ធុរកិច្ចជនល្បីៗ៖ លោក Louis Chevrolet គឺជាកីឡាករប្រណាំង រថយន្តកូនកាត់ ស្វីស-អាមេរិកដែល ជាអ្នក រចនាម៉ូដ ឡើងនូវ រថយន្ត Chevrolet ដំបូងគេ ហើយក៏ជា ស្ថាបនិកនៃ ក្រុមហ៊ុន Frontenac Motor Corporation ។
លោកបាន សិក្សាពីមូលដ្ឋាន នៃឯកទេស ខាងគ្រឿង ម៉ាស៊ីនពីឳពុក របស់លោក ដែលជា អ្នកផលិត នាឡិកាហើយនៅ ក្នុងវ័យជាយុវជន ម្នាក់លោក ធ្លាប់ផលិត ជួសជុល កង់ប្រណាំង ផងដែរ។
លោកគឺជាក្មេង ជំទង់ដ៏លេច ធ្លោម្នាក់ហើយ បានប្រែក្លាយ ជាកីឡាករ ជើងឯក ប្រណាំងកង់ម្នាក់ បន្ទាប់ពីគាត់ បានធ្វើជាជាង ជួសជុលកង់ និងក្រេបយក គុណសម្បត្តិ មកពង្រឹង ខ្លួនគាត់កាន់ តែមានសមត្ថភាព ខ្លាំងក្លា។
ការងប់ងុល របស់លោកចំពោះ ការរកឃើញ ឬគំនិតច្នៃប្រឌិត រថយន្តលោក បំពេញ ការងារជា កូនជាងតាមចំណង់ ចំណូលចិត្តរបស់ ខ្លួនជាមួយ និងក្រុមហ៊ុន ផលិតរថយន្តបី ទៅបួនយីហោ។តាមរយៈ ការធ្វើ ការ ឲ្យក្រុមហ៊ុន រថយន្តដែល ល្បីឈ្មោះមួយ លោកត្រូវបាន គេជួលក្នុងមុខ តំណែងជាអ្នក បើកបរក្នុងក្រុម ប្រណាំង រថយន្ត Fiat ហើយ ក្រោយមកក៏ទទួល បានជ័យជំនះជា ច្រើនលើកនិង បានប្រែក្លាយជាអ្នក ល្បីឈ្មោះ ម្នាក់ ទៀតផង។
កេរ្តិ៍ឈ្មោះ របស់លោកក៏កាន់ តែមានភាព ល្បីល្បាញ ជាបន្តបន្ទាប់ ដែលគេ ស្គាល់ថាជា កីឡាករ ប្រណាំង រថយន្តដ៏អង់អាច ក្លាហានដែល បានបង្ហាញពីក្តី បារម្ភពីសុវត្ថិភាព ផ្ទាល់ខ្លួនតិច តួចប៉ុណ្ណោះនៅ ពេលលទ្ធផល នៃការប្រណាំង ស្ថិតក្នុងមន្ទិល។
ជំនាញបើកបរ របស់លោកបាន ធ្វើឲ្យមានការចាប់ អារម្មណ៍ពីសំណាក់ អ្នកប្រតិបត្តិផ្នែក រថយន្តម្នាក់ គឺលោក William Durant ហើយអ្នកទាំងពីរក៏ បានសហការរួមដៃ គ្នាក្នុងការធ្វើឲ្យ មានរូបរាងនូវ ក្រុមហ៊ុន Chevrolet Motor ឡើងតែម្តង។
ជាមួយនិងកម្រិត អប់រំនិងវិជ្ជាជីវៈបន្តិច បន្តួចនិងមាន ចំណេះដឹងទូលំ ទូលាយអំពី រថយន្តលោក បានរចនាឡើងនូវរថយន្ត ដែលមានបំពាក់ ម៉ាស៊ីន៦ស៊ីឡាំង ដែលបានបង្ហាញ ថាសមត្ថភាព រចនាម៉ូដ របស់ លោកបានផ្គូរផ្គងនឹងជំនាញ ប្រណាំង រថយន្តរបស់លោក។
បន្ទាប់ពីមាន ជំនាញខុសគ្នា ជាមួយនិង លោក Durant លោកបាន ចាកចេញពី ក្រុមហ៊ុនហើយ បានប្រែក្លាយជាអ្នករចនាម៉ូដរថយន្ត ប្រណាំងឯករាជ្យ ជោគជ័យម្នាក់។
កុមារភាពនិងជីវិតដើមដំបូង
លោក Louis Chevrolet កើតនៅថ្ងៃ បុណ្យណូអែល ថ្ងៃ២៥ធ្នូឆ្នាំ១៨៧៨ ក្នុងទីក្រុង Chaux-de-Fonds ប្រទេសស្វីស ដែលមាន ឳពុក ឈ្មោះ Joseph Felician Chevrolet ជាអ្នកផលិតនា ឡិកាដៃនិង ព្យួរជញ្ជាំង ចំណែក ម្តាយ ឈ្មោះ Angelina Marie Chevrolet ។លោកជាកូនទី២ ក្នុងចំណោម កូនទាំង៦ក្នុង នោះមាន ប្រុស៤នាក់និងស្រី ២នាក់។
នៅពេលដែល លោកមាន អាយុ៦ឆ្នាំ គ្រួសាររបស់ លោកបានផ្លាស់ ទីលំនៅទៅក្រុង Beaune ក្នុងតំបន់ Burgundy ប្រទេស បារាំង។នៅពេលលោក នៅក្មេងឳពុក របស់ លោកបាន បង្ហាត់បង្រៀន លោក ពីជំនាញ មូលដ្ឋាននៃ គ្រឿង ម៉ាស៊ីននិង បាន សង្កត់ ធ្ងន់នូវសារ សំខាន់នៃ ភាពជាក់ លាក់ក្នុងការ ផលិតគ្រឿង ម៉ាស៊ីន។
នៅពេលលោក ស្ថិតក្នុងវ័យ ជំទង់លោកបាន អភិវឌ្ឍន៍ឡើង នូវកង់ប្រណាំង ដែលគួរឲ្យ ចាប់អារម្មណ៍ មួយហើយបាន ប្រែក្លាយជា ជាងម្នាក់ក្នុងហាង លក់កង់មួយ។
អាជីព
ក្នុងឆ្នាំ១៨៩៨ លោកបានបំពេញ ការងារមួយជា មួយក្រុមហ៊ុន Mors Auto Company ហើយត្រូវ បានបញ្ជូន ទៅធ្វើការនៅហាង លក់រថយន្ត មួយក្នុងទីក្រុង Montreal ប្រទេសកាណា ដានៅឆ្នាំបន្ទាប់។លោកបាន ប្រកប ការងារ ជាអ្នកបើក រថយន្តឲ្យគេអស់ រយៈពេល៦ខែហើយ ក្រោមមកផ្លាស់ ទៅ Brooklyn ក្រុងញូវយ៉ក។
នៅសហរដ្ឋអាមេរិក លោកបានធ្វើការក្នុងរយៈ ពេលខ្លីតាមក្រុម ហ៊ុនវិស្វកម្មអន្តោ ប្រវេសន៍មួយ របស់ស្វីស ហើយក្រោយ មកបានផ្លាស់ទៅ Brooklyn ដែលជាទី តាំងប្រតិបត្តិការ ផលិត រថយន្តបារាំង របស់ ក្រុមហ៊ុន DeDion Bouton Motorette Company ។នៅទីនោះ លោកត្រូវបាន គេផ្តល់ឱកាស ធ្វើជាអ្នក ជំនួសកីឡាករប្រណាំងរថយន្ត ម្នាក់សម្រាប់ក្រុម ប្រណាំង រថយន្ត Fiat ក្នុងទីក្រុងញូវយ៉ក។
នៅថ្ងៃ៣វិច្ឆិកាឆ្នាំ១៩១១ លោកគឺជា សហស្ថាបនិក ម្នាក់ដ៏មាន ឈ្មោះបោះ សំឡេងរបស់ ក្រុមហ៊ុន Chevrolet Motor Car Company ជាមួយនិង លោកDurant និងដៃគូ វិនិយោគពីរនាក់ ទៀតគឺ លោក William Little និង លោកបណ្ឌិត Edwin R. Campbell ។
ប៉ុន្តែនៅពេល មានភាពខុសគ្នា ដែលធ្វើ ឲ្យភ្ញាក់ផ្អើល ឡើងរវាង លោកនិង លោក Durant ចំពោះការការរចនាម៉ូដ រថយន្ត លោកបានលក់ ហ៊ុនរបស់លោក ក្នុងក្រុមហ៊ុន ឲ្យទៅលោក Durant ក្នុងឆ្នាំ១៩១៥ហើយលោកក៏បាន ផ្លាស់ទៅបង្កើត ក្រុមហ៊ុន McLaughlin ក្នុងប្រទេសកាណា ដាសម្រាប់ ផលិតរថយន្ត Chevrolet ។
ក្នុងឆ្នាំ១៩១៦លោក ជាមួយ និងបងប្រុសរបស់ លោកបានបង្កើត ក្រុមហ៊ុន Frontenac Motor Corporation ដើម្បី ផលិតគ្រោះ បន្លាស់ រថយន្តប្រណាំង សម្រាប់រថយន្ត Ford Model Ts ។
ចុងក្រោយលោក បានប្រកប ការងារឲ្យក្រុម ហ៊ុន Stutz Automobile Company ហើយក៏ជា បានបង្កើត ឡើងនូវរោងចក្រយន្តហោះ មួយដោយមិនទទួលបាន ជោគជ័យ។ក្នុងឆ្នាំ១៩៣៤លោក បានប្រែក្លាយ ជាអ្នកផ្តល់ ប្រឹក្សានៅផ្នែករថយន្ត Chevrolet របស់ ក្រុមហ៊ុន យក្សអាមេរិក General Motors ដែល លោកនៅតែធ្វើ ការ រហូតដល់ លោកចូល និវត្តន៍ក្នុង ឆ្នាំ១៩៣៨។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា