Thursday, October 9, 2025
Homeព័ត៌មានជាតិឃើញឪដេកក្នុងខ្ទម ទិញស្រាទៅបង្អកដល់ស្រវឹង រួចចាប់រំលោភកូនស្រី

ឃើញឪដេកក្នុងខ្ទម ទិញស្រាទៅបង្អកដល់ស្រវឹង រួចចាប់រំលោភកូនស្រី

ខេត្តមណ្ឌលគិរី ៖ បុរសល្មោភកាមម្នាក់ បានប្រើល្បិចទិញស្រាយកទៅផឹកស៊ីបង្អកបុរសម្នាក់ រហូតដល់ស្រវឹងជោកជាំ រួចក៏ឆ្លៀតឱកាសចាប់រំលោភកូនស្រីគេជាបន្តបន្ទាប់ ចំនួន៤លើក សរុបបានសម្រេចដល់ទៅ៧ដង លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ អូសកយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានបង្អកស្រាឪពុក រួចចាប់រំលោភកូនស្រីគេជាបន្តបន្ទាប់ រហូតដល់បានសម្រេច៧ដងនេះ បានកើតឡើងអស់រយៈពេល៣-៤ខែមកហើយ ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយ និងត្រូវសមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចអូសាប្លូ ភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនស្រីគេរហូតបានសម្រេចដល់ទៅ៧ដង មានឈ្មោះអ៊ីត ចាន់ត្រា អាយុ៣៥ឆ្នាំ មុខរបរកម្មករ ធ្វើការនិងស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិទូលវិហារ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះយ.ខ អាយុ១២ឆ្នាំ ស្នាក់នៅជាមួយឪពុកក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា និងមានស្រុកកំណើតនៅភូមិដូនរត្ន័ ឃុំរូង ស្រុកមេមត់ ខេត្តកំពង់ចាម។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលបណ្តឹងពីក្មេងស្រីរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ទៅលើឈ្មោះអ៊ីត ចាន់ត្រា ថាបានចាប់រំលោភសេពសន្ថវៈមកលើនាង រហូតដល់បានសម្រេចជាបន្តបន្ទាប់ សរុបទៅចំនួន៧ដងឯណោះ។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងពិនិត្យឃើញថា ករណីនេះមិនមែនទើបតែកើតឡើងនោះទេ តែបានកើតអស់រយៈពេល៣-៤ខែមកហើយ និងសង្ស័យថា ជាការព្រមព្រៀងគ្នា ដោយសារនៅពេលបែកធ្លាយរឿងរ៉ាវ ភាគីក្មេងស្រីរងគ្រោះបានទាមទារឱ្យខាងប្រុសទទួលខុសត្រូវ តែការពិភាក្សាគ្នាហាក់មិនចុះសម្រុង ទើបខាងស្រីសម្រេចចិត្តដាក់ពាក្យបណ្តឹង រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះអ៊ីត ចាន់ត្រា នាំយកមកសាកសួរ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអ៊ីត ចាន់ត្រា បានឆ្លើយសារភាពថា រូបគេពិតជាធ្លាប់បានរួមភេទជាមួយនឹងក្មេងស្រីរងគ្រោះ ចំនួន៤លើកមែន តែសរុបទៅបានសម្រេចដល់ទៅ៧ដងឯណោះ។

ជនសង្ស័យបន្តសារភាពថា មូលហេតុដែលធ្វើឱ្យរូបគេកើតមានគំនិតរំលោភក្មេងស្រីរងគ្រោះនេះ គឺដោយសារតែរូបគេតែងឃើញជនរងគ្រោះនៅតែពីរនាក់ឪពុកនិងកូន ចំណែកឪពុកនោះស្រវឹងស្រារាល់ថ្ងៃ ដេកនៅតែក្នុងខ្ទមតូចប្រក់តង់ ទើបធ្វើឱ្យរូបគេបែកគំនិតទិញស្រាមកបង្អកឪពុកក្មេងស្រីឱ្យស្រវឹង លុះមានឱកាសក៏ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះជាបន្តបន្ទាប់តែម្តង។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថា បន្ទាប់ពីធ្វើការស៊ើបអង្កេត និងផ្ទៀងផ្ទាត់ចម្លើយសារភាពរបស់ជនសង្ស័យខាងលើ ឃើញថា ករណីនេះគឺមានការត្រូវរ៉ូវគ្នា តែដោយពិនិត្យទៅលើឯកសារ ពិសេសអត្តសញ្ញាណប័ណ្ណភាគីក្មេងស្រីរងគ្រោះ ឃើញថា នាងទើបនឹងមានអាយុ១២ឆ្នាំ គឺខុសច្បាប់ ទើបសមត្ថកិច្ចបានសម្រេចចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមច្បាប់តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES