Wednesday, December 25, 2024
Homeព័ត៌មានជាតិមេម៉ាយស៊ីញ៉ូហៅរាល់យប់ កំលោះទប់មិនបាន

មេម៉ាយស៊ីញ៉ូហៅរាល់យប់ កំលោះទប់មិនបាន

មុនដំបូង កំលោះបានច្រឡំលេខទូរស័ព្ទទៅចូលអ្នកមេម៉ាយ ក៏សុំទោសនាង ស្រាប់តែនាងស៊ីញ៉ូទៅវិញមិនឈប់ យប់ណាក៏ស៊ីញ៉ូដែរ រហូតដល់កំលោះទ្រាំ មិនបាន ក៏ស្កាត់ទៅជួប។ ពេលបានជួប ក្នុងបន្ទប់ជួលស្ងាត់ៗតែពីរនាក់ ធ្វើឱ្យភ្លើង តណ្ហាដែលឆេះហុយៗខ្លះនោះ ក៏ផ្ទុះជា អណ្តាតភ្លើង ទ្រាំទ្រលែងបានក៏នាំគ្នាពន្លត់ ភ្លើងតណ្ហានោះទៅ កើតជាការញៀន ញ៉ាម រហូតដល់កំលោះតាមយកមេម៉ាយធ្វើប្រពន្ធ…។

លោកអុល សម្បត្តិ ហៅវ៉ាត់ អាយុ២៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិ ត្រពាំងគ្រញូង ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ថា លោកជាកូនទី២ ក្នុងចំណោមបងប្អូន៦នាក់ ឪពុកស្លាប់ នៅតែម្តាយ ឈ្មោះថាន អាយុ៥៣ឆ្នាំ។ ដោយសារជីវភាពគ្រួសារទីទ័លក្រ ទើបលោក រៀនសូត្របានតិចតួចស្តួចស្តើងណាស់ មិនចប់បឋមសិក្សាផង ក៏បោះបង់ ចោលសាលារៀនទៅ។ តាមពិត លោកមានស្រុកកំណើតនៅភូមិពង្រ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯណោះទេ តែបានមករស់នៅខាងប្រពន្ធ នាស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីត្រូវរ៉ូវគ្នានៅពេលទៅធ្វើការរោងចក្រ នៅម្តុំលូ៥ រាជធានីភ្នំពេញ។ លោកប្រាប់ដោយស្មោះត្រង់ មិនលាក់លៀមថា តាំងពីចូលវ័យកំលោះមក លោកមិនដែលមានសង្សារ ឬសាកល្បង រសជាតិស្នេហ៍ជាមួយស្រីរកស៊ីផ្លូវភេទ ខារ៉ាអូខេ អ្វីទេ គឺជាកំលោះហ្ស៊ីន សុទ្ធសាធ។ លោកបានចេញពីស្រុកកំណើតទៅធ្វើការរោងចក្រ នៅរាជធានីភ្នំពេញ បានប្រហែល១ឆ្នាំ លុះយប់មួយ លោកអផ្សុកពេក ក៏ចុច ទូរស័ព្ទទៅសួរសុខទុក្ខបងប្អូននៅឯស្រុក ស្រាប់តែច្រឡំលេខទៅចូលទូរស័ព្ទ នារីម្នាក់ ឈ្មោះឌឿ បុប្ផា អាយុតិចជាងលោក២ឆ្នាំ។  បន្ទាប់ពីដឹងថា ច្រឡំ លេខ ទើបលោកព្យាយាមសុំអភ័យទោសពីនាង ឯរូបនាងក៏មិនប្រកាន់ ទោសអូសដំណើរអីដែរ បានទាំងសុំរាប់អានលោកជាមិត្តទៀតផង។

លោកអុល សម្បត្តិ និងប្រពន្ធ ជាមួយកូនៗ

លោកអុល សម្បត្តិ ហៅវ៉ាត់ បន្តទៀតថា នាងបុប្ផា បានប្រាប់ថា នាង ជាស្រីមេម៉ាយកូន១ បានលែងលះគ្នាជាមួយប្តីដែលចូលចិត្តប្រើអំពើហិង្សា និងចេញមកធ្វើការរោងចក្រ នៅម្តុំពោធិ៍ចិនតុង រាជធានីភ្នំពេញ។ នាងរៀបរាប់ គួរឱ្យអាណិតណាស់ ធ្វើឱ្យលោកចាប់អារម្មណ៍ជាងបានជួបសាសងជាមួយ បងប្អូនទៅទៀត ប៉ុន្តែរូបលោកជាកំលោះមានការអៀនខ្មាស ទើបមិនហ៊ាន ចុចទូរស័ព្ទហៅទៅនាងមុនទេ។ ក្រោយមក ដោយមិនឃើញលោកទូរស័ព្ទទៅ ស្រាប់តែនាងបុប្ផា ស៊ីញ៉ូមកស្ទើរតែរាល់រាត្រី គឺឱ្យតែដល់កណ្តាលអធ្រាត្រ មិនសូវខានទេ។ ពេលនាងស៊ីញ៉ូ មក លោកក៏ហៅទៅនាងភ្លាម រួចបន្តសាសងគ្នា យ៉ាងផ្អែមល្ហែម ធ្វើឱ្យមិត្តភាពក្លាយទៅជាសេចក្តីស្នេហាពេញបេះដូង។

លោកអុល សម្បត្តិ

លោកវ៉ាត់ បន្តទៀតថា ដោយសារតែអ្នកមេម៉ាយស៊ីញ៉ូពេក ភ្លើង តណ្ហាក៏ឆ្លងតាមទូរស័ព្ទ មកដុតកម្លោចបេះដូងលោកឱ្យក្តៅរោលរាល ពុំដឹង ជាមានវិធីណារំលត់វាបានឡើយ។ ថ្ងៃក្រោយមកទៀត ស្រីថ្លៃបានស៊ីញ៉ូ មកទាំងថ្ងៃ ហៅលោកឱ្យទៅជួបនាងក្នុងបន្ទប់ជួល ដោយប្រាប់ថា មិត្តភក្តិស្រីៗ ដែលស្នាក់នៅជាមួយគ្នានោះ ចេញទៅស្រុកអស់ហើយ។ តាមពិត លោកធ្លាប់ស្កាត់ទៅជួបនាង មុខរោងចក្រ បនាស្គាល់មុខគ្នារួចទៅហើយ តែមិនដែលស្គាល់កន្លែងស្នាក់នៅរបស់នាងទេ។ លុះបានជួបគ្នាស្ងាត់ៗតែ ពីរនាក់ ភ្លើងតណ្ហាដែលត្រឹមឆេះហុយផ្សែងតិចៗនោះ ក៏ឆាបជាអណ្តាត ភ្លើងឡើង ហើយស្របពេលដែលស្រីថ្លៃស្លៀកកន្សែងពោះគោលេចលើ លេចក្រោមចេញពីបន្ទប់ទឹកផងនោះ ធ្វើឱ្យលោកទ្រាំមិនបាន ក៏សុំនាងផ្តេកផ្តិតនែបនិត្យ ជិតឱរាយ៉ាងមានសេចក្តីសុខ។ ភាពជាកំលោះបរិសុទ្ធរបស់ លោកក៏ត្រូវរលាយក្នុងពេលនោះទៅ តែក៏កើតជាការញៀនញ៉ាមរហូតតាមយកនាងធ្វើប្រពន្ធទាល់តែបាន។

ដោយឡែក នាងឌឿ បុប្ផា អាយុ២៧ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា នាងធ្លាប់រៀបការតាំងពីអាយុ១៧ឆ្នាំ ជាមួយប្តីទី១ (មិនប្រាប់ឈ្មោះ) បង្កើតបានកូនស្រី១ ក៏ដាច់ដោចចែកផ្លូវគ្នាដើរទៅ។ បន្ទាប់ពីលែងលះគ្នាមក នាងក៏ចេញទៅធ្វើការរោងចក្រកាត់ដេរ នៅពោធិ៍ចិនតុង រាជធានីភ្នំពេញ ដោយផ្សងសច្ចាថា បើបុរសណា ច្រឡំលេខទូរស័ព្ទមកនាង នឹងយកគេជាប្តីទី២ ដោយមិនអាចរស់ជាស្រីមេម៉ាយកាយរងាបានឡើយ។ មិនយូរ ប៉ុន្មានស្រាប់តែកំលោះអុល សម្បត្តិ ហៅទូរស័ព្ទទៅបងប្អូន ច្រឡំចូលទូរស័ព្ទរបស់នាងមែន ទើបនាងសួរ ដេញដោលឱ្យស្គាល់ប្រវត្តិរបស់គេ និងសុំរាប់អានគេជាមិត្ត។ តាំងពីជួបសម្តីគ្នាតាមខ្យល់មក អារម្មណ៍នាង កួចត្របាញ់ទៅលើកំលោះនេះ រហូតដេកមិនលក់បក់មិនល្ហើយ លុះមិនឃើញគេទូរស័ព្ទមកទៀត នាងក៏ស៊ីញ៉ូ ហៅ ដើម្បីបានឆ្លើយឆ្លងគ្នាកំដរពេលរាត្រី។ លុះស្គាល់ចិត្តថ្លើមគ្នា ទើបនាងណាត់ជួបឱ្យស្គាល់មុខ នៅពេល ចេញពីធ្វើការ តែការជួបគ្នាមុខរោងចក្រមួយភ្លែតនោះ ធ្វើឱ្យសេចក្តីស្នេហាកាន់តែកើនទ្វេឡើង។

លោកយាយប្រាក់ យឿន

នាងបុប្ផា បន្តទៀតថា នាងយល់យ៉ាងច្បាស់ថា ខ្លួនជាមេម៉ាយកូន១ បើមិនឱ្យដៃទៅប្រុសមុន ច្បាស់ជាមិនងាយរកប្តីបានទៀតទេ ទើបនាងណាត់ ជួបគេដល់បន្ទប់ជួល។ ពេលមកដល់នាងអញ្ជើញ គេអង្កុយលេង និងឆ្លៀតពេលចូលបន្ទប់ទឹកសម្អាត កាយ ដុសសាប៊ូក្រអូបឆួល ចេញមកវិញ ស្លៀកតែ កន្សែងពោះគោប្រផុតប្រផើយ ដូចស្រូបទាញតណ្ហា ប្រុសឱ្យឡើងដល់កម្រិត។ គេមិនអាចទ្រាំបាន ក៏សុំ នាងផ្តេតផ្តិត ហើយក៏ជាបំណងរបស់នាងផងដែរ ទើបនាងមានឱកាសធ្វើឱ្យគេញៀនញ៉ាម រហូតតាម ស្តីដណ្តឹង សែនព្រេនយកនាងធ្វើប្រពន្ធទៅ។ ឥឡូវ នាងនិងប្តីកំលោះនេះ បង្កើតបានកូនប្រុសម្នាក់ទៀត ជាចំណងដៃនិស្ស័យស្នេហ៍ ដោយទទួលស្គាល់ថា ប្តីទី២នេះ ស្លូតបូតសុភាពរាបសា ពូកែរកស៊ី និង ប្រសប់ថ្នាក់ថ្នមនាងណាស់ មិនដូចប្តីទី១នោះទេ។

អ្នកស្រីសន រ៉ាន់

អ្នកស្រីនួន រីម អាយុ៤៨ឆ្នាំ, អ្នកស្រីសន រ៉ាន់ អាយុ៦០ឆ្នាំ និងលោកយាយប្រាក់ យឿន អាយុ៨៤ឆ្នាំ ជាសាច់ញាតិ និងជាជីដូនបានឱ្យដឹងស្របគ្នាថា មុនដំបូង ពួកគេត្រូវរ៉ូវគ្នា ដោយនាងបុប្ផា យល់ព្រម ចេញទៅរួមរស់ជាមួយសង្សារនៅផ្ទះជួលម្តុំលូ៥។ ក្រោយមកទើបនាងណែនាំសង្សារឱ្យចូលស្តីដណ្តឹង តាមប្រពៃណី និងបានសែនព្រេនបំពេញខាន់ស្លា មួយព្រឹកដែរ។ ពួកគាត់មិនបន្ទោសនាងបុប្ផា ដែល បើកភ្លើងខៀវឱ្យប្រុសមុននោះទេ ព្រោះនាងជាមេម៉ាយកូន១ ត្រូវតែឆ្លាតយ៉ាងនេះ ទើបរកប្តីបានទៀត។

អ្នកស្រីនួន រីម

គួរបញ្ជាក់ថា ពាក្យស្លោក “ក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត” ត្រូវបានយុវវ័យសម័យនេះ យកមកអនុវត្តទៅហើយ ដោយមិនរង់ចាំចាស់ទុំ សម្រេចនោះទេ។ ទោះយ៉ាងណា បើគូស្វាមីភរិយា ដែលយកគ្នាតាមពាក្យស្លោកខាងលើចេះរក្សាភក្តីភាព នោះ សុភមង្គលស្នេហ៍នឹងគង់វង្សជារៀងរហូត ប៉ុន្តែបើខ្វះភាពស្មោះត្រង់ អាចនឹងជួបភាពរង្គោះរង្គើ ឬថា ទោះជាយកប្តីប៉ុន្មានក៏ប្រេះឆាដែរ បើសិនជា ភាគីប្រពន្ធ ជាអតីតអ្នកមេម៉ាយ ស៊ីញ៉ូទូរស័ព្ទទាក់ទងប្រុសៗប៉ុន្មានក៏ដោយ…”៕

RELATED ARTICLES