Monday, January 13, 2025
Homeព័ត៌មានជាតិនាំគ្នាចុះងូតទឹកសប្បាយ! ទុកឲ្យក្មេងស្រីអាយុទើបតែ១១ខែ នៅមាត់អូរ ដើររអិលធ្លាក់លង់ទឹកស្លាប់

នាំគ្នាចុះងូតទឹកសប្បាយ! ទុកឲ្យក្មេងស្រីអាយុទើបតែ១១ខែ នៅមាត់អូរ ដើររអិលធ្លាក់លង់ទឹកស្លាប់

ខេត្តមណ្ឌលគិរី ៖ ក្មេងស្រីអាយុ១១ខែម្នាក់ បានដើរលេងជាមួយបងៗរបស់ខ្លួន លុះពេលបងៗចុះងូតទឹកអូរអស់ ក៏ទុកឱ្យក្មេងស្រីរងគ្រោះឱ្យនៅអង្គុយមាត់អូរតែម្នាក់ឯង ស្រាប់តែភ្លេចខ្លួនបន្តិច ក្មេងស្រីរងគ្រោះក៏ធ្លាក់ចូលទឹកអូរលង់ស្លាប់យ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចទឹកអូរ១កន្លែង ស្ថិតក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ។

ក្មេងស្រីរងគ្រោះដែលលង់ទឹកអូរស្លាប់នោះ មានឈ្មោះទុយ ង៉ា អាយុ១១ខែ មានឪពុកឈ្មោះផល្លី ទុយ អាយុ៣៥ឆ្នាំ មុខរបរ ប្រជាការពារភូមិពូតាំង ម្តាយឈ្មោះស្រើយ ញើង អាយុ២២ឆ្នាំ ជាជនជាតិព្នង មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកម្តាយក្មេងស្រីរងគ្រោះរវល់ចេញទៅធ្វើការងាររៀងខ្លួនអស់ ទើបទុកឱ្យកូនស្រីដែលទើបនឹងមានអាយុ១១ខែ ឱ្យនៅលេងជាមួយបងៗតូចៗរបស់គេ។

លុះក្រោយមក បងៗក៏នាំក្មេងស្រីរងគ្រោះ ទៅដើរលេងនៅមាត់អូរកើតហេតុខាងលើ បន្ទាប់មកក៏នាំគ្នាចុះទៅលេងទឹកអស់ ដោយទុកឱ្យក្មេងស្រីរងគ្រោះអង្គុយលើមាត់អូរម្នាក់ឯង លុះបន្តិចក្រោយមក ក្មេងស្រីរងគ្រោះក៏ធ្លាក់ចូលទឹកអូរបាត់ខ្លួន ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ចាស់ៗក្នុងភូមិជួយចុះរាវរកភ្លាមៗដែរ តែអកុសលក្មេងស្រីរងគ្រោះបានឈ្លក់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES