Friday, October 10, 2025
Homeព័ត៌មានជាតិស្រីស្អាតប្រើល្បិចបែបហ្នឹង មិនអាចរួចផុតពីសមត្ថកិច្ចកម្ពុជា

ស្រីស្អាតប្រើល្បិចបែបហ្នឹង មិនអាចរួចផុតពីសមត្ថកិច្ចកម្ពុជា

ខេត្តសៀមរាប ៖ ស្ត្រីជាជនជាតិថៃម្នាក់ ត្រូវបានកម្លាំងជំនាញបង្ក្រាបគ្រឿងញៀនធ្វើការឃាត់ខ្លួន ពីបទជួញដូរគ្រឿងញៀនឆ្លងដែន តាមរយៈការបន្លំដាក់ថ្នាំញៀនប្រមាណជិត២គីឡូក្រាម ចូលទៅក្នុងថង់កាហ្វេ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ទីបំផុតក៏ត្រូវអស់លក្ខណ៍ត្រឹមព្រលានយន្តហោះអន្តរជាតិសៀមរាប។

ករណីចាប់ខ្លួនស្ត្រីថៃជួញដូរគ្រឿងញៀនជិត២គីឡូក្រាម ចូលមក្នុងប្រទេសកម្ពុជានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចអាកាសយានដ្ឋានអន្តរជាតិសៀមរាប ទឹកដីអង្គរ។

ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួន មានឈ្មោះ NOY SIM អាយុ២៣ឆ្នាំ ជាជនជាតិថៃ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនបង្ក្រាបគ្រឿងញៀន បានបញ្ជាក់ថា ការឃាត់ខ្លួនស្ត្រីជនជាតិថៃខាងលើនេះ ធ្វើឡើងកាលពីម៉ោង១០និង៤៥នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នាព្រលានយន្តហោះអន្តរជាតិសៀមរាប ដោយជនសង្ស័យដាក់ថ្នាំញៀនបន្លំក្នុងថង់កាហ្វេ មានទំងន់សរុប១,៦៩២ក្រាម។

លោកឧត្តមសេនីយ៍ អ៊ុ អមរា បានបញ្ជាក់ថា ការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែននេះ ធ្វើឡើងដោយមានបញ្ជាផ្ទាល់ពីលោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដោយចូលរួមមានសហការកំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នគរបាលច្រកទ្វារអន្តរជាតិខេត្តសៀមរាប និងគយរដ្ឋាករច្រកទ្វារអន្តរជាតិខេត្តសៀមរាប សម្របសម្រួលដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ផងដែរ៕

RELATED ARTICLES