Monday, January 13, 2025
Homeសង្គម និងជីវិតខឹងបាត់លលក១ក្បាល បែករឿងឈ្លោះពេញផ្ទះ និងវ៉ៃកម្ទេចរបស់របរ​ ប្រពន្ធទ្រាំមិនបានក៏...

ខឹងបាត់លលក១ក្បាល បែករឿងឈ្លោះពេញផ្ទះ និងវ៉ៃកម្ទេចរបស់របរ​ ប្រពន្ធទ្រាំមិនបានក៏…

ភ្នំពេញ ៖ ប្រជាការពារភូមិភូមិទួលកីម្នាក់ មកពីទាក់លលក ខឹងបាត់លលកមួយក្បាល ផឹកស្រាស្រវឹងខឹងប្រពន្ធកូន និងប្អូនថ្លៃផង វាយបំផ្លាញទ្រព្យសម្បត្តិខ្ទេច ប្រពន្ធបានរត់ទៅប្តឹងសមត្ថកិច្ច បង្កអោយមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅផ្ទះក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

បុរសដែលវាយបំផ្លាញទ្រព្យសម្បត្តិមានឈ្មោះ យ៉ត ផលី ហៅថេន អាយុ៤៧ឆ្នាំ មុខរបរប្រជាការពារភូមិទួលកី និងដើរទាក់លលកទុកលក់ រស់នៅភូមិកើតហេតុខាងលើមានប្រពន្ធឈ្មោះ ព្រុំ សឺន អាយុ៤៥ឆ្នាំ មុខរបរលក់អីវ៉ាន់នៅផ្ទះ​ និងលក់សាច់ពិសេស (សាច់ឆ្កែ)។

តាមប្រភពព័ត៌មានពីប្រពន្ធជនបង្កបានអោយដឹងថា នៅមុនពេលកើតហេតុ ប្តីគាត់មកពីទាក់លលក ពេលមកដល់ផ្ទះបានបាត់សត្វលលកមួយក្បាល ដែលទុកនៅផ្ទះ ហើយបានសួរនាំប្រពន្ធកូនមិនដឹង បានខឹងសម្បារថា លលក ទុកអោយមើលមិនគង់ផង តើទ្រព្យសម្បត្តិធំៗទុកម៉េចគង់ ថ្ងៃណាមួយគេលួចរបស់យកទៅបាត់អស់ហើយ ។ បន្ទាប់មកបុរសជាប្តីបានចេញទៅផឹកនៅខាងក្រៅបាត់ រហូតផឹកស្រវឹង មករករឿងប្រពន្ធកូននៅផ្ទះ ដោយខឹងរឿងបាត់លលកដដែល និងខឹងរឿងប្អូនថ្លៃប្រុសឈ្មោះព្រុំ សុខ មុខរបរលក់ផ្លែដូង ធ្លាប់នៅជាមួយ ដែលបានឈ្លោះជាមួយគាត់តាំងពីថ្ងៃអាទិត្យមុន ដែលបានចាក់ធុងបាស់ថ្លង់ពេក ត្រូវបងស្រីបង្កើតបោកចោល ហើយប្អូនថ្លៃនោះបានវាយកំទេចម៉ូតូ ហើយបានយកម៉ូតូនិងរ៉ឺម៉កទៅផ្ទះជួលបាត់ទៅ ដោយមិនបានប្រាប់គាត់ជាប្តីឲ្យដឹង ធ្វើឲ្យបុរសខាងលើខឹងរឿងចាស់មិនទាន់បាត់ផង ចូលដល់រឿងបាត់លលកមួយក្បាលទៀត ក៏បានទៅផឹកស៊ីត្រឡប់មកវិញវាយបែកកញ្ចក់ទូដាក់ខោអាវ កៅអីជ័រ តុ ឆ្នំាងចំហុយនំប៉ាវ ព្រមទាំងទូសំអាង និងទូស័ព្ទដៃមួយគ្រឿង បណ្តាលអោយខូចខាតអស់ ហើយប្តីបានកាំបិតមកបម្រុងកាប់គាត់ជាប្រពន្ធទៀត ទើបគាត់រត់ទៅប្តឹងប៉ូលិស ដោយយកចំពាមកៅស៊ូដងក្រញូង ដែលជាទីស្រលាញ់គាត់ប្រគល់អោយសមត្ថកិច្ច ព្រោះខ្លាចគាត់បាញ់ ។

ចំណែកបុរសដែលជាជនបង្កបានឲ្យដឹងថា គាត់ខឹងហួសហេតុពេក លលកធ្នាក់គាត់ទិញតំលៃ១៥០ដុល្លារ អោយមើលថែ បែរមកពីដាក់ធ្នាក់វិញបាត់លលកមិនឃើញ ហើយគាត់ខឹង ប្រពន្ធ ដោយត្រូវជើងជាមួយនឹងប្អូនថ្លៃ ដោយអោយយកម៉ូតូនិងរ៉ឺម៉ករបស់គាត់ទៅបាត់ មិនបានប្រាប់គាត់ជាមេគ្រួសារមួយម៉ាត់ ទើបបានជាគាត់ខឹងខ្លាំងបែបនេះ ពេលឮប្តីនិយាយប្រាប់សមត្ថកិច្ចបែបនេះ ប្រពន្ធបានតបភ្លាមថា ប្អូននៅជាមួយយើងយូរមកហើយ ក្រែងឯង បានចែកអោយវាហើយតើ ម្តេចក៏ថារូបគាត់អោយដោយចិត្តឯងទៅវិញ ។

ក្រោយពេលកើតហេតុ លោកនាយប៉ុសិ៍្តនគរបាលភ្លើងឆេះរទេះ បានពន្យល់ណែនាំដោយសារអ្នកទាំង២នាក់ មានកូនក្រមុំកំលោះអស់ទៅហើយ បើប្តឹងផ្តល់គ្នា គ្មានអីចំណេញទេ ហើយកូនទាំង២នាក់របស់គាត់កំពុងសិក្សានោះនឹងទៅជាយ៉ាងណា បើមិនសុខចិត្ត ចាំថ្ងៃក្រោយមកសាលាសង្កាត់ទើបលែងលះបាន ។ ចុងក្រោយទាំង២នាក់ប្តីប្រពន្ធ បានស្ងប់ស្ងាត់ រួចត្រឡប់ទៅផ្ទះរៀងៗខ្លួន ៕

RELATED ARTICLES