Wednesday, January 15, 2025
Homeព័ត៌មានជាតិតាមទាន់ប្តីលួចដឹកស្រីស្នេហ៍ មិនដឹងធ្វើយ៉ាងម៉េច! ប្រពន្ធក៏ស្រែកថា ចោរៗ

តាមទាន់ប្តីលួចដឹកស្រីស្នេហ៍ មិនដឹងធ្វើយ៉ាងម៉េច! ប្រពន្ធក៏ស្រែកថា ចោរៗ

ភ្នំពេញ ៖ បុរសកំហូចម្នាក់ មានប្រពន្ធកូនរួចទៅហើយ ប៉ុន្តែនៅមិនចោលចរិតខិលខូចរឿងស្រីញី ដើរទាក់ទងស្រីថ្មីធ្វើសង្សារលួចលាក់ លបដឹកគ្នាដើរលេងស្ងាត់ៗ លុះពេលកំពុងតែជិះម៉ូតូឱបចង្កេះសាសងតាមផ្លូវយ៉ាងល្អូកល្អិន ស្រាប់តែស្ត្រីជាប្រពន្ធតាមទាន់ មិនដឹងធ្វើយ៉ាងម៉េច ក៏ស្រែកថាចោរៗ ផ្អើលសមត្ថកិច្ចដេញឃាត់ខ្លួនយកទៅសាកសួរ ទើបដឹងរឿងថា ប្តីលួចដឹកស្រី ប្រពន្ធតាមទាន់សោះ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចទល់ មុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ី តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ចំណែកបុរសជាប្តី រួមនឹងស្រីស្នេហ៍ត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបាន នៅម្តុំលក់បន្លែផ្សារដើមគ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសំ តុលា អាយុ៣២ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ៩៦ ផ្លូវជាតិលេខ៤ ភូមិព្រៃ ព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារីជាសង្សារមានឈ្មោះសេង លីលី អាយុ២៤ឆ្នាំ មុខរបបលក់ឥវ៉ានតាមអនឡាញ ស្នាក់នៅខុនដូរ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។ ដកហូតម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GT- 2363 ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បានឱ្យដឹងថា នៅមុនពេលឈានទៅដល់ការឃាត់ខ្លួន ជនប្រុសស្រីពីរនាក់ខាងលើយកមកសាកសួរ គឺកម្លាំងសមត្ថកិច្ចបានចេញធ្វើការល្បាតក្នុងមូលដ្ឋាន ដីម្បីទប់ស្កាត់បទល្មើសផ្សេងៗ លុះពេលកំពុងល្បាតមកដល់ចំណុចមុខមន្ទីរពេទ្យរុស្ស៊ី ក៏ស្រាប់តែប្រទះឃើញ ម៉ូតូ២គ្រឿង បានជិះប្រដេញតាមគ្នា រួចហើយបានស្រែកថាចោរៗ ដោយនារី២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកនិច ដេញ តាមពីក្រោយ ចំណែកម៉ូតូម៉ាកស្កុបពីពណ៌ខ្មៅ ជិះគ្នាពីរនាក់ (ប្រុសម្នាក់ស្ត្រីម្នាក់)។ ក្នុងនោះនារី២នាក់ដែលជិះម៉ូតូដេញតាមពីក្រោយ បានស្រែក ថាចោរៗ លុះមកដល់ចំណុចមុខមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត សមត្ថកិច្ចដែរប្រចាំការនៅគោលដៅនោះឃើញ នឹកស្មានថាជាបទល្មើសក៏បាន ប្រដេញតាមរហូតដល់ម្តុំលក់បន្លែផ្សារដើមគ ទើបចាប់ជនប្រុសស្រីទាំងនាក់ ព្រមម៉ូតូមួយគ្រឿងយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទំនប់ទឹក។ ចំណែកនារី២នាក់ទៀត ដែលស្រែកឱ្យគេថាចោរៗ បានគេចខ្លួនបាត់ស្រមោលអស់។


នៅចំពោះមុខសមត្ថកិច្ច  បុរសនារី២នាក់ខាងលើ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគេទាំងពីរនាក់ ត្រូវជាសង្សារនឹងគ្នា បានជិះម៉ូតូចេញពីម៉ាតស្ទឹងមានជ័យ តាមផ្លូវ២៧១ គោលបំណងជូននារីជាសង្សារទៅផ្ទះម្តុំវត្តដំបូកខ្ពស់ តែមកដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវស្ត្រីជា ប្រពន្ធឃើញបានជិះម៉ូតូដេញតាមរួចស្រែកដាក់ពួកគេថាចោរៗ ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចដេញឃាត់ខ្លួនពួកគាត់ទាំងពីរនាក់តែម្តង។

បុរសខាងលើ បានអះអាងថា រូបគាត់បានលែងលះជាមួយប្រពន្ធដែលបានស្រែកថាគាត់ជាចោរនោះ អស់រយៈពេល៤ខែមកហើយ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ហើយពួកគាត់ទាំង២នាក់ កាលស្រលាញ់គេមិនបានរៀបការត្រឹមត្រូវនោះទេ ដោយចាប់ដៃគ្នារួមរស់អស់រយៈពេលជាង១ឆ្នាំ និងបង្កើតបានកូនប្រុសម្នាក់អាយុ៨ខែទៀតផង។

បន្ទាប់ពីលែងលះជាមួយប្រពន្ធនោះដាច់ស្រេចហើយ ទើបគាត់បានទាក់ទងស្នេហាជាមួយនឹងនារីជាសង្សារខាងលើនេះ។ ស្រាប់តែអតីតប្រពន្ធជិះមកឃើញរូបគាត់ និងគូស្នេហ៍ថ្មីជិះម៉ូតូដឹកគ្នា មានសេចក្តីសុខក៏កើតចិត្តប្រចណ្ឌ តែមិនដឹងជាធ្វើអ្វីគាត់បាន បែរជាស្រែកថា ពួកគាត់ជាចោរទៅវិញ រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ចំណែកអតីតប្រពន្ធគាត់ នោះបែរជាមិនហ៊ានមកប្រឈមមុខជាមួយគាត់ ក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការអប់រំ រួចហើយក៏បានឱ្យមានអ្នកធានា ទើបអនុញ្ញាតឱ្យអ្នកទាំង២ត្រលប់ទៅផ្ទះវិញ៕

 

ព័ត៌មានមុនៗ ៖

កូនព្រាប សុវត្ថិ ឡើងកូដ ខណៈម្ចាស់ពានធ្លាក់ខ្លួនច្រៀងតាមអកដង់

សុវត្ថិ មុនីវណ្ណ , សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដែលជាកូនលោកព្រាប សុវត្ថិ នោះ បានក្លាយទៅជាតារាចម្រៀងថ្មីរបស់ផលិតកម្មរស្មីហង្សមាសជាផ្លូវការហើយ បន្ទាប់ពីហង្សមាស បានធ្វើជាសន្នីសីទកាសែតកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគាសូហ្វីតែល ភោគីត្រា ភ្នំពេញ។

លោកព្រាប សុវត្ថិ និងកូនប្រុសទាំង៣
បទចម្រៀងបើកឆាករបស់កូនព្រាប សុវត្ថិ ទាំង៣នាក់ ត្រូវបានផលិតកម្មធំមួយនេះបង្ហោះជាផ្លូវការផងដែរ កាលពីរាត្រីថ្ងៃទី០៨ ខែមករា នោះ គឺបទ ”កែវភ្នែក” ដែលមុនីវណ្ណ , មុនីនាគ និងសិរីវុឌ្ឍ បានច្រៀងរួមគ្នា ដោយមានការសម្រិតសម្រាំងជាពិសេស តាមរយៈការថត MV ដែលបង្ហាញពីតំបន់ទេសចរណ៍សំខាន់ក្នុងស្រុកនោះ ខណៈដែលអ្នកជំនាញសិល្បៈបានលើកឡើងថា គេនៅមិនទាន់អាចវាយតម្លៃលើសមត្ថភាពកូនប្រុសទាំង៣ របស់ព្រាប សុវត្ថិ បានឡើយ ព្រោះថាបទទី១នោះ គឺជាការច្រៀងរួមគ្នា ហើយមិនទាន់មានការប្រើតុងខ្លាំងនៅឡើយ តែមើលទៅ កូនព្រាប សុវត្ថិ ហាក់ដូចជានៅខ្ចីបន្តិច សំឡេងមិនទាន់ធ្ងន់ទេ ព្រោះថាពួកគេសុទ្ធតែនៅវ័យក្មេង និងមានពេលវេលាច្រើនទៀតដែលអាចធ្វើបានល្អជាងនេះមិនខាន។

ប្រភពបានឲ្យដឹងថា ការចេញបើកឆាកលើកដំបូង បទ ”កែវភ្នែក” របស់កូនប្រុសព្រាប សុវត្ថិ នោះ ត្រូវបានគេចាប់អារម្មណ៍ថា ហង្សមាស បានយកចិត្តទុកដាក់ទៅលើកូនៗព្រាប សុវត្ថិ ខ្លាំងជាងតារាថ្មីៗរបស់ខ្លួន ព្រោះការថត MV មានច្រើនប្លង់ ច្រើនតំបន់ទេសចរណ៍ ហើយសូម្បីតែការប្រើប្រាស់រថយន្ដក្នុង MV នោះ ក៏មិនធម្មតាដែរ គឺឲ្យកូនព្រាប សុវត្ថិ ជិះ Roll-Royce ទៀតផង។

អ្នកលេងហ្វេសប៊ុកម្នាក់ ឈ្មោះ Thu Ny បានចូលទៅ Comment លើ MV របស់កូនព្រាប សុវត្ថិ ថា ”ព្រាប សុវត្ថិ សាងកេរ្ដិ៍ឈ្មោះសម្រាប់ហង្សមាស មិនតិចជាង២០ឆ្នាំទេ នេះជាអ្វីដែលហង្សមាស តបស្នងជូនគាត់វិញសម្រាប់ឈាមជ័រជំនាន់ក្រោយ។ គ្មានអ្វីត្រូវចម្លែកទេ ហង្សមាស មិនមែនរើសតែតារាតាមការប្រលងមួយមុខឯណា”។

ចំណែកអ្នកលេងហ្វេសប៊ុកម្នាក់ទៀត ឈ្មោះ ”Heng Sonapha បានសរសេរបញ្ចេញយោបល់ថា ”ខ្ញុំក៏ជាអ្នកគាំទ្ររហង្សមាស មួយរូបដែរ តែខ្ញុំមិនពេញចិត្តការធ្វើរបស់ហង្សមាស ដូច្នេះទេ បើដាក់ឲ្យចូលតាមខ្សែអីចឹង តើហង្សមាស ចាំបាច់ទិញកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក ដើម្បីរើសអ្នកមានសមត្ថភាពធ្វើអី? ចាំបាច់មានគណៈកម្មការឲ្យពិន្ទុធ្វើអី? ចាំបាច់ទទួលការបោះឆ្នោតពីមហាជនធ្វើអី? មានខ្សែចូលៗអីចឹងហ្មងទៅ? ធ្វើអីចឹងហាក់ដូចជាវាយបំបាក់ទឹកចិត្តអ្នកដែលខំប្រលងសម្ថភាពពេកហើយ”។

ចំណែកយុវជនដែលដាក់ឈ្មោះ Dottor Real បានបង្ហាញចំណាប់អារម្មណ៍ថា ”អ្នកដែលប្រលងជាប់ទៅរកលុយតាមអកដង់ តាមរោងការទៅ”។

ទោះជាមានការរិះគន់ផងគាំទ្រផង ទៅនឹងរឿងការឈានចូលផលិតកម្មរស្មីហង្សមាស របស់កូនព្រាប សុវត្ថិ ទាំង៣ ដោយស្វ័យប្រវត្តិនោះក្ដី តែអ្នកស្និទ្ធនឹងគ្រួសារលោកព្រាប សុវត្ថិ បានឲ្យដឹងថា ចំនួនអ្នករិះគន់នោះ គឺមានតែ១%ប៉ុណ្ណោះ តែចំនួនអ្នកគាំទ្រមានដល់ទៅ៩៩%ឯណោះ។

ប្រភពពីអ្នកស្និទ្ធគ្រួសារលោកព្រាប សុវត្ថិ បានឲ្យដឹងថា “សួរថាម្ចាស់ពានខ្លះ ពេលនេះនៅណា? អ្នកល្បីៗខ្លះ ក៏គេមិនដែលចូលប្រលងដែរ ម៉េចឈរជើងបានដូចពេលនេះ? ខ្សែបក្សពួកអី បើសិនជាកូនព្រាប សុវត្ថិ មិនស្អាត មិនសង្ហា ហើយគ្មានសមត្ថភាពទេ ស្មានតែហង្សមាស ទៅយកនាំតែខូចផលិតកម្មគេហ្នឹងអី?

ប្រភពនោះបន្ថែមថា “ហង្សមាស នឹងសិក្សាទៅលើការគាំទ្រ បើសិនជាកូនព្រាប សុវត្ថិ មានការគាំទ្រខ្លាំង គេនឹងជំរុញតែម្ដង តែបើគាំទ្រតិច គេអាចនឹងបណ្ដុះបណ្ដាលសិន ទើបបុកបទចម្រៀងសារជាថ្មី។

យ៉ាងណា ការបង្ហាញខ្លួនរបស់កូនប្រុសព្រាប សុវត្ថិ ទាំង៣ ដោយឈានចូលហង្សមាស ជោគជ័យដូចបំណងនៅពេលនេះ គឺស្របពេលដែលអតីតម្ចាស់ពានរង្វាន់ “The Voice Cambodia” រដូវកាលទី១ កាលពីឆ្នាំ២០១៥ លោកប៊ុត សីហា ហាក់ធ្លាក់ខ្លួនដុនដាបខ្លាំង ដោយបាត់មុខពីឆាកតន្ដ្រីធំៗសឹងតែទាំងអស់របស់ហង្សមាសហើយថ្មីៗនេះបែរជាលេចមុខសីហា ទៅច្រៀងអកកេសតាមមង្គលការតូចៗ ដែលបានតម្លៃខ្លួនត្រឹមតែ១០០ដុល្លារ ក្នុង១កម្មវិធីទៅវិញ។

ប៊ុត សីហា ម្ចាស់ពាន The Voice Cambodia
តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស បានឲ្យដឹងថា “ឆ្នាំថ្មី២០១៨នេះ ជាឆ្នាំរាសីឡើងរបស់កូនព្រាប សុវត្ថិ ទាំង៣ តែក៏ជាឆ្នាំយីអ៊ុនដាក់អារ័កជាន់របស់ប៊ុត សីហា ដែរ ព្រោះពេលនេះរូបគេមិនស្ថិតក្នុងគម្រោងឡង់សេឲ្យខ្លាំងរបស់ហង្សមាស ទៀតឡើយ។

ប្រភពបានឲ្យដឹងថា ការដែលប៊ុត សីហា ជាម្ចាស់ពានម្នាក់ដែលគេចាត់ទុកថា មានសំឡេងខ្លាំងជាងគេក្នុងចំណោមអ្នកជាប់ពានទាំងអស់នៅហង្សមាស តែបែរជាត្រូវធ្លាក់ខ្លួននៅពេលនេះ គឺមិនមែនជាកំហុសរបស់ហង្សមាស ឡើយ តែវាជាការបណ្ដោយរបស់សីហា ខ្លួនឯងផ្ទាល់ ដែលមិនគោរពពេលវេលាធ្វើការ និងមិនសូវមានការគោរពចំពោះរៀមច្បងជាដើម។

ប្រភពបានឲ្យដឹងថា កូនៗរបស់ព្រាប សុវត្ថិ ទាំង៣ នឹងអាចល្បីឈ្មោះបាននៅហង្សមាស នោះបើទោះជាពួកគេគ្មានពានក្ដី តែពួកគេមានសីលធម៌ល្អ ដោយដើរតាមគន្លងឪពុករបស់ពួកគេ ហេតុនេះហើយ ហង្សមាស នឹងជំរុញឲ្យតារាវ័យក្មេងទាំង៣របស់ខ្លួនល្បីឈ្មោះក្នុងពេលអនាគតជាមិនខាន។ ចំណែកប៊ុត សីហា ពេលនេះទោះជាធ្លាក់ខ្លួនច្រៀងតាមអកដង់ដូចកាលមិនទាន់មានពានក្ដី តែរូបគេនៅតែជាតាតារាចម្រៀងហង្សមាស ដែលនៅជាប់កុងត្រានៅឡើយ អីចឹងបើសីហា រៀបចំខ្លួនសារជាថ្មីនោះ គេជឿថា មិនទាន់ផុតពេលឡើយ៕

http://www.nokorthomdaily.com/2018/01/preap-sovath-and-but-seyha-58609/

RELATED ARTICLES