ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ សីហានេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសម្រេចដកតំណែងប្រធានមន្ទីរពេទ្យរាជធានីភ្នំពេញ លោក សុខ សុគន្ធ ចេញពីតំណែង ក្រោយផ្ទុះមតិរិះគន់ច្រើន ពាក់ព័ន្ធរឿងចាប់រថយន្ដសង្រ្គោះរបស់ស្ថានីយ៍វិទ្យុABC កាលពីម្សិលមិញ ។
នេះបើយោងតាមខ្សែអាត់សម្លេង ខណៈពេលសម្ដេច ហ៊ុន សែន តេទូរស័ព្ទដៃផ្ទាល់ខ្លួន ចូលស្ថានីយ៍វិទ្យុABC កាលពីព្រឹកមិញនេះ ។
ទន្ទឹមនឹងនេះ យោងទៅលើ Comment ឆ្លើយតបនៅក្នុង facebook page ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ទៅយករថយន្តសង្រ្គោះនោះ ទៅប្រគល់ជូនស្ថានីយវិទ្យា ABC វិញ ហើយសម្តេចក៏បានសម្រេចប្រគល់រថយន្តសង្រ្គោះពីរគ្រឿងបន្ថែមទៀត ដើម្បីឲ្យស្ថានីយវិទ្យុនេះ ធ្វើសកម្មភាពមនុស្សធម៌ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលជួបគ្រោះថ្នាក់ផ្សេងៗ ៕