- ចូរជជែកជាមួយនិង មិត្តប្រុសរបស់អ្នក ហើយឲ្យគាត់ដឹង ពីគម្រោងអ្នក។ណែនាំ គាត់ឲ្យប៉ាម៉ាក់ អ្នកស្គាល់ នៅពេលគាត់ត្រៀម ខ្លួនរួចហើយគឺអ្នក រកឱកាសល្អ មួយសម្រាប់ ជួបជុំគ្នា ជាមួយនិង លោកអ្នកមាន គុណទាំងពីរ។
- ណែនាំគាត់ ឲ្យបងប្អូនអ្នក ស្គាល់ជាមុនសិន។ព្រោះមានពេល ខ្លះប្រសិនជាបងប្អូន អ្នកពេញ ចិត្តគាត់ នោះពួកគេ នឹងលើកអ្វីដែល ល្អនិយាយពីគាត់ ដល់អ្នកម៉ាក់ លោកប៉ាអ្នក ជាមិនខាន។ប្រសិនជា អ្នកមាន បងប្រុសគួរតែ ជជែក ជាមួយគាត់អំពី រឿងនេះ។
- ជជែកជាមួយ និងប៉ាម៉ាក់អ្នក។ព្យាយាម ចាប់ផ្តើមអនុវត្តន៍ ជាមួយអ្នកម៉ាក់ មុននិងហា ម៉ាត់ប្រាប់ លោក កប៉ា ព្រោះអ្នក ម៉ាក់គាត់អាចធ្លាប់ ឆ្លងកាត់ពីរឿង បែបនេះ នៅពេលគាត់ នៅវ័យក្មេង។
- ស្នើម៉ាក់អ្នកថា សូមគាត់ ជួបជាមួយ និងបុរស ដែលអ្នក នាំមកមុននឹង ឲ្យជួបលោកប៉ា។គាត់ (អ្នកម៉ាក់) អាចពេញ ចិត្តមិត្តប្រុសអ្នក ហើយមធ្យោ បាយនេះអ្នកគួរ តែមានអ្នកណា ម្នាក់នៅក្បែរនោះ ឬ ក្រោយខ្នង អ្នកក៏ប្រសើរដែរ។
- ចូររៀបចំ ផែនការណាត់ ជួបជុំគ្នារវាង មិត្តប្រុសអ្នក និងប៉ាម៉ាក់នៅ ទីកន្លែងណា មួយដែលគាត់ ច្រើនតែ យល់ថាមាន ផាសុកភាព សម្រាប់ពួកគាត់។
- រៀបចំឬឲ្យ មិត្តប្រុសអ្នកត្រៀម ខ្លួនឬស្លៀក ពាក់ឲ្យបាន សមរម្យ សម្រាប់ការទៅ ជួបនិង ឳពុកម្តាយអ្នក។ទុកឲ្យពួកគាត់ យល់ថាចិត្តឬពេញ ចិត្តយ៉ាងណានោះ។
- ត្រៀម២០សំណួរ សម្រាប់ខ្លួនឯង និងមិត្តប្រុស អ្នកជាមុន ឲ្យហើយ។
- ជានិច្ចកាលគួរ ដាក់ខ្លួនបន្តិច ក៏ដូចជារិះគន់ ខ្លួនឯងបន្តិច នៅពេល ដែលអ្វីៗហាក់បីដូចជាចុះ សម្រុងគ្នា បន្តិច ហើយនោះ។
- ចាប់ផ្តើមនូវ លើកនូវអ្វីល្អៗជាមួយ និងពួកគាត់ទាំងពីរ។
- សួរប៉ាម៉ាក់អ្នក ឲ្យជួយពិចារណា ពីអារម្មណ៍និង ការសម្រេចចិត្តរបស់អ្នក។ទុកឳកាសឬពេល វេលាឲ្យ ពួក គាត់ ពិចារណាបន្តិច នៅក្នុង ការឆ្លើយតប នឹងអ្នក។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា