Thursday, October 9, 2025
Homeព័ត៌មានជាតិផ្ទុះហិង្សាវាយគ្នាតិចតួច មិនទាន់អស់កំហឹង ហៅមួយពូជទៅកាប់គេដល់ផ្ទះ ជាប់ខ្នោះ៤នាក់

ផ្ទុះហិង្សាវាយគ្នាតិចតួច មិនទាន់អស់កំហឹង ហៅមួយពូជទៅកាប់គេដល់ផ្ទះ ជាប់ខ្នោះ៤នាក់

ខេត្តកណ្តាល ៖ បុរស២នាក់ បានកើតទំនាស់ពាក្យសម្តីជាមួយគ្នាបន្តិចបន្តួច រហូតផ្ទុះហិង្សាវាយតប់គ្នា រួចក៏ត្រូវគេចាប់បំបែកអស់ទៅ ស្រាប់តែពេលនោះភាគីម្ខាងមិនទាន់អស់កម្លាំង បានហៅក្រុមគ្រួសារទៅកាប់ប្រហារជនរងគ្រោះ២នាក់ប្តីប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនដៃដល់ត្រូវប៉ូលិសក្របួចជាប់ ៤នាក់ ដែលអំពើហិង្សានេះបានកើតឡើង កាលពីថ្ងៃ២៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី នៅចំណុចភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ក្នុងករណីហិង្សានេះ ជនរងគ្រោះទី១-ឈ្មោះកុយ សុផាត ហៅសីហា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ និងទី២-ឈ្មោះចែម ស្រីមុំ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ជនរងគ្រោះទាំង២នាក់ជាប្តីប្រពន្ធ អ្នកទាំងពីររស់នៅភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ចំណែកជនសង្ស័យ ចំនួន៥នាក់ រួមមាន ៖ ទី១-ឈ្មោះឃឿន ឃៀង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន)ទី២-ឈ្មោះសាអែម ហ៊ុនមាស ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ទី៣-ឈ្មោះប៉ែន កុសល ហៅតុឡុក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ (ឃាត់ខ្លួន) អ្នកទាំងបីនាក់មានទីលំនៅភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ៤-ឈ្មោះឈូន ប៊ុនរតនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ទី៥-ឈ្មោះសេង រតនា ហៅអណ្តើក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ (ឃាត់ខ្លួន) អ្នកទាំងពីរមានលំនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានមានទំនាស់ពាក្យសម្តីជាមួយឈ្មោះប៉ែន កុសល ហៅតុញ ភេទប្រុស អាយុ៥៥ឆ្នាំ ហើយពេលនោះជនរងគ្រោះបានផ្ទុះកំហឹងវាយទៅលើឈ្មោះប៉ែន កុសល ចំនួន២ដៃចំមាត់ និងចំភ្នែកខាងស្តាំ ត្រូវអ្នកជិតខាងចាប់បំបែកគ្នាទៅផ្ទះរៀងខ្លួនអស់ទៅ តែជនដៃដល់ឈ្មោះប៉ែន កុសល បានទៅប្រាប់កូននិងក្មួយមានគ្នា៥នាក់ ទៅវាយនិងកាប់ជនរងគ្រោះដល់ផ្ទះ ដើម្បីបញ្ចោញកំហឹង បណ្តាលឱ្យរងរបួសធ្ងន់។ ចំណែកឈ្មោះចែម ស្រី ត្រូវជាប្រពន្ធជនរងគ្រោះចូលទៅឃាត់ ត្រូវក្រុមជនសង្ស័យកាប់បណ្តាលឱ្យរងរបួសផងដែរ ត្រូវបានគេដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលផ្សារដែក សហការជាមួយកម្លាំងជំនាញ ធ្វើការចុះឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរនិងបន្តចាត់ការតាមនីតិវិធីច្បាប់៕

RELATED ARTICLES