Monday, December 23, 2024
Homeព័ត៌មានជាតិប្តីពូកែក្បាច់ ប្រពន្ធឱបបង្វេចរត់

ប្តីពូកែក្បាច់ ប្រពន្ធឱបបង្វេចរត់

ជាទូទៅ ការរួមសង្វាសរវាងគូសង្សារ ឬប្តីប្រពន្ធ ខ្មែរយើង ច្រើនអនុវត្តតាមក្បាច់ធម្មជាតិបង្កើតមក តែបើពួកអឺរ៉ុប ចូលចិត្តក្បាច់៣២បែប ដែលនារីខ្មែរ យើងមិនចូលចិត្តឡើង។ សម្រាប់បុរសម្នាក់នេះ ត្រូវបានអតីត ប្រពន្ធទម្លាយថា នាងឱបបង្វេចរត់ចោលប្តី មិនមែនមកពីកត្តាជីវភាពក្រីក្រឡើយ គឺទ្រាំកម្លាំងតណ្ហាប្តីមិនបាន ដែលចូលចិត្តប្រើស្នៀតចំតិតចំតូងអាក្រក់អាក្រី ដូចពួកអឺរ៉ុប និងមានរយៈពេលយូរស្ទើរដាច់ខ្យល់ស្លាប់…។

លោកដាំ ភក្តី អាយុ៣៩ឆ្នាំ រស់នៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា លោកមាន ស្រុកកំណើតនៅភូមិទួលប៉ែន ឃុំតាអុង ស្រុកចម្ការលើ ខេត្ត កំពង់ចាម ឯណោះ ប៉ុន្តែក្រោយពីរៀបការជាមួយប្រពន្ធឈ្មោះចេវ ហាច អាយុប្អូន២ឆ្នាំ ក៏បាននាំគ្នាធ្វើចំណាកស្រុកមករកស៊ីនៅ ទីកន្លែងកំពុងរស់នៅសព្វថ្ងៃនេះ រួមរស់ជាមួយគ្នាបង្កើតបានកូន២នាក់ សម្រាប់តពូជពង្សវង្សត្រកូលទៅថ្ងៃមុខ។ នៅពេលរួម រស់ជាមួយគ្នាដំបូង ប្តីប្រពន្ធលោកស្រលាញ់ល្អូកល្អិននឹងគ្នាណាស់ ដូចទឹកនិងត្រី និងខំប្រឹងរកស៊ីស្មើដៃគ្នា រហូតសន្សំប្រាក់ទិញបាន ដីស្រែចម្ការ សម្រាប់បង្កបង្កើនផល សង់ផ្ទះធំទ្រនំខ្ពស់ មានសម្ភារៈប្រើប្រាស់ឥតខ្វះ មានជីវភាពធូរធាររស់នៅមានមុខមាន មាត់ក្នុងស្រុកភូមិម្នាក់ដែរ។ លុះក្រោយមក លោកបានរាប់អាន ស្រីម្នាក់ឈ្មោះម៉ែ ម៉ីសៀក ធ្វើជាបងស្រីធម៌ និងមានភាពស្និទ្ធស្នាលគ្នាដូចបងប្អូនបង្កើត ធ្វើឱ្យប្រពន្ធលោកមានចិត្តប្រចណ្ឌ ប្តីជាមួយបងស្រីធម៌ ដែលជាដើមចមឱ្យប្តីប្រពន្ធលោកជួបរឿង រ៉ាវឈ្លោះប្រកែកគ្នាជាហូរហែ រហូតលោកទប់កំហឹងខ្លួនឯងលែង បាន ក៏ប្រើអំពើហិង្សាវាយតប់រូបរាងកាយប្រពន្ធ បណ្តាលឱ្យ បែកមាត់ ជាំមុខ ខៀវភ្នែក ចំនួន២ដងទៀតផង ធ្វើឱ្យនាងអន់ ចិត្តនាំកូនរត់ចោលលោកបាត់ទៅ។

លោកដាំ ភក្តី និង នាងចេវ ហាច

លោករំលឹកថា នៅថ្ងៃនោះ ក្រោយពីលោកជ្រុលដៃវាយ នាងរួច ប្តីប្រពន្ធពួកលោកក៏ផ្សះផ្សាត្រូវរ៉ូវគ្នាវិញ បន្ទាប់ពីពាក់ មុខយក្សដាក់គ្នា ដេកគ្រែផ្សេងគ្នាអស់រយៈពេល៤យប់។ មុនពេលនាងនាំកូនចេញទៅ នាងនិយាយរកប្តីជាធម្មតាដូចជាគ្មាន រឿងអីឡើយ ហើយយប់ឡើងនាងបើកដៃឱ្យប្តីរួមរ័កមេត្រី ទៅដល់៣ដងឯណោះ គ្មានហាមាត់ប្រកែកមួយម៉ាត់ឡើយ តែដឹងអី ! ព្រឹកឡើង នាងសុំប្តីនាំកូនទៅទិញប្រេងសាំងនៅឃុំស្រអែម ហើយក៏បាត់ស្រមោលសូន្យ មិនដឹងជានាងនាំកូនទៅសំងំរស់នៅទីកន្លែងណា ទោះជាលោកខំប្រឹងដើររកស៊ើបសួរគ្រប់ផ្ទះបងប្អូនក៏គ្មានដំណឹងដែរ បើគិតមកដល់ ពេលនេះមានរយៈពេលជាង១ឆ្នាំហើយ។ ក្រោយពីប្រពន្ធចុះចោលទៅប្រហែលបានរយៈពេល១ខែ លោកជួបស្នេហ៍ជាមួយប្រពន្ធទី២ ឈ្មោះសាវឿន ហៅស៊ីណា ធ្វើជាអ្នកស្អំបេះដូង តាមទ្រឹស្តី “សេះ ដាច់យកសេះតាម” ប៉ុន្តែគួរឱ្យស្តាយ ក្រោយរួមរស់ជាមួយគ្នាបានមួយរយៈខ្លី ស្រាប់តែប្រពន្ធនេះវេចបង្វេចរត់ចោលលោក ព្រោះពេលនោះលោកមិនអាចរកប្រាក់ផ្គាប់ចិត្តនាងបាន ធ្វើឱ្យលោកធ្លាក់ខ្លួន ជាបុរសពោះម៉ាយ២ភ្លើង មកទល់សព្វថ្ងៃ តែលោកនៅតែព្យាយាមស៊ើបសួរ រកប្រពន្ធទី១ដដែល ឱ្យតែដឹងថា នាងកំពុងរស់នៅទីកន្លែងណា លោកនឹងស្កាត់ទៅរួមរស់ជាមួយនាងជាមិនខាន ព្រោះលោក មានចិត្តអាណិតស្រលាញ់ប្រពន្ធកូនណាស់។

លោកដាំ ភក្តី បង្ហាញរូបថតអនុស្សាវរីយ៍

ដោយឡែក នាងសាវឿន ជាប្រពន្ធទី២ បានឱ្យ ដឹងតាមទូរស័ព្ទថា នាងទៅយកលោកដាំ ភក្តី ធ្វើប្តី ដោយក្តីអាណិត ព្រោះយល់ថា ប្រពន្ធដើមរត់ចោល មានចិត្តមិនល្អចំពោះប្តី ទើបនាងប្រថុយខ្លួនទៅសាង អនាគតជាមួយប្តីរូបនេះ ដោយសង្ឃឹមថា នឹងរស់នៅ ជាមួយមានអនាគតល្អ ជីវិតមានន័យ តែដឹងអី ! មិនខុសពីរងថ្មបាក់ឡើយ ព្រោះប្តីរូបនេះជាមនុស្ស ញៀនស្រាស្រវឹងខួប ចូលចិត្តប្រើអំពើហិង្សាលើ ប្រពន្ធណាស់ ទើបនាងសម្រេចចិត្តចែកផ្លូវគ្នាដើរ ជាមួយប្តីរូបនេះវិញទៅ។

លោកដាំ ភក្តី និង នាងចេវ ហាច ជាមួយកូនៗ

នាងសាវឿន បញ្ជាក់ថា តាមពិតទៅ នាងចុះចេញ មកនេះ មិនមែនរឿងប្តីគ្មានប្រាក់ ឬបញ្ហាជីវភាពទេ ប៉ុន្តែមកពីទប់ទល់កម្លាំងតណ្ហារបស់ប្តីមិនបាន មួយ យប់ៗកេះកៀវប្រពន្ធរួមភេទឥតឈប់ រកពេលដេក ពួនមិនបាន ហើយធ្ងន់កជាងនេះទៅទៀត ប្រើសុទ្ធតែ ស្នៀតសាហាវៗចំតិតចំតូងអាក្រក់អាក្រី ធ្វើត្រាប់ តាមវីដេអូសិច តើឱ្យស្រីណាទ្រាំបាននោះ? ហេតុនេះ ហើយ ទើបប្រពន្ធដើមនាំកូនរត់ចោល ប្រហែលជា ទ្រាំមិនបាននឹងកម្លាំងតណ្ហារបស់ប្តីរូបនេះ ដូចនាងដែរ ព្រោះឮអ្នកជិតខាងលួចខ្សឹបប្រាប់នាងថា ប្រពន្ធដើម របស់ប្តីនេះ ដើរត្អូញត្អែរនិយាយប្រាប់ថា ប្តីខ្លួនខ្លាំង យប់ណាស់។

លោកដាំ ភក្តី នាងម៉ែ មីុសៀក (បងស្រីធម៌)

អ្នកស្រីស.គ.យ អាយុ៤១ឆ្នាំ និងនាងស.ក អាយុ៣២ឆ្នាំ បានឱ្យដឹងក្នុងលក្ខខណ្ឌមិនឱ្យថតរូបថា កាលពីមិនទាន់នាំកូនរត់ចោលប្តី នាងចេវ ហាច ជាប្រពន្ធដើមតែងត្អូញត្អែរប្រាប់អ្នកជិតខាងថា ប្តីនាង ខ្លាំងការងារយប់ណាស់ មិនដូចប្តីគេឡើយ ប្រើក្បាច់ ដូចអឺរ៉ុប នាងទប់ទល់លែងជាប់ហើយ បន្ទាប់មកក៏នាំ កូនរត់ចោលបាត់ តែម្តងទៅ។ ចំណែកលោកភក្តី ជាប្តី មិនឃើញកើតទុក្ខនឹកប្រពន្ធឡើយ ដោយមួយថ្ងៃៗ គិតតែនិយាយទូរស័ព្ទទាក់ទងស្រីញី រហូតបានបង្កាត់ ភ្លើងស្នេហ៍ ជាមួយប្រពន្ធទី២ ឱបបង្វេចរត់ឡើងដល់ ផ្ទះ តែរួមរស់ជាមួយគ្នា មិនទាន់ជក់បារីអស់មួយដើម ស្រួលបួលផង ប្រពន្ធទី២នេះ ក៏ឱបបង្វេចចុះចេញវិញ បាត់ ដោយសារទប់ទល់នឹងស្នៀតលើគ្រែដ៏សាហាវ របស់លោកភក្តី មិនបាន។

ផ្ទះលោកដាំ ភក្តី

ចំពោះអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា លោកភក្តី ជាមនុស្សញៀនស្រាស្រវឹងធ្លាក់ភ្នែករាល់ថ្ងៃ ហើយចូលចិត្តប្រើអំពើហិង្សាវាយតប់ប្រពន្ធ ទៀតផង រីឯការងារយប់ព្រលប់កាន់តែខ្លាំងទៅទៀត ចូលចិត្តប្រើក្បាច់ធ្វើត្រាប់តាមវីដេអូសិច ចំតិតចំតូង ទើបធ្វើឱ្យប្រពន្ធទាំង២នាក់ ទ្រាំមិនបាននាំគ្នារត់ចោល អស់ ហើយបើលោកភក្តី មិនកែប្រែចំណុចអាក្រក់ ទាំងនេះចោលទេ ទោះជាលោកយកប្រពន្ធក្រោយ ប៉ុន្មាននាក់ទៀត ក៏រស់នៅជាមួយមិនកើតដែរ…”៕

RELATED ARTICLES