ប្រទេសបារាំង ៖ កញ្ញាកឹម មនោវិទ្យា អតីតអគ្គនាយិការងអគ្គនាយកដ្ឋានទំនាក់ទំនង សាធារណៈនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវជាកូនស្រីច្បងរបស់លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ សន្ទិដ្ឋភាពជាមួយបរទេស” នោះ ខណៈដែលនាងកំពុង បន្តសកម្មភាពតស៊ូមតិនៅក្រៅប្រទេស ដើម្បី ទាមទារឱ្យមានការដោះលែងឪពុក (លោក កឹម សុខា) នោះ កាលពីរសៀលថ្ងៃទី១៣ ខែ មករា ឆ្នាំ២០១៨ បានថ្លែងនៅប្រទេសបារាំង រំលឹកពីហេតុការណ៍មុនការចាប់ឃុំខ្លួនឪពុក នាង និងការរំលាយគណបក្សសង្គ្រោះជាតិ។
កញ្ញាកឹម មនោវិទ្យា បានថ្លែងនៅពេលនោះ ថា “នាងខ្ញុំព្រះកុរណាខ្ញុំ សូមថ្វាយបង្គំព្រះអង្គ និងសូមជម្រាបសួរបងប្អូនទាំងអស់ ហើយក៏ សូមថ្លែងអំណរគុណដល់តំណាងគណបក្សសង្គ្រោះជាតិ នៅទីក្រុងប៉ារីស យើងនេះ និង ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលនៅ នេះផង អ្នកមកពីភ្នំពេញផង ដែលបានរៀបចំ កម្មវិធីនេះឡើង។ មុនដំបូងខ្ញុំចង់ជម្រាបជូនបងប្អូនពីសារខ្លះ មតិខ្លះពីលោកកឹម សុខា ខ្ញុំដឹង ថា បងប្អូននឹករលឹកគាត់ ដូច្នេះមុននឹងខ្ញុំចាប់ផ្តើម ខ្ញុំសូមជម្រាបជូនពីស្ថានការណ៍គាត់ខ្លះ។ ជាបឋម គឺគាត់សូមឱ្យថ្លែងអំណរគុណដល់បងប្អូនយើងទាំងអស់ ជាពិសេសបងប្អូននៅស្រុក បារាំងនេះ ដែលបានងើបឡើងតស៊ូ ក្រោយពី មានការចាប់ខ្លួនរបស់គាត់ ពីថ្ងៃ០៣ ខែ៩ កន្លង ទៅនេះឃើញថា បងប្អូនតែងតែមានការតស៊ូ មតិ ធ្វើបាតុកម្មផង ធ្វើញ្ញត្តិផង អ៊ីចឹងចំពោះ គាត់ ដោយសារទឹកចិត្តដែលគាត់ដឹង ទោះគាត់ អត់មានទូរស័ព្ទ ទូរទស្សន៍ក៏ដោយ គឺគាត់បាន ព័ត៌មានពីម្តាយខ្ញុំ បានព័ត៌មានពីមេធាវី អ៊ីចឹង គាត់រំភើប អ៊ីចឹងក្នុងនាមគាត់ផ្ទាល់ និងពួកយើងខ្ញុំផងដែរ ដែលជាក្រុមគ្រួសារគាត់ហ្នឹង សូមថ្លែងអំណរគុណដល់បងប្អូនគ្រប់រូបទាំងអស់ ដែលបានចូលរួមនៅក្នុងសកម្មភាពតស៊ូមតិ សុំ ឱ្យមានការដោះលែងគាត់កន្លងមកនេះ ហើយ មួយទៀតផងដែរ ខ្ញុំចង់ជម្រាបពីស្ថានការណ៍ គាត់នៅក្នុងពន្ធនាគារ គឺសព្វថ្ងៃគាត់មានស្មារតី រឹងមាំធម្មតាទេ ក្នុងក្របខ័ណ្ឌអ្នកនៅក្នុងពន្ធនាគារ ធម្មតាមិនបានសុខសប្បាយដូចយើង អ្នកនៅខាងក្រៅទេ ប៉ុន្តែគាត់អត់មានបញ្ហា ឈឺថ្កាត់អីទេ ម្តាយខ្ញុំចូលទៅជួបគាត់ ២-៣ថ្ងៃ ទៅជួបម្តង ចំពោះព័ត៌មាន និងស្ថានការណ៍ នយោបាយបច្ចុប្បន្ន គឺគាត់តាមដានជាមួយពួក យើងជាប់ តាមរយៈម្តាយខ្ញុំក្តី តាមរយៈមេធាវី ក្តី បើគាត់មានសារ មានមតិយោបល់អី គាត់ តែងផ្តាំផ្ញើតាមម្តាយខ្ញុំ ប្រាប់ដល់ខ្ញុំ ដើម្បីតស៊ូ មតិជាមួយអន្តរជាតិហ្នឹង គឺជំហរគាត់ផ្សេងៗ ហ្នឹង ខ្ញុំជាអ្នកនាំសារជូនទៅខាងអន្តរជាតិផង ដែរ ហើយមួយទៀត ជាមួយបងប្អូនថ្នាក់ដឹកនាំ សង្គ្រោះជាតិរបស់យើងផងដែរ។ ដូច្នេះយើង ឃើញថា គាត់មានអំណត់ ពីព្រោះគាត់គិតថា ធ្វើយ៉ាងណារឿងធំ ត្រូវតែដោះស្រាយបញ្ហា ស្រុកយើង ព្រោះបញ្ហាហ្នឹងវាយូរមកហើយ មិនមែនទើបពេលចាប់ខ្លួនគាត់ហ្នឹងទេ បញ្ហា ហ្នឹងវារ៉ាំរ៉ៃ បញ្ហារ៉ាំរ៉ៃលើកនេះ គាត់ចង់ដោះ ឱ្យផុត…”។
កញ្ញាកឹម មនោវិទ្យា បានបន្តថា “ទាក់ទង ចំណុចនេះ ខ្ញុំចង់បញ្ជាក់បញ្ហាការចាប់ខ្លួនគាត់ ផងដែរ គាត់ដឹងមុន ដឹងមុនហ្នឹងមិនមែនដឹង ច្បាស់ថាម៉ោងណា ថ្ងៃណាគេម៉ោទេ ដឹងមុន ខ្ញុំចង់ជម្រាបដឹងមុនប្រហែលតាំងពីខែ៦ បន្ទាប់ ពីបោះឆ្នោតឃុំហើយភ្លាម ពេលហ្នឹងចាប់ផ្តើម មានដំណឹងមានគេប្រាប់ ហើយគេហ្នឹងអាច យកជាការបាន ហើយពេលហ្នឹងខ្ញុំនៅជាមួយ គាត់ដែរ នៅភ្នំពេញ គេថាចុងខែ៨ គេមិនមែន ថាខែ៩ទេ នឹងមានបញ្ហាអាក្រក់កើតឡើង ចំពោះគាត់ និងគណបក្ស ហើយគេសុំឱ្យយោបល់ យកល្អខែ៧ ខែ៨ហ្នឹង ឱ្យគាត់ចេញមកក្រៅ ធ្វើទស្សនកិច្ចអីជាមួយបងប្អូនយើងមួយរយៈ សិនទៅ។ ពួកខ្ញុំទៅផ្ទះវិញ ពិចារណារឿងហ្នឹង និយាយទៅគាត់ធ្វើអីគាត់ពិភាក្សាជាមួយក្រុមគ្រួសារដែរ ជាពិសេស រឿងដែលប៉ះពាល់ដល់ សុវត្ថិភាពគាត់ ព្រោះសុវត្ថិភាពគាត់ហ្នឹង វា ប៉ះពាល់ដល់ពួកយើងខ្ញុំជាក្រុមគ្រួសារគាត់ យើងគិតគ្នា ឥឡូវយើងគិតម៉េច តើគួរចេញ ទេខែ៧ ខែ៨ហ្នឹង តាមដែលគេប្រាប់ គេប្រាប់ ហ្នឹងច្បាស់លាស់ ហើយមិនមែនខ្មែរយើងទេ គេមានព័ត៌មានអ៊ីចឹង អ៊ីចឹងយើងគិតថាបើគាត់ ចេញ មិនដឹងអង្កាល់បានចូលវិញ ព្រោះចេញអ៊ីចឹង យើងមិនអាចចេះតែចេញទៅក្រៅហើយចាំ អ៊ីចឹងទេ អ៊ីចឹងសម្រេចថាអត់ចេញទេ ហើយ យើងក៏មិនដឹងថា រឿងចាប់គាត់អ៊ីចឹងទេ គ្រាន់តែ ដឹងថា បញ្ហាអាក្រក់មួយកើតឡើងចំពោះគាត់ ហើយពួកខ្ញុំគិតថា រឿងអាក្រក់ហ្នឹង គេធ្វើដាក់ គាត់នឹមហើយ ១ឆ្នាំជាងមុនហ្នឹងមិនអ៊ីចឹង? ធ្វើ ទុក្ខបុកម្នេញជាប់រហូត អ៊ីចឹងខ្ញុំគិតក្នុងចិត្តខ្ញុំថា មានរឿងអីបន្ថែមទៀត បើអាក្រក់ហ្នឹងវាធ្វើ ខ្ទេចខ្ទីអស់ហើយ ធ្វើសព្វបែបយ៉ាងអស់ ហើយ អ៊ីចឹងក៏សម្រេចថា នៅក្នុងហ្នឹងទៅ រហូតមក ដល់ចុងខែ៨ ស្រាប់តែមួយរំពេចហ្នឹង យើង ឃើញហេតុការណ៍មែន ដូចជា១អាទិត្យ មុន ការចាប់ខ្លួនគាត់ហ្នឹង ចាប់ផ្តើមមានការវ៉ៃប្រហារ មកលើក្រុមគ្រួសាររបស់គាត់តែម្តង គឺមកលើ រូបខ្ញុំ មកលើប្អូនស្រីខ្ញុំ មកលើក្រុមគ្រួសារខ្ញុំ ពេលហ្នឹងយើងដូចរាងភ្ញាក់ដែរ ខ្ញុំគិតថាបងប្អូនក៏ភ្ញាក់ផ្អើលដែរ ព្រោះនៅស្ងៀមៗមានការ ចោទប្រកាន់រឿងផ្សេងៗ គេចោទគាត់ក្បត់ ជាតិ ពីនេះ ពីនោះសព្វបែបយ៉ាងហ្នឹង ពេល ហ្នឹងការពិត ខ្ញុំនិងប្អូនខ្ញុំនៅអឺរ៉ុបនេះ នៅក្រៅ ប្រទេស ព្រោះពេលហ្នឹងខ្ញុំទៅទស្សនកិច្ចនៅ ប្រទេសអង់គ្លេស ហើយខ្ញុំក៏នៅលេងបន្ត ហើយ ដល់ឃើញស្ថានការណ៍អ៊ីចឹង ពួកខ្ញុំចាប់ផ្តើមភ្ញាក់ ផ្អើលថា ហេតុអីបានជាអត់ទាន់មានយុទ្ធនាការឃោសនាអីផង ស្រាប់តែគេចាប់ផ្តើមធ្វើ យុទ្ធនាការវ៉ៃប្រហារជាពិសេសមកលើពួកខ្ញុំ? ទន្ទឹមពេលហ្នឹងស្រាប់តែឃើញមានការគំរាម គំហែងដល់សារព័ត៌មានទៀត ប៉ុន្មានថ្ងៃហ្នឹង គេចង់បិទសារព័ត៌មាន ហើយគេគាបសង្កត់ សង្គមស៊ីវិល ហើយពេលហ្នឹងខ្ញុំក៏បានទំនាក់ទំនងទៅលោកកឹម សុខា ឪពុកខ្ញុំ នៅក្នុងហ្នឹង ខ្ញុំប្រាប់គាត់ថា យើងជាគណបក្ស គួរតែមាន ជំហរអីមួយជួយដល់សារព័ត៌មាន និងសង្គម ស៊ីវិល អ៊ីចឹងខ្ញុំសុំឱ្យគាត់ធ្វើការតស៊ូមតិជាមួយ មជ្ឈដ្ឋានការទូត នៅក្នុងប្រទេសផង នៅប្រទេស ថៃផង ព្រោះទូតខ្លះគេអត់មាននៅក្នុងប្រទេស យើងទេ គេនៅត្រឹមបាងកក អ៊ីចឹងទៅ យើង អត់បានគិតដល់រឿងដែលគេប្រាប់តាំងពីខែ៦ អត់បានចាប់អារម្មណ៍ទេ គ្រាន់ចាប់អារម្មណ៍ ឃើញថា គេចង់បិទកាសែតខេមបូឌាដេលី ចង់បិទអង្គការសង្គមស៊ីវិល អ៊ីចឹងយើងថ្នាក់ដឹកនាំសង្គ្រោះជាតិ ស្រលាញ់ប្រជាធិបតេយ្យ ទោះមិនប៉ះចំបក្សយើងផ្ទាល់ ក៏យើងត្រូវតែ ជួយជំរុញការពារអ្នកទាំងអស់ហ្នឹងដែរ។ អ៊ីចឹង ពេលហ្នឹង គាត់កំពុងរវល់រៀបចំដំណើរគាត់ ធ្វើការគាត់ដើរជុំវិញខេត្ត គាត់ក៏បានជួបជាមួយ ទូតទាំងអស់នៅក្នុងប្រទេសកម្ពុជា ប្រាប់ពី រឿងព្រួយបារម្ភសព្វបែបយ៉ាងចំពោះអ្នកសារព័ត៌មានហ្នឹង ហើយពួកខ្ញុំ ខ្ញុំនិងខុទ្ទកាល័យ គាត់បានរៀបចំឱ្យមានការជួបជុំមួយ រវាងគាត់ និងទូតប្រហែលជា១០ នៅប្រទេសថៃ ពេល ហ្នឹងគាត់ចេញយន្តហោះ ស្រាប់តែពេលគាត់ ទៅដល់ព្រលានយន្តហោះហ្នឹង គេប្លុកប៉ាស្ព័រគាត់ លើកទី១ហើយ អត់ដែលអ៊ីចឹងទេ គាត់ទូរស័ព្ទ មកខ្ញុំភ្លាម ខ្ញុំនៅក្រៅ ខ្ញុំនៅស្វីស គាត់ទូរស័ព្ទ មកប្រាប់ថា គេប្លុកប៉ាស្ព័រគាត់ ហើយគេអត់ ប្រាប់ថាម៉េចទេ គេគ្រាន់ប្រាប់ថា ប៉ាស្ព័រហ្នឹង គេប្លុកសិន ហើយទាល់តែគេទូរស័ព្ទចុះឡើងៗ ទៅគ្នាគេ គេអត់ប្រាប់ថាមូលហេតុអីទេ ដល់ ហើយបានគេបើកឱ្យចេញវិញ ពេលហ្នឹងយើង ដឹងភ្លាមបាត់ទៅហើយថា អត់ស្រួលហើយ មានបញ្ហាគេប្លុកប៉ាស្ព័រគាត់។ អ៊ីចឹងគាត់គិតថា យ៉ាងម៉េចពេលហ្នឹងគាត់បានជួបទូតជួបអីហើយ រឿងអ្នកកាសែតហ្នឹងគាត់បានជម្រាបគេពី បញ្ហាហ្នឹងដែរ គាត់ថា ពេលមកមិញហ្នឹង អាជ្ញាធរ គេប្លុកប៉ាស្ព័រគាត់ ហើយគាត់គិតថា ប្រហែល ជាមានបញ្ហាអីហើយ គេក៏ស្នើទៅគាត់វិញ គាត់ អាចនៅក្រៅបន្តទៅ បើអត់ទាន់មានអារម្មណ៍ ថាមានសុវត្ថិភាព អ៊ីចឹងគួរគាត់នៅក្រៅដែរ បើគាត់អត់មានអារម្មណ៍ថា មានសុវត្ថិភាព ត្រឡប់ទៅវិញ។
កញ្ញាកឹម មនោវិទ្យា បន្តទៀតថា “គាត់ក៏បានពិភាក្សាជាមួយពួកយើងខ្ញុំជាក្រុមគ្រួសារ គាត់ ហើយពួកខ្ញុំជំរុញថា អត់ទេ អត់អាចនៅ ក្រៅអ៊ីចឹងទេ បើយើងនៅក្រៅ យើងអត់ច្បាស់ ថាគេធ្វើអី យើងចេះ តែភ័យៗខ្លួនឯង ចេញ នៅក្រៅ ចឹងអត់ត្រឹមត្រូវ ហើយខ្ញុំគិតថា គេ ប្លុក ហើយគេបើកឱ្យចេញ ហ្នឹង គេចង់រុញគាត់ ឱ្យនៅក្រៅប្រទេស ខ្ញុំថា បើគេចង់ចាប់ប៉ា ពេលហ្នឹង គឺចាប់នៅហ្នឹង បើគេចង់ចាប់នៅ ព្រលានយន្តហោះហ្នឹង គេចាប់នៅហ្នឹងម៉ង ដែលគេឱ្យយើងចេញហ្នឹង គឺគេសុខចិត្តឱ្យយើង ចេញវាល្អជាង អ៊ីចឹងហើយគេឱ្យចេញ គេប្លុក តែមួយភ្លែត គេឱ្យចេញ គឺគេចង់រុញឱ្យយើង នៅក្រៅប្រទេស ហើយខ្ញុំថា បើយើងនៅ ក្រៅប្រទេស អ៊ីចឹងពិបាកហើយ ដំណោះស្រាយ អត់មានអីទេ ដល់អត់មានរឿងអី យើងរត់ ចេញក្រៅប្រទេសអ៊ីចឹង អាចថា ខ្លាចស្រមោល ខ្លួនឯង យើងដឹងថា គេមានគម្រោង ធ្វើអ៊ីចឹង អ៊ីចឹងក៏សម្រេចឱ្យគាត់ត្រឡប់ទៅវិញ គាត់ សម្រាកនៅថៃ បាន១យប់ ប្រជុំហើយ ស្អែក ឡើងត្រឡប់ទៅវិញ គេប្លុកប៉ាស្ព័រគាត់ទៀត ចូលហ្នឹងប្លុកទៀត គាត់ទូរស័ព្ទមកខ្ញុំទៀតថា មិញហ្នឹង ចូលហ្នឹងគេប្លុកប៉ាស្ព័រគាត់ ១សា ទៀត។ អ៊ីចឹងពេលហ្នឹងយើងច្បាស់តែម្តង ថា យប់ហ្នឹងអត់ស្រួល ហើយពេលហ្នឹងមានបងប្អូនយើងខ្លះ នៅបារាំងក្តី នៅអាមេរិកក្តី បាន ទាក់ទងទៅគាត់ ហើយបងប្អូនយើងប្រាប់ ហើយថា ស្តាប់ទៅ គាត់ដឹងខ្លួនហើយថា យប់ ហ្នឹងគេចាប់គាត់យប់ហ្នឹង ខ្ញុំទាក់ទងជាមួយ គាត់រហូត ៣-៤-៥ម៉ោងហ្នឹង ពេលហ្នឹងយើង ដឹងថា ប្រហែលវាបម្រុងនឹងចាប់គាត់ហើយ តែយើងអត់ដឹងថា ពេលណា វិធីណា គឺយើង អត់ដឹងទេ គ្រាន់តែដឹងថា ប្រហែលមានរឿង អីកើតឡើងហើយ គ្រាន់តែខ្ញុំដាក់ទូរស័ព្ទចុះ ពីគាត់ភ្លាម ខ្ញុំទៅញ៉ាំបាយខាងក្រៅ ខ្ញុំអត់បាន មើលទូរស័ព្ទ មកវិញឃើញ Miss Call គាត់ ៤-៥ ពីម៉ាក់ខ្ញុំផង ពីគាត់ផង ខ្ញុំខលទៅវិញ ម៉ាក់ខ្ញុំគាត់ស្រែកតែម្តងថា ពួកវាសម្រុកចូល ហើយ! ខ្ញុំអត់យល់ អត់ដឹងថា គាត់ចង់និយាយ អីគេ គាត់ថា សម្រុកចូលហើយ ទាហាន២០០ នាក់ ផ្លោះរបងចូលមកតែម្តង បើអត់បើកទ្វារ ឱ្យ វាកម្ទេច វាប្រើពាក្យអ៊ីចឹង គឺកម្ទេច ពេល ហ្នឹង ម៉ាក់ខ្ញុំក៏ហុចទូរស័ព្ទហ្នឹងឱ្យប៉ា ខ្ញុំក៏និយាយ ជាមួយគាត់ គាត់ថា វាចូលមកហើយ នៅមុខ ផ្ទះយើងហ្មង នៅទ្វារផ្ទះយើងហើយ បើករបង ចូលមកដល់ក្នុងមុខទ្វារផ្ទះយើង ហើយគាត់ ថា គេអត់មានដីកាទេ តែគេថា ត្រូវតែចាប់ គាត់តែម្តង ហើយបើមិននេះទេ គេនឹងកម្ទេច។ អ៊ីចឹងពេលហ្នឹងខ្ញុំកំពុងនិយាយជាមួយគាត់ គាត់ ថាគេដាក់ខ្នោះ ហើយដាច់តែម្តង គេចាប់ដាក់ ខ្នោះគាត់ អ៊ីចឹងពេលហ្នឹងថាមានការតក់ស្លុត ហ្នឹងវាពិតហើយ ប៉ុន្តែយើងដឹងមុនថារឿងហ្នឹងវា អាចកើតឡើង។ អ្វីដែលខ្ញុំចង់បញ្ជាក់ហ្នឹង ធម្មតា យើងអត់ចង់ទេរឿងជាប់ពន្ធនាគារ ជាពិសេស ក្នុងនាមខ្ញុំជាកូនរបស់គាត់ អត់ចង់ឱ្យគាត់ជាប់ ពន្ធនាគារទេ ប៉ុន្តែដោយសារយើងឃើញថា វាអត់ជម្រើស ហើយពេលហ្នឹងខ្ញុំភ័យតក់ស្លុត ខ្លាំងណាស់ ឡើងត្រជាក់ដៃ ត្រជាក់ជើង ព្រោះ យើងគិតស្មានមិនដល់ ម៉េចក៏ដោយ ក៏យើងនៅ រន្ធត់ខ្លាំងដែរ ពេលមានស្ថានការណ៍បែបហ្នឹង ប៉ុន្តែយើងដឹងថា បើសិនឧទាហរណ៍ ពេលដែល គាត់នៅថៃហ្នឹង គាត់អត់ត្រឡប់ទៅវិញ ពេលហ្នឹងគាត់ចេះនៅអ៊ីចឹងទៅស្ថានការណ៍ស្រុកយើង អត់ដឹងយ៉ាងម៉េច មិនដឹងអន្តរជាតិគេទៅជួយ យ៉ាងម៉េច? អត់មានរឿងអីផង ស្រាប់តែយើង ថាយើងនៅក្រៅប្រទេស ហើយគេពេលហ្នឹង ឧទាហរណ៍គេចេញដីកាពេលយើងនៅក្រៅប្រទេស ហើយយើងអត់ហ៊ានចូលទៅវិញ ក៏ មិនដឹងដោះស្រាយយ៉ាងម៉េច អន្តរជាតិគេហ្នឹង ធ្វើម៉ាល្មម ព្រោះស្ថានការណ៍អត់ធ្ងន់ ហើយ ពេលហ្នឹងយើងនឹងលំបាកខ្លាំងមែនទែន បើសិន ពេលហ្នឹងគាត់ចេញអ៊ីចឹង គេអត់មានសម្ពាធ ខ្លាំង អត់មានប្រតិកម្មខ្លាំង យើងហ្នឹងពិបាក យើងជាប់នេះ យើងដឹងហើយពិបាកណាស់ ឥឡូវហ្នឹងក៏ពិបាកដែរ គឺពិបាកខ្លួនគាត់ផ្ទាល់ ប៉ុន្តែជំរុញឱ្យមានសម្ពាធ ជំរុញឱ្យអន្តរជាតិឃើញ ច្បាស់ ហើយឱ្យគេហ្នឹងចេញក្រឡាសារច្បាស់ តែម្តង បើយើងរត់ចេញខ្លួនឯង អត់ច្បាស់អ៊ីចឹង ទេ ឥឡូវច្បាប់អន្តរជាតិណាដែលស្រពេចស្រពិល ប៉ុន្មានខែមុនថា រដ្ឋាភិបាលហ៊ុន សែន មិនហ៊ាន ធ្វើដល់ប៉ុណ្ណឹង ឥឡូវគាត់ឃើញច្បាស់ ការចាប់ ខ្លួនគាត់ហ្នឹង គឺជារូបភាពមួយអាក្រក់ខ្លាំងបំផុត ដែលចេញក្រយៅរបស់រដ្ឋាភិបាលហ៊ុន សែន ហ្នឹងច្បាស់ជាមួយអន្តរជាតិ ដូច្នេះហើយបាន អន្តរជាតិគេមានប្រតិកម្មខ្លាំងហ្នឹង ហើយដោយសារតែការជាប់ពន្ធនាគាររបស់គាត់ ហើយរូប ភាពហ្នឹងសំខាន់បំផុត តាំងពីមុនរំលាយបក្ស។ ធម្មតារំលាយបក្សយើងហ្នឹងរឹតតែធ្ងន់ទៀត យើងឃើញហើយ តាំងពីចាប់ខ្លួនគាត់ បក្សយើង ក៏ធ្វើអីអត់បានដែរ មុនថ្ងៃ១៦ គឺធ្វើអីអត់បាន តំណាងរាស្ត្រយើងទៅសួរសុខទុក្ខគាត់ក៏អត់ បាន គ្រាន់តែឈរក្បែរហ្នឹង គេរុញទាល់តែលែង ឈរបាន លែងបានទៅសូម្បីតែឈរនៅមុខ ពន្ធនាគារ…”។
កញ្ញាកឹម មនោវិទ្យា បានបន្ថែមថា “ចឹង យើងឃើញថា ដែលគេរំលាយបក្សយើងហ្នឹង គេរំលាយជាផ្លូវការ តែរំលាយជាការពិត គឺរំលាយ តាំងពីពេលចាប់ខ្លួនគាត់ហ្នឹងហើយ ពេលហ្នឹង គាំងអស់ហើយ ដលអ៊ីចឹងគ្នាយើងភ័យខ្លាច ភ័យ ខ្លាចហ្នឹងត្រូវហើយ ព្រោះឃើញរូបភាពចាប់ គាត់ហ្នឹងសាហាវណាស់ អ៊ីចឹងថ្នាក់ដឹកនាំយើង ទាំងអស់គាត់ភ័យខ្លាច។ សរុបមក ខ្ញុំចង់និយាយ ថា ក្នុងនាមយើងជាអ្នកដឹកនាំ ឬបក្សប្រឆាំង តស៊ូជាមួយនឹងរបបផ្តាច់ការមួយនេះ មិនមែន ផ្តាច់ការធម្មតាទេ ផ្តាច់ការនេះខ្លាំងណាស់ ជាង ៣០ឆ្នាំហើយ អ៊ីចឹងបានន័យថា ការប្រថុយប្រថាន គ្រោះថ្នាក់ និងការលះបង់ខ្លះត្រូវតែធ្វើ មិនមែន ចង់ទេ អត់ចង់ទេ មិនមែនចង់ធ្វើអ៊ីចឹងទេ តែត្រូវ តែធ្វើ បើអត់ហ៊ានលះបង់ អត់ហ៊ានប្រថុយប្រថាន អ៊ីចឹងកុំធ្វើបក្សប្រឆាំងជាមួយជនផ្តាច់ការ ជាង៣០ឆ្នាំ ពីព្រោះយើងអត់ជម្រើស ជម្រើស មួយគឺយើងកុំធ្វើអាហ្នឹង កុំប្រឆាំងជាមួយគេ ផ្តាច់ការជាង៣០ឆ្នាំហ្នឹង បើយើងមិនហ៊ាន លះបង់ មិនហ៊ានប្រថុយ មិនមែនថាយើងចង់ ប្រថុយ ចង់លះបង់ទេ តែដោយសារយើងអត់ ជម្រើស។ ឥឡូវយើងឃើញស្ថានការណ៍ហ្នឹង វាបានកើតឡើង គេចាប់គាត់ហើយ គេរំលាយ បក្សហើយ តើយើងត្រូវយករឿងអស់ហ្នឹងទៅ ធ្វើយ៉ាងម៉េច ដើម្បីជួយដោះស្រាយជាតិយើង ស្រាប់តែគាត់ខំលះបង់ប៉ុណ្ណឹងហើយ ស្រាប់ យើងរួញទាំងអស់គ្នា អ៊ីចឹងបានន័យថា ការលះបង់ គាត់ហ្នឹងវាខាតបង់ ការលះបង់គាត់ហ្នឹងគ្មាន ប្រយោជន៍ទេ អ៊ីចឹងគាត់មិនគួរលះបង់ទេ បើសិន ជាគេចាប់ខ្លួនគាត់ហើយ យើងរួញទាំងអស់គ្នា យើងអត់ធ្វើអី ការលះបង់របស់គាត់ហ្នឹង គឺជា កម្លាំងជំរុញឱ្យមានការផ្លាស់ប្តូរ អ៊ីចឹងហើយបាន ជាយើងត្រូវយកការលះបង់គាត់ហ្នឹង ជំរុញ ឱ្យអ្វីដែលគាត់ទាមទារជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងឱ្យកាន់តែខ្លាំង មិនមែនយើង យកការលះបង់របស់គាត់ ការជាប់ពន្ធនាគារ របស់គាត់ហ្នឹងធ្វើជាលេស ឬក៏ខ្លាចទៅៗ លែង ហ៊ានជាមួយគេទេ អ៊ីចឹងបានន័យថា ការលះបង់ របស់គាត់ហ្នឹងមិនបានផលប្រយោជន៍ ហើយ គាត់ធ្វើហ្នឹងក្នុងនាមបានផលប្រយោជន៍ដល់ ជាតិយើង ដែលគាត់សុខចិត្តលះបង់ហ្នឹង។ ខ្ញុំសូម បន្ថែមបើកវង់ក្រចកបន្តិច ទាក់ទងសុខភាព គាត់ សុខភាពគាត់ធម្មតា តែគាត់រាងស្គមបន្តិច ពីព្រោះធម្មតាទេ នៅក្នុងអ៊ីចឹង ហើយគាត់នៅ ក្នុងបន្ទប់១តែម្នាក់គាត់ទេ តែគេបើកភ្លើង២៤ ម៉ោង ហើយក្នុងហ្នឹង គេដាក់កាមេរ៉ាមើលគាត់ រហូត២៤ម៉ោង គេដាក់ប្រដាប់ថតសំឡេងនៅ ក្នុងហ្នឹងផងដែរ ហើយសព្វថ្ងៃហ្នឹង ម្តាយខ្ញុំអាច យកសៀវភៅធម៌ សមាធិឱ្យគាត់ ព្រោះទូទៅ ពេលគាត់នៅក្រៅក៏គាត់សម្មាធិដែរ អ៊ីចឹងពេល ហ្នឹងគាត់បានសៀវភៅ គ្រាន់បានមើលសម្រួល អារម្មណ៍គាត់ នៅពេលដែលគាត់ជាប់នៅក្នុង ហ្នឹង។ អ៊ីចឹងនេះគ្រាន់តែខ្ញុំចង់សង្ខេបពីមូលហេតុ នៃការចាប់ខ្លួនគាត់ និងស្ថានការណ៍របស់គាត់ ពេលហ្នឹង តាំងពីពេលហ្នឹងមក គណបក្សសង្គ្រោះ ជាតិយើងបានធ្វើអ្វីខ្លះ? បានលទ្ធផលអីខ្លះទៅ មុខទៀត តើយើងត្រូវធ្វើអ្វីតទៅទៀត? យើង ឃើញហើយថា បងប្អូនយើងលើកឡើងមិញថា ក្នុងស្ថានភាពតឹងតែងណាស់ ជួបគ្នាតែ២-៣នាក់ ក៏គេគាបសង្កត់ដែរ អ៊ីចឹងកន្លងមកនេះ យើង អត់ទាន់មានសកម្មភាពអីនៅខាងក្នុងនៅឡើយ មិនមែនថាអត់រហូតទេ ហ្នឹងទុកឱ្យថ្នាក់ដឹកនាំ សង្គ្រោះជាតិ សម្រេចទៅមុខទៀត អ៊ីចឹងសកម្មភាព ដែលយើងមាន មានតែនៅខាងក្រៅទេ ដូចបងប្អូនធ្វើបាតុកម្ម បងប្អូនទាក់ទងជាមួយ អ្នកនយោបាយខ្លះដែលបងប្អូនអាចធ្វើទៅបាន ទាំងបងប្អូននៅប្រទេសបារាំង នៅអាមេរិក និងប្រទេសជាច្រើន ហ្នឹងយើងខាងក្រៅ ហើយ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំសង្គ្រោះជាតិដែរហ្នឹង គឺ បានធ្វើការតស៊ូមតិជាមួយនឹងស្ថាប័នអន្តរជាតិ មួយចំនួន។ ការពិតចាប់ផ្តើមនៅទីនេះ ព្រោះ ពេលហ្នឹងខ្ញុំនៅនេះ គឺចាប់ផ្តើមពីខាង EU តាំងពី ខែ៩ ចាប់ផ្តើមមានការចាប់ខ្លួនគាត់ភ្លាមហ្នឹង ខ្ញុំនៅហ្នឹងប្រហែលជា១ខែ នៅអឺរ៉ុប តែពេល ហ្នឹងរវល់ ហើយអត់ដែលបានទាក់ទងជាមួយ បងប្អូនយើងទេ ព្រោះពេលហ្នឹងមានកិច្ចការងារ ច្រើន អ៊ីចឹងចាប់ផ្តើមពីការតស៊ូមតិជាមួយ EU ដើម្បីពេលហ្នឹងជំរុញធ្វើម៉េចឱ្យគេ EU ចេញ សេចក្តីថ្លែងការណ៍ថ្កោលទោសមុនគេ ខ្លាំង ជាងគេ បើបងប្អូនចាំ ការពិតមុនអាមេរិកទៀត ដោយសារពេលហ្នឹងខ្ញុំនៅអឺរ៉ុបហ្នឹង ជាមួយ EU ហ្នឹង គឺសព្វថ្ងៃហ្នឹងគេធ្វើបានស្អីខ្លះ? សព្វថ្ងៃហ្នឹង ឃើញថា គេដកជំនួយពីការបោះឆ្នោត រឿងហ្នឹងសំខាន់ណាស់ ព្រោះថា EU ហ្នឹង ជា អ្នកជួយធំជាងគេជាមួយជប៉ុន ទៅលើការ បោះឆ្នោត ទៅលើប្រទេសកម្ពុជាយើងហ្នឹង ហើយការដកជំនួយហ្នឹង អ្វីដែលសំខាន់មិនមែន រឿងទឹកលុយទេ គឺទាក់ទងនឹងភាពស្របច្បាប់ ភាពត្រឹមត្រូវប្រថាប់ត្រាហ្នឹង។ បានន័យថា គេ អត់ប្រថាប់ត្រា អត់ទទួលស្គាល់ការបោះឆ្នោតហ្នឹង អាហ្នឹងហើយដែលសំខាន់ជាងទឹកប្រាក់ ដែលគេដកហ្នឹងទៀត គឺរូបភាពត្រឹមត្រូវនៃការ បោះឆ្នោតហ្នឹងត្រូវបានបាត់បង់ ហើយនៅពេល ដែលសហភាពអឺរ៉ុបគាត់ដកជំនួយហ្នឹង អ៊ីចឹង ពេលហ្នឹងខ្ញុំដឹង មានជំនឿថា គេធ្វើអាហ្នឹងហើយ អ៊ីចឹងខ្ញុំត្រឡប់ទៅអាមេរិក ចុងខែ៩ ប្រហែល ខ្ទង់ខែ១០ ខ្ញុំទៅអាមេរិកហ្នឹង គឺធ្វើការជាមួយគ្រប់ ស្ថាប័នទាំងអស់ ទាំងសភា ព្រឹទ្ធសភា រដ្ឋាភិបាល ទាំងអស់ ហើយមិនមែនជួបតែម្តង២ដងទេ ទៅ មកៗ ត្រូវការតាមដានរហូត អ៊ីចឹងយើងឃើញ ជំហរ។ ខ្ញុំសូមសង្ខេបពីជំហរដែលអាមេរិកបាន ចាត់វិធានការ យើងឃើញថា ទាំងសភា និង ព្រឹទ្ធសភា គឺមានការគាំទ្រពេញទំហឹង ដែល បានចេញជាច្បាប់ទាក់ទងទៅនឹងកាត់លុយជំនួយ នៅកម្ពុជា កាត់លុយទៅរដ្ឋាភិបាលទេ មិនមែន កាត់លុយអង្គការសង្គមស៊ីវិលទេ សម្រាប់ឆ្នាំ ២០១៨ នោះជាច្បាប់ និងមានការស្នើសុំជា ច្រើន ស្នើឱ្យរដ្ឋាភិបាលគេហ្នឹង ចាត់វិធានការលើ រដ្ឋាភិបាលកម្ពុជា ដូចជាបិទទិដ្ឋការ បង្កកទ្រព្យសម្បត្តិ៘ យើងធ្វើលើកនេះផ្អើលខ្លាំងហ្នឹង ដោយសារលើកនេះ ដើរជួបទាំងអស់ ជាមួយ គណៈកម្មការខ្លះដែលពីមុនមិនសូវមានទំនាក់ទំនង ឬគ្មានទំនាក់ទំនង ឥឡូវទាក់ទងបាន ទាំងអស់ អ៊ីចឹងហើយធ្វើឱ្យគេមូលមាត់គ្នា ហើយ ទាំងពីរបក្ស មិនមែនតែបក្ស១ទេ អ៊ីចឹងហើយ បានកិច្ចការងារយើងនៅអាមេរិកហ្នឹងខ្លាំង ដោយសារគេមានជំហរដូចគ្នា ហើយធំបំផុតគឺ ខាងរដ្ឋាភិបាល សំដៅចូលដល់សេតវិមាន តែម្តង ដែលរាល់ដង យើងអត់ដែលចូលដល់ហ្នឹងទេ តែលើកនេះ លើកទី១ ដែលយើងចូលដល់ សេតវិមាន តែម្តង។ ជំហររបស់សេតវិមាន គឺជួប គ្នាជាមួយរដ្ឋាភិបាលកម្ពុជា នៅទីក្រុងម៉ានីល បងប្អូនប្រហែលចាំ មានសេចក្តីថ្លែងការណ៍មួយ ពេលហ្នឹងគេអួតរូបគេថតជាមួយលោកប្រធានាធិបតី ដែលអត់ដឹងថា គេជាអ្នកណា លើក មេដៃហ្នឹង ដែលគេអត់ដឹងថា ស្អែកឡើងក្រុមការងារគាត់ជួបជាមួយរដ្ឋាភិបាលខ្មែរ ជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសយើង ហើយគេដាក់ សម្ពាធ ហើយស្អែកឡើងអួតភ្លាម ស្អែកឡើង គេវ៉ៃភ្លាម នេះជាការស្នើសុំរបស់ខ្ញុំឱ្យមានការ ជួបហ្នឹង ព្រោះខ្ញុំដឹងមុនថា តែគាត់ទៅម៉ានីល ហ្នឹង គាត់នឹងថតហើយ ថតហើយ គាត់នឹងបន្លំ មតិសាធារណជនហើយ ធ្វើឱ្យប្រជាពលរដ្ឋយើង អាចបាក់ទឹកចិត្ត ស្មានថា អាមេរិកហ្នឹងគាំទ្រ ចំណាត់ការរបស់គាត់ ឬការដឹកនាំគាបសង្កត់របស់ គាត់ ខ្ញុំដឹងមុន អ៊ីចឹងបានខ្ញុំសុំឱ្យគេជួប អ៊ីចឹង ហើយសុំឱ្យចេញសេចក្តីថ្លែងការណ៍ផង ពីព្រោះ អត់ចេញសេចក្តីថ្លែងការណ៍ គេអត់ជឿទៀត ព្រោះខាងរដ្ឋាភិបាលយើងហ្នឹង គាត់បំផ្លើសពី ព័ត៌មាននៃការជួបហ្នឹង ហើយអ្វីដែលសំខាន់ របស់អាមេរិក ទី១ដាច់ខាត កាលៈទេសៈណា ក៏ដោយ ត្រូវតែមានការដោះលែងលោកកឹម សុខា ជាជំហានដំបូងបំផុត។ បន្ទាប់មក យើង ឃើញថា ២-៣ថ្ងៃក្រោយ គាត់រំលាយគណបក្ស យើង គឺសេតវិមានតែម្តង ចេញសេចក្តីថ្លែងការណ៍ដកជំនួយចេញពី គ.ជ.ប កាលហ្នឹងគាត់ ធ្វើមុន ែូ គាត់ធ្វើដឹកនាំមុខមុនគេ ព្រោះកាល ហ្នឹងខ្ញុំសុំមុនហើយ ព្រោះយើងដឹងថា តម្រុយ ហ្នឹងតម្រុយរំលាយបក្សហើយ បានស្នើសុំហ្នឹង ១អាទិត្យ ២អាទិត្យមុន ក្នុងករណីរំលាយ សុំឱ្យ ដកជំនួយចេញពី គ.ជ.ប ហើយចេញនេះចេញពី សេតវិមានតែម្តង ហើយក្នុងនោះបញ្ជាក់ទៀត ថា ជំហានបន្តបន្ទាប់នឹងកើតមាន បើសិនមិន មានដំណោះស្រាយទេ សំខាន់គេចង់ទុកពេល ឱ្យមានដំណោះស្រាយ បើអ្នកឯងដោះស្រាយ ឱ្យគេគោរពតាមគោលការណ៍ប្រជាធិបតេយ្យ ហ្នឹងអត់មានរឿងអីកើតឡើង សម្ពាធអីទេ តែ បើមិនគោរពទេ នឹងមានជំហានជាបន្តបន្ទាប់ ទៀត ដោយសារតែចំណាត់ការលើកនេះ ចេញ ពីសេតវិមាន ទើបខ្លាំងជាងលើកណាៗទាំងអស់ ហើយបើគេដកហើយអត់ស្តាប់ទេ នឹងមាន គណៈប្រតិភូពីសហរដ្ឋអាមេរិក ទៅជួបដល់ ប្រទេសកម្ពុជា គេប្រាប់ទៀត គេរំលឹក មាន វិធានការទៀត ប្រសិនបើគ្មានដំណោះស្រាយ គាត់នៅរឹងទទឹង មាន១ទៀតមែន បិទទិដ្ឋការ ដូចដែលការស្នើសុំរបស់ពួកយើង ហើយបន្ទាប់ ពីបិទទិដ្ឋាការហ្នឹង គេនិយាយតទៅទៀត មាន វិធានការតទៅទៀត បើមិនដោះស្រាយ ហើយ វិធានការហ្នឹង អ្វីដែលខ្ញុំជំរុញ គឺសុំឱ្យមានការ បង្កកទ្រព្យសម្បត្តិ ការដាក់ទៅក្នុងបញ្ជីចំពោះ មន្ត្រីខិលខូចទៅក្នុងបញ្ជីពិសេស របស់អាមេរិក ហ្នឹងតែម្តង។ អ៊ីចឹងចង់បញ្ជាក់ថា គំនាបនេះ គឺប៉ះពាល់ផ្ទាល់ទៅលើបុគ្គល អត់មានប៉ះពាល់ ទៅលើប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា ទេ ហើយខ្ញុំជឿជាក់ថា ចំណាត់ការនេះ នឹង មានពីសហរដ្ឋអាមេរិក ប្រសិនបើដំណោះស្រាយ មិនមានទាន់ពេលវេលា ដោយសារខ្ញុំដឹងថា ដំណើរការនៅអាមេរិក ដើរទៅមុខហើយ ហេតុនេះ ខ្ញុំចេញពីអាមេរិក ទៅប្រទេសដទៃទៀត អ៊ីចឹងដែរ តែមិនដូចអាមេរិកបេះបិទទេ ព្រោះ ប្រទេសនីមួយៗមានឥទ្ធិពលទៅលើកម្ពុជា ខុសៗគ្នា។
កូនស្រីលោកកឹម សុខា ថ្លែងបន្តទៀត ថា “សូមបញ្ជាក់ថា កាលពីខែ១២ កន្លងទៅ យើងមានសវនាការមួយនៅសភាអាមេរិក មួយទៀតនៅ UN ជំរុញយុទ្ធនាការតស៊ូមតិ យើងហ្នឹងជាខ្នាតសកល ពីព្រោះ ទាល់តែប្រទេសទាំងអស់ គាត់យល់ស្របគ្នាឱ្យច្បាស់ លើការ ដាក់សម្ពាធទៅលើរដ្ឋាភិបាលខ្មែរហ្នឹង ធ្វើឱ្យវា កាន់តែខ្លាំងថែមទៀត អ៊ីចឹងបានខ្ញុំចាប់ផ្តើម នៅ UN ដើម្បីឱ្យជំរុញយករឿងប្រទេសកម្ពុជា យើងយកមកពិភាក្សា ដើម្បីចាត់វិធានការ ហើយខ្ញុំមកបារាំងនេះ មាន២-៣ចំណុច ដែល យើងត្រូវការគាត់ ទី១ ទាក់ទងកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ទី២ ទាក់ទងតួនាទីគាត់នៅក្នុង EU ទី៣ ប្រទេសអង់គ្លេស សំខាន់ដែរនៅ EU ព្រោះ កម្ពុជា មានទំនាក់ទំនងពាណិជ្ជកម្មជាមួយ EU តែទំនាក់ទំនងនេះ គឺពាណិជ្ជកម្មកម្ពុជា និងអង់គ្លេស ហ្នឹងហើយច្រើនជាងគេ ក្នុងចំណោម ប្រទេស EU ទាំងអស់ ហើយប្រទេសមួយទៀត ដែលសំខាន់បំផុតនៅក្នុង EU គឺអាល្លឺម៉ង់ ហេតុនេះបានជាយុទ្ធនាការនៅអឺរ៉ុប យើងត្រូវ ជួបប្រជុំជាមួយមន្ត្រីការបរទេស ៣ប្រទេស សំខាន់ ហ្នឹង បន្ទាប់មកយើងទៅ EU ។ សរុប ចំពោះខ្ញុំ ខ្ញុំមានសង្ឃឹម តែមានសង្ឃឹមហ្នឹងមិនមែនថា ប៉ុណ្ណឹងបានហើយ បន្ធូរដៃទេ មិនមែនអ៊ីចឹងទេ ចង់ បានន័យថា សម្ពាធហ្នឹងនឹងដាក់បន្តបន្ទាប់ ហើយ ខ្ញុំជឿថា ពេលគេដាក់សម្ពាធបន្តបន្ទាប់ រដ្ឋាភិបាលយើងនឹងដកថយហើយ ហើយបងប្អូនកុំ ចាប់អារម្មណ៍ពេក ខ្ញុំឃើញបងប្អូនចាប់អារម្មណ៍ សម្តីរបស់អ្នកនាំពាក្យគាត់ ឬសម្តីអ្នកដឹកនាំ នៅក្នុងក្រុងភ្នំពេញហ្នឹង យើងដឹងហើយ មនុស្ស ហ្នឹងប្រភេទណា យើងកុំចាប់អារម្មណ៍ កុំឆ្លើយ ឆ្លងជាមួយគាត់ មួយទៀត គាត់ជាគូប្រកួតយើង គាត់មិនដែលនិយាយថាគាត់ខ្លាចទេ មានគូប្រកួតណាទៅនិយាយជាសាធារណៈថា គាត់ ខ្លាចសម្ពាធណាស់ទេ អ៊ីចឹងបានគេចង់បញ្ឈប់ បានមួយរយៈនេះ គេចាត់វិធានការក្តៅហ្នឹង អ៊ីចឹងយើងត្រូវបន្តទៀត បន្តក្នុងនាមគណបក្ស សង្គ្រោះជាតិ ហេតុអី ព្រោះអន្តរជាតិគេនៅ ទទួលស្គាល់នៅឡើយថា មានគណបក្សសង្គ្រោះជាតិ មានតំណាងរាស្ត្រ មានក្រុមប្រឹក្សាឃុំ-សង្កាត់ យើងហ្នឹង ព្រោះការរំលាយគណបក្សសង្គ្រោះជាតិហ្នឹងវាខុស ខុសនឹងរដ្ឋធម្មនុញ្ញ ជាច្បាប់ កំពូលរបស់ជាតិ អត់សំខាន់ច្បាប់ឡប់ឡែគាត់ បង្កើតមកក្រោយទេ ចឹងការរំលាយបក្សយើង ហ្នឹងវាខុសច្បាប់កំពូល អ៊ីចឹងអន្តរជាតិគេនៅ ទទួលស្គាល់ថា មានសង្គ្រោះជាតិ យើងនឹងទទូច សុំឱ្យដាក់ឱ្យគណបក្សសង្គ្រោះជាតិ ដំណើរការ ឡើងវិញ និងដោះលែងលោកកឹម សុខា ដើម្បី ឱ្យមានការបោះឆ្នោតឱ្យបានត្រឹមត្រូវនៅឆ្នាំ ២០១៨ ហើយការបោះឆ្នោតហ្នឹងវាកៀក វា ខើច បើគេដោះស្រាយយឺតពេក អត់ទាន់ទេ អ៊ីចឹងការជំរុញនេះបើបានលឿនល្អ បើបានស្អែក ល្អ ខ្ញុំចង់បញ្ជាក់ថា ខ្ញុំអត់មានគិតថា អូ! តស៊ូ ១ឆ្នាំទៀត តស៊ូ២ឆ្នាំទៀត អ៊ីចឹងហើយក្នុងការ តស៊ូមតិ ខ្ញុំចង់ឱ្យយើងមានគំនិតមួយ មិនមែន តស៊ូវែងឆ្ងាយទេ តែគេបោះឆ្នោត២០១៨ ហ្នឹង ហើយយើងតស៊ូមិនបាន គេទៅមុខ៥ឆ្នាំទៀត យើងរឹតតែយ៉ាប់ ទឹកចិត្តតស៊ូរបស់ប្រជាពលរដ្ឋ នឹងកាន់តែថយ…”៕
ដារិទ្ធ