Thursday, October 9, 2025
Homeព័ត៌មានជាតិប្តីទាហានជើងទឹក ផឹកស្រវឹងធ្លាក់ភ្នែក ខឹងប្រពន្ធស្តីបន្ទោស ចាក់សាំងដុតសម្លាប់ខ្លួនឯង

ប្តីទាហានជើងទឹក ផឹកស្រវឹងធ្លាក់ភ្នែក ខឹងប្រពន្ធស្តីបន្ទោស ចាក់សាំងដុតសម្លាប់ខ្លួនឯង

ខេត្តកំពត ៖ បុរសចិត្តខ្លាំងម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក បានកើតមានជម្លោះជាមួយប្រពន្ធ រួចក៏ធ្វើសកម្មភាពចាក់សាំងដុតសម្លាប់ខ្លួន បណ្តាលឱ្យឆាបឆេះរលាកសុសពេញខ្លួន រងរបួសយ៉ាងធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិចេក ឃុំកោះតូច ស្រុកទឹកឈូ។

បុរសចិត្តខ្លាំងដែលឈ្លោះជាមួយប្រពន្ធ បែរជាចាក់សាំងដុតសម្លាប់ខ្លួន មានឈ្មោះកើត នួន អាយុ២៤ឆ្នាំ មុខរបរជាយោធាកងទ័ពជើងទឹក មូលដ្ឋានសមុទ្រផ្នែកត្រែទ័ព មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានអង្គុយផឹកស៊ីនៅចំណុខាងមុខផ្ទះរបស់ខ្លួន តាំងពីថ្ងៃរសៀល រហូតដល់វេលាម៉ោង៥ល្ងាច ជនរងគ្រោះក្រោយពីផឹកស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមកើតមានទំនាស់ពាក្យសម្តីជាមួយនឹងប្រពន្ធយ៉ាងខ្លាំង លុះខឹងនឹងប្រពន្ធស្តីបន្ទោសរឿងផឹកស៊ីផង ទើបបុរសរងគ្រោះបានស្ទុះទៅយកសាំងមកចាក់ស្រោចខ្លួនជោកជាំ រួចក៏ធ្វើសកម្មភាពកេះដែកកេះដុតខ្លួនឯង បណ្តាលឱ្យឆាបឆេះរលាកពេញខ្លួនប្រាណ រងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋអ្នកជិតខាង រួមនឹងសាច់ញាតិរបស់ជនរងគ្រោះ បានផ្អើលឆោឡោ ជួយគ្នាពន្លត់ភ្លើងដែលកំពុងឆេះលើខ្លួនជនរងគ្រោះយ៉ាងសន្ធោសន្ធៅ លុះទម្រាំភ្លើងរលត់ ជនរងគ្រោះត្រូវឆេះខ្លោចខ្មៅរោលពេញខ្លួនទៅហើយ និងបានដេកននៀលលើដី ស្រែករោទិ៍ដោយអាការៈក្តៅក្រហល់ក្រហាយជាទីបំផុត។

បន្ទាប់មក ក្រុមគ្រួសារបានប្រញាប់ដឹកបញ្ជូនជនរងគ្រោះតាមរថយន្តសង្គ្រោះទៅកាន់មន្ទីពេទ្យ១៧៩ ឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះជីវិត និងមិនដឹងថា ស្ថានភាពជនរងគ្រោះនឹងក្លាយទៅជាយ៉ាងណានោះទេ ព្រោះមើលទៅស្ថានភាពរលាកហាក់មានសភាពធ្ងន់ធ្ងរខ្លាំងណាស់៕

RELATED ARTICLES