Monday, December 23, 2024
Homeព័ត៌មានជាតិក្រសួង​អភិវឌ្ឍន៍​ជន​បទ ​បើក​កិច្ច​ប្រជុំ​ពិនិត្យ​គម្រោង​កែ​លម្អ​ផ្លូវ​ជន​បទ ​ជំហាន​ទី​១​

ក្រសួង​អភិវឌ្ឍន៍​ជន​បទ ​បើក​កិច្ច​ប្រជុំ​ពិនិត្យ​គម្រោង​កែ​លម្អ​ផ្លូវ​ជន​បទ ​ជំហាន​ទី​១​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នេះ នាទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ មានបើកកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយនៃគម្រោងកែលម្អផ្លូវជនបទ ជំហានទី១ (RRIP I) របស់ក្រុមបេសកកម្មធនាគារអភិវឌ្ឌ្ឍន៍អាស៊ី ។

fgfshfgs

កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្ដឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ មន្រ្ដីរាជការក្រសួង និងភាគីខាងធនាគារអភិវឌ្ឌ្ឍន៍អាស៊ីផងដែរ ។

gfdgfdsfdf

គួរបញ្ជាក់ថា គម្រោងកែលម្អផ្លូវជនបទ ជំហានទី១ (RRIP I) ដែលបានអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ និងផ្តល់ហិរញ្ញប្បទានដោយ ADB, KEXIM របស់សាធារណរដ្ឋកូរ៉េ, NDF និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីខែមករា ឆ្នាំ ២០១១ ដល់ខែមករា ឆ្នាំ ២០១៦ បានកែលម្អផ្លូវជនបទដោយជោគជ័យ ពីផ្លូវក្រួសក្រហមទៅក្រាលកៅស៊ូពីរជាន់ប្រភេទ DBST លើប្រវែងផ្លូវសរុប ៥៤៥.៣ គម ក្នុងខេត្តគោលដៅចំនួន ០៨ គឺ ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ពោធិសាត់ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម និងត្បូងឃ្មុំ ៕

RELATED ARTICLES