ភ្នំពេញ ៖ មានការបែកធ្លាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកទួន យក់ដា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល ខេត្តព្រៃវែង អតីតកូតាគណបក្សសិទ្ធិមនុស្ស និងលោកទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្ត ខ្មែរអាមេកាំង ដែលជាក្រុមនិយមលោកកឹម សុខា គ្រោងរៀបចំលើកកញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា ជំនួសតំណែងឪពុករបស់ នាង ធ្វើឱ្យក្រុមសម រង្ស៊ីនិយម និងកឹម សុខា និយម ផ្ទុះទំនាស់កាន់តែធំ។
យោងតាមហ្វេសប៊ុកឈ្មោះ “ឪ អាសីហា” នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានសរសេរ ថា “ឪ អាសីហា ទទួលដំណឹងបានថា វេទិកា នយោបាយដែលនឹងរៀបចំនៅទីក្រុង Montreal សម្រាប់នាងកឹម មនោវិទ្យា នៅថ្ងៃទី០៤ មីនា ឆ្នាំ២០១៨ នេះ ដោយមាន ទួន យក់ដា និង ទូច វិបុល ជាមេខ្លោង និងក្រុមអាដែងផ្សេង ទៀត (ម៣និយម) គ្រោងរៀបចំបង្កើតព្រឹត្តិការណ៍បង្កើតសាច់រឿងថ្មី លើកនាងមនោវិទ្យា ទទួលតំណែងជំនួស កឹម សុខា បណ្តោះអាសន្ន ក្រោមហេតុផលថាជាការស្នើរសុំ និងជំរុញពី អ្នកគាំទ្រ ផ្ទុយទៅវិញ គឺមានតែក្រុមគេ បក្សពួកគេប៉ុន្មាននាក់ប៉ុណ្ណោះ ក្រោយពីបង្កើត និង សម្តែងសាច់រឿងនេះ ឱ្យបានជោគជ័យនៅ Montreal គេនឹងប្រើល្បិចថោកទាបនេះ ធ្វើយុទ្ធនាការគ្រប់ទីកន្លែង ដូចជាអាមេរិក អឺរ៉ុប និងអូស្ត្រាលី ជាដើម ដែលចូលរួមសហការណ៍ សម្តែងរួមគ្នាជាមួយអ្នកដែលមាននិន្នាការកឹម សុខានិយម”។
ចំណែកគណនីហ្វេសប៊ុកឈ្មោះ “James Sok” នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ បាន សរសេរថា “សេចក្តីជូនដំណឹងអំពីក្រុមអាឈាម ត្រជាក់ឈ្មោះ ឪអាសីហា ដែលគាំទ្រមេវាជា អ្នកនយោបាយឈាមត្រជាក់ បោកប្រជាជន ខ្មែរ អស់ជិត២៥ឆ្នាំ ថា ជាអ្នកស្នេហាជាតិប្រជាធិបតេយ្យ។
យើង (ខ្ញុំនិងអ្នកសិក្សាអំពីក្រុមឆ្កែកាច, ក្រុមខ្មែរក្រហមសម័យថ្មី, ក្រុមបិសាចគាំទ្រ ព្រះរស់… និងក្រុមនារីឈានមុខ) បានដឹង ច្បាស់ ហើយថាហ្វេសប៊ុកឪ អាសីហា ខាងក្រោម នេះ មិនមែនជាក្រុមរបស់ពួក CPP ទេ។ ឪ អាសីហា នេះ ជាក្រុមរបស់ពួកអាថោកទាប ទប់ជើងគ្រែ ជាក្រុមភេរវកម្មខ្មែរក្រហមសម័យថ្មី មានបណ្តាញចេញពីកាណាដា និងលោកសង្ឃ រស់ឥតច្បាប់នៅវត្តមួយនៅកាណាដា សហការ និងអាថោកទាបម្នាក់ជាព្រឹទ្ធសភា នៅបាត់ដំបង។ ពួកអាថោកទាបអស់នេះ ជាពួកអាគាំទ្រអា អ្នកនយោបាយទប់គ្រែ ដែលពាក់មុខស្នេហាជាតិ។ សូមលោកអ្នកជ្រាបជាពត៌មាន”។
ដោយឡែក លោកមុត ចន្ថា អតីតជំនួយ ការនិងជាអតីតនាយកខុទ្ទកាល័យលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ក៏បានលើកឡើងអំពីបញ្ហាទំនាស់ផ្ទៃក្នុង របស់អតីតថ្នាក់ដឹកនាំ និងសមាជិកនៃអតីត គណបក្សសង្រជ្គោះតាផិងដែរ។
លោកមុត ចន្ថា បានសរសេរក្នុងគណនី ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ថា “ហេតុអ្វីសុខៗត្រូវបង្កើតឱ្យ មានបញ្ហាផ្ទៃក្នុងបន្ថែមទៀត ខណៈកំពុងមាន បញ្ហាធ្ងន់ស្រាប់ទៅហើយនោះ?”។
នៅថ្ងៃដដែលនោះ លោកមុត ចន្ថា បានសរសេរបន្ថែម ហាក់មានន័យសំដៅដល់លោក សម រង្ស៊ី អតីតប្រធាននៃអតីតគណបក្ស សង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ ព្រមទាំងលោកអេង ឆៃអ៊ាង អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិថា បានទម្លាក់ តម្លៃគណបក្សសង្គ្រោះជាតិថា កំពុងជាប់គឿង ត្រូវតែយកម៉ារីន (ចលនាសង្គ្រោះជាតិ) មកទាញ តែរហូតមកដល់ពេលនេះ គណបក្ស សង្គ្រោះជាតិនៅតែធ្វើដំណើរទៅមុខជានិច្ច។
លោកមុត ចន្ថា បានសរសេរក្នុងគណនី ហ្វេសប៊ុកដដែលនោះថា “មានមនុស្សខ្លះទម្លាក់ តម្លៃគណបក្សសង្គ្រោះជាតិ ថា កំពុងជាប់គឿង ដូច្នេះត្រូវតែយកម៉ារីន មកទាញ តែរហូតមក ដល់ពេលនេះ គសជ នៅតែធ្វើដំណើរទៅមុខ ជានិច្ច។ មានអីត្រូវនិយាយទៀត…”។
ការផ្ទុះប្រតិកម្មខាងលើនេះ ធ្វើឡើងបន្ទាប់ ពីមានសេចក្តីប្រកាសថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ លោកទួន យក់ដា អតីតអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាប លោកយ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល ខេត្តព្រៃវែង កញ្ញាកឹម មនោវិទ្យា អតីតអគ្គនាយិការងអគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ នៃអតីតគណបក្សសង្គ្រោះជាតិ និងលោកង៉ោ គឺមជាង អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តកំពង់ឆ្នាំង នឹងអញ្ជើញចូល រួមវេទិកាសាធារណៈ ស្តីអំពី “វិបត្តិនយោបាយ និងកិច្ចស្វែងរកដំណោះស្រាយតាមរយៈការ ទូតរបស់គណបក្ស” ដែលរៀបចំឡើងដោយ ក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ សាខា ទីក្រុងម៉ុងរ៉េអាល់ ប្រចាំប្រទេសកាណាដា។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ធំ លោកជាម ច័ន្ទនី បាន ទទួលស្គាល់ស្គាល់ថា ពិតជាមានព័ត៌មានបែប នេះ កើតមានឡើងមែន ប៉ុន្តែលោកអះអាង នេះជាការធម្មតាទេ សម្រាប់ទស្សនៈអ្នកកាន់ ប្រជាធិបតេយ្យ។
លោកជាម ច័ន្ទនី បានមានប្រសាសន៍ថា “ការពិតទៅបញ្ហានេះ មិនមែនមានឥឡូវទេ បញ្ហានេះមានតាំងពីដើមមក ពីព្រោះនៅក្នុង គណបក្សដែលកាន់នូវគោលការណ៍ប្រជាធិបតេយ្យ គឺថាយើងមានសិទ្ធិនឹងនិយាយ សិទ្ធិនឹង បញ្ចោញមតិ សិទ្ធិនឹងការរិះគន់ស្ថាបនាហ្នឹង។ ដូច្នេះរឿងហ្នឹង វាមានយូរហើយៗវាមិនមាន រឿងអីជាធំដុំទេ វាមានដដែលទេ។ ឧទាហរណ៍ ខាងណាធ្វើអីខុស ខាងណាចេញយោបល់មក ខាងនោះចេញយោបល់វិញមក វាគ្រាន់តែ រឿងប៉ុណ្ណឹងទេ។ វាមិនអាចចាត់ទុកជារឿង ផ្ទៃក្នុងអី មានស្ថានភាពដុនដាប មានស្ថានភាព វិបត្តិផ្ទៃក្នុងអី គឺគ្មានទេ ហើយបើមិនជឿ សាក មើលទៅ សាកត្រង់ថា ឱ្យមកភាពដើមវិញមក ដាក់ឱ្យមានការបោះឆ្នោតអីវិញមក បើថាវា បែកបាក់ផ្ទៃក្នុងអស់ហើយ។ បានន័យថា ព័ត៌មាននេះ មានដូចយើងឃើញទាំងអស់គ្នា គ្រាន់តែ យើងមិនបានចាត់ទុកថា ជាវិបត្តិផ្ទៃក្នុងអី ទំនាស់ រវាងខាងអតីតសិទ្ធិមនុស្ស និងខាងសម រង្ស៊ី ហ្នឹងទេ គឺវាមានជាអលជ្ជី នៅក្នុងគណបក្ស គោរពគោលការណ៍ប្រជាធិបតេយ្យហ្នឹង”។
លោកជាម ច័ន្ទនី បន្តថា “ចំពោះខ្ញុំផ្ទាល់ អត់មានការចាប់អារម្មណ៍អីទេ ពីព្រោះបញ្ហា នេះ ជាបញ្ហាកើតមានជាហូរហែកន្លងមកហើយ។ អ៊ីចឹងយើងនៅតែមានគោលជំហររួមមួយ គឺ ឯកភាពនៅក្នុងជុំវិញគណបក្សសង្គ្រោះជាតិ ទោះបីថ្មើរនេះ ត្រូវបានរំលាយហើយហ្នឹងក៏ដោយ ទោះបីខាងណាយ៉ាងម៉េចក៏ដោយ។ ម៉្យាងទៀត ចំពោះចំណុចនេះ ខ្ញុំសុំជម្រាបថា មិនមានជា តួនាទីជំនួសឯកឧត្តមកឹម សុខា ជំនួសធ្វើស្អី? គេឱ្យបើកគណបក្សវិញមកបោះឆ្នោត ហើយ គេអត់ទាន់លែងឯកឧត្តមកឹម សុខា រកមនុស្ស ជំនួសគាត់ធ្វើអី? វាអត់មានត្រូវដណ្តើមស្រមោល គ្នា វាអត់មានទេ។ ដូច្នេះសំណូមពរឱ្យបងប្អូន ចាត់ទុកជារឿងធម្មតាៗ នៅក្នុងប្លុកមួយប្រជាធិបតេយ្យ វាអត់អាចហាមមាត់គេម្នាក់ៗបាន ទេ ដូចប្លុកកុម្មុយនីស្ត ប្លុកផ្តាច់ការ ហ៊ានតែហា មាត់ករឿង កើតរឿង តែនេះអត់ទេ អាចបញ្ចោញ ទស្សនៈយោបល់បាន”៕
កុលបុត្រ