តាមការស្រាវជ្រាវល្បែងស្នេហ៍ ឆក់កណ្តៀតតាមគុម្ពោតព្រៃ មាត់បឹង លើភ្លឺស្រែ លើពំនូកចំបើង ក្បែរគុម្ពចេកមាន ឱជារសឈ្ងុយឆ្ងាញ់ជាងល្បែងស្នេហ៍លើគ្រែពូក ក្នុងបន្ទប់សណ្ឋាគារឆ្ងាយណាស់ បើបានភ្លក្ស ម្តងច្បាស់ជាគូស្នេហ៍នោះ ញៀនញ៉ាមមិនខាន។ ដោយសារតែ រឿងឆ្ងាញ់ជាប់មាត់យ៉ាងនេះហើយ បានជាគូស្នេហ៍នេះ ណាត់ជួបគ្នាតាមគុម្ពោតព្រៃក្រោយផ្ទះ រហូតនាងក្រមុំមានផ្ទៃពោះ២ខែ ម៉ែឆេះដុំ ធ្វើអ្វីកូនមិនកើត ក៏ចាប់សែនឱ្យបានគ្នាជាប្តីប្រពន្ធទៅ…។
នាងកែន ចាន់ថន អាយុ២១ឆ្នាំ រស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុក ទឹកឈូ ខេត្តកំពត បានរៀបរាប់ថា នាងជាកូនទី៥ ក្នុងចំណោមបងប្អូន៩នាក់ (ប្រុស២ ស្រី៧) ឪពុកស្លាប់ នៅតែម្តាយឈ្មោះទូច ផូ អាយុ៥៣ឆ្នាំ ជាកសិករ ក្រីក្រ។ នាងរៀនសូត្របានត្រឹមថ្នាក់ទី៥ មិនចប់បឋមសិក្សាផង ក៏ឈប់ទៅ និងនៅតែផ្ទះជួយការងារស្រែចម្ការ មិនដែលចេញទៅធ្វើការឯណាឆ្ងាយពីស្រុក កំណើតនោះឡើយ។ ចូលវ័យក្រមុំភ្លាម រូបនាងមិនខ្វះកំលោះៗ ទាក់ទងសុំស្នេហ៍ នោះទេ ក្នុងនោះក៏មានកំលោះៗកូនអ្នកមានធូរធារផងដែរ តែដោយគ្មាននិស្ស័យ ជាមួយគ្នា ទើបនាងប្រកែករហូត។ លុះចូលដល់អាយុ១៩ឆ្នាំ ស្រាប់តែមាន កំលោះម្នាក់ឈ្មោះតុង ស៊ុន អាយុបងនាង១ឆ្នាំ មកពីស្រុកឈូក ខេត្តកំពត បានមកធ្វើកម្មករសំណង់ ស្នាក់នៅជាមួយបងប្អូនគេក្បែរផ្ទះនាង បានជួបនាង ក៏ទាក់ទងសុំរាប់អានគ្នាជាមិត្ត។ នាងក៏មិនកំណាញ់អ្វីដែរ ដោយបើកឱកាសឱ្យ គេចេញចូលផ្ទះនាងដោយសេរី លុះយូរៗទៅ ស្រាប់តែគេហ៊ានលួងលោមសុំស្នេហ៍នាងតែម្តង ដោយប្រាប់ ត្រង់ៗថា មិនខ្វះទេក្រមុំៗ នៅស្រុកគេ តែគេមិនស្រលាញ់ លុះបានឃើញនាងក៏ស្រលាញ់ដកចិត្តមិនរួច។
នាងកែន ចាន់ថន បន្តទៀតថា មុនដំបូង នាងប្រយ័ត្នខ្លួនដែរ មិនហ៊ានឱ្យប្រុសស្នេហ៍ប៉ះពាល់ទេ ប៉ុន្តែ ថ្ងៃមួយ ពេលណាត់ជួបគ្នានៅកន្លែងស្ងាត់ ដោយសារតែគេចេះលួងលោមពីរោះផ្អែមល្ហែម និងដៃដល់ផងនោះ ធ្វើឱ្យនាងបាត់បង់ម្ចាស់ការ ក៏ប្រគល់ព្រ់ហ្មចារីឱ្យគេទៅ។ តាំងពីស្គាល់រសជាតិតណ្ហាម្តងមក ពួកនាងក៏ញៀន ញ៉ាមម្តងហើយម្តងទៀត ដោយណាត់ជួបគ្នាតាមព្រៃ ឬក្នុងផ្ទះពេលម៉ែមិននៅ មិនយូរប៉ុន្មានក៏បាត់រដូវ មិន ឃើញធ្លាក់ដូចសព្វដង។ នាងឧស្សាហ៍ក្អួតចង្អោរ ចាញ់បាយចាញ់ទឹក ធ្វើឱ្យម្តាយងឿងឆ្ងល់ ក៏ជំរិតសួរនាង រហូតដល់នាងលាក់មិនជិត ក៏ប្រាប់ម៉ែតាមត្រង់ថា នាងមានផ្ទៃពោះ ២ខែហើយ ជាមួយប្រុសស្នេហ៍នេះ។ មុនដំបូង ម៉ែឆេះដុំខ្លាំងណាស់ គាត់ជេរ និងវាយនាងឆ្អែងឆ្អន់ ទើបហៅប្រុសសង្សារឱ្យចូលខ្លួនដោះស្រាយ ទទួលខុសត្រូវ ដោយបង្គាប់ឱ្យរកលុយមករៀបការ។
នាងកែន ចាន់ថន បន្តទៀតថា ពេលហៅសួរនោះ សង្សារបានប្រាប់ថា គេគ្មានលុយទេ តែក៏មិនអាចបែក ពីរូបនាងបានដែរ ហើយបើសិនជាម៉ែបំបែក គេសុខចិត្តសម្លាប់ខ្លួន។ ដោយសារអង្ករក្លាយជាបាយទៅហើយ នោះ ម្តាយនាងលែងគិត ក៏ចាត់ចែងសែនព្រេនមួយព្រឹកឱ្យទៅ ហើយតាំងពីពេលនោះមក ម៉ែមិនសូវជ្រលក់ មាត់ចូលកូនប្រសានោះឡើយ ព្រោះកូនប្រសាក្រពេក រកទីពឹងមិនកើត។ បន្ទាប់ពីនាងសម្រាលបានកូនស្រី មួយជាចំណងដៃ ទើបម៉ែអន់ខឹងបន្តិចវិញ ព្រោះគាត់ស្រលាញ់ចៅជាងកូនទៅទៀត។
ដោយឡែក លោកតុង ស៊ុន អាយុ២២ឆ្នាំ ជាប្តី បានឱ្យដឹងថា រូបគេជាកូនពៅក្នុងចំណោមបងប្អូន៧នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះង៉ែត រី អាយុ៥៥ឆ្នាំ ជាកសិករ។ គេឈប់រៀនត្រឹមថ្នាក់ទី៣ លុះធំពេញកំលោះ តែងចេញដើរស៊ីឈ្នួលជួលព័ទ្ធគេគ្រប់ច្រកល្ហក ជួនទៅធ្វើកម្មករសំណង់ សូម្បីតែមុខរបររើសអេតចាយ ក៏ធ្លាប់ដែរ។ កន្លងមក គេមិនធ្លាប់មានសង្សារឯណាទេ ទោះបីជាមានក្រមុំៗ ក្នុងភូមិខ្លះឱ្យដៃក៏ដោយ លុះបាន មកជួបនាងក្រមុំចាន់ថន ស្រាប់តែគេបាក់ចិត្តប្រតិព័ទ្ធងាកទៅណាមិនរួច។ គេសារភាពថា ពិតជាបានណាត់ជួប មាសស្នេហ៍នៅកន្លែងស្ងាត់ និងបានជ្រុលជ្រួសជ្រលួសផ្លូវប្រាកដមែន រហូតដល់ស្រីថ្លៃមានផ្ទៃពោះ២ខែ ទើប ម៉ែចាប់សែន។ មុនដំបូង ម៉ែក្មេកខឹងនឹងគេខ្លាំង ណាស់ និងជេរដៀលកូនស្រីគាត់ថា ស្រលាញ់ប្រុស ក្ររហាម ដើរតែស៊ីឈ្នួលគេ ទីពឹងអ្វីកើត? លុះគាត់ ជេរអស់ចិត្ត ក៏ហៅរូបគេឱ្យទទួលខុសត្រូវ ដែល បានធ្វើឱ្យកូនស្រីគាត់មានផ្ទៃពោះ។ គាត់បង្គាប់ឱ្យ រកលុយរាប់ពាន់ដុល្លារមករៀបការ តែគេប្រាប់ថា មានតែជីវិត ឯលុយគ្មានទេ ធ្វើឱ្យម៉ែទាល់ច្រក ក៏រៀបចំសែនព្រេនមួយព្រឹកឱ្យទៅ។ ឥឡូវពួកគេបានកូនស្រី ម្នាក់ឱ្យយាយព ធ្វើឱ្យយាយលែងសូវខឹងដូចមុន ព្រោះឃើញចៅស្រីស្អាត ហើយបើបានចៅម្នាក់ទៀត គាត់ច្បាស់ជាត្រជាក់ល្អូកមិនខានឡើយ។
អ្នកស្រីទូច ផូ អាយុ៥៣ឆ្នាំ ជាម្តាយ បានឱ្យដឹងថា នាងចាន់ថន ជាកូនស្រីគាត់ ពេលធំពេញក្រមុំ មានគេចូលដណ្តឹងតាមច្បាប់ដែរ តែនាងមិនព្រមយក ដឹងអី! បែរជានាងលួចត្រូវរ៉ូវគ្នាជាមួយសង្សារខុស ប្រពៃណី។ មុនដំបូង គាត់ខឹងហុយផ្សែង ព្រោះកូន ស្រីធ្វើឱ្យខូចពូជអម្បូរអស់ លុះយូរៗទៅ ក៏អន់ខឹង ចាប់ក្បាលពួកគេបញ្ជល់តែម្តងទៅ ឱ្យឆាប់ចប់ ឯអនាគតយ៉ាងណានោះ ស្រេចតែពួកគេទៅចុះ។
អ្នកស្រីគឹម ស្រី អាយុ៤៥ឆ្នាំ ជាម្តាយមីង បានឱ្យដឹងថា គូស្នេហ៍ទាំងពីរនេះ គ្មានអ្នកណាចាប់ អារម្មណ៍ថា ពួកគេស្រលាញ់គ្នាលួចលាក់នោះទេ ព្រោះឃើញខាងប្រុសចេញចូល ស្មានថា រាប់អាន គ្នាជាធម្មតា។ លុះបែកធ្លាយរឿងក្មួយស្រីមានផ្ទៃពោះ ២ខែ ម៉ែខឹងដាច់ក្បាលដាច់កន្ទុយបែបនេះ ទើបគាត់ ផ្តល់យោបល់ថា បើអ្វីៗវាជ្រុលក្បាលក្រពើទៅហើយ មិនចាំបាច់រៀបការអ្វីទេ រកតែក្បាលជ្រូក១ សែនព្រេន ជីដូនជីតាកុំឱ្យខឹង វាចប់ទៅហើយ។
គួរបញ្ជាក់ថា សម័យនេះ រឿងគូស្នេហ៍ទុំមុន ស្រគាល មិនខ្វះទេ តាំងពីក្រុងដល់ស្រែ។ បើនៅ ទីក្រុង គូស្នេហ៍តែងណាត់ជួបគ្នាតាមសណ្ឋាគារ ឬ ផ្ទះសំណាក់ ប៉ុន្តែ បើនៅស្រុកស្រែណាត់ជួបតាមមាត់ បឹង ក្រោមពន្លឺព្រះចន្ទ ឬក្បែរគុម្ពចេកក្រោយផ្ទះ។ ល្បែងស្នេហ៍ទុំមុនស្រគាលនេះ តាមអ្នកធ្លាប់ឆ្លង កាត់ថា ការណាត់ជួបតាមគុម្ពចេក ឬមាត់បឹង មាន ឱជារសឈ្ងុយឆ្ងាញ់ជាងបន្ទប់ម៉ាស៊ីនត្រជាក់ឆ្ងាយ ណាស់ ព្រោះអ្វីៗវាមានលក្ខណៈធម្មជាតិរ៉ូមែនទិក និងស្មោះត្រង់នឹងគ្នាណាស់ ព្រោះគេយកអារក្ស អ្នកតាជាសាក្សី…”៕