Monday, December 23, 2024
Homeព័ត៌មានជាតិក្រមុំសំណាងធំ បានប្តីតាពោះម៉ាយស្តុក

ក្រមុំសំណាងធំ បានប្តីតាពោះម៉ាយស្តុក

កំលោះៗសម័យនេះ បើខ្លួនគ្មានទ្រព្យអ្វី ជាដុំកំភួន ច្បាស់ជារកប្រពន្ធស្អាតមិនទាន់ តាពោះម៉ាយស្តុកនោះទេ ព្រោះឥទ្ធិពល ដុល្លារ ធ្វើឱ្យនាងក្រមុំស្រវាដៃពីរ។ ជាក់ស្តែង យុវតីម្នាក់នេះ បានប្តីតាអាយុ៨០ឆ្នាំ ជាអតីតអ្នកបើកបរយន្តហោះនៅប្រទេសចិន ត្រូវអ្នកភូមិសរសើរនាងថា មានសំណាងធំណាស់…។

យុវតីសៅ រក្សា អាយុ២៣ឆ្នាំ រស់នៅភូមិផ្កាយព្រឹក ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត បានរៀបរាប់ថា រូបនាងជាកូនច្បង ក្នុងចំណោមបងប្អូន២នាក់ សុទ្ធតែស្រីដូចគ្នា ដោយមានឪពុកឈ្មោះតុត សៅរ៍ អាយុ៥១ឆ្នាំ ម្តាយឈ្មោះយ៉ាន់ មិន អាយុ៥២ឆ្នាំ។ នាង ធ្លាប់រៀនសូត្រដល់ថ្នាក់ទី១០ ក៏ឈប់ទៅ បន្ទាប់មកក៏ចេញទៅធ្វើកម្មការិនីរោងចក្រកាត់ដេរ នៅភ្នំពេញ និងបម្រើតាមផ្ទះគេផងដែរ។ ពាក់ព័ន្ធ ដល់រឿងនាងយកប្តីតា អាយុច្រើនជាងឪពុកម្តាយក្មេកនោះ ស្រីស្អាត ម្នាក់នេះ ប្រាប់ដោយមិនលាក់លៀមថា កាលពីឆ្នាំ២០១៦ នាងខ្ជិល ធ្វើការរោងចក្រ ក៏មានគេទាក់ទងហៅទៅបម្រើការងារតាមផ្ទះម្តង។ ម្ចាស់ផ្ទះនោះ ជាបុរសចំណាស់ អាយុ៨០ឆ្នាំ ទៅហើយ

លោកហួត លី

គាត់ដើររួចតិចៗ បើចេញដើរឆ្ងាយទាល់តែជិះរទេះរុញ ឬជិះឡាន មានគេជួយគ្រាហ៍ឡើង ទើបបាន។ តានោះឈ្មោះហួត លី ជាជនជាតិខ្មែរកាត់ចិន និងជាអ្នកបើកបរយន្តហោះ (ពីឡុត) កាលពីសម័យ សង្គមរាស្ត្រនិយម។ លុះមានរដ្ឋប្រហារកើតឡើង គាត់មិនចង់រស់នៅក្នុងរបបលន់ នល់ ក៏ទាក់ទងបាន ចេញទៅរស់នៅប្រទេសចិន ដោយស្របច្បាប់ និងក្លាយជាអាណិកជនខ្មែរ នៅប្រទេសចិន រហូតមក។
នាងសៅ រក្សា បន្តទៀតថា ពេលទៅដល់ប្រទេសចិន ដោយសារលោក ហួត លី មានជំនាញខាងបើកបរយន្តហោះ ក៏ត្រូវបានអាជ្ញាធរចិន ហៅគាត់ ឱ្យបើកបរយន្តហោះបន្តទៀត ដោយបានប្រាក់ខែខ្ពស់ណាស់។ គាត់មាន ប្រពន្ធខ្មែរខ្សែចិន ដូចគ្នា និងមានកូនដល់ទៅ៩នាក់ ឯណោះ ដែលសព្វថ្ងៃ កូនខ្លះរស់នៅស្រុកចិន ខ្លះទៀតមករស់នៅស្រុកខ្មែរ។ ក្រោយមក លោកហួត លី ជួបគ្រោះថ្នាក់ធ្លាក់យន្តហោះ ក៏បាត់បង់សមត្ថភាព ត្រូវចូលនិវត្តន៍ និងបានប្រាក់បំណាច់ ប្រាក់រង្វាន់ ផ្ញើទុកនៅធនាគារ ចាយមិនអស់។

យុវតីសៅ រក្សា

នាងរក្សា បន្តទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីប្រពន្ធដើមគាត់ ស្លាប់ចោលទៅលោកតា ឬកុងលី បានចូលមកស្រុកខ្មែរវិញ បើកមុខរបរ រកស៊ីជាច្រើនកន្លែង ដោយមានកូនចៅ គាត់ជួយចាត់ចែង។ ថ្ងៃមួយ គាត់ពឹងពាក់គេឱ្យ រកស្រីបម្រើគ្រាន់គក់ច្របាច់ដៃជើងយប់ព្រលប់ ក៏បានរូបនាង ទៅដល់ ស្រាប់តែគាត់បាក់ចិត្តអាណិតស្រលាញ់តែម្តង ដោយមិនចាត់ទុក ជាអ្នកបម្រើអ្វីទេ តែគាត់ព្យាយាមលួងលោមនាងទុកជាប្រពន្ធ។ មុនដំបូង នាងមិនព្រមភ្លាមទេ ព្រោះឃើញគាត់ចាស់បាត់បង់សមត្ថភាពទៅហើយ ប៉ុន្តែ កុងលី តស៊ូខ្លាំងណាស់ ដោយបបួលនាងនិងឪពុកម្តាយនាងដើរកម្សាន្ត នៅក្រុងព្រះសីហនុ និងព្យាយាមស្តីដណ្តឹងដល់ចាស់ទុំ រហូតដល់

នាងយល់ ព្រមសែនព្រេនជាមួយគាត់ទៅ។ នាងបានទទួលថ្លៃទឹកដោះពីប្តីចាស់នេះ រាប់ម៉ឺនដុល្លារ គឺ៤ម៉ឺនដុល្លារសម្រាប់ទុកក្នុងធនាគារ បើកយកតែចុងការចាយ ហើយគាត់ឱ្យ១៣៥០០ដុល្លារសង់ផ្ទះ ដោយបន្ថែម១ម៉ឺនដុល្លារទៀត យក មកធ្វើរបងមិនទាន់ហើយផង។ ទោះយ៉ាងណា នាងសារភាពថា តាំងពីបាន ប្តីចាស់ជិត១ឆ្នាំកន្លងមកនេះ ប្តីបានត្រឹមតែ ស្ទាបអង្អែលនាង ប៉ុណ្ណោះ ដោយគ្មានសមត្ថភាពរួមភេទបានឡើយ ដែលសព្វថ្ងៃ ជួនកាល ប្តីចេញទៅប្រទេសចិន ជួនកាលនៅភ្នំពេញ ព្រោះគាត់ មានផ្ទះសំណាក់ នងិហាងរកស៊ី៣ កន្លែង ឯណោះ។ ឯរូបនាង ជួនកាលមកលេងស្រុក ជួនកាល ទៅបម្រើប្តី ឯភ្នំពេញ មិនទៀងទាត់ទេ ឯកូនៗរបស់ តាក៏មិនជំទាស់នឹងឪពុកបានប្រពន្ធក្មេងនេះដែរ។

លោកជ័យ សុវណ្ណ

លោកតុត សៅ អាយុ៥១ឆ្នាំ ជាឪពុក បានឱ្យដឹងថា ចំពោះ រឿងកូនប្រសាអាយុ៨០ឆ្នាំ នោះ គាត់ស្រលាញ់ពេញចិត្តណាស់ ទាស់ត្រង់កូនប្រសាមិនអាចបង្កើតចៅឱ្យគាត់ពបាន ព្រោះរៀបការ តាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ មកទល់ពេលនេះ កូនស្រីគាត់នៅ តែក្រមុំដដែល។ កូនប្រសាចាស់នោះ យូរៗមកលេង ផ្ទះឪក្មេកម្តង តែភាគច្រើន កូនប្រសានៅភ្នំពេញ តម្រូវ ឱ្យប្រពន្ធក្មេងតាមបម្រើរហូត។
អ្នកស្រីយ៉ាន់ មិន អាយុ៥២ឆ្នាំ ជាម្តាយបាន ឱ្យដឹងថា កូនប្រសាគាត់ មានឈ្មោះជាអាណិកជន ខ្មែរ នៅប្រទេសចិន មិនអាចចោលស្រុកចិន បាន យូរទេ ព្រោះលុយកាក់ផ្ញើទុកនៅស្រុកចិន។ ពេលមកដល់ ស្រុកខ្មែរម្តងៗ កូនប្រសានោះ ឱបថើបប្រពន្ធ ដោយក្តី នឹករលឹក រួចឱ្យរុញរទេះ នាំប្តីទៅធ្វើបុណ្យទានតាម វត្តអារាមនានា ប្តូរយកកុសលផលានិសង្ស។

អ្នកស្រីយ៉ាន់ មិន

ស្ត្រីជាម្តាយអួតពីទ្រព្យសម្បត្តិកូនប្រសាថា កុងលី មានហាងលក់ទំនិញ៣កន្លែង នៅប្រទេសចិន ប៉ុន្តែ សព្វថ្ងៃឈប់លក់ហើយ ដោយដាក់ឈ្នួលឱ្យគេ មួយ កន្លែងបាន៦០០០ដុល្លារ ក្នុង១ខែ។ ចំណែកប្រាក់ចូល និវត្តន៍របស់គាត់ពីរដ្ឋាភិបាលចិន ២០០០ដុល្លារ ដូច្នេះ ចំណូលនៅប្រទេសចិន សរុប៨០០០ដុល្លារ ក្នុង១ខែ។ ចំណែក នៅភ្នំពេញ ក៏មានផ្ទះសំណាក់ សណ្ឋាគារ មិនដឹងប៉ុន្មានកន្លែងទេ ទើបគាត់យល់ថា កូនស្រី គាត់ ឆ្អឹងអណ្តែតតែម្តង ព្រោះបានប្តីតា អតីតអ្នកបើកបរយន្ត ហោះ ពិតជាអណ្តែតដូចយន្តហោះ។

លោកតុត សៅ

លោកជ័យ សុវណ្ណ អាយុ៥៧ឆ្នាំ និងអ្នកស្រីនុ វ៉ាន់នី អាយុ៥៥ឆ្នាំ ជាអ្នកភូមិបានឱ្យដឹងស្របគ្នាថា គ្រួសារនាងរក្សា ពីមុនក្រណាស់ សូម្បីតែនាងរក្សា ត្រូវរសាត់អណ្តែតពីស្រុកទៅធ្វើការរោងចក្រ តែ ភ័ព្វសំណាងនាងល្អ ក៏រសាត់ទៅជួបតា អតីតអ្នកបើកបរយន្តហោះ។ រឿងនាងអត់កូននោះ គ្មានបញ្ហាទេ សំខាន់ត្រង់ចេះថែរក្សាថ្នាក់ថ្នមប្តីឯណោះទេ ដែល ក្រមុំអ្នកភូមិនេះ សុទ្ធតែចង់បានប្តីពោះម៉ាយស្តុក ដូចនាងរក្សា អ៊ីចឹងដែរ។
គួរបញ្ជាក់ថា សម័យនេះ ក្រមុំៗមួយចំនួនចងចាំពាក្យ ស្លោក១ឃ្លាថា “យកកំលោះស៊ីបបរ យកតា សក់សស៊ីដុល្លារ” បណ្តាលឱ្យកំលោះ ដែលគ្មានវាសនា បាននាងជាគូតូចចិត្តមិនតិចទេ ហើយក៏មួម៉ៅនឹង អ្នកបង្កើតពាក្យស្លោកខាងលើថា នាំភាពចង្រៃមកឱ្យគេ។ ទោះយ៉ាងណា នេះសម្ពាយបុណ្យនាងពីជាតិមុន ឬ ថាជាឆ្អឹងអណ្តែត…”៕

RELATED ARTICLES