Thursday, January 16, 2025
Homeសង្គម និងជីវិតឈឺចិត្តប្តីមានស្រី ប្រពន្ធលោតទឹកសម្លាប់ខ្លួន

ឈឺចិត្តប្តីមានស្រី ប្រពន្ធលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ ៖ ស្ត្រីម្នាក់ ព្រោះតែតូចចិត្តនឹងបុរសជាប្តីក្បត់ចិត្ត លួចលាក់ទាក់ទងស្នេហាជាមួយស្រីថ្មី ហាមមិនស្តាប់ ក៏សម្រេចចិត្តធ្វើដំណើរឡើងមកអង្គុយយំនៅលើស្ពានជ្រោយចង្វារ រួចប៉ុនប៉ងលោតចូលទឹកទន្លេសម្លាប់ខ្លួន តែសំណាងល្អ ត្រូវសមត្ថកិច្ចជួយឃាត់ទាន់ពេលវេលា បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ពៈ ឆ្នាំ២០១៨ នៅចំណុចកណ្តាលស្ពានជ្រោយចង្វារថ្មី ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ស្ត្រីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ព្រោះតែឈឺចាប់នឹងរឿងប្តីកំហូចមានស្រីថ្មីនេះ មិនត្រូវបានស្គាល់ឈ្មោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានអាយុប្រហែលជាង៣០ឆ្នាំ និងត្រូវបានអ្នកធ្លាប់ស្គាល់បង្ហើបប្រាប់ថា ស្ត្រីរូបនេះបម្រើការនៅហាងរំចង់ និងស្នាក់នៅបន្ទប់ជួលភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងមានស្រុកកំណើត នៅខេត្តព្រៃវែង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋអ្នកដំណើរ បានរាយការណ៍មកថា គេបានឃើញស្ត្រីម្នាក់អង្គុយយំនៅកណ្តាលស្ពានជ្រោយចង្វារថ្មី។ ភ្លាមនោះ សមត្ថកិច្ចឈរជើងនៅគោលដៅ និងសណ្តាប់ធ្នាប់ បានទៅនាំស្ត្រីខាងលើមកគល់ស្ពានត្រើយខាងកើត ដើម្បីសួរនាំតែម្តង។

សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច នារីរងគ្រោះដែលព្យាយាមលោតទឹកសម្លាប់ខ្លួន បានបង្ហើបប្រាប់ថា មូលហេតុដែលនាងប៉ងលោតទឹកស្ពានជ្រោយចង្វារនេះ គឺដោយសារតែនាងមានវិបត្តិគ្រួសារ ដោយសារប្តីលួចមានស្រីខាងក្រៅ ទើបសម្រេចចិត្តមកលោត ទឹកដើម្បីបញ្ចប់ជីវិតតែម្តង ប៉ុន្តែមិនទាន់បានលោតផង ត្រូវប្រជាពលរដ្ឋឃើញទាន់ រាយការណ៍ប្រាប់សមត្ថកិច្ចប្រចាំការនៅគល់ស្ពាន មកជួយអន្តរាគមន៍ទាន់ពេលវេលា។

ក្រោយពេលកើតហេតុ ស្ត្រីខាងលើ បានទាក់ទងសាច់ញាតិមកទទួល លុះមួយសន្ទុះក្រោយមក គេឃើញមានបុរសម្នាក់ បានជិះម៉ូតូមក ដឹកស្ត្រីរូបនេះ ត្រឡប់ទៅវិញបាត់ទៅ៕

RELATED ARTICLES