Monday, December 23, 2024
Homeព័ត៌មានជាតិចេញ​ពី​ដក​លុយ​ទូ ​ATM ​ចោរ​បាញ់​​៣​​គ្រាប់​ ប្លន់​​​ម៉ូតូ​​​​អាសង់​​​២០១៦​

ចេញ​ពី​ដក​លុយ​ទូ ​ATM ​ចោរ​បាញ់​​៣​​គ្រាប់​ ប្លន់​​​ម៉ូតូ​​​​អាសង់​​​២០១៦​

ភ្នំពេញ៖ យុវជនម្នាក់ ចូលដកលុយពីទូATM ដើរចេញមកវិញ បម្រុងឡើងជិះម៉ូតូ ត្រូវជនប្រដាប់អាវុធបាញ់៣គ្រាប់ ដេកដួលក្នុងថ្លុកឈាមប្លន់យកលុយនិងម៉ូតូទៅបាត់ដោយសុវត្ថិភាព បង្កឲ្យ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ៅង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែសីហា មុខទូATM របស់ធនាគារឥណ្ឌូឆាយណា ស្ថិតនៅមុខហាងកាហ្វេដេលី តាមបណ្តោយផ្លូវព្រះសីហនុ កែងនឹងផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។

dgsghfgf
ជនរងគ្រោះ គេដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ប្រភពពត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកឈប់ម៉ូតូនៅមុខកន្លែងដកលុយទូ ATM របស់ធនាគារឥណ្ឌូឆាយណា ស្ថិតនៅមុខហាងកាហ្វេដេលី រួចហើយជនរងគ្រោះបានដើរចូលទៅដកលុយពីទូ ATM បានហើយដើរចេញមកវិញបានប្រមាណ៦ម៉ែត្រឡើងអង្គុយលើម៉ូតូបម្រុងជិះចេញទៅហើយស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកដល់ វាយទៅលើជនរងគ្រោះដើម្បីប្លន់យកម៉ូតូនិងយកលុយដែលទើបនឹងដកពីទូATM តែជន រងគ្រោះមិនព្រមឲ្យតាមសម្រួលទេបានប្រតាយប្រតប់ជាមួយជនសង្ស័យហើយស្រែកថា ចោរៗទើបជនសង្ស័យដកកាំភ្លើងខ្លីមួយដើមបាញ់សំដៅជនរងគ្រោះចំនួន៣គ្រាប់ តែមួយ គ្រាប់ដំបូងអត់ផ្ទះ បានបាញ់២គ្រាប់ទៀតបណ្តាលឲ្យរបួសចំស្មាមួយគ្រាប់ និងភ្លៅមួយហូរ ឈាមពេញខ្លួនដេកដួលក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ ។

dgfgfss
សំបកកាទុស្សេដែលរកឃើញនៅកន្លែងកើតហេតុ

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា ពេលដែលជនរងគ្រោះប្រតាយប្រតប់ជាមួយជនសង្ស័យហើយស្រែកថាចោរៗ អ្នកឃើញហេតុការណ៍បម្រុងរត់ទៅជួយដែរ តែ ឃើញជនសង្ស័យដកកាំភ្លើងបាញ់សំដៅជនរងគ្រោះម្នាក់ៗលែងហ៊ានចូលទៅជួយ ទាល់ តែជនសង្ស័យប្លន់យកម៉ូតូនិងលុយទៅបាត់អស់ ទើបនាំគ្នាចូលទៅមើលជនរងគ្រោះដែល ដេកដួលក្នុងថ្លុកឈាមសន្លប់ស្តូកស្តឹង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានត្រឹមមកឈរមើលជនរងគ្រោះដេកដួលក្នុងធ្លុកឈាមនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ  ។ ចំណែកជនរគ្រោះត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។  នៅកន្លែងកើតហតុសម្ថកិច្ចបានរកឃើញសំបកកន្ទុះចំនួន២គ្រាប់ផងដែរ៕

ប៊ុន ស៊ុន្ធី

RELATED ARTICLES