ការសរសេរកំណាព្យ ឬ កាព្យនិទាន ពាក់ព័ន្ធនឹងក្តីស្រឡាញ់ពេញបេះដូងជូនមិត្តស្រី គឺជាគំនិតដ៏រ៉ូមែនទិកមួយសម្រាប់ឱកាសពិសេសផ្សេងៗ។ វាមិនត្រឹមតែបង្ហាញឲ្យនាងដឹងពីទឹកចិត្តក៏ដូចជាការគិតដល់នាងគ្រប់វេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្ហាញឲ្យនាងដឹងថា អ្នកបានដាក់បេះដូងជូននាង និង បញ្ជាក់ពីអ្វីៗដែលអ្នកចូលចិត្ត ឬ ពេញចិត្តឲ្យនាងបានដឹងទៀតផង…
វិធីសរសេរ
- សរសេរចេញនៅបញ្ជីរបស់ដែលអ្នកចូលចិត្តចំពោះមិត្តស្រី។ សរសេរនូវកំណាព្យមួយគឺកាន់តែងាយស្រួលជាងមុនច្រើន ប្រសិនជាអ្នកដឹង ឬ ចេះនូវពាក្យពេចន៍ ឬ គំនិតអ្វីមួយដែលចង់ដាក់បញ្ចូល។ ត្រូវគិតអំពីមិត្តស្រី របស់អ្នក ហើយគិតថា រៀបចំនាងដាក់ដោយឡែកពីនារីដទៃ គឺមានន័យថា ត្រូវសរសេរឃ្លាឃ្លោងយ៉ាងណាលើកសរសើរនាងលើសនារីដទៃ។
- ប្រើសិល្បៈនៃការចាប់ចុងចួនឲ្យបានល្អ នោះមិត្តស្រីនឹងដឹងថា អ្នកខិតខំប្រឹងប្រែងក្នុងការដាក់អារម្មណ៍បញ្ចូលទៅក្នុងកំណាព្យនោះយ៉ាងណា ដោយផ្អែកតាមគុណភាពនៅក្នុងចុងចួននោះ។
- អាននៅបន្ទាត់នីមួយៗឲ្យខ្លាំងៗបន្ទាប់ពីសរសេររួចរាល់ហើយ។ ធ្វើដូចនេះ នឹងជួយអ្នកឲ្យផុសចេញនូវគំនិតកាន់តែទូលំទូលាយថែមទៀតក្នុងការតែងកំណាព្យឲ្យរឹតតែល្អប្រសើរ។
- ដើរមួយស្របក់។ ការធ្វើបែបនេះ មិនមែនមានន័យថា អ្នកនឹងសរសេរចេញនូវព្រឹត្តិការណ៍ ឬ បទកាព្យដែលនិយាយពីហេតុការណ៍ណាមួយនោះឡើយ។ ប៉ុន្តែ វាជួយឲ្យអ្នក មានពេលវេលាធូរស្រាលអារម្មណ៍ កាន់តែច្រើនដែរ។
- ទុកដាក់កំណាព្យនោះក្នុងស្រោមសំបុត្រ ឬ កាដូឲ្យបានល្អបែបទាន់សម័យបន្តិចក៏ជាការប្រសើរមួយកម្រិតទៀតដែរ។
សម្គាល់៖ មិត្តស្រីរបស់អ្នកនឹងដឹង បើកំណាព្យនោះរួសរាន់បញ្ចេញនូវអារម្មណ៍នៃមនោសញ្ចេតនាស្នេហ៍នៅប៉ុន្មានឃ្លាក៏ដូចជាល្បះដើមហើយនោះ៕
ការសរសេរកំណាព្យ