Tuesday, December 24, 2024
Homeព័ត៌មានជាតិគ.ជ.ប ថា​លោក​សម រង្សីុ ជា​ទណ្ឌិត មិន​មាន​សិទ្ធិចុះ​ឈ្មោះ​ ​និង​ឈរ​ឈ្មោះ​បោះ​ឆ្នោត

គ.ជ.ប ថា​លោក​សម រង្សីុ ជា​ទណ្ឌិត មិន​មាន​សិទ្ធិចុះ​ឈ្មោះ​ ​និង​ឈរ​ឈ្មោះ​បោះ​ឆ្នោត

ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (..) លោកសិុក ប៊ុនហុក បានថ្លែងថា លោកសម រង្សីុ ប្រធាន គណបក្សសង្គ្រោះជាតិ ដែលមានឈ្មោះជាទណ្ឌិត ជាប់បណ្តឹងជាច្រើនករណី ហើយនិរទេសខ្លួន ទៅក្រៅប្រទេសនោះ នឹងមិនអាចចុះឈ្មោះ និងឈរឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ២០១៨ ខាងមុខបានទេ ព្រោះស្ថិតក្នុងលក្ខខណ្ឌច្បាប់ហាមឃាត់។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានអំពីការចុះឈ្មោះបោះឆ្នោត កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦  លោក សិុក ប៊ុនហុក ប្រធានគ..ប បានថ្លែងក្នុង សន្និសីទសារព័ត៌មានថា យោងតាមច្បាប់បោះឆ្នោត មាត្រា៤៦ បានហាមឃាត់ជនទាំងឡាយ ដែលជាទណ្ឌិត មិនត្រូវអនុញ្ញាតឱ្យឈរឈ្មោះ ឬចុះឈ្មោះបោះឆ្នោតនោះទេ។ ដូច្នេះលោក សម រង្សីុ កំពុងជាប់ពោរពេញដោយពាក្យបណ្តឹង និងសាលក្រមរបស់តុលាការជាច្រើនករណី ដូច្នេះមិនអាចឈរឈ្មោះនិងចុះឈ្មោះបោះឆ្នោតនោះទេ។

លោកសិុក ប៊ុនហុក មានប្រសាសន៍ថា ចុះឈ្មោះម៉េចកើត បើវាចុះទៅក្នុងលក្ខណៈ វិនិច្ឆ័យដែលគេហាមនោះ។ អាហ្នឹងតែច្បាប់ ថាម៉េចគឺ គ..ប មិននិយាយពីរឿងនយោបាយទេ គឺ គ..ប នេះ ធ្វើអ្វីក៏ដោយដាច់ខាត គឺធ្វើតែបច្ចេកទេសសុទ្ធសាធ តាមច្បាប់ដែលកំណត់ មិនពាក់ព័ន្ធរឿងនយោបាយមកឡូកឡំ ទេ

លោកសិុក ប៊ុនហុក បន្តថា បើ គ..ប ថ្មី ដំណើរការមិនឯករាជ្យ និងមិនអព្យាក្រឹត បាន ន័យថា ខ្មែរអន់។ ដូច្នេះលោកជឿជាក់ថា ស្ថាប័ន គ..បថ្មី នឹងមានភាពអព្យាក្រឹត ព្រោះរយៈ ពេលជាង១ឆ្នាំមកនេះ ដូចជាមិនមានភាពប្រក្រតី ហើយទោះបីជាមានបញ្ហាតិចតួច នាពេលកន្លងមកក្តី ប៉ុន្តែបានវិលទៅរកភាពធម្មតា ក្រោមការឃ្លាំមើលពីសហគមន៍អន្តរជាតិ ហើយទាំងស្ថាប័នជាតិ និងអន្តរជាតិ គឺសុទ្ធតែមាន ជំនឿមកលើគ..ប។

លោកសិុក ប៊ុនហុក បានបន្ថែមថា ក្តីកង្វល់ធំជាងគេ សម្រាប់ការចុះឈ្មោះបោះឆ្នោត ដែល នឹងដំណើរការទៅចាប់ពីដើមខែកញ្ញានេះ គឺ នៅតាមទីជនបទដាច់ស្រយាល ពិបាករកអ្នក ដែលចេះប្រើប្រាស់កុំព្យូរទ័រ សូម្បីកន្លែងខ្លះ រកម្នាក់មិនបានផង។ ប៉ុន្តែទោះបីជាជួបការលំបាក យ៉ាងណាក៏ដោយ ក៏លោកនៅតែរកដំណោះស្រាយបាន ដើម្បីឱ្យដំណើរការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។

លោកសិុក ប៊ុនហុក បានបន្ថែមថា សម្រាប់ លោកកឹម សុខា ដែលកំពុងរងនូវពាក្យបណ្តឹង មួយចំនួន នាពេលថ្មីៗនេះ ក៏អាចប្រឈមនឹងការបាត់បង់សិទ្ធិក្នុងការចុះឈ្មោះ និងឈរឈ្មោះ បោះឆ្នោតដែរ បើសិនជាមានសាលក្រមស្ថាពរ ពីតុលាការ។

ទោះយ៉ាងណា ជុំវិញការលើកឡើងរបស់ ប្រធានគ..ប ខាងលើនេះ មិនទាន់មានការ ឆ្លើយតបពីលោកសម រង្សីុ យ៉ាងណានៅឡើយ ទេ កាលពីម្សលមិញ។ ប៉ុន្តែក្នុងថ្ងៃដដែលនោះ ដែលជាទិវាយុវជនអន្តរជាតិ លោកសម រង្សីុ បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកថាក្នុងឱកាសទិវាយុវជនអន្តរជាតិ ថ្ងៃទី១២ សីហា ២០១៦ នេះ យុវជនខ្លួនឯងគួរតែរម្លឹកប្រជាពលរដ្ឋទូទៅឱ្យយល់ច្បាស់ថា អនាគតរបស់យុវជនខ្មែរ មិនអាចមានភាពភ្លឺថ្លាបានទេ ក្រោមរបបនយោបាយគ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសជាង៣៧ ឆ្នាំមកហើយ គឺតាំងពីយូរឆ្នាំ មុនក្មួយៗកើត ម៉្លេះ។ អ្នកដឹកនាំប្រទេសសព្វថ្ងៃ ជាអតីតខ្មែរ ក្រហម គឺជាមនុស្សល្ងង់ខ្លៅ មានចរិតសាហាវ និងមានគំនិតចាស់គំរឹល។ បំណងរបស់ពួកគេ គ្រាន់តែនៅក្រាញអំណាចជារៀងរហូត តែពួកគេធ្វើឱ្យប្រទេសយើងកាន់តែអន់ថយទៅៗ ប្រៀបធៀបទៅនឹងប្រទេសជិតខាង ដែលគេតែងតែផ្លាស់ប្តូរមេដឹកនាំរបស់គេ ៤១០ឆ្នាំ ម្តង យ៉ាងទៀងទាត់។ របបចាស់គំរឹលនៅស្រុក ខ្មែរសព្វថ្ងៃ នាំមកនូវសង្គមមួយដ៏ពុករលួយ និងអយុត្តិធម៌ជាទីបំផុត ក្រោមអំណាចផ្តាច់ការ ដែលជិះជាន់ប្រជារាស្ត្រឥតឈប់ឈរ។ មេដឹកនាំផ្តាច់ការ ពុករលួយ និងអសមត្ថភាព ចេះតែបំផ្លិចបំផ្លាញជាតិ តែមិនចេះដឹកនាំប្រទេស និងមិនចេះគ្រប់គ្រងសេដ្ឋកិច្ចឱ្យបានត្រឹមត្រូវឡើយ។ ប្រជារាស្ត្រភាគច្រើនលើសលប់ នៅតែក្ររហេមរហាមដដែល ហើយយុវជនកាន់ តែច្រើនឡើងៗ រកការងារធ្វើមិនបាន ហើយត្រូវបង្ខំចិត្តចំណាកស្រុក ទៅស៊ីឈ្នួលគេនៅ ប្រទេសជិតខាង។ បើយុវជនចង់មានអនាគតភ្លឺថ្លា គឺមានការងារធ្វើត្រឹមត្រូវ និងមានជីវភាពខ្ពស់សមរម្យ ដោយរស់នៅក្នុងសង្គមមួយដែល មានភាពស្អាតស្អំ ភាពយុត្តិធម៌ និងភាពជឿនលឿន យុវជនត្រូវជំរុញឱ្យប្តូរចេញអ្នកដឹកនាំ ប្រទេសសព្វថ្ងៃ ដែលហួសសម័យហើយ

RELATED ARTICLES