Thursday, January 16, 2025
Homeព័ត៌មានជាតិសំណេរស្នេហ៍ចេញពីបេះដូង! អរគុណបងពេទ្យសង្ហា ព្យាបាលបេះដូងអូន

សំណេរស្នេហ៍ចេញពីបេះដូង! អរគុណបងពេទ្យសង្ហា ព្យាបាលបេះដូងអូន

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូនេះ បានស្គាល់រាប់អានគ្នាតាំងពីរៀនថ្នាក់ជាមួយគ្នាអស់៩ឆ្នាំ និងចាប់ផ្តើមដុះដាលពន្លកស្នេហ៍អស់រយៈពេល៣ឆ្នាំ ប្រកបដោយភាពផ្អែមល្ហែម យកចិត្តទុកដាក់ និងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក រហូតដល់ខាងស្រី រំភើបចិត្តទម្លាយសារស្នេហាចេញពីបេះដូងពិត អរគុណចំពោះទឹកចិត្តបងពេទ្យសង្ហា ដែលតាមព្យាបាលបេះដូងរបស់នាងកន្លងមក។

គូស្នេហ៍ផ្អែមល្ហែមខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ភាគីខាងស្រីមានឈ្មោះដា នីកា មានគណនីហ្វេសប៊ុកឈ្មោះ Ratana Da Nika។ ចំណែកភាគខាងប្រុស មានឈ្មោះគង់ រតនា និងមានគណនីហ្វេសប៊ុកឈ្មោះ DaNika Ratana។

យោងតាមគណនីហ្វេសប៊ុកភាគីនារីជាគូស្នេហ៍ដែលមានឈ្មោះ Ratana Da Nika កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះសារមួយចេញពីបេះដូង ផ្ញើជូនទៅបុរសជាទីស្រលាញ់របស់នាង ដែលមានខ្លឹមសារទាំងស្រុងថា “Happy Anniversary My love DaNika Ratana កុំធុញណា អានឱ្យចប់ទៅ អូនសរសេរឿងពិតចេញពីបេះដូងណា រយៈពេល៣ឆ្នាំ ៣៦ខែ ១០៩៦ថ្ងៃ ដែលយើងចាប់ផ្តើមស្រលាញ់គ្នា ហើយប្រើបេះដូង តែមួយ វាមានរឿងច្រើនណាស់ក្នុងរយៈពេល៣ឆ្នាំនេះ រឿងសប្បាយមានច្រើន ហើយរឿងមិនសប្បាយក៏មានមិនតិចដែរ តែអ្វីដែលអូនចង់បាន ពីបងនោះ គឺសូមបងយល់ពីអូនឱ្យបានច្រើនជាងនេះទៅ ព្រោះយើងក៏មិនមែនទើបស្គាល់គ្នា៣ឆ្នាំនេះដែរ គឺយើងស្គាល់គ្នាយូរហើយ (មិត្តរួមថ្នាក់) មិនក្រោម៩ឆ្នាំទេណាបង ចឹងហើយបងគួរយល់ហើយថា អូនជាមនុស្សបែបមិច បងជាមនុស្សប្រុសល្អហើយ បងចេះផ្គាប់ចិត្ត បងមិនដែលក្បត់ បងតែងតែបំពេញរាល់ចន្លោះខ្វះខាតរបស់អូន បងស្រលាញ់អូនតែម្នាក់ បងជាម៉ាក់ ណែនាំពេលអូនខុស បងជាប៉ាតែងតែជូនអូនទៅនេះ ទៅនោះ បងជាបងប្អូនដែលមកលេងជាមួយអូនពេលអូនមិនសប្បាយចិត្ត បងជាមិត្តដែលស្តាប់រាល់រឿងរ៉ាវទាំងអស់ពេលអូនចង់ និយាយចំណុចល្អបងមានច្រើនណាស់ ហើយចំណុចមិនល្អបងក៏មានតិចតួចដែរ អូនមិនបាច់និយាយទេ បងដឹងហើយ អូនអរគុណបង ដែលបងតែងតែផ្តល់ក្តីស្រលាញ់មកលើអូនរយៈពេល៣ឆ្នាំនេះមិនប្រែប្រួល អរគុណគ្រប់យ៉ាង ដែលបងតែងធ្វើរឿងល្អៗជាច្រើនមកដាក់អូន អរគុណដែលកំដរអូនទៅគ្រប់ទីកន្លែង អគុណបងដែលទ្រាំនៅជាមួយមនុស្សស្រីខុសគេរឿងច្រើន ចិត្តនិងគិតច្រើនដូចជាអូនអរគុណណាស់បងសម្លាញ់ ដែលមើលថែមនុស្សស្រីមុខអាក្រក់ម្នាក់នេះដូចជាព្រះនាងចុងក្រោយអូនចង់ប្រាប់ថាអូនស្រលាញ់បងណាស់ ហើយក៏សង្ឃឹមថាក្តីស្រលាញ់មួយនេះ វាមិនសាបសូន្យទេណាម្ចាស់ជីវិតអូន លោកគ្រូពេទ្យសង្ហារ (គង់ រតនា) អ្នកព្យាបាលទាំងបេះដូងទាំងជម្ងឺអូន…”។

ជាការឆ្លើយតបទៅកាន់នារីជាទីស្រលាញ់ ភាគីខាងប្រុសដែលជាម្ចាស់គណនីហ្វេសប៊ុក បានសរសេរសារមួយថា “Forever with U Ratana Da Nika…” “ស្រលាញ់អូនជារៀងរហូត Da Nika…”។

តាមរយៈសារឆ្លើយឆ្លងដ៏ផ្អែមល្ហែមរបស់គូស្នេហ៍ខាងលើនេះ គេឃើញមិត្តភក្តិរបស់អ្នកទាំង២ជាច្រើនបានចូលរួមអបអរសាទរ និងសម្តែងនូវការរំភើបចិត្តចំពោះទឹកចិត្ត និងស្នេហ៍ស្មោះដែលអ្នកទាំងពីរមាន ព្រមទាំងប្រគល់ឱ្យគ្នាទៅវិញទៅមក។

ជាមួយនេះក៏មានអ្នកជូនពរឱ្យចំណងស្នេហ៍អ្នកទាំង២ កាន់តែរឹងមាំ និងផ្អែមល្ហែមទ្វេដងថែមទៀត ពិសេសជួបតែសុភមង្គលរហូតតទៅ៕

RELATED ARTICLES