Sunday, January 12, 2025
Homeសង្គម និងជីវិតខ្ទើយសាច់ដុំ! ឈ្លោះប្រកែកគ្នា ខ្វាចរយះមុខស្រ្តីម្នាក់ បញ្ចប់ត្រឹម១លានរៀល

ខ្ទើយសាច់ដុំ! ឈ្លោះប្រកែកគ្នា ខ្វាចរយះមុខស្រ្តីម្នាក់ បញ្ចប់ត្រឹម១លានរៀល

ភ្នំពេញ ៖ ខ្ទើយម្នាក់ទាស់ពាក្យសម្តីឈ្លោះប្រកែកគ្នា តឹងសរសៃក រហូតឈានដល់បង្កហិង្សា បណ្តាលឱ្យស្ត្រីម្នាក់របួសរលាត់មុខមាត់ ហើយសមត្ថកិច្ចហៅមកប៉ុស្តិ៍ ដើម្បីសាកសួរ បង្កការការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៣៦៣ ផ្លូវ២៧១ ក្រុម១៧ ស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ជនរងគ្រោះមានឈ្មោះយ៉ែម ចន្ទ្រា ហៅ និត ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ៥០៧ៅ ភូមិត្នោតជ្រំ៤ សង្កាត់ បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យដឹងថា មុនកើតហេតុ គាត់មកលេងផ្ទះមិត្តភក្តិនៅកន្លែងកើតហេតុ ស្រាប់តែមានមនុស្សភេទទី៣ ម្នាក់ និយាយផ្លែផ្កាឌឺដងមកលើរូបគាត់ថា ជំពាក់លុយនារីម្នាក់មិនសង លុះគាត់សួរនាំ ស្រាប់តែជននោះ ចាប់បោចសក់ និងខ្វាចមុខ បណ្តាលរបួសលើផ្ទៃមុខ និងចេញឈាម ទើប ក្រុមគ្រួសារគាត់ចាប់ប្រគល់ឱ្យសមត្ថកិច្ចសងថ្លៃព្យាបាល និងទាមទារសំណងចំនួន៥០០ដុល្លារ។ ដោយនឹកឃើញថា ជាមនុស្សភេទទី៣ តែបើសិនមិនយល់ព្រមសងថ្លៃព្យាបាល និងឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ពីបទបង្កហិង្សាលើរូបគាត់ជាស្ត្រីទន់ខ្សាយ។

ប្រភពពីជនបង្កហិង្សាមានឈ្មោះនូ ណាគឹម ភេទទី៣ អាយុ២៥ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានឱ្យដឹងថា មុនកើតហេតុ រូបគេបានមកលេងផ្ទះជួលមិត្តភក្តិស្រីនៅក្បែរកន្លែងកើតហេតុ ហើយស្ត្រីរងគ្រោះ បាននិយាយផ្លែផ្កា ស្តោះទឹកមាត់ដាក់ផង ទើបគេទ្រាំមិនបានកើតជាអំពើហិង្សាទៅវិញទៅមក។ តាមពិតរូបគេជាមនុស្សភេទទី៣ មានកម្លាំងកំហែងឯណាដូចជាមនុស្សប្រុសនោះ តែរូបគេទទួលស្គាល់ថា បានខ្វាចមុខស្ត្រីនោះ រងរបួសពិតមែន និងជួយថ្លៃព្យាបាលតាមលទ្ធភាពចំនួន១លានរៀល ដោយមិនចង់ឱ្យរឿងវែងឆ្ងាយ។

បន្ទាប់ពីសមត្ថកិច្ចសម្របសម្រួលរួចមក ភាគីមនុស្សភេទទី៣ យល់ព្រមសងថ្លៃព្យាបាល ចំនួន១លានរៀល ខណៈដែលស្ត្រីរងគ្រោះទារជំងឺចិត្ត៥០០ដុល្លារ ហើយទីបំផុតត្រូវបញ្ចប់ ត្រឹម១លានរៀលនោះទៅ៕

RELATED ARTICLES