Thursday, January 16, 2025
Homeព័ត៌មានជាតិនារីរូបស្រស់យំទារសន្យា បន្្តបង្ហោះសារ ឲ្យប្រុសស្នេហ៍បើកភ្នែកទៅមើលថ្ងៃលិចជាមួយ

នារីរូបស្រស់យំទារសន្យា បន្្តបង្ហោះសារ ឲ្យប្រុសស្នេហ៍បើកភ្នែកទៅមើលថ្ងៃលិចជាមួយ

ក្រោយពីនារីរូបស្រស់ដែលស្រែកយំទារសន្យាពីប្រុសស្នេហ៍ស្រលាញ់គ្នារាប់ឆ្នាំ បានស្លាប់ចោលដោយគ្នាថ្ងៃវិលត្រឡប់មកវិញនោះ នារីជាសង្សារបានបន្តបង្ហោះសារសោកសង្រេង ដោយបង្ហាញនូវអារម្មណ៍ឈឺចាប់ខ្លាំង និងប្រាប់ឲ្យបុរសជាសង្សារបើកភ្នែកទៅមើលថ្ងៃលិចជាមួយនាងទៀតផង។

ម្ចាស់ Facebook មានឈ្មោះ Dada Dada Lolion ដែលជា Account នារីជាសង្សារ បានបង្ហោះសារកាពីម្សិលមិញនេះថា “ភ្ជាប់ត្រឹមនិស្ស័យ តែមិនអាចថែមួយជីវិត ទោះស្នេហ៍កើតឡើងចិត្តនិងចិត្តក៏ដោយ ឈានជើងដើរទៅមុន អាចឈានជើងដើរបកក្រោយ តែចំណែកត្រើនត្រើយ ថយមិនបាន ហេតុអ្វីយើងជួបចាំបាច់បែប បើថ្ងៃស្អែកនៅត្រូវការគ្នា ម្ដេចឡើយកម្មវេរាកំណាចខ្លាំងម្លេះ បងបើកភ្នែកឡើងទៅមើលថ្ងៃលិចពីរអ្នក កុំអោយអូនរស់នៅតែម្នាក់តើរស់នៅមានន័យអ្វី ម្ដេចអូនសួរបងមិនព្រមស្ដី ភ្ងាក់ឡើងសិនមកថ្លៃកុំទាន់ចោលអូន ដឹងទេអ្នកណាអង្គុុយយំនៅមុខថ្លៃគឺមនុស្សស្រីភក្ដីបងកន្លងមក បេះដូងមិនអាចភ្លេច វានៅតែយំហៅរក ត្រូវការស្នេហ៍បងជ្រកក្នុុងចិត្តរហូត……… ប្ដីសំលាញ់”។

នារីជាសង្សារបានបង្ហោះសារបន្ថែម ជាភាសាអង់គ្លេស ប្រែន័យជាខ្មែរថា “ខឹងអូន ពេលអូនដើរលេង ខ្លួនឯង(បុរសជាសង្សារ) នៅផឹកសោះ អូនចេញញាំអីជាមួយមិត្តភក្តិ ក៏បងខឹងដែរ បងឯងនេះ មកវិញមក បើមិនចឹង អូនដើរលេងទៀតហើយ ចាំមើលទៅៗ។

ការបង្ហោះសារទុក្ខសោកនេះ ក៏មានមិត្តភក្តិក្នុងហ្វេសប៊ុកជាច្រើន ខ្លះបានសម្តែងនូវការអាណិតអាសូរ និងខ្លះទៀតបានប្រាប់នាងឲ្យកាត់ចិត្ត ព្រោះបុរសជាសង្សារបានចាកចេញទៅ ផុតទុក្ខសោកហើយ៕

 

RELATED ARTICLES