេទប្រពន្ធ។ ទោះជានាងមិនហ៊ានប្តឹង និង ព្យាយាមលាក់លៀមយ៉ាងណា ក៏លាក់មិនជិតដែរ ប៉ុន្តែសព្វថ្ងៃ ពួកគេមិនសូវឈ្លោះគ្នាទៀតទេ ក្រោយពេលអាជ្ញាធរអប់រំ…។

នាងប៉ាន់ ហឺ អាយុ៣៩ឆ្នាំ រស់នៅភូមិថ្មី ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បានរៀបរាប់ថា នាងជា ស្រីអភ័ព្វណាស់ ព្រោះធ្លាប់បានប្តី២នាក់ ជួបតែភាពរកាំរកូស។ កាលនៅក្រមុំ នាងបានរៀបការជាមួយប្តីទី១ ឈ្មោះឈន ចេក អាយុបងនាង២ឆ្នាំ បង្កើតបានកូន៣នាក់ (ស្លាប់អស់២នាក់) ក៏ទាស់ទែងខ្វែងគំនិតគ្នា ឈានដល់ចែកផ្លូវគ្នាដើរទៅ។ នាងរស់ជាស្រីមេម៉ាយមួយរយៈ ដោយពិបាកពេកក៏សម្រេចចិត្តយកប្តីទី២ ឈ្មោះតាប់ តាក អាយុប្អូននាង២ឆ្នាំ កាលពី ចុងឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ។ នាងរំព្ញកថា កាលនៅរួមរស់ជាមួយប្តីទី១ នាងវេទនាចិត្តណាស់ ព្រោះប៉ះប្តីព្រាននារី ដើរទាក់ស្រីៗបំផ្លាញព្រហ្មចារីរាប់មិនអស់ លុះចូលដល់ផ្ទះ ក៏វាយធ្វើបាបនាងជាប្រពន្ធ។ នាងមិនដែលស្គាល់សុភមង្គល ជាមួយប្តីនោះទេ សូម្បីតែបង្កើតបានកូន៣នាក់ ក៏កូននៅជាមួយ មិនបាន ទើបខូចអស់២នាក់គួរឱ្យស្តាយ។ មួយខែៗ នាង ប្រឹងរកស៊ីដោយខ្លួនឯង ព្រោះប្តីដើរបាត់ៗពីផ្ទះ រហូតដល់ កូនឈឺស្លាប់ម្តងមួយៗ មិនដែលប្តីនោះមកជួយព្យាបាលកូនទេ ធ្វើឱ្យនាងខូចចិត្តយកស្រាធ្វើមិត្ត បំបាត់ទុក្ខកង្វល់ខ្លះៗទៅ។

នាងប៉ាន់ ហឺ និងលោកតាប់ តាក

នាងប៉ាន់ ហឺ បន្តទៀតថា បន្ទាប់ពីប្តីទី១ ចែកផ្លូវគ្នាដើរ ទៅយកប្រពន្ធថ្មីបាត់ នាងក៏សម្រេចចិត្តយកកំលោះចាស់ ម្នាក់ឈ្មោះតាប់ តាក ដែលនាងធ្លាប់ស្គាល់តាំងពីតូចៗមកម៉្លេះ ព្រោះរស់នៅភូមិជាមួយគ្នា។ បុរសម្នាក់នេះ គ្មានស្រីណា ហ៊ានយកធ្វើប្តីទេ ព្រោះគេស្គាល់ចរិតមិនល្អ ក៏នៅត្រកដល់ អាយុជិត៤០ឆ្នាំ ប៉ុន្តែដោយសារនាងគ្មានជម្រើស ណាមួយ ខឹងប្តីទី១ផងនោះ ក៏សម្រេចចិត្តយកលោកតាក ធ្វើប្តីទៀតទៅ។ ម៉្យាងទៀត បានជានាងសម្រេចចិត្ត មកពីយល់ថា លោក តាក ជាសាច់ឈាមផង មិនមែនអ្នកឆ្ងាយទេ ហើយស្មានថា គេនៅកំលោះបរិសុទ្ធផង បានជាអាយុប៉ុនហ្នឹងទៅហើយមិន ព្រមយកប្រពន្ធ។

លោកតាប់ តាក

នាងប៉ាន់ ហឺ បន្តទៀតថា លុះពេលផ្សំដំណេក ទើបដឹង ថា បុរសនេះមិនធម្មតាទេ គេមានកម្លាំងតណ្ហាដូចគោឡើងក គឺមួយយប់ទល់ភ្លឺឡើងចុះៗ គ្មានបានដេកពួនទេ។ មិនថាតែពេលយប់នោះទេ សូម្បីថ្ងៃក្រឡែត ក៏គេចាប់ នាងបង្ខំរួមភេទដែរ តែមុនដំបូង នាងស្មានថា ប្តី ខ្លាំងអ៊ីចឹង ព្រោះតែមិនដែលបានស៊ីចុក ឬថា គេកំលោះ ចាស់យូរ លុះប៉ះចំណីឆ្ងាញ់ ក៏ស៊ីចុកមិនចេះធុញ។ បានគ្នាថ្មីៗ ក្រែងប្តីចេះតែគ្រឺតក្នាញ់ ទើបនាងចេះតែ បណ្តោយតាមដំណើរទៅ តែមានឯណា! ៣ខែ នៅតែ មិនស្រកស្រុតកម្លាំងសោះ គឺដាក់ជាប់តែម្តង រហូតដល់នាងទ្រាំទ្រលែងបាន ក៏ហាមឃាត់និងច្រានទ្រូង ចេញខ្លះៗទៅ ស្រាប់តែប្តីឆេះដុំ ចោទប្រកាន់ថា នាង មិនស្រលាញ់គេ ហើយចង់ទុកអាកន្លែងហ្នឹងឱ្យប្រុស ផ្សេង បង្កទៅជាជម្លោះតែម្តង។

នាងប៉ាន់ ហឺ

នាងប៉ាន់ ហឺ រៀបរាប់ដោយមិនលាក់លៀម ទៀតថា ថ្ងៃមួយ គ្រាន់តែហូបបាយថ្ងៃត្រង់រួចស្ទើរ មិនទាន់ ប្តីបានទាញដៃនាងទៅចាត់ការតាមទម្លាប់ ព្រោះពេលគេត្រូវស្រាម្តងៗ ទប់មិនឈ្នះទេ។ លុះ នាងច្រានទ្រូងចេញ ស្រាប់តែប្តីមួម៉ៅក្តៅក្រហាយ ទះកំផ្លៀងទាត់ធាក់នាងមិនប្រណី រួចស្ទុះចូលចង្ក្រាន យកបានអុស ដែលភ្លើងកំពុងឆេះមិនទាន់រលត់មក អុជប្រដាប់ភេទនាង និងរលាកពេញខ្លួន ទោះជានាង រើបម្រះយ៉ាងណាក៏មិនរួចខ្លួនដែរ។ លុះដឹងដល់ មេភូមិ ក៏កោះហៅទៅសាកសួរ តែដោយសារនាងខ្មាស អ្នកភូមិដែលកំពុងឈរស្តាប់ ក៏កុហកថា មកពីនាង និងប្តីស្រវឹងស្រាដូចគ្នា ក៏ផ្ទុះអំពើហិង្សា ហើយប្តីអុជ ត្រូវតែដៃ និងដោះប៉ុណ្ណោះ មិនហ៊ានប្រាប់ថា ប្តីអុជ ចំណុចកេរម៉ែចែកនោះឡើយ។ អាជ្ញាធរភូមិក៏មិន ដេញដោលវែងឆ្ងាយដែរ បានត្រឹមផ្សះផ្សា សម្របសម្រួលឱ្យយកគ្នាវិញតែប៉ុណ្ណោះ។

នាងប៉ាន់ ហឺ បង្ហាញស្នាមរបួស ដែលប្តីយកភ្លើងអុជ ក្រោយពីប្រពន្ធមិនឲ្យរូមភេទ

ដោយឡែក លោកតាប់ តាក អាយុ៣៧ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកពិតជាបានប្រើអំពើហិង្សា ដូចការរៀបរាប់របស់ប្រពន្ធប្រាកដមែន ព្រោះតែ លោកមិនអាចទប់កំហឹងនឹងការជេរប្រមាថរបស់ ប្រពន្ធ។ ម៉្យាងទៀត រូបលោកនិងប្រពន្ធសុទ្ធតែជា អ្នកផឹកដូចគ្នា លុះស្រវឹងទៅ មិនស្តាប់ឯង មិនស្តាប់ អញ ក៏បង្កជាទំនាស់វាយតប់ជេរប្រទេចគ្នាយ៉ាងនេះ ទៅ។ លោកសារភាពថា ធ្លាប់ទាញអង្កត់អុសពីចង្ក្រាន អុជប្រដាប់ភេទប្រពន្ធមែន តែអុជស្រាលៗទេ ព្រោះ បើរលាករលួយកន្លែងហ្នឹងទៅ មិនដឹងជាបានអីឆ្ងាញ់ ទៀតទេ។ ឥឡូវលោកសន្យាថា នឹងឈប់ប្រព្រឹត្តបទល្មើសទៅលើប្រពន្ធទៀតហើយ តែត្រូវប្រពន្ធសន្យាថា ឈប់ជេរប្រមាថប្តី។


អ្នកស្រីតាប់ សឿង អាយុ៥០ឆ្នាំ ជាបងស្រី ខាងប្រុស បានឱ្យដឹងថា គាត់មិនកាន់ជើងប្អូនទេ និង ទទួលស្គាល់ថា ប្អូនប្រុសនេះពិតជាបានអុជប្រដាប់ ភេទប្រពន្ធមែន ប៉ុន្តែប្រពន្ធមិនប្តឹងផ្តល់អ្វីឡើយ។ ពួកគេទើបនឹងយកគ្នាមិនទាន់បាន១ឆ្នាំផងហ្នឹង ឮតែ ឈ្លោះគ្នាពីរឿងលើគ្រែ រំខានដល់អ្នកជិតខាងគ្មានបាន ដេកពួនទេ។

លោកចាន់ ឃុន

លោកចាន់ ឃុន មេភូមិរងភូមិថ្មី បានឱ្យដឹងថា លោកបានចុះមកអប់រំណែនាំច្រើនដងហើយ គឺភាគី ខាងប្រពន្ធនេះ អភ័ព្វតាំងពីប្តីទី១ រហូតប្តីទី២។ រឿង ទំនាស់ គឺមកពីម្នាក់ៗ សុទ្ធតែអ្នកផឹកខ្វះការយោគយល់គ្នា ឯរឿងថា ប្តីយកភ្លើងអុជប្រដាប់ភេទប្រពន្ធ នោះ លោកទើបនឹងដឹងពេលប្រពន្ធរៀបរាប់ប្រាប់ កាសែតដែរ។

អ្នកស្រីតាប់ សឿង

គួរបញ្ជាក់ថា ភ្លើងតណ្ហា បើវាឆាបឆេះឡើង ហើយ លុះត្រាតែមានគ្រឿងសម្រាប់ពន្លត់ ទើបវា រលត់ទៅវិញ តែបើមិនពន្លត់ ច្បាស់ជាផ្ទុះចេញជាអំពើហិង្សា។ ធម្មតា ប្រពន្ធដែលត្រូវការប្តីជាខ្នងបង្អែក ទោះជាប្តីធ្វើបាបយ៉ាងណា ក៏មិនដាច់ចិត្តប្តឹងផ្តល់ដែរ ព្រោះខ្លាចអត់អ្នករកស៊ីចិញ្ចឹម ដូច្នេះហើយទើបនាង ហឺ មិនព្រមប្តឹងប្តីរឿងអុជប្រដាប់ភេទ តែបើសិន ជានាងប្តឹងប៉ូលិស ប្តីនេះចៀសមិនផុតពីជាប់ខ្នោះ…”៕

RELATED ARTICLES