ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០១៦ រដ្ឋសភាកម្ពុជា បានទទួលញត្តិចំនួន៣ មកពីស្ថាប័នផ្សេងៗ ដែលសុំអន្តរាគមន៍ និង ថ្កោលទោសចំពោះលោកហុង លីម តំណាង- រាស្ត្រអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ ដែល បានលើកឡើងថា សង្គមកម្ពុជា សព្វថ្ងៃ “ជា សង្គមតិរច្ឆាន”។
ញត្តិថ្កោលទោសទាំង៣ មកពីស្ថាប័ន ផ្សេងគ្នា ដែលក្នុងនោះ រួមមានញត្តិមកពីក្រុម មន្ត្រីរាជការ ញត្តិមកពីសហគមន៍មិត្តប្រាសាទ ព្រះវិហារ និងញត្តិមកពីវិទ្យាស្ថានជាតិប្រៃស- ណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមន៍គមន៍ និង ព័ត៌មាន ដោយញត្តិទាំង៣ខាងលើនេះ បាន ធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ពាក្យសម្តីរបស់លោកហុង លីម តំណាងរាស្ត្រ អូស្ត្រាលី មានដើមកំណើតខ្មែរ ដែលបាន ប្រមាថមាក់ងាយមកលើរបបកម្ពុជាបច្ចុប្បន្ន ថា “មានលក្ខណៈតិរច្ឆាន”។
ញត្តិថ្កោលទោសរបស់សហគមន៍មិត្ត ប្រាសាទព្រះវិហារ ចុះថ្ងៃទី០៨ សីហា ឆ្នាំ២០១៦ មានខ្លឹមសារថា សមាគមន៍មិត្តប្រាសាទព្រះ- វិហារ សូមច្រានចោល និងថ្កោលទោសយ៉ាង ដាច់អហង្ការ ចំពោះពាក្យសម្តីដែលលោកហុង លីម តំណាង រាស្ត្រអូស្ត្រាលី ដែលមានដើម កំណើតខ្មែរ បានប្រមាថមាក់ងាយមកលើរបប កម្ពុជាបច្ចុប្បន្នថា “មានលក្ខណៈតិរច្ឆានដូច សព្វថ្ងៃ” ដែលលោកតំណាងរាស្ត្ររូបនេះ បាន និយាយនៅក្នុងបទសម្ភាសន៍ជាមួយលោកជុន ច័ន្ទបុត្រ ជាអ្នកទទួលខុសត្រូវវិទ្យុអាស៊ីសេរី របស់បរទេសដែលនិយាយជាខេមរភាសា ដោយ ដាក់ចំណងជើងថា “តំណាងរាស្ត្រខ្មែរ-អូស្ត្រាលី ចាត់ទុករបបនៅកម្ពុជា ជារបបតិរច្ឆាន” កាល ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦។
សហគមន៍មិត្តប្រាសាទព្រះវិហារ សូម អំពាវនាវដល់ស្ថាប័នរដ្ឋទាំងអស់ដែលមាន សមត្ថកិច្ច មេត្តាជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ ក្នុងករណីលោកហុង លីម ដើម្បីថ្វាយព្រះ- មហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។
សហគមន៍មិត្តប្រាសាទព្រះវិហារ សូម អំពាវនាវដោយទទូចចំពោះលោកជំទាវអគ្គ- រដ្ឋទូតអូស្ត្រាលី Angela Corcoran ច្បាស់ជា មិនឈរមើលនឹងភ្នែកឡើយនូវអាកប្បកិរិយា អាក្រក់របស់តំណាងរាស្ត្រអូស្ត្រាលី លោក ហុង លីម ដោយប្រាកដជាជួយអន្តរាគមន៍ដ៏ សមស្របណាមួយ ដើម្បីស្វែងរកយុត្តិធម៌ជូន កម្ពុជា ជាក់ជាពុំខាន”។
ចំណែកញត្តិមកពីក្រុមមន្ត្រីរាជការ ចុះ ថ្ងៃទី០៨ សីហា ឆ្នាំ២០១៦ ដែលចុះហត្ថលេខ ដោយលោកផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តី- ការគណៈរដ្ឋមន្ត្រីមានខ្លឹមសារថា ក្នុងនាមខ្ញុំផ្ទាល់ ក៏ដូចជាក្រុមមន្ត្រីរាជការ សូមច្រានចោល និង ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះពាក្យពាលដែលលោកហុង លីម មានដើមកំណើត ខ្មែរ និងជាតំណាងរាស្ត្រអូស្ត្រាលី ដែលបាន លើកឡើង និងប្រមាថកម្ពុជា នៅក្នុងបទសម្ភាសន៍នៃវិទ្យុអាស៊ីសេរី ដែលមានចំណង ជើងថា “តំណាងរាស្ត្រខ្មែរ-អូស្ត្រាលី ចាត់ ទុករបបនៅកម្ពុជាជារបបតិរច្ឆាន”។
ខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាក្រុមមន្ត្រីរាជការមួយចំនួន សូមអំពាវនាវដល់ស្ថាប័នរដ្ឋទាំងអស់ ដែលមានសមត្ថកិច្ចមេត្តាជួយអន្តរាគមន៍ស្វែង ផ្តល់យុត្តិធម៌ក្នុងករណីលោកហុង លីម ដើម្បី ថ្វាយព្រះមហាក្សត្រ និងព្រះសង្ឃជាទីសក្ការៈ ព្រមទាំងប្រជាពលរដ្ឋទាំងមូលដែលរស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំសូមអំពាវនាវដោយទទូចចំពោះ លោកជំទាវអគ្គរដ្ឋទូតអូស្ត្រាលី Angela Corcoran មេត្តាផ្តល់នូវបទអន្តរាគមន៍ដ៏សមស្រប ណាមួយ ដើម្បីស្វែងរកយុត្តិធម៌ជូនដល់កម្ពុជា យ៉ាងហោចណាស់ “ពាក្យសូមទោសជាសា- ធារណៈ”។
ដោយឡែក ញត្តិមកពីវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនា- គមន៍ និងព័ត៌មាន ចុះថ្ងៃទី០៨ សីហា ឆ្នាំ២០១៦ និងចុះហត្ថលេខាដោយលោកគុន ស៊ាងឃុន ជាតំណាងក្រុម មានខ្លឹមសារថា យើងខ្ញុំជា ក្រុមនិស្សិតនៃវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន សូមច្រានចោល និងថ្កោលទោស យ៉ាងដាច់អហង្ការចំពោះពាក្យសម្តីដែលលោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលី ដែលមាន ដើមកំណើតខ្មែរ បានប្រមាថមាក់ងាយមកលើ របបកម្ពុជាបច្ចុប្បន្នថា “មានលក្ខណៈតិរច្ឆាន ដូចសព្វថ្ងៃ” ដែលលោកតំណាងរាស្ត្ររូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយលោក ជុន ច័ន្ទបុត្រ ជាអ្នកទទួលខុសត្រូវវិទ្យុអាស៊ី- សេរី របស់បរទេសដែលនិយាយជាខេមរភាសា ដោយដាក់ចំណងជើងថា “តំណាងរាស្ត្រខ្មែរ-អូស្ត្រាលី ចាត់ទុករបបនៅកម្ពុជា ជារបប តិរច្ឆាន” កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៦។
យើងខ្ញុំជាក្រុមនិស្សិតនៃវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនា- គមន៍ និងព័ត៌មាន សូមអំពាវនាវដល់ស្ថាប័នរដ្ឋ ទាំងអស់ ដែលមានសមត្ថកិច្ច មេត្តាជួយអន្ត- រាគមន៍ស្វែងរកយុត្តិធម៌ ក្នុងករណីលោកហុង លីម ដើម្បីថ្វាយព្រះមហាក្សត្រ និងប្រជាពលរដ្ឋ កម្ពុជាទាំងមូល។
យើងខ្ញុំជាក្រុមនិស្សិតនៃវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនា- គមន៍ និងព័ត៌មាន សូមអំពាវនាវដោយទទូច ចំពោះលោកជំទាវអគ្គរដ្ឋទូតអូស្ត្រាលី នៅងលោ Corcoran ច្បាស់ជាមិនឈរមើលនឹងភ្នែក ឡើយ នូវអាកប្បកិរិយាអាក្រក់របស់តំណាង- រាស្ត្រអូស្ត្រាលី លោកហុង លីម ដោយប្រាកដ ជាជួយអន្តរាគមន៍ដ៏សមស្របណាមួយ ដើម្បី ស្វែងរកយុត្តិធម៌ជូនកម្ពុជា ជាក់ជាពុំខាន”។
ជាមួយនេះ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០១៦ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណា- ចក្រកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសលោកហុង លីម ផងដែរ ដែល មានខ្លឹមសារទាំងស្រុងថា “នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១០និង៣០ នាទី អគ្គលេខាធិកាដ្ឋាន ព្រឹទ្ធសភា បានទទួល ញត្តិរបស់តំណាងក្រុមមន្ត្រីរាជការសហគមន៍ មិត្តប្រាសាទព្រះវិហារ ក្រុមនិស្សិតនៃវិទ្យាស្ថាន ជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន សមាគមមិត្តសិល្បៈ ស្ម័គ្រចិត្តជួយសង្គម ចុះថ្ងៃទី០៦ និងទី០៨ ខែ សីហា ឆ្នាំ២០១៦ ស្នើសុំអន្តរាគមន៍ និងការ ថ្កោលទោសចំពោះការលើកឡើងរបស់លោក ហុង លីម តំណាងរាស្ត្រនៃរដ្ឋ ច្វិតៀរិា ប្រទេស អូស្ត្រាលី នៅក្នុងបទសម្ភាសន៍មួយនៃវិទ្យុ អាស៊ីសេរី កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៦ ដែលមានចំណងជើងថា “តំណាង- រាស្ត្រខ្មែរ-អូស្ត្រាលី ចាត់ទុករបបនៅកម្ពុជា ជារបបតិរច្ឆាន”។
ចំពោះបញ្ហានេះ អ្នកនាំពាក្យព្រឹទ្ធសភា សូមគូសបញ្ជាក់នូវជំហររបស់ព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ដូចតទៅ ៖
១-គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិសម្តែង មតិតាមញត្តិរបស់តំណាងសាធារណជនជាតិ យើង ដែលប្រឆាំងនឹងការប្រមាថជាតិ និង ប្រជាជនពីសំណាក់លោកហុង លីម តំណាងរាស្ត្រនៃរដ្ឋ Victoria ប្រទេសអូស្ត្រាលី សញ្ជាតិ ដើមជាជនជាតិខ្មែរ ដែលបានប្រើប្រាស់ភាសា អសីលធម៌ អគតិ គ្មានឧត្តមគតិជាតិ និងប្រជាជន ខ្វះការគោរពសិទ្ធិមនុស្ស ព្រមទាំងធ្វើ ឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និង កិត្យានុភាពជាតិយ៉ាងធ្ងន់ធ្ងរ។
២-ថ្កោលទោសចំពោះការមួលបង្កាច់ ការពិត ប្រឆាំងព្រះរាជាណាចក្រកម្ពុជា ដែល ចាប់តាំងពីឆ្នាំ១៩៩៣មក ក្រោមដំបូលនៃ រដ្ឋធម្មនុញ្ញ ជាពិសេសក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនា- បតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ- រាជាណាចក្រកកម្ពុជា បានអនុវត្តដោយខ្ជាប់- ខ្ជួននូវលិទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និង ការអភិវឌ្ឍជាបន្តបន្ទាប់ ក្រោមពន្លឺនៃសន្តិភាព ស្ថិរភាពរឹងមាំ ស្មើសិទ្ធិ ស្មើមុខជាមួយប្រទេស នានាក្នុងក្របខ័ណ្ឌតំបន់និងពិភពលោក។
៣-ទាមទារឱ្យលោកហុង លីម ធ្វើការ សុំទោសប្រជាជាតិខ្មែរជាសាធារណៈជាបន្ទាន់ ចំពោះការប្រើប្រាស់ពាក្យប្រមាថហួសព្រំដែន ដែលពុំអាចទទួលយកបានពីប្រជាជាតិខ្មែរទាំង- មូល”។
គួរបញ្ជាក់ដែរថា អ្នកនាំពាក្យរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ក៏បានចេញសេចក្តីប្រកាស ថ្កោលទោសលោកហុង លីម តំណាងរាស្ត្រ នៃរដ្ឋ Victoria ប្រទេសអូស្ត្រាលី ដែលបាន ចាត់ទុក ថាការរស់នៅរបស់ប្រជាជនខ្មែរសព្វ ថ្ងៃ “មានលក្ខណៈជាតិរច្ឆាន” ដែលជាការ ប្រមាថយ៉ាងធ្ងន់ធ្ងរដល់ប្រជាជាតិខ្មែរទាំងមូល ដែលមិនអាចទទួលយកបានឡើយ។ ព្រោះមតិ និងទស្សនៈរបស់លោកហុង លីម ខាងលើនេះ ជាការវិនិច្ឆ័យកើតចេញពីភាព ល្ងង់ខ្លៅ ភាព ងងឹតងងុល ពុំព្រមទទួលស្គាល់ការពិត ហើយ មានលក្ខណៈថោកទាបទៀតផង ដោយហេតុថា លោកហុង លីម ដែលមានដើមកំណើត ជាខ្មែរ មិនត្រឹមតែមិនបានធ្វើអ្វីជួយខ្មែរ ហើយ បែរជាបន្តុះបង្អាប់បន្ទាបបន្ថោក ជាតិខ្មែរខ្លួនឯង ដោយខុសពីការពិតទៅវិញ។ ដូច្នេះអ្នកនាំពាក្យ រដ្ឋសភា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទស្សនៈដ៏ខ្មៅងងឹតនេះ ហើយទាមទារ ឱ្យលោកហុង លីម ធ្វើការសុំទោសប្រជាជាតិ ខ្មែរ ជាសាធារណៈចំពោះការប្រមាថរបស់ លោក៕