Sunday, November 24, 2024
Homeព័ត៌មានជាតិចាក់សម្លាប់អារកថៅកែ២នាក់ប្តីប្រពន្ធ គ្មានញញើតដៃ

ចាក់សម្លាប់អារកថៅកែ២នាក់ប្តីប្រពន្ធ គ្មានញញើតដៃ

ព្រំដែនកម្ពុជា-ថៃ ៖ ប្តីប្រពន្ធវ័យចំណាស់២នាក់ ដែលគេស្គាល់ច្បាស់ថាជាថៅកែរកស៊ីទំនិញដ៏ធំប្រចាំផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញ ប្រាថេត និងផ្សារខៅឌិន ក្នុងស្រុកខ្លងហាត ដែលសុទ្ធសឹងជាផ្សារដែលជាប់នឹងខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានឃាតករ ចាក់ប្រហារ ជាច្រើនកាំបិត និងចាប់អារក បណ្តាលឱ្យស្លាប់ទាំងពីរនាក់ប្តីប្រពន្ធ ខណៈដែលពួកគាត់បានបើករថយន្តដោយឡែកពីគ្នាចូលទៅកាន់លំនៅដ្ឋាន។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរង គ្រោះ ស្ថិតនៅផ្ទះលេខ១៦ ភូមិ១០ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំប្រទល់ដែនកម្ពុជា-ថៃ។

ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធដែលត្រូវឃាតករចាក់សម្លាប់ រួមមាន បុរសជាប្តី មានឈ្មោះភិផាត់ តាំងផុងថង ហៅហ៊ាកួង អាយុ ៧១ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធឈ្មោះសាយ័ន ចន្ថា ហៅចែសាយ័ន អាយុ៦៤ឆ្នាំ មានលំនៅក្នុងផ្ទះកើតហេតុខាងលើ។ ជនរងគ្រោះទាំង២នាក់ប្តី ប្រពន្ធជាថៅកែទំនិញដ៏ធំប្រចាំផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញប្រាថេត និងផ្សារខៅឌិន ក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ដែលសុទ្ធសឹងជាផ្សារដែលស្ថិតនៅជាប់នឹងខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

 

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធខាងលើ មានភាគហ៊ុននៅក្នុងក្រុមហ៊ុនរថយន្តក្រុងមួយ ដែលតែងតែដឹកភ្ញៀវទេសចរណ៍ពីប្រទេសថៃ ទៅកាន់ខេត្តសៀមរាប  ប្រទេសកម្ពុជា ផង និងមានការដាក់ប្រាក់កម្ចីឱ្យអាជីវករខ្មែរខ្ចី ក្នុងការបង្វិលទំនិញប្រចាំផ្សាររោងក្លឿ ជាច្រើនថែមទៀតផង។

ក្រោយកើតហេតុ សមត្ថកិច្ចថៃបានចុះពិនិត្យទីតាំងកើតហេតុ និងបានរកឃើញថា បុរសជាប្តីត្រូវបានស្លាប់នៅក្នុងផ្ទះ ដោយត្រូវ ឃាតករចាក់ជាច្រើនកាំបិត ព្រមទាំងបានចាប់អារកបន្ថែមទៀត ហើយឃាតករបានអូសយកមកទុកចោលនៅខាងក្រោយផ្ទះ បន្ទាប់ពីសម្លាប់ រួច។ ចំណែកស្ត្រីជាប្រពន្ធ ក៏ត្រូវឃាតករចាក់នឹងកាំបិតដូចគ្នា នៅក្បែរថយន្តក្នុងរោងចតរថយន្ត ដែលមានចម្ងាយពីផ្ទះប្រមាណ៥០ម៉ែត្រ ខណៈ ដែលស្ត្រីរងគ្រោះចុះពីរថយន្ត ហើយឯកសារនៅក្នុងរថយន្ត ត្រូវបានជនសង្ស័យរើកកាយ ធ្លាក់រប៉ាត់រប៉ាយ ទំនងជារកឯកសារអ្វីមួយដែលពាក់ ព័ន្ធ។

ជុំវិញករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ ក្រុមតម្រួតថៃបានធ្វើការសន្និដ្ឋានជាបឋមថា ជនល្មើសអាចមានគ្នាចំនួន៣នាក់ឡើងទៅ និងបានធ្វើសកម្មភាពផ្លោះរបងលបចូលមកសម្ងំនៅក្នុងផ្ទះ មុនម្ចាស់ចូលមកដល់ លុះជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធចូលមកដល់បន្តបន្ទាប់គ្នា ក៏ត្រូវក្រុមជនដៃដល់ធ្វើសកម្មភាពចាក់សម្លាប់តែម្តង។ លុះក្រោយពេលធ្វើសកម្មភាពរួច ក្រុមជនដៃដល់បានផ្លោះរបងចេញទៅវិញ ហើយការ សម្លាប់នេះ គឺអាចធ្វើឡើងនៅពេលព្រលប់។ យ៉ាងណា ករណីនេះ សមត្ថកិច្ចថៃកំពុងធ្វើការសិក្សា និងស្រាវជ្រាវនៅឡើយ៕

RELATED ARTICLES